ស្រី្តគឺជាសត្វលោកមួយពោរពេញទៅដោយអាថ៌កំបាំង។ ពួកគេមួយចំនួនមាននូវគំនិតរវើរវើយអំពីរឿងសិច
ធ្វើឲ្យបុរសៗ ត្រូវភ្ញាក់ផ្អើល។ ប៉ុន្តែស្រីៗ
ស្ទើរតែទាំងអស់គ្រាន់តែសង្ឃឹមថា ការនឹកគួចដល់រឿងទាំងនោះ
គ្រាន់តែធ្វើឲ្យគេមានអារម្មណ៍ជក់ចិត្ត
ហើយវាក៏មិនខុសប្លែកពីអ្វី ដែលបុរសៗអាចប្រព្រឹត្ត។
តើការនឹកគួចនោះ មានអ្វីខ្លះ?
- “រឿងនោះ” ត្រូវបានគេលួចមើលៈ
នាងស្រមើស្រម៉ៃគិតថា “ទិដ្ឋភាពក្តៅ”
របស់ខ្លួនត្រូវបានអ្នកដទៃលួចមើល។ ក្នុងអារម្មណ៍របស់ស្រ្តី
បញ្ហាលើគ្រែ គឺជារឿងមួយចាំបាច់ត្រូវលាក់អាថ៌កំបាំង។ នាងអាចរត់
ប្រសិនបើត្រូវបានគេឃើញ។ ប៉ុន្តែគំនួចចិត្តនឹកស្រមើស្រម៉ៃបែបនេះ
ធ្វើឲ្យជីវភាពផ្លូវភេទរបស់នាង កាន់តែប្រសើរឡើងប៉ុណ្ណោះ។
- “ធ្វើរឿងនោះ” ជាមួយបុរស...
២នាក់ៈ
ចង់សន្លប់! ស្មានមិនដល់!
ប៉ុន្តែការគួចចិត្តស្រមើស្រម៉ៃ ថាខ្លួនកំពុងធ្វើរឿងនោះ
ជាមួយបុរស២នាក់
វាគ្រាន់តែជាការដែលនាងចង់ត្រូវបានស្រឡាញ់ថ្នាក់ថ្នម...
ជាមុខសញ្ញាមួយដែលមានបុរស ២នាក់ ដណ្តើមគ្នាប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នានោះ
ប្រសិនបើនាងស្រមើស្រម៉ៃ ចង់ធ្វើ “រឿងនោះ” ជាមួយស្វាមី
ព្រមទាំងស្រ្តីម្នាក់ផ្សេងទៀត ប្រការនោះមានន័យថា
នាងកំពុងពណ៌នាពីនិយមន័យ Sexy មួយទៀតថា ស្រីផ្សេងទៀត ក៏ចាត់ទុកថា
ស្វាមីនាងគួរឲ្យទាក់ទាញ។
- ក្លាយជា “ផ្តេសផ្តាស” និង
បាត់ការត្រួតពិនិត្យៈ
ស្រីដែលមានភាពម៉ឹងម៉ាត់
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិតទៅវិញនោះ ក៏អាចមាននូវសុបិន្ត “ខិលខូច”
និង “លេងសើច” នាងអាចស្រមើស្រម៉ៃថា នាងកំពុងរាំអាក្រាត
ក្នុងបន្ទប់មួយមានសុទ្ធតែប្រុសៗ។ រឿងនេះ រៀបរាប់ទៅ មិនគួរឲ្យជឿ
តែវាមានពិតជាក់ស្តែង។ បន្ទាប់មក នាងស្រមើស្រម៉ៃថា
ខ្លួនកំពុងម្ចាស់ការ “វាយលុក” បែណា ផែនការបើកឆាក “ស្នេហា”
របស់នាងដូចម្តេច បំណងប្រាថ្នារបស់នាងអំពីទីកន្លែង
រយៈពេលស្នេហ៍ស្និត...។
- ធ្វើ “រឿងនោះ”
ជាមួយស្រីដូចគ្នាៈ
ការពិតនៅមាននារីប្រមាណ ២០%
ដែលធ្លាប់បានចិញ្ចឹមបំណងប្រាថ្នាចង់ “ធ្វើរឿងនោះ”ជាមួយស្រីផ្សេងទៀត
ក្នុងចិត្ត។ រឿងនេះ ជារឿងដែល “អាច” ព្រោះស្រីនេះឯង
ជាមុខសញ្ញាដែលទន់ភ្លន់ ថ្នាក់ថ្នមយល់ចិត្ត “អនាម័យ” ជាងបុរសនោះ៕
ដាក់ផ្សាយក្នុង: សុខភាពស្នេហា\ទាក់ទងនឹងសុខភាពផ្លូវភេទ
ដាក់ផ្សាយក្នុង: សុខភាពស្នេហា\ទាក់ទងនឹងសុខភាពផ្លូវភេទ
No comments:
Post a Comment