Get This

Tuesday, November 29, 2011

sex ពេល​ណា​ដែល​ដាស់​អារម្មណ៍​ជា​ទី​បំ​ផុត


 







ម៉ោង០៦​ពេលព្រឹកៈ ជាពេលដែលមិនសក្តិសមសម្រាប់អ្នកដែលមានអារម្មណ៍កើតទុក្ខតែសម​ជា​មួយ​អ្នក​ដែល​ចង់​ត្រូវ​ការ​ដាស់​អារម្មណ៍​Sex ​ឲ្យ​រហ័សរហួនឡើងព្រោះរាងកាយរបស់យើងបាន​ធ្វើការផលិតអ័រមូនSex ទុក​រួចមកហើយទោះបីពេលនេះអ្នកមិនទាន់ភ្ញាក់​ពី​ដំ​ណេក​ស្រួល​បួល​ក៏មិន​ ជា​អ្វី​ទេ​កា​រ​មានសិចដេកលក់ពាក់កណ្តាលភ្ញាក់ពាក់កណ្តាលក៏មិនអាក្រក់ទេ យើងអាចរួមរក្សជា​សន្សឹមៗ មិន​ត្រូវ​ប្រញាប់​ពុះកញ្រ្ជោលពេកទេ ការ​ធ្វើSex បែបនេះក៏ផ្តល់សេចក្តីសុខ​ស្រណុក​ស្រួល​ដល់​​អ្នក កាន់​តែ​​ខ្លាំង ។
ម៉ោង ៨ ពេលព្រឹកក្នុងថ្ងៃឈក់សម្រាកចុងសប្តាហ៍ៈជាថ្ងៃដែលអ្នកទាំងពីរបានដេកឆ្អែតស្កប់ស្កល់ ​មិនដូចថ្ងៃធ្វើការត្រូវភ្ញាក់តាំងពីព្រលឹម ពេលវេលាបែបនេះគឺធ្វើឲ្យអ្នកអាចបន្ថែមភាព​ផ្អែមល្ហែម​នៅ​លើ​គ្រែ​ដេក​ជំ​នួស​ អាហារ​ពេល​ព្រឹក​ប្រភេទ​ការ​ហ្វេ​និង​បាយ​ក្តៅ​ៗ​ព្រោះ​ការ​មាន​Sex ក្នុង​ពេលនេះ នឹងជួយឲ្យរបបសរសៃឈាមធ្វើចលានាកាន់តែប្រសើរឡើង និង ដាស់អារម្មណ៍ផ្លូវភេទដល់អ្នកទាំង ពីរ​កាន់​តែ​សុខ​ស្រួល​ថែម​ទៀត រួមទាំងមាន​ក្បាច់ប្លែកៗជាមួយដៃគូឲ្យពេញ​ចិត្តដែលមិនអាច​បំភ្លេច​បាន ។
ម៉ោង ១៣ (ម៉ោង ១ រសៀល) អ្នកទើបទទួលទានអាហារថ្ងៃត្រង់រួចមិនយូរប៉ុន្មាន រយពេលនេះ រាងកាយអ្នកកំពុងធ្វើសកម្មភាពក្នុងការរំលាយអាហារ ដូច្នេះមិនស័ក្តិសម នឹងមានSex ត្រឹមតែដេក ឱបថើបគ្នាក៏មានសេចក្តីសុខដែរ ។

comments

ស្រ្តី៧៥% មិនឈាន​ដល់កំរិត​កំពូល! ហេតុអ្វី?


មានស្រ្តី ​រហូតដល់ ៧៥% មិនបាន​ឈានដល់កំរិត​កំពូល​ឡើយ ក្នុងការ​រួមភេទជាមួយដៃគូ ប្រសិន​បើគ្មាន​ការជួយ​គាំទ្រ របស់ឧបករណ៍ល្បែងភេទ ឬ ការ​រំញោចដទៃទៀត។
ការសិក្សាបន្ថែម បានឲ្យដឹងថា ស្រ្តី​ប្រមាណ​ពី១០%-១៥% មិនដែល​ទទួលបាន​ភាពសុខ​ស្រួល​ដល់​កំរិត​កំពូលឡើយ ហេតុនេះ​ ប្រសិន​បើអ្នក​ស្ថិត​ក្នុង​ចំណោមនោះ ចូរអ្នក​ពិនិត្យ​មើល​ប្រការ​ ៤យ៉ាង តាមរបាយការណ៍​របស់​ Yourmodernliving ដែលវាអាចជារឿងបង្ក​ឲ្យមានបញ្ហា។
១- ត្រួតត្រា​ខ្លួនឯងហួសហេតុៈ
ប្រសិនបើអ្នក​ជា​ប្រភេទមនុស្ស​ តែងតែ​ត្រួតត្រា​សរីរាង្គ និង អារម្មណ៍​របស់ខ្លួន​ជា​ប្រចាំ​ នោះ​ការឈានដល់​កំរិតកំពូល​ និង ពិបាក​ឈាន​ដល់។ ចូរ​អ្នក​ប្រឹងប្រែង​ហ្វឹកហាត់​ ដើម្បីអាច “បន្ធូរអារម្មណ៍” ដោយខ្លួនឯង។ វា​អាចជាការ​ស្រែកខ្លាំងៗ ដោយគ្មាន​មូលហេតុ រាំ​ជុំ​វិញ​បន្ទប់​ទទួល​ភ្ញៀវ ឬ ធ្វើអ្វីៗ​ផ្សេងទៀត ដើម្បី​បញ្ជាក់​ថា ខ្លួន​យើង​បានរំដោះ​ផុត​ពីអារម្មណ៍​ផ្សេងៗ។ នេះជាការ​ពិសោធន៍​ឆ្លងកាត់មួយ មានប្រសិទ្ធិភាព សកម្ម​ និង ជះឥទ្ធិពល​ល្អ ចំពោះរឿង​ផ្លូវភេទរបស់អ្នក។
២- មិនរំសាយ​ភាពតឹងតែងៈ
ពេលខ្លះ យើង​រវល់​មមាញឹក និង ហត់នឿយ​ខ្លាំង ជាហេតុធ្វើឲ្យ​សាច់ដុំ​រឹងតឹង។ ភាពតឹងតែង​ធ្វើឲ្យ​សរិរាង្គ​លំបាកនឹង​រំសាយ​ ហើយ​ដែល​ចុងក្រោយ គឺមិន​ងាយដល់ “គោលដៅ”។ ដូច្នេះ ចូរអ្នក​សំណូមពរ​ដល់​ដៃគូ​ជួយម៉ាស្សា​ឲ្យអ្នក​ប្រៀប​ដូច​ជាការ​ចាប់ផ្តើម។ ប្រការនេះ នឹង​ធ្វើឲ្យ​អ្នក​
មានពេលវេលាសម្រាប់​ត្រៀម​ចូល​ “សង្វៀន” ក៏ដូច​ជាជួយ​ភាពតឹងតែង​នៃសាច់ដុំ ធ្វើឲ្យ​វា​រស់រវើកឡើងវិញ។
៣- ខ្វះជំនឿ​លើខ្លួនឯង
Sex មានន័យថា ញឺសឡើងឡើងរអិល កាយវិការប្លែកៗ និង “សំលងរំខាន”។ ប្រសិន​បើអ្នកស្ទាក់​ស្ទើរ​អៀនប្រៀន គ្មាន​ជំនឿចិត្ត នោះអ្នក​នឹង​មិនអាច​ស្រូបយកអារម្មណ៍​នៃភាព​ស្រណុកស្រួលក្នុងការ​រួមភេទទេ។ ដូច្នេះ ចូរបំភ្លេចរឿង​បែបនេះ ដោយ​គិតថា អ្នក​ផ្សេងៗទាំងឡាយ​ ក៏ធ្វើ​
បែបនេះដែរ នឹង​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ធូរស្រាលល្អជាងមុន។
៤- មិនស្រឡាញ់ខ្លួនឯងៈ
ប្រសិន​បើពេលស្តិតនៅលើគ្រៃ​ អ្នក​គិតតែ​ពីបញ្ហា ដើមទ្រូង​ ត្រកៀក... ឬ ទម្ងន់របស់ខ្លួននោះ អ្នក​ស្ទើតែគ្មានឱកាស​ឈាន​ដល់កំរិត​កំពូល។ ហេតុនេះ អ្នក​ត្រូវ​ស្រឡាញ់ខ្លួនអ្នក! ប្រសិន​បើ​រវល់​ប្រមូល​ផ្តុំ​ទៅលើចំណុចខ្វះខាត​របស់ខ្លួន នោះ​អ្នក​មិនត្រឹម​តែមិន​អាច “On” ប៉ុណ្ណោះទេ ថែមទាំង​បង្អាក់ភាពស្រណុកដល់កំពូល​របស់ដៃគូអ្នកទៀតផង៕

comments

មិនឲចាញ់គេ

កូនកំពូលអ្នកមានម្នាក់នៅរៀននៅបរទេស។ ទៅបានមួយខែ គាត់បានសរសេរសំបុត្រមកលេងប៉ាម៉ាក់គាត់។ កូន ៖ ទីក្រុងកន្លែងកូនរៀនពិតជាអស្ចារ្យខ្លាំងណាស់! ប្រជាជននៅទីក្រុងសុទ្ធតែសុភាពរាបសារួសរាយរាកទាក់ ចិត្តល្អ និងមានសុជីវធម៌ខ្ពស់។ ខ្ញុំដូចជាខ្មាសខ្លួនឯងខ្លាំងណាស់ដ្បិតរាល់ថ្ងៃខ្ញុំទៅរៀនជិះរថយន្តម៊ែសឺដែសស្រោបមាសចំណែកឯគ្រូៗខ្ញុំសុទ្ធតែជិះរថភ្លើងគ្រប់គ្នា.........!! មិនយូរប៉ុន្មាន បន្ទាន់ពីទទួលសំបុត្រនេះ ប៉ារបស់គាត់ផ្ញើសំបុត្រមួយអមជាមួយសែកទឹកប្រាក់១០លានដុល្លាមួយផង។ សំបុត្រមានសេចក្តីដូចតទៅ ៖ ប៉ា ៖ ឈប់ធ្វើឲប៉ាម៉ាក់អាម៉ាស់មុខទៀតទៅ!! លុយនេះកូនឯងត្រូវយកទៅទិញរថភ្លើងជិះមួយនឹងគេភ្លាមទៅ។
comments

Friday, November 25, 2011

នៅធ្វើគ្រាន់បើ



នៅពេលដែលវិចិត្រដើរទៅលើស្ពានមួយក៏សង្កេតឃើញតាចាស់ម្នាក់បានអង្គុយសុំទាន គេអាណិតក៏ដាក់លុយឲ ១០០០រៀល ហើរក៏ដើរចេញទៅ តែពេលនោះក៏ឮអ្នកសុំទានហៅគេ អ្នកសុំទាន៖ ឈប់សិនលោក!! ឈប់សិន វិចិត្រៈ មានការអីលោកតា? អ្នកសុំទានហុចលុយឲវិចិត្រវិញ អ្នកសុំទានៈ លុយនេះខ្ញុំទទួលមិនបានទេ វិចិត្រៈ ហេតុអ្វី? អ្នកសុំទានៈ ព្រោះពេលនេះផុតម៉ោងធ្វើការរបស់ខ្ញុំហើយ។
comments

Thursday, November 24, 2011

ប្រពន្ធ និង ខ្លា



មានបុរស២នាក់នាំគ្នានិយាយដើមប្រពន្ធ និយាយចុះឡើង បុរស(ក) ក៏បានសួរបុរស(ខ) ពីប្រពន្ធរបស់បុរស(ខ)។ បុរស កៈ នែ៎ ម៉ិចហើយប្រពន្ធឯងកាចទេវើយ? បុរស ខៈ ចាំបាច់ឆ្ងល់អីវើយកាចជាងខ្លាទៀត បុរស កៈ មែនក៏អី? ចុះបើមានខ្លាចេញម៉ោ ឯងជួយនរណាមុនវើយ? បុរស ខៈ យី!! បើអាខ្លាហ្នឹងវាមិនដឹងងាប់ឲ្យវាហក់សាកជាមួយប្រពន្ធអញទៅ!!
comments

Tuesday, November 22, 2011

អស់​កង្វល់​ជាមួយ File RAR ដែល​ជាប់​ Password

RAR Password Unlocker is proved to be a helpful tool when you forgot WinRAR/RAR password and cannot open the RAR archives.
ទាយយកទីនេះ
comments

គឺ​ឪពុក​ខ្ញុំ

Tuesday,22,11,2011
អន្ទិត អក ជា​កូន​ពូ​ច្រូច ។ វា​បាន​ស្រលាញ់​កូន​ពូ​ជ្រុញ តែ​មិន​ហ៊ានឲ្យ​ឪពុក​ម្ដាយ​វា​ទៅ​ដណ្ដឹង ។ អន្ទិត អក ដឹងថា​ឪពុក​វា​ជា​សំឡាញ់​របស់​ពូជ្រុញ ។

-       អាឡូ! អាជ្រុញ​មែន​ទេ អញ​គឺ​អាច្រូចណា!
-       អាឡូ! អូ​អាច្រូច​សុខ​សប្បាយ​ឬទេ? ខាន​ជួប​គ្នា​យូរ តើ​ឯង​តេ​មក​អញ​​មាន​ការ​អី​ដែរ​ថ្ងៃ​ហ្នឹង…!
-       អញ ​ប្រាប់តាម​ត្រង់​ទៅ​ចុះ កូន​ប្រុស​របស់​អញ​វា​ស្រលាញ់​មីនាង កូន​ស្រី​ឯង អញ​គិត​ចង់​ដណ្ដឹង​ឲ្យ​កូន​ប្រុស​អញ!
-       អាឡួ! ឯង​ថា​ម៉េច​អាច្រូច?
-       អាឡូ! បាទ អញ​គឺ អាច្រូច​ ចង់​ដណ្ដឹង​កូនស្រី​ឯង!
-       អាឡូ! អាណា​គេ និយាយ?
-       គឺ ​ឪពុក​ខ្ញុំ​ ឈ្មោះ​ច្រូច គាត់​ឲ្យ​ខ្ញុំ​និយាយ…!
-       !!!???
comments

Monday, November 21, 2011

ក្លាយ​ជា​អ្នកមាន​ ព្រោះតែ​បាល់

 Monday;21,11,2011
នាយ អាត ឡូម៉ា ក្លាយ​ទៅជា​ភ្នាក់ងារ​រើស​សំរាម​មាន​លើស​គេឯង​ក្នុង​ប្រទេស​អង់គ្លេស ក្រោយ​ពី​គេ​បាន​ធ្វើការ​នៅ​ពហុកីឡាដ្ឋាន​មួយ​កន្លែង​អស់​រយៈពេល​ជាង​ប្រាំ​ ឆ្នាំ​មក ។ មាន​ក្រុម​អ្នកកាសែត​ជាច្រើន​បាន​មក​សុំ​ជួប​សម្ភាស​ជាមួយ​នាយ អាត ក្រោយ​ពី​នាយ​បាន​ទទួលជោគជ័យ​ក្នុង​ការងារ ។

អ្នកកាសែត ៖ លោក អាត សូម​លោក​ជួយ​ប្រាប់​នូវ​ភាព​អាថ៌កំបាំង ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅជា​មហាសេដ្ឋី ឲ្យ​ខ្ញុំ​បាន​ដឹង​ផង​បានទេ ?
អាត ៖ អ្ហូ !…..​ងាយ ​ដូច​បកចេក​អីចឹង ! គឺ​វា​អីចេះ ! ក្រុមបាល់ទាត់ "​ប្លែកប៊ីន ​" លេង​បាល់​មិន​បាន​ល្អ​សោះ ម៉្លោះហើយ​ខ្ញុំ​ក៏​ក្លាយ​ទៅជា​អ្នកមាន​ទៅ !
អ្នកកាសែត ៖ បើ ​អីចឹង​លោក​លែង​ភ្នាល់បាល់​មែនទេ ?
អាត ៖ មិនមែនទេ ! ក្រុម​អ្នកគាំទ្រ​ ក្រុមបាល់ទាត់ "​ប្លែកប៊ីន​" បាន​មក​មើល​បាល់ទាត់ ហើយ​ឃើញ​ក្រុម​របស់​ខ្លួន​ចាញ់​គេ​រាល់​លើក ហើយ​បាន​ហ៊ោ​ដេញ​គ្រវែង​នឹង​ដប​ទឹក​បរិសុទ្ធ ខ្ញុំ​ក៏បាន​ប្រមូល​រើស​យក​ដប​ទៅ​លក់​រាល់​ពេល ម៉្លោះហើយ​ទើបបាន​ខ្ញុំ​ក្លាយ​ជា​អ្នកមាន​បាន​៥​ឆ្នាំ​មកនេះ ខ្ញុំ​ប្រមូល​ប្រាក់​បាន​ច្រើន​លាន​ហើយ ។
comments

Sunday, November 20, 2011

សងសឹក

 Sunday,20,November,2011
នៅ​ក្នុង​ពិធី​មង្គលការ​មួយ​ដែល​មាន​ភ្ញៀវ​ចូលរួម​យ៉ាង​ ច្រើន​កុះករ។ តូ ជា​យុវជន​កំហិល​ម្នាក់ ហើយ​ក៏​ជា​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ការ​ទាំងអស់​ដែរ។ ខណៈ​កំពុង​អង្គុយ តូ បាន​ក្រឡេក​ទៅ​ឃើញ​យុវតី​ស្រស់ស្អាត​ម្នាក់​កំពុងតែ​អង្គុយ​ម្នាក់​ឯង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តុ​របស់​ខ្លួន ។ ដោយ​សារធាតុ​កំហិល តូ ក៏​ដើរ​សំដៅ​ទៅ​រក​នារី​នោះ ហើយ​បន្លឺ​វាចា​សំណួរ ៖

តូ ៖ សុំទោស​អ្នកនាង​បើ​មិន​យល់​ទាស់​ទេ…! អនុញ្ញាតិ​ឲ្យ​ខ្ញុំ​រួម​តុ​ជាមួយ​ផង​បានទេ?
ខណៈ​នោះ​ស្រាប់​តែ​យុវតី​នោះ​ក្រោកឡើង​ស្រែក​ ខ្លាំងៗ​ថា ៖
យុវតី ៖ ថាម៉េច​ចង់​ដេក​ជាមួយ​ខ្ញុំ…?
តូ​មាន​ការ​ខ្មាស់អៀន​យ៉ាងខ្លាំង ខណៈ​ដែល​ភ្នែក​ទាំង​គូរៗ​របស់​ភ្ញៀវ​ដែល​ចូលរួម​មង្គលការ​បាន​សម្លឹង​មករក​ ខ្លួន។ តូ​និយាយ​មិន​ចេញ​ក៏​ដើរ​សំដៅ​មក​តុ​របស់​ខ្លួន​​ទាំង​អាម៉ាស ។
បន្តិច​ក្រោយ​មក​យុវតី​ក៏​ដើរ​សំដៅ​មក​តុ​របស់ ​តូ ហើយ​ឱន​និយាយ​តិចៗ​ទៅកាន់​តូ ៖
យុវតី ៖ សុំទោស…! ខ្ញុំ​ដឹង​ថា​លោក​ខឹង​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​លោក​ខ្មាស់​គេ​បែប​នេះ! តែ​តាម​ពិត​គឺ​ខ្ញុំ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រតិកម្ម​របស់​ មនុស្ស​ទៅ​ហ្នឹង​សំណួរ​ដែល​ធ្វើ​ឲ្យ​អាម៉ាស់បែបនេះ…។ សឹង​តែ​យុវតី​និយាយ​ចប់​មិនទាន់ តូ​ក្រោក​ឡើងហើយ​ស្រែក​ដាក់នាង​ខ្លាំងៗ​វិញថា ៖
តូ ៖ ថាម៉េច…! មួយ​យប់​ថ្លៃ​ដល់ទៅ​ ៥០​ដុល្លារ អី​ក៏​ថ្លៃ​ជាង​គេ​ខ្លាំង​ម្លេះ…!!!
comments

កំពូល​អ្នក​និយាយ​ រឿង​កំប្លែង

Saturday,19,November,2011
បន្ទាប់​ពី​ទំនេរ​ពី​ការងារ បុគ្គលិក​ទាំង​ប្រុស​ទាំង​ស្រី​តែង​នាំ​គ្នា​អង្គុយ​ស្ដាប់​លោក​ប្រធាន​ និយាយ​រឿង​កំប្លែង ។ ថ្ងៃ​មួយ​លោក​ប្រធាន​និយាយ​រឿង​កំប្លែង​ឱ្យ​បុគ្គលិក​ស្ដាប់​តាម​ធម្មតា ។ គ្រប់​រឿង​ដែល​លោក​ប្រធាន​និយាយ​ធ្វើ​អោយ​ពួក​បុគ្កលិក​ខ្លះ​សើច​ចុកពោះ ខ្លះ​សើច​ហូរ​ទឹក​ភ្នែក ក៏​ប៉ុន្តែ​មាន​បុគ្គលិក​ម្នាក់​កញ្ញា​ពិសី មិន​សើច​ទាល់​តែ​សោះ ។ ឃើញ​ដូច្នេះ​លោក​ប្រធាន​ខឹង​ក៏​សួរ : "​រឿង​កំប្លែង​សើច​អស់​សំណើច​យ៉ាង​នេះ ម្ដេច​ក៏​នាង​មិន​សើច​? ​?​" "​ចា​លោក​ប្រធាន ស្អែក​នេះ ខ្ញុំ​នឹង​លាឈប់​ពី​ការងារ​ហើយ ដូច្នេះ​ខ្ញុំ​មិន​ចាំបាច់​ធ្វើ​ពុត​សើច​ទៀត​ទេ​… ​" ពិសី​តប​។
comments

Friday, November 18, 2011

គាត់ចូលចិត្តអ្វី?

Friday,18,November,2011
ឧកញ៉ា ៖ លោក​ជំទាវ​មក​ផ្ទះ​ខ្ញុំ​ទាំង​ព្រឹក​មាន​ការ​អ្វី​ដែរ?
ជំទាវ ៖ តើ​លោក​ឧកញ៉ា​អាច​ដឹង​ទេ​ថា មូលហេតុ​អ្វី​ដែល​ប្ដី​ខ្ញុំ​មិន​សូវ​បាយ​ផ្ទះ?
ឧកញ៉ា ៖ អា​ព្រើល​ជា​ពួក​ម៉ាក​ខ្ញុំ​តាំង​ពី​នៅរៀន​ម្លេះ រឿង​អី​ដែល​ខ្ញុំ​មិន​ដឹង​នោះ…
ជំទាវ ៖ សូម​លោក​ជួយ​ប្រាប់​ខ្ញុំ​ផង ក្រែង​ខ្ញុំ​មាន​វិធី​អាច​ជួយ​កែ​កុន​គាត់​បាន!
ឧកញ៉ា ៖ ឆ្នាំនេះ​អាព្រើល និង​ខ្ញុំ​អាយុ​ ៦៥​ឆ្នាំ​ហើយ វា​និង​ខ្ញុំ​ប្រៀប​បាន​ដូច​ជា​គោ​ចាស់​អញ្ចឹង គឺ​ចូល​ចិត្ត​តែ​ស្មៅ​ខ្ចីៗ​ណ៎ា…​លោកជំទាវ!
ជំទាវ ៖ អូ! អញ្ចឹង​ទេឬ? គាត់​បាក់​ធ្មេញ​មុខ​អស់​ដូច​គោ​មែន ចាំ​ទៅ​ដល់​ផ្ទះ ខ្ញុំ​នឹង​ទៅ​ទិញស្មៅ​ទន្សាយ​ទុកឲ្យ​គាត់​ស៊ី កុំ​ឲ្យ​គាត់​ពិបាក​ទៅ​រក​ស៊ី​នៅ​ខាង​ក្រៅ​ទៀត!
ឧកញ៉ា ៖ ទេ! លោក​ជំទាវ…កុំ…កុំ…
comments

ការ​ សន្ទនា​គ្នា​រវាង​ Bill Gates ជា​មួយ​ Steve Jobs

  Thursday,17,November,2011

comments

អាចោរម្រាយ

Wednesday,16,November,2011 

អាចោរម្រាយ

មីង​ក្រូត​ជាមនុស្ស​ដែល​ពូកែ​ខាង​ជេរម្រាយ​រក​លេខ​ដាក់​គ្មាន ។ ជេរ​ប្តី​ក៏​អាចោរម្រាយ ជេរកូន​ក៏​អាចោរម្រាយ…ថ្ងៃណា​ក៏​អាចោរម្រាយ​ដែរ ។ថ្ងៃ ​នេះ​ពេល​មិត្តភ័ក្ដិ​ប្ដី​គាត់​មក​លេង មីងក្រូត​មិនដឹង​ជា​ទាស់​ចិត្ត​អ្វី ក៏​ស្រែក​ជេរប្ដី​ថា អាចោរម្រាយ ចំពោះ​មុខ​ភ្ញៀវ ប្ដី​គាត់​ខឹង​ណាស់ ក៏​ស្ទុះ​ទៅ​ដាក់​មួយ​ដៃ​ផូង ។ មីងក្រូត​អុកគូថ​ទៅ​ដី រួច​ស្រែក ៖

-       អាចោរម្រាយ…
រួច​ក៏​ដួល​សន្លប់ ។ មិត្តភ័ក្តិ និង​ប្ដី​ភ័យ​ណាស់​រត់​ទៅ​រក​ប្រេង​កូឡា ​លាប​រឹត ធ្វើ​ចលនា​ឲ្យ​បេះដូង​ដើរ​ស្រួល មួយ​សន្ទុះក្រោយ​មក​ មីងក្រូត បើក​ភ្នែក​ព្រឹមៗ…​រួច​គាត់​ស្ទុះ​ងើប ហើយ​ស្រែក៖
-       អាចោរម្រាយ
-       !!!???
comments

សិក្សាភាសាអង់គ្លេស


វេយ្យាករណ៍ភាសារអង់គ្លេស សៀវភៅទី១

វេយ្យាករណ៍ភាសាអង់គ្លេស សៀវភៅទី២

វេយ្យាករណ៍អង់គ្លេសសម្រាប់សិស្ស Pre-Intermediate

វេយ្យាករណ៍អង់គ្លេសសម្រាប់សិស្សIntermediate

grammar_practice_for_elementary_students

advanced_english_c_a_e_grammar_practice





ប្រភពPascalhuor
comments

Saturday, November 12, 2011

គន្លឹះបីយ៉ាងក្នុងការដោះស្រាយបញ្ហាប្រច័ណ្ឌ


បុរស​ប្រ​ច័ណ្ឌ​ស្រ្ដី​
សុភា ​សិត​ខ្មែរ​មួយ​ឃ្លា​បាន​ពោល​ថា “ប្រ​ច័ណ្ឌ​ព្រោះ​ស្រឡាញ់” ពិ​ត​ជា​ត្រឹម​ត្រូវ​ណាស់ ប៉ុន្ដែ​ការ​ប្រ​ច័ណ្ឌ​នេះបែរ​ជា​ក្លាយ​ទៅ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ ដែល​នាំ​ឲ្យដៃ​គូ​ស្នេហា​បែក​បាក់គ្នា​ទៅ​វិញ។ តើ​អ្វីទៅ​ជា​ការ​ប្រ​ច័ណ្ឌ? ហើយ​តើ​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រ​ច័ណ្ឌ​នេះ បាន​ដោយ​របៀប​ណា? ថ្ងៃ​នេះ ខ្មែរ​សារិកា​នឹង​ពាំ​នាំ​ចម្លើយ​មក​ជួន​លោក​អ្នក​។ យោង​តាម​លោក​បណ្ឌិត ស្កុត​ ហាល​មែន (Scott Haltzman) ដែលជា​អ្នក​និពន្ធ​សៀវ​ភៅ​ស្នេហា​ជា​ច្រើន​​នោះ បាន​ឲ្យ​និយម​ន័យ​ការ​ប្រ​ច័ណ្ឌថា ការ​ភ័យ​ខ្លាច ឬ​បារម្ភ​ថា​អ្នក​ដែល​យើង​ស្រឡាញ់​ ត្រូវ​បាន​លួច​ចាប់​ចិត្ត​ប្រ​តិព័ត្យ​ដោយ​អ្នក​ដទៃ​។ អារម្មណ៍​បែប​នេះ​ គឺ​ជា​អារម្មណ៍​ដែល​ខ្លាច ​អ្នក​ដែល​នៅក្នុង​បេះ​ដូង​យើង​ ត្រូវ​បាន​គេ​ឆក់​យក​ទៅ​បាត់​។
ខាង​ក្រោ​មនេះ គឺ​ជា​គន្លឹះ​សំខាន់​ចំនួន​បី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រ​ច័ណ្ឌ​៖
១- ស្មោះ​ត្រង់​នឹង​ខ្លួន​អ្នក : លោក​បណ្ឌិត Ish Major ដែល​ជា​អ្នក​ជំនាញ​ខាង​ស្នេហា​ម្នាក់​ដែរ​នោះ បាន​ឲ្យ​យោបល់​ថា​ អ្នក​គួរ​តែ​និយាយ​ចេញ​ឲ្យ​គេ​ដឹង​ ដូច​ជា​ប្រាប់​ទៅ​មិត្ត​ភក្ដិ​ដែល​អ្នក​ទុក​ចិត្ត​បំផុត ឬ​ក៏​សាច់ញាតិ​ក្នុង​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ប្រ​ច័ណ្ឌ។ ចូរ​កុំលាក់​ទុក​អារម្មណ៍​នេះ ឲ្យ​នៅ​ជាប់​នឹង​ខ្លួន​អ្នក​រាប់​ខែ​រាប់​ឆ្នាំ​ឲ្យ​សោះ​។ ពេល​ខ្លះអ្នក​គ្រាន់​តែ​អង្គុយ​ចុះ​ ហើយ​សរសេរ​វា​ចូល​ទៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​របស់​អ្នក​ក៏​អាច​ជួយ​អ្នក​ ឲ្យ​ធូរ​ស្បើយ​បាន​ដែរ​។ កា​រ​បញ្ចេញនូវ​អារម្មណ៍​នេះមក​ក្រៅ​អាច​ឲ្យ​អ្នក​គិត​បាន​កាន់​តែ​ច្បាស់​ លាស់ឡើង​វិញ​។ ឧទាហរណ៍ បុរស​ម្នាក់​បាន​គិត​ថា​ ប្រ​ពន្ធ​គេ​គួរ​តែត្រ​ឡប់​មក​ពី​ហាង​ទំនិញ​វិញ​កាល​ពី​២០នាទីមុន ប្រ​ហែល​ជា​នាង​កំពុង​តែ​ត្រូវ​បាន​ញ៉ែ​ដោយ​អ្នក​គ្រប់​គ្រង​ហាង​ហើយ​។ បុរស​ក្នុង​ឧទាហរណ៍​នេះស្រមើ​ស្រម៉ៃ​ទៅ​រកផ្លូវ​អាក្រក់​ ដោយ​មិន​បាន​គិត​អ្វី​ល្អ​បន្ដិច​សោះ​ក្នុង​ពេល​គាត់​ខឹង​មួយ​ឆាវ​នេះ តែ​បើ​គាត់​គិត​ឲ្យ​បាន​យូរឡើង​វិញ​ គាត់​នឹង​នឹក​ឃើញ​នូវ​អ្វី​ដែល​ល្អ​ជា​ង​នេះ។
២- បង្ហាញ​នូវ​អារម្មណ៍​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ : លោក​បណ្ឌិត​ដដែល​បាន​និយាយ​ថា ការ​ប្រ​ច័ណ្ឌ​គឺ​ជា​អាវុធ​មុខ​ពីរ​ មុខ​ទី​មួយគឺ​​ដៃ​គូអ្នក​អាច​គិត​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ពីនាង ទើប​ប្រ​ច័ណ្ឌ និង​មុខ​ទី​២​គឺ​ដៃ​គូ​អ្នក​អាច​គិត​ថា​អ្នក​មិនទុក​ចិត្ត​នាង។ ​អ្នក​ត្រូវបញ្ចេញ​អារម្មណ៍​របស់​អ្នក​កុំ​ឲ្យ​ហួស​ព្រំដែន ដូច​ជា​អ្នកមិនគួរ​​​និយាយ​ទៅ​កាន់​ដៃ​គូទាំង​ខឹង​​ថា “បង​ពិ​ត​ជា​ប្រ​ច័ណ្ឌ​ខ្លាំង​ណាស់​ ពេល​បង​ឃើញ​អូន​ឯង​ចំណាយ​ពេល​នៅជា​មួយអា​​ម្នាក់​នោះ” ក្នុង​ន័យ​ដដែល​អ្នក​គួរ​តែ​ជំនួស​មក​វិញដោយ​និយាយ​ថា “បង​ទទួលស្គាល់​ថា​បង​ដូច​ជា​ប្រ​ច័ណ្ឌ​បន្ដិច​ដែរ​ នៅពេល​បង​ឃើញ​អូន​ទៅ​មើ​ល​កុន​ជា​មួយ​ម្នាក់​នោះ​”។ អ្នក​មិន​គួរ​បញ្ចេញ​កំហឹង​ទល់​កំហល់​នោះ​ទេ​។ វា​មិន​មាន​ប្រ​យោជន៍​នោះ​ទេ​ ក្នុង​ការ​បញ្ចេញ​នូវ​ភា​ព​ខឹ​ងក្រេវ​ក្រោធបែប​នេះ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​។
៣- ប្រ​សិន​បើ​អ្នក​មិន​មាន​អារម្មណ៍​ប្រ​ច័ណ្ឌ​ ចូរ​កុំ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ប្រ​ច័ណ្ឌ : មា​ន​មនុស្ស​ស្រី​ខ្លះ​មាន​អារម្មណ៍​ថា​អស្ចារ្យ​ណាស់​នូ​វពេល​ដែល​ដៃ​គូ​ របស់​នាង​ប្រ​ច័ណ្ឌ​។ ដៃ​គូ​របស់​អ្នក​នឹង​គិត​ថា​ អ្ន​ក​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ ហើយ​​​ស្រឡាញ់​នាងខ្លាំង​​។ ប្រ​សិន​បើ​អ្នក​មិនមាន​អារម្មណ៍​ប្រ​ច័ណ្ឌ​សោះ ក៏​គួរ​បន្លំ​ធ្វើ​ជា​ប្រ​ច័ណ្ឌ​ខ្លះដែរ​ ដើម្បី​កុំ​ឲ្យ​ដៃ​គូ​របស់​អ្នកគិត​ថា​អ្នក​មិន​ខ្វល់​ពីនាង​។​ លោក​បណ្ឌិត​ជំនាញ​ខាង​ស្នេហា​​ដដែល​ ក៏​បាន​បញ្ជាក់​ទៀត​ថា ស្រ្ដី​ខ្លះ​អាច​នឹ​ងគិត​ថា​អ្ន​ក​​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ទេ បាន​ជា​មិន​ចេះ​ប្រ​ច័ណ្ឌ​អី​សោះ​អញ្ចឹង​។ ហើយ​មាន​ករណី​ខ្លះ​ទៀត​ បុរស​ដែល​ធ្លាប់​ប្រ​ច័ណ្ឌ​នឹង​ដៃ​គូ​របស់​ខ្លួន​ខ្លាំង​ បែ​រ​ជា​លែង​ប្រ​ច័ណ្ឌ​វិញនោះ គឺពិ​ត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​អាច​ឲ្យ​នាង​គិត​​ថា​ អ្នកប្ដូរ​ចិត្ត​ ឬ​លែង​ស្រឡាញ់​នាង​ដូច​មុន​ទៀត​ហើយ​។
សរុប​មក​ បើ​មិន​ចង់​ឲ្យ​ការ​ប្រ​ច័ណ្ឌ​ក្លាយ​ទៅ​ជា​មារ​មក​ពង្រាត់​ស្នេហ៍របស់​អ្នក​ ទេ ចូរ​កុំ​ប្រ​ច័ណ្ឌ​ខ្លាំង​ពេកដោយ​ខ្វះ​ការ​ពិចារ​ណា និង​មិន​ត្រូវ​មិន​ប្រ​ច័ណ្ឌ​សោះ​នោះ​ទេ គួរ​បន្លំ​ធ្វើ​ជា​ប្រ​ច័ណ្ឌ​ខ្លះ​៕​
comments

អ្នកណាត្រូវចេញលុយនៅថ្ងៃណាត់ជួបដំបូង?


ការណាត់​ជួប​ដំបូង​

អ្នកទាំង​អស់​គ្នា​ដឹង​ ហើយ​ថា​ សម័យ​នេះ​គឺ​ជា​សម័យ​ដែល​ ប្រុស​ និង​ស្រី​មាន​សិទ្ធស្មើ​គ្នា​ទាំង​អស់​។ បើ​ដូច្នេះ​មែន តើ​អ្នក​ណា​នឹង​ត្រូវ​ចេញ​លុយ​ ដែល​ភាសា​សាម័ញ្ញ​ថា​ប៉ាវ នៅ​ថ្ងៃ​ណាត់​ជួប​គ្នា​ជា​លើក​ទី​មួយ​​​នោះ​? យោង​តាម​ការ​ស្ទង់​មតិ​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា ស្រ្ដីជ​នជាតិ​អង់​គ្លេស​ច្រើន​ជា​ង​ពាក់​កណ្ដាលបា​ន​ឆ្លើយ​ថា​ ពួក​គេ​បាន​ចំណាយ​លុយ​សម្រាប់​ខ្លួន​ពួក​គេ​ផ្ទាល់​នៅ​ថ្ងៃ​ណាត់​ជួបដំបូង​ តែ​ទោះយ៉ាង​ណា​ក្ដី​ក៏បុរស​នៅ​តែ​ទទូច​ចង់​ចេញលុយទាំង​អស់​​ដដែល​។ ការ​បោះ​ឆ្នោ​ត​ស្ទង់​មតិ​នេះ ធ្វើ​ឡើយ​នៅអង់គ្លេស​ ដោយ​មាន​ការ​ចូលរួម​ពី​មនុស្ស​ពេញវ័យ​​ចំនួន ១៩២៤​នាក់​​។ ជា​លទ្ធផល​បាន​ឲ្យ​ដឹង​ថា មាន​ស្រ្ដី​​ប្រ​មាណ​ ៥៨​ភាគ​រយ​ឆ្លើយ​ថា
ពួក​គេ​ចង់​ចែក​គ្នា​ចេញ​លុយ ខណៈ​ដែល​មាន​បុរស​តែ ២៨​ភាគរយប៉ុណ្ណោះ​​ដែល​ឆ្លើយ​បែប​នេះ​។ ចំណែក​ឯ​ស្រ្ដី ១៤​ភាគរយ​ទៀត​បាន​ឆ្លើយ​ថា ភាគី​ណា​ជា​អ្នក​ផ្ដួច​ផ្ដើម​ការ​ណាត់​ជួប គឺ​ជា​អ្នក​ចេញ​លុយ។
មាន​តែ​ស្រ្ដីប្រមាណ​ ២៥​ភាគ​រយ​ ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​ថា​ ភាគី​បុរស​គួរ​តែ​ជា​អ្នក​ចេញ​លុយ​នៅ​ថ្ងៃ​ណាត់​ជួប​ដំបូង​​ ខណៈដែល​ស្រ្ដី​ដែល​នៅ​ល​សល់​បី​ភាគរយ​​ទៀត​ និយាយ​ថា​ស្រ្ដីគួរ​តែ​ជា​អ្នកចេញ​លុយ​ទាំង​អស់​នៅ​ថ្ងៃនោះ​ ព្រោះ​កុំ​ឲ្យ​បុរស​គិត​ថា​ពួក​គេ​អន់​។
ចំណែក​ឯ​ភាគី​បុរសក្រៅ​ពី​បុរស​ ២៨​ភាគ​រយ​ដែល​ចង់​ចេញ​ពាក់កណ្ដាល​ម្នាក់ដូច​​ខាងលើ​នោះ គឺ​មាន​​៥៥​ភាគ​រយ​បាន​ឆ្លើយ​ថា​ពូកគេ​ចង់​ចេញ​លុយ​ទាំង​អស់ ​តែ​ម្នាក់​ឯង​នៅ​ថ្ងៃ​ណាត់​ជួបលើក​​ទី​មួយ​នេះ។​ នៅប្រទេស​អង់​គ្លេស​ គិត​ជា​មធ្យ​ម បុរស​ចំណាយ​ប្រាក់​អស់​ ៦៥ផោន (១០៤​ដុល្លារ​អាមេរិក​)​ ខណៈ​ដែល​ស្រ្ដី​ចំណាយ​​អស់​ ៥០​ផោន​ ក្នុង​ថ្ងៃ​ណាត់​ជួប​ដំបូ​ង​របស់​ពួកគេ​​។
តាម​ការ​ស្ទង់​មតិ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា មិន​ត្រឹម​តែ​ភាគីបុរស​ចង់​ចេញ​លុយ​ច្រើន​នោះ​ទេ​ សូម្បី​តែ​ការ​​រៀប​ចំ និង​ការ​​ផ្ដួច​ផ្ដើម​គំនិត​ក៏​ជាការ​ទទួល​ខុស​ត្រូវ​របស់​​ភាគី​បុរស​ដែរ​។ ក្នុងនោះ​បុរស៩​នាក់​ក្នុង​ចំណោម​ ១០នាក់​ (៩៤ភាគរយ) បានឆ្លើយ​ថា​ពួកគេ​ជា​អ្នក​រៀប​ចំ​នូវ​ការ​ណាត់​ជួប​លើក​ទី​មួ​យ​របស់​ពួកគេ ​ ខណៈ​ដែល​មាន​ស្រ្ដីចំនួន ៦៥​ភាគ​រយ​ឆ្លើយ​ថាពួកគេ​ជា​អ្នក​រៀប​ចំ​។
យ៉ា​ង​ណា​មិញ​ ការ​ចំណាយ​ក៏​ត្រូវ​បាន​ត្បិត​ត្បៀត​ពី​ភាគី​ទាំង​សង​ខាង​ផង​ដែរ​។ ​ក្នុង​ចំណោម​អ្នក​ឆ្លើយ​ទាំង​ប្រុស​ទាំង​ស្រី មាន៣៨​ភាគរយ (ប្រុស ៤១%​, ស្រី៣៦%)​បាន​ឆ្លើយ​ថា ពួកគេ​បាន​ចូល​កន្លែង​ណា​ដែល​ពួក​គេ​មាន​ប័ណ្ឌ​បញ្ចុះ​តម្លៃ​។
comments

ពាក្យ៥ឃ្លាដែលធ្វើឲ្យស្នេហ៍បែកបាក់


គូរ​ស្នេហ៍​ឈ្លោះ​គ្នា

នៅ​ ពេល​ដែល​កំពុង​ឈ្លោះ​គ្នា​ ពាក្យ​សម្ដីជាច្រើន​ត្រូវ​បាន​លើក​យក​មក​និយាយ​ដោ​យ​ភាគី​ទាំង​សង​ខាង​។ ពេល​ខ្លះ​អ្នក​បាន​និយាយ​ពាក្យ​សម្ដី​មិន​សម​គួរ​ខ្លះដោយ​មិន​ដឹង​ខ្លួន​ ​ដែល​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ឈាន​ទៅ​ដល់​ផ្លូវ​ប្រេះ​ឆា​ ទោះ​បី​ជា​ត្រូវគ្នា​វិញ​ក៏​ដោយ​។ មាន​ករណី​ខ្លះ ទោះ​បី​ជា​អ្នក​ព្យាយាម​និយាយ​លួង​លោម​ សូម​ទោស យ៉ាង​ណា​ក៏​ដោយ​ក៏​វា​មិន​អាច​ដូច​ដើម​បាន​ដែរ​។
ដើម្បី​ទប់​ស្កាត់​នូវ​ការ​បែក​បាក់​ទំនាក់​ទំនង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​ ជាមួ​យ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ អ្នក​គប្បី​ព្យាយាម​ជៀស​វាង​និយាយ​នូវ​ពាក្យ​សម្ដី​ ៥​ ឃ្លា​ដូច​ខាង​ក្រោម​៖
១- អូន​មិន​ទុក​ចិត្ត​បង​ទេ
ការ​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ អាច​ធ្វើ​ឲ្យ​បុរស​ក្នុង​បេះ​ដូង​របស់​អ្នក​អាក់​អន់​ចិត្ត​ ឬ​អាច​នឹង​ធ្វើ​ដូច​អ្វី​ដែល​អ្នក​និយាយ​។ ប្រសិន​បើ​អ្នក​និយាយ​ពាក្យ​នេះ​ទៅ​ នោះ​វា​អាច​ជា​ពាក្យ​សម្ដី​ចុង​ក្រោយ​ដែល​និយាយ​ទៅ​កាន់​បុរស​ម្នាក់​នោះ​ក៏ ​ថា​បាន​។ ពាក្យ​សម្ដីមួយ​ឃ្លា​នេះ គឺ​ជា​ពាក្យ​សម្ដី​របស់​ស្រ្ដី​ដែល​ឈឺ​ចាប់​ដោយ​សារ​បុរស​បោក​ប្រាស់​ម្ដង​ ហើយ​ម្ដង​ទៀត​ប៉ុណ្ណោះ​។
២-  ប្រុស​គ្រប់​គ្នា​គឺ​ដូច​តែ​គ្នា
អ្នក​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា គ្រប់​មនុស្ស​គឺ​មិន​ដូច​គ្នា​នោះ​ទេ ហើយ​បុរស​ក៏មិន​ដូច​គ្នា​ទាំង​អស់​ដែរ​។ ទោះ​បី​ជា​អ្នក​ធ្លាប់​ឃើញ​បុរស​ក្បត់​ចិត្ត​ស្រី​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ឬ​ក៏​​អ្នក​ធ្លាប់​ត្រូវ​បាន​បុរស​បោក​ប្រាស់​បេះ​ដូង​ ច្រើន​ដង​រួម​មក​ហើយ​ក៏​ដោយ​ ក៏​មិន​មាន​ន័យ​ថា​ បុរស​ដែល​អ្នក​កំពុង​ស្រឡាញ់​ដូច​បុរស​អស់​នោះ​​ដែរ​។ ប្រសិនបើ​អ្នក​និយាយ​ពាក្យ​នេះទៅ​កាន់​កំពូល​ដួង​ចិត្ត​របស់​អ្នក​ក្នុង​ពេល ​កំពុង​ឈ្លោះ​គ្នា​ នោះ​បុរស​នោះ​នឹង​លែង​គោរព​អ្នក​ទៀត​ហើយ​។
៣- បង​​​មិន​បាន​ការ​សោះ​នៅ​លើ​គ្រែ
ប្រាកដ​ណាស់​បុរស​ស្អប់​ពាក្យសម្ដី​នេះខ្លាំង​ណាស់។ ប្រសិនបើគាត់​មិន​សូវ​ពូកែ​រឿង​នឹង​មែន​ អ្នក​អាច​និយាយ​ពាក្យ​ផ្សេង​ ឬ​ក៏​ប្រើវិធី​ផ្សេង​វិញ​ប្រសើ​រ​ជាង​។ ទោះ​បី​ជាសិច​គឺ​ជាគ្រឿង​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុង​ទំនាក់​ទំនង​គូស្នេហ៍ក៏​ ដោយ​​ ប៉ុន្ដែ​បើ​អាច​ទៅ​រួច​ ចូរ​កុំ​និយាយ​បែប​នេះ​អី​។ ដូចដែលធ្លាប់​លឺ​ហើយ​ថា បើ​មិន​បាន​សរសើរ​ថា​ខ្លាំង​ កុំ​បង្អាប់​ថា​ខ្សោយ​ទៅ​បាន​ហើយ​ តែ​បើ​ជៀស​មិន​រួច​ទេ ប្រើ​វិធី​ផ្សេង​ឲ្យ​គាត់​ដឹង​វិញ​ល្អ​ជាង​។
៤- សង្សារ​របស់​អូន​មុន​ មិន​ដែលធ្វើ​រឿង​បែប​នេះ​ទេ
ការ​ប្រៀប​ធៀប​បុរស​ដែល​ខ្លួន​ឯង​កំពុង​ស្រឡាញ់​ជា​មួយ​នឹង​អតីត​សង្សារ​ ឬ​អតី​ត​ស្វា​មី គឺ​ជាការ​សម្លាប់​ជីវិត​ស្នេហា​របស់​អ្នក​ដោយ​ខ្លួន​ឯង​ហើយ​។ ចូរ​ស្រឡាញ់​បុរស​ដែល​អ្នក​ស្រឡាញ់​នៅ​អ្វី​ដែល​គាត់​មាន​ មិន​មែន​តម្រូវ​ឲ្យគាត់​ធ្វើ​តាម​បុរស​មុន​របស់​អ្នក​នោះ​ទេ​។ ចូរ​ចង​ចាំ​ថា គ្មា​ន​អ្នក​ណា​ម្នាក់ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ សំខាន់​ត្រូវ​ចេះ​​យល់​ចិត្ត​គ្នា​។ បើ​យើង​ដាក់​ចិត្ត​ ដាក់​បេះ​ដូង​ស្រឡាញ់​ហើយ បាន​ន័យ​ថាអ្នក​ព្រម​ទទួល​យក​អ្វី​ដែល​គាត់​កំពុង​មាន​។
៥- ម៉ាក់​របស់​បង​ដូចជា​បិសាច​អញ្ចឹង
ការ​ជេរ​ម្ដាយ​ក្មេក​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ ព្រោះ​គាត់​ក៏ជា​អ្នក​មាន​គុណ​យើង​ផង​ដែរ​។ ទោះ​បី​ជា​បុរស​រូប​នោះ ស្រឡាញ់​អ្នក​ងប់​ប៉ុណ្ណា​ក៏​ដោយ ក៏​គាត់​ប្រហែល​ជា​ពិបាក​ទទួល​យក​ស្រ្ដី​ដែល​ជេរ​​ម្ដាយ​គាត់​ដែរ​។ ទោះ​ខឹង​យ៉ាង​ណា គ្រាន់​តែ​ប្រាប់ដោយ​ប្រើ​ពាក្យ​ផ្សេង​ទៅ​បាន​ហើយ​។
សរុប​មក​វិញ ចូរ​ចង​ចាំថា ការ​ប្រើ​ពាក្យ​ពេចន៍​គឺ​សំខាន់ណាស់​នៅ​ក្នុង​ជីវិត​ស្នេហា​។ ដូច្នេះ មុន​នឹង​និយាយ​ត្រូវ​គិត​ពី​អារម្មណ៍​របស់​ដៃ​គូ​របស់​អ្នក​ផង​។ ខ្មែរ​សារិកា សូម​ជួន​ពរ​ឲ្យគូរ​ស្នេហ៍​លើ​លោក​ទាំង​អស់ ជួប​តែ​នឹង​សេចក្ដី​សុខ​ផ្អែ​ម​ល្ហែម​នឹង​គ្នា​ជា​និច្ច​៕
comments

កំហុស៣យ៉ាងរបស់ស្រ្ដីពេលត្រូវប្រុសក្បត់ចិត្ត


បុរស​ដែល​ ក្បត់​ ជា​មួយ​នឹង​ដៃ​គូ​ដែល​ខឹង
ក្រោយ​ពី​បាន​ដឹង​ ឬ​ក៏​សង្ស័យថា​ប្រុស​បណ្ដូល​ស្នេហ៍​របស់​អ្នក​កំពុង​តែលួច​ក្បត់​ អ្នក​គួរ​តែជៀស​វាង​នូ​វ​កំហុស​បី​យ៉ាង​ដូច​ខាង​ក្រោម​៖ កំហុស​ទី​១៖ ស៊ើប​អង្កេត
នៅ​ពេល​ដែល​ស្រ្ដី​សង្ស័យ​ថា​បុរស​ដែល​ខ្លួន​ស្រឡាញ់​ក្បត់​ចិត្ត អ្វីដែល​ជា​កំហុស​ទី​មួយ​របស់ស្រ្ដី​គឺ ការ​បង្កើត​បេសកកម្ម​ស្វែង​រក​ការ​ពិត​។ ការ​តាម​ដាន ដៃ​គូរ​របស់​ខ្លួន​ឯង គឺ​ជា​ការ​ចំណាយ​កម្លាំង​អត់​ប្រយោជន៍​ ដើម្បី​ស៊ើប​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ជា​ការ​ពិត​ទៅ​ហើយ​នោះ​។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែប្រេះ​ឆាថែម​មួយ​កម្រិត​ ទៀត​។
អ្នក​មិន​ចាំ​បាច់​រក​ភស្ដុតាង​ពី​ការ​ភិត​ក្បត់​របស់​បុរស​នោះ​ទេ តែ​អ្នក​ត្រូវ​រក​ឲ្យ​ឃើញ​ថា តើ​​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​អ្នក​ទាំង​ពី​រក្លាយ​ជា​បែប​នេះ​។ ទោះ​បី​ជា​អ្នក​រក​ឃើញ​ថាប្ដី​របស់​អ្នក​ក្បត់​ ឬ​មិន​ក្បត់
វា​មិន​អាច​ផ្លាស់​ប្ដូរ​អ្វី​បាន​នោះ​ទេ​។ ការ​ព្យាយាម​បែប​ខុស​ឆ្គង​មួយ​ចំនួន​ក្នុង​ការ​រក​ឲ្យ​ឃើញ​ពីទង្វើ​ក្បត់​ នេះ នឹង​មិន​ផ្ដល់​ឲ្យ​អ្នក​ នូវ​អារម្មណ៍​ដែល​អ្នក​ចង់​បាន​នោះ​ទេ​ វា​នឹង​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ឆ្កួត​តែ​ប៉ុណ្ណោះ​។ កំហុស​ទី​២៖ បន្ទោស​ស្រ្ដី​ដទៃ
អ្នក​ប្រហែល​ជា​គិត​ថា​ស្រ្ដី​ដែល​លួច​យក​បេះ​ដូង​ប្ដី​របស់​អ្នក​ គឺ​ជា​កញ្ជ្រោង​បិសាច​ហើយ​មែន​ទេ​ ប៉ុន្ដែ​នេះ​មិន​មែន​ជា​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​នោះ​ទេ​។ មនុស្ស​ស្រី​ម្នាក់​នោះ​មិន​ដែល​បាន​ប្ដេជ្ញា​ ឬ​ក៏​សន្យា​​ថា​ស្មោះ​នឹង​អ្នក​ រួ​ច​ហើយ​ក្បត់​នឹង​អ្នក​នោះ​ទេ អ្នក​ដែលធ្វើ​បែប​នេះ​គឺ​ប្ដីរបស់​អ្នក​។
នៅ​ពេល​ដែល​មនុស្ស​ប្រុស​ក្បត់​ មិន​មែន​មក​ពីគាត់​ត្រូវ​បាន​ពង្វក់​ដោយ​ស្រ្ដី​ដែល​មាន​មន្ត​ស្នេហ៍​ផ្សេង​ នោះ​ទេ។ មិន​មែន​គាត់​ក្បត់​ដោយ​សារ​មាន​ស្រី​ផ្សេង​ផ្ដល់​អ្វី​ឲ្យ​គាត់​លើស​ពី​ អ្នក​នោះ​ទេ​ ហើយ​ក៏​មិនមែន​ស្រី​ម្នាក់​នោះ​ល្អ​ជាង​អ្នក​ដែរ។ អ្នក​ដែល​ក្បត់​គឺ​ជា​ប្ដី​របស់​អ្នក បើ​គាត់​មិនមែន​ជា​មនុស្ស​ដែល​ក្បត់នោះ​ទេ ​ទោះ​បី​មាន​ស្រី​ស្អាត​​ចុះ​ពី​ឋាន​សួគ៌ា​ល័យ​​​ក៏គ្មាន​ប្រយោជន៍​ដែរ​។
សូម​កុំ​បន្ត​ការ​ខឹង​ច្រឡោត​ដាក់​ស្រី​ដូច​គ្នា​ទៀត​ធ្វើ​អ្វី​។ ចូរ​ផ្ដោត​អារម្មណ៍​ទៅលើ​មូល​ហេតុ​​​​​អ្វី​បាន​ជា​ប្ដី​របស់អ្នក​បាន​ក្បត់ ​ពាក្យ​សន្យា​ដែល​ថា​ស្នេហ៍តែ​អ្នកមួយ ​វិញ​ទើប​ជា​ការ​ប្រសើរ​។ ទោះ​បី​អ្នក​កំចាត់​មនុស្ស​ស្រី​ម្នាក់​នោះ​ចោល​ ក៏គង់​តែ​គាត់​ទៅ​រក​ស្រី​ផ្សេង​បាន​ដូច​តែគ្នា​ទេ ប្រសិន​បើ​គាត់​មិនចោល​គំនិត​ក្បត់​ទេ​នោះ ព្រោះ​មិនមែន​មាន​ស្រី​តែ​ម្នាក់​ទេ​នៅលើ​លោក​។
កំហុស​ទី​៣៖ ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​បុរស​ម្នាក់​នោះ៖
ប្រសិន​បើ​បុរស​ដែល​អ្នក​ស្រឡាញ់​កំពុង​តែ​ក្បត់​អ្នក អ្វី​ចុង​ក្រោយ​ដែល​អ្នក​ចង់​បាន​ គឺ​រក្សា​គាត់​ឲ្យ​ជាប់​​។ ប៉ុន្តែ​ការ​ក្បត់​គឺ​ជា​អកប្ប​កិរិយា​មួយ​ដែល​ពិបាក​នឹង​បញ្ឈប់​ណាស់ ទោះ​បី​ជា​គាត់​បាន​សន្យា​អ្វី​ចំពោះ​អ្នក ឬ​ក៏​អ្នក​បាន​ផ្លាស់​ប្ដូរ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​ចង់​បាន​ក៏ដោយ​។
អ្នក​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​ក្បត់​នោះ​ទេ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​ធ្វើ​នូវ​រឿង​ដែល​អ្នក​មិនពេញ​ចិត្ត​។ ត្រូវ​គិត​ថា បុរស​ដែល​ក្បត់​គឺ​ជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ ក្នុង​ការ​ថែ​រក្សា​នូវ​ទំនាក់​ទំនង​ស្នេហា​ដែល​ខំសាង​ដោយ​អ្នក​ទាំងពីរ​ នាពេល​កន្លង​មក​។
សូម​បញ្ឈប់​ការ​គិត​ថា ប្រសិន​បើ​អ្នក​ស្អាត​ជា​ងនេះ ស្គម​ជា​ង​នេះ ឬ​ក៏​ពូកែ​ជា​ង​នេះ ប្រហែល​ជា​គាត់​ឈប់​ក្បត់​អ្នក​។ ប្រសិន​បើ​គាត់​ជា​មនុស្ស​ដែល​មាន​សន្តាន​ក្បត់ ទោះ​អ្នក​ប្រឹង​កែ​យ៉ាង​ណា​ក៏ឥត​ប្រយោ​ជន៍​ដែរ​។ ត្រូវ​គិត​ថា​ បុរស​ក្បត់​ម្នាក់​នោះ​មិន​មែន​ជា​​គូ​របស់​អ្នក​នោះ​ទេ ហើយ​អ្នក​ក៏​មិន​ត្រូវ​ផ្ញើ​ជីវិត​របស់​ជា​មួយ​បុរស​បែប​នេះ​ដែរ​។
comments

ស្នាម​ញញឹម​មិន​អាច​ទាក់​ទាញបេះ​ដូង​​នារីបាន​ទេ ​


បុរស​ប្រើ​ ស្នាម​ញញឹម​ទាក់​ចិត្ត​ស្រ្ដី​

ប្រសិន​បើ​អ្នក​គិត​ថា​ស្នាម​ញញឹម​ ដ៏​មាន​មន្ត​ស្នេហ៍​របស់​អ្នក​អាច​ឆក់​​យក​បេះ​ដូង​នារី​បាន​នោះ​ គឺ​អ្នក​កំពុង​តែ​គិត​ខុស​ហើយ​។ ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា បុរ​សដែល​​​ពូកែ​ញញឹម​ មិន​មាន​​ភាព​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​នារី​ ច្រើន​ដូច​បុរស​ដែល​ស្ងៀម​ស្ងាត់ ​ក្រអឺត​ក្រទម​​ និង​ម៉ឺង​ម៉ាត់នោះ​ទេ​​។​ ផ្ទុយ​ពី​ចិត្ត​នារី ការ​សិក្សា​ដដែល​នេះ​បាន​រក​ឃើញ​ទៀត​ថា​ បុរស​ភាគច្រើន​ចង់​បាន​នារី​ដែល​មើល​ទៅ​សប្បាយ​ៗ ញញឹម​ញញែមបែប​សិចស៊ី​ ហើយ​មិន​ចូល​ចិត្ត​នារីដែល​ម៉ឺង​ម៉ាត់​ និង​មាន​មោទនភាព​លើ​ខ្លួន​ឯង​ពេកនោះ​ទេ​។​
អ្នកស្រី Jessica Tracy​ មក​ពី​សាកល​វិទ្យា​ល័យ​ប្រ៊ីតធីស កូឡុំ​ប៊ី ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​និយាយ​ថា
ខណៈ​ពេល​ដែល​ការ​បង្ហាញ​ទឹក​មុខ​រីក​រាយរបស់​បុរស​​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ទាក់​ទាញ​នោះ លទ្ធផល​មិន​បាន​បង្ហាញ​បែប​នេះ​ឡើយ​។ ការ​ស្រាវ​ជ្រាវ​នេះ បាន​បង្ហាញ​ប្រាប់​ថា​បុរស​ និង​ស្រ្ដី​មាន​ការ​ឆ្លើយ​តបផ្នែក​អារម្មណ៍​​ខុស​គ្នា​ចំពោះ​ការ​ញញឹម​របស់​ ភេទ​ផ្ទុយ​គ្នា​។
ដើម្បី​ទទួល​បានលទ្ធផលនេះ ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​សាក​សួរ​មនុស្ស​ពេញ​វ័យ​ទាំង​ប្រុស​ ទាំង​ស្រី​ចំនួន​ ១០៤១​នាក់​ ឲ្យ​ចាត់​ចំណាត់​ថ្នាក់​ការ​ចូលចិត្ត​ទៅលើ​រូប​ថត​រាប់​រាយ​សន្លឹក​នៃ​ មនុស្ស​ភេទ​ផ្ទុយ​ពី​ខ្លួន (បុរ​ស​មើល​រូប​ថត​ស្រ្ដី, ស្រ្ដី​មើល​រូប​ថត​បុរស​)។ ក្រោ​យ​ពី​មើល​រូប​ថត​ទាំង​អស់​នោះ​ហើយ​ អ្នក​ចូល​រួម​ត្រូវ​ផ្ដល់​ពិន្ទុ​ពី​១ ដល់​ ៩ (ពី​ចូល​ចិត្ត​តិច រហូត​ដល់​ខ្លាំង)ចំពោះ​រូប​ថត​ទាំង​អស់នោះ​។
រូប​ថត​ដែល​ដាក់​ឲ្យ​នោះ គឺ​ជា​រូប​ថត​របស់​មនុស្ស​ដែល​បង្ហាញ​អារម្មណ៍​ខុស​ៗគ្នា ដូច​ជា​រូប​មនុស្ស​ញញឹម​ ទឹក​មុខ​ម៉ឺងម៉ាត់ ឬ​អៀន​ប្រៀន​ជា​ដើម​។
ជា​លទ្ធផល​បុរស​ភាគច្រើន​បាន​ផ្ដល់​ពិន្ទុ​ដល់​រូប​ថត​នារី​ញញឹម​បែប​ រីករាយ​លើស​ពី​៥ ខណៈ​ដែល​នារី​ដែល​ម៉ឺង​ម៉ាត់​បាន​តិច​បំផុត​។​ ចំណែក​ឯ​នារី​វិញ​បាន​ផ្តល់​ពិន្ទុ​ខ្ពស់​ចំពោះ​រូប​ថត​បុរស​ដែល​ម៉ឺង​ម៉ាត់ ខណៈ​ដែល​បុរស​ដែល​ញញឹម​ស្រស់​ស្រាយ​បាន​តិច​ទៅ​វិញ​។
ការ​សិក្សា​ស្រាវ​ជ្រាវ​នេះក៏​មាន​ការ​ឯក​ភាព​ពី​អ្នក​ជំនាញ​ច្រើន​ណាស់​ ដែរ ​ដូច្នេះ​អាច​ទទួល​យក​បាន​ចំពោះ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រា​វ​នេះ​។ ដូច្នេះ​បុរស​ដែល​ចង់​ឲ្យ​នារីធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​ខ្លួន មិន​មែន​ធ្វើ​ចរិត​បែប​ញញឹម​ញញែម​តែ​មួយ​មុខ​នោះ​ទេ ចាំ​បាច់​ត្រូវ​បង្ហាញ​ប្រាប់​នារីថា​យើង​ជា​បុរស​មាំ​មួន ម៉ឺង​ម៉ាត់​ មិន​ទន់​ខ្សោយ​។ ចំពោះ​នារីវិញ​ក៏​ត្រូវ​ចេះ​បញ្ចេញ​ចរិត​ជា​ស្រ្ដី​ដែល​មាន​ភាពទន់​ភ្លន់​ ​ស្រស់​ស្រាយ រួស​រាយ​​រាក់​ទាក់ ​ញញឹម​ញញែម​​ ទោះ​បី​ជា​យើង​ជា​មនុស្ស​ម៉ឺង​ម៉ាត់​យ៉ាង​ណា​ក៏​ដោយ​។​
comments

ជូនផ្កាអាចធ្វើឲ្យស្នេហាបែកបាក់


បុរស​ជូន​ បាច់​ផ្កា​ទៅ​សង្សារ​របស់​ខ្លួន​

ការ​ទិញ​ផ្កា​ជូន​មនុស្ស​ជា​ទី​ ស្រឡាញ់​របស់​អ្នក​ គឺ​ជា​វិធីសាស្រ្ត​ល្អ​​មួយ​ដែល​អាច​ឲ្យ​នាង​ដឹង​ពី​ការ​​យក​ចិត្ត​ទុក​ដាក់ ​របស់​អ្នក​ទៅ​លើ​នាង​ ប៉ុន្ដែ​អ្នក​ជំនាញ​មួយ​ក្រុម​បាន​និយាយថា​វាក៏​​អាច​ធ្វើ​ឲ្យ​ស្នេហា​បែក​ បាក់បាន​ដែរ​។ តើ​បណ្ដាល​មក​​ពី​មូល​ហេតុ​អ្វី​? ការ​ស្ទង់​មតិ​មួយដែលធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Greggs ក្នុង​ចក្រ​ភព​អង់គ្លេស​ ទៅ​លើ​បុរស​ ១៥០០នាក់ និង​នារី​១៥០០នាក់​ បាន​រក​ឃើញ​ថា​ នារី​ភាគ​ច្រើន​ បាន​គិត​ថា​បុរស​ដែល​ទិញ​ផ្កា​ឲ្យ​នាង​គឺ​ជា​បុរស​ដែល​មិន​គួរ​ឲ្យ​ទុកចិត្ត ​។
អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ នារី​ដល់​ទៅ​៧៥​ភាគ​រយ​ បាន​មាន​មន្ទិល​សង្ស័យ​ពី​ចេតនា​មិន​ល្អ​របស់​បុរស​នៅ​ពេល​ដែល​បុរស​ដែល​នាង ​ស្រឡាញ់ បាន​ជូន​បាច់​ផ្កា​នាង​មួយ​បាច់​​ដោយ​មិន​ចំ​ថ្ងៃ​ពិសេស​ណា​មួយ​នោះ​។​
ជា​ការ​ពិត​ កម្រិត​នៃ​ការ​មន្ទិល​សង្ស័យ​ក្នុង​ឱរ៉ា​របស់​ភាគី​នារី​នេះ ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​បញ្ជា​ក់​ថា ទាក់​ទង​ទៅ​នឹង​តម្លៃ​នៃ​បាច់​ផ្កា​នោះផង​ដែរ​។
ការ​ស្ទង់​មតិ​នេះ​ បាន​បង្ហាញ​លទ្ធផល​ថា បុរស​ស្ទើរ​តែ​ពាក់​កណ្ដាល​ លែង​ហ៊ាន​ទិញ​ផ្កា​ឲ្យ​នារី​ដែល​ខ្លួន​ស្រឡាញ់ ព្រោះខ្លាច​​នាង​សង្ស័យ​ថា​ខ្លួន​មាន​កំហុស​អ្វី កំពុង​តែលាក់​បាំង​មិន​ហ៊ាន​ប្រាប់​។​ ប៉ុន្ដែ​ការ​សង្ស័យ​នេះ​មិន​មែន​មាន​ចំពោះ​គ្រប់​នារី​ទាំងអស់​នោះ​ទេ ក្នុង​នោះ​មាន​នារី​​២៥​ភាគ​រយ​ដែរ​ ដែល​មាន​ចិត្ត​ត្រេក​អរ​នៅ​ពេល​ដែល​បុរស​ដែល​នាង​ស្រឡាញ់​បាន​ទិញ​បាច់​ផ្កា ​ឲ្យ​នាង​។​
ការ​ស្ទង់​មតិដដែល​នេះ​ ក៏​បាន​រក​ឃើញ​ថា បុរស​ដែល​មាន​បំណង​អាក្រក់​តែង​ទិញ​នូវ​កាដូ​ភ្ញាក់​ផ្អើល​ចំនួន​បី​ក្នុង​ មួយ​ឆ្នាំ​ដល់​នារី​ ដែល​ធ្វើ​ឲ្យ​រង​គ្រោះ​ដល់​បុរស​ល្អផ្សេង​ទៀត​​ ដែល​ធ្វើ​បែប​នេះ​។
លោក Graeme Nash ដែលជា​អ្នក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Greggs និង​ជា​អ្នក​ដឹក​នាំ​ការ​ស្ទង់​មតិ​នេះ បាន​និយាយ​ថា អ្នក​ដែល​មាន​បំណងល្អ​ អាច​រង​គ្រោះ​ដោយ​សារ​តែ​បាច់​ផ្កា​មួយ​បាច់​ដែល​ខ្លួន​ទិញ​ដោយ​ភ្ញាក់​ ផ្អើល​ឲ្យ​ទៅ​សង្សារ​បណ្ដូល​ចិត្ត​។​
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​ស្រឡាញ់​គ្នា​គួរ​តែ​ទុក​ចិត្ត​គ្នា ទើប​អាច​នៅ​ជាមួយ​គ្នា​ដោយ​សុភ​មង្គល បើ​គ្រាន់​តែ​រឿង​ជូន​កាដូ​ខុស​កាល​វេលា​មួយ​ ក៏​សង្ស័យ​ដែរ​នោះ​ ប្រហែល​ជា​បែក​បាក់​គ្នា​ហើយ​។​ ការ​រៀប​រាប់​ខាង​លើ​ គឺ​គ្រាន់​តែជា​ការ​ស្ទង់​មតិ​មួយ​នៅ​អង់​គ្លេស​នោះ​ទេ ដូច្នេះ​ប្រហែល​ជា​មិន​ដូ​ចនិន្នាការ​របស់​គូស្នេហ៍​នៅ​ស្រុក​ខ្មែរ​យើង​ទេ​ ព្រោះ​ខ្មែរ​សារិកា​ធ្លាប់​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​បុរស​ទិញ​បាច់​ផ្កា​ជូននារី​​ដែល​ខ្លួន​ស្រឡាញ់​​ដោយ​មិនដឹង​ ខ្លួន គឺ​នារី​នោះ​តែ​ង​តែ​បង្ហាញ​ក្ដី​រំភើប ​ភ្ញាក់​ផ្អើល​​ក្រៃលែង​ និ​ង​ដូច​ជា​គ្មាន​អារម្មណ៍​សង្ស័យ​អី​នោះទេ​។
comments

វិធី​បំបាត់​ភាពខូច​ចិត្ត​សម្រាប់​បុរស​


ហេតុ​អ្វី​អូន​ទៅ​ចោល​បង​ ?
មិន​មែន​មាន​តែ​នារី​ទេ​ដែលចេះ​ខូច​ចិត្ត​ បុរស​ក៏​ចេះ​ឈឺ​ចាប់​ដោយ​សារ​ការ​បែក​បាក់​បេះ​ដូង​ដែរ​ ហើយ​ប្រហែលជា​ពិបាក​​ជា​ង​នារី​ទៀត​ផង​ នៅ​ពេល​ដែល​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ជាង​ជីវិត​ ប្រែ​ចិត្ត​ទៅ​មាន​អ្នក​ថ្មី​។ ខាង​ក្រោម​នេះ​ គឺ​ជា​វិធីសាស្រ្ដ​មួយ​ចំនួន ដែល​អាច​ឲ្យ​បុរស​ដែល​ខូច​ចិត្ត​ស្អិត​ទ្រូង​ ដោយ​សារ​ស្នេហា​ ងាក​មក​សប្បាយ​រីក​រាយ​ដូច​ដើម៖​ ១- កុំ​បន្ត​សម្រក់​ទឹក​ភ្នែក​
បើ​សិន​ជា​នារី​យំ​នៅមុខ​មិត្ត​ភក្ដិ​ ឬ​ក្រុម​គ្រួសារ ប្រហែល​ជា​គ្មាន​អ្នក​ណា​ម្នាក់​ប្រកាន់​នោះ​ទេ ប៉ុន្ដែ​ចំពោះ​បុរស​វិញ​គឺ​មិន​ដូច​គ្នាទេ​។ បុរស​ត្រូវ​មាន​ភាពរឹង​មាំ​ មិន​ត្រូវ​សម្រក់​ទឹក​ភ្នែក​ដោយ​សារ​ស្នេហា​នោះទេ​ ព្រោះបុរស​ដែល​យំ​មិន​ត្រូវ​ទទួល​បាន​ការ​សរសើរ​ពី​សង្គម​ដោយ​សារ​ការ​យំ​ នេះ​ទេ​។​ ​ដោយ​សារ​កត្តា​សង្គម​នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​បុរស​ភាគ​ច្រើន ​​​សម្ងំ​យំ​នៅ​កន្លែង​ស្ងាត់​តែ​ម្នាក់​ឯង​ ដែលធ្វើ​ឲ្យ​គ្មាន​អ្នក​ណា​ម្នាក់​​ដឹង​ពី​អារម្មណ៍
​ឈឺ​ចាប់​របស់​គេ​ឡើយ​។​ និយាយ​ជា​រួម មនុស្ស​ប្រុស​ត្រូវ​មាន​ភាពម្ចាស់​ការ​លើ​ខ្លួន​ឯង​ និង​ត្រូវ​ចាំ​ថា ​ស៊ូ​ស្រក់​ឈាម​ មិន​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​ស្នេហា​ជា​ដាច់​ខាត​។  ២- ធ្វើ​ឲ្យ​ខ្លួន​អ្នក​រវល់​
អ្នក​ប្រាកដ​ជា​ស្រឡាញ់នាង​ខ្លាំង​ណាស់ និង​មិនធ្លាប់​គិត​ថា​នាង​នឹង​ចាក​ចេញ​ពី​អ្នក​នោះ​ទេ ដូច្នេះ​នៅ​ពេល​ដែល​នាង​សុំ​បែក​ ឬ​ចាកចេញ​ពី​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ពេល​ភាគ​ច្រើន​គិត​ស្រម៉ៃ​ដល់អតី​តកាល​​ ឬក៏​គិត​ថា​តើ​អ្នកខុស​អ្វី​បាននាង​សុំ​បែក។
ប្រសិន​បើ​ដូច្នេះ​មែន ចូរ​បំភ្លេច​វា​ចោល​ទៅ​ ព្រោះ​ការ​ចង​ចាំ​នាង​គ្រប់​ពេល​វេលា​មិន​បាន​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​នាង​ បាន​ទេ​។ ដើម្បី​ឈប់​គិត​ពី​នាង​គ្រប់​វិនាទី​ អ្នក​ត្រូវ​ស្វែង​រក​ការ​ងារ ឬ​សកម្មភាព​អ្វី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​រវល់ ដើម្បី​កុំ​ឲ្យ​មានពេល​នឹក​ដល់​នាង​តទៅ​ទៀត​។
៣- ចំណាយ​ពេល​នៅ​ជាមួយមិត្ត​ភក្ដិ និង​គ្រួសារ​
នៅ​ពេល​ដែល​អ្នក​កំពុង​តែ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​ ស្រឡាញ់ អ្នក​ប្រហែលជា​មាន​ពេល​តិច​តួច​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ និង​ក្រុម​គ្រួសារ​របស់​អ្នក ដូច្នេះ​នៅ​ពេល​នេះ គឺ​ជា​ពេល​វេលា​ដ៏ល្អ​ដើម្បី​នៅ​ជា​មួយ​ពួក​គេ​វិញម្ដង​ហើយ​។ សូម​កុំ​ចំណាយ​ពេល​នៅ​តែ​ម្នាក់​ឯង​ឲ្យ​សោះ ព្រោះអាចឲ្យ​អ្នក​នឹក​ឃើញ​រឿង​ដែល​កន្លង​ហួស សូម​ងាក​មក​ផ្ដោតអារម្មណ៍ជាមួយ​នឹង​មិត្ត​ភក្ដិ​ និងគ្រួសារ​របស់​អ្នក​វិញ។
៤- រីក​រាយ​ជា​មួយ​សេរី​ភាព​របស់​អ្នក
ប្រហែល​ជា​មា​ន​សកម្មភាព​ជាច្រើន​ដែល​អ្នក​មិនបាន​ធ្វើ​ពេល​នៅ​ជា​មួយ​ សង្សារ​ចាស់​របស់​អ្នក​ ព្រោះ​ពេល​នោះ​អ្នក​ត្រូ​វទទួល​ការ​យល់​ព្រម​ពី​នាង​​ពេល​ចង់​ធ្វើ​អ្វីមួយ​ ដូច​ជា​ត្រូវ​ញ៉ាំ​អ្វី​ដែល​អ្នក​មិន​ចូល​ចិត្តជា​មួយ​នាង ឬ​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ (អង្គុយ​ចាំ​ពេល​នាង​ធ្វើ​សក់ ឬ​ដើរ​តាម​នាង​ពេល​ទៅ​ផ្សារ​) ជាដើម​។ ពេល​នេះ​ជា​ពេល​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​ចង់ធ្វើ​ ដោយ​មិន​បាច់​គិត​ពី​អារម្មណ៍​អ្នក​ណា​ម្នាក់​ទៀត​ទេ ដូច​ជា​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ ទៅមើ​ល​បាល់​ទាត់​ ឬ​ទៅ​កន្លែង​ដែល​ធ្វើ​ឲ្យ​ភ្លេច​នាង​។
៥- កុំ​ព្យាយាម​ជួប​មុខ​នាង​ទៀត​
ការព្យាយាម​ទៅ​​ជួប​នាង ឬទូរសព្ទទៅ​រក​នាង ឬ​ប្រើ​ប្រាស់​វត្ថុ​ដែល​នាង​ទិញ​ឲ្យ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បំភ្លេ​ចនាងបាន​។ ចូ​រ​ចង​ចាំ​ថា​ ​មិនត្រូវ​ទៅ​ជួប​នាង​ ឬទាក់​ទង​នាង​ឲ្យ​សោះទោះ​បី​ជា​នឹក​នាង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​យ៉ាប់​យ៉ឺន​មួយ​កម្រិត​ទៀត។
៦- ចាប់​ផ្ដើម​ស្នេហាថ្មី​
ប្រសិនជា​អាច សូម​ព្យាយាម​សម្លឹង​មើល​នារី​ថ្មី​ម្នាក់ដើម្បី​ជំនួស​រូបនារី​ដែល​អ្នក​ ស្រឡាញ់​។ អ្នក​នឹង​មិន​សម្រក់​ទឹក​ភ្នែក ឬនឹក​នា​ដល់​នាង​ទៀត​ទេ នៅ​ពេល​ដែល​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​នារី​ម្នាក់​ទៀត​។ ប៉ុន្ដែ​អ្វីដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ ផ្ទេ​រ​ចិត្ត​ស្រឡាញ់​របស់​អ្នក​មក​ឲ្យ​ដៃ​គូ​ថ្មី​របស់​អ្នក និង​ត្រូវ​ប្រកដ​ថា អ្នក​នឹង​មិនធ្វើ​ឲ្យ​នាង​ខូច​ចិត្ត​ដោយ​សារ​រឿង​ចាស់​របស់​អ្នក​ឡើយ​។
៧- កុំ​បន្ទោស​ខ្លួន​ឯង​
អ្នក​អាច​ស្វែង​រក​នូវ​កំហុស​ឆ្គង​ដែល​អ្នក​ប្រព្រឹត្ត​កំឡុង​ពេល​ដែល​នៅ ​មានទំនាក់ទំនង​ជាមួយ​នាង ប៉ុន្ដែ​សូម​កុំ​បន្ទោស​ខ្លួន​ឯង​ឲ្យ​សោះ​ ព្រោះ​អ្នក​មិន​អាច​បង្វិល​ពេល​វេលា​ឲ្យ​ត្រឡប់ក្រោយ ឬ​ផ្លាស់​ប្ដូរ​អតី​តកាល​នោះ​ទេ​។ ចូរ​រៀនពី​រកំហុស​ឆ្គង​ទាំង​នោះ​ដើម្បី​ជៀស​វាង​នូវ​កំហុស​នេះ កើត​ឡើង​នៅ​ពេល​ក្រោយ​។
សរុប​មក​ ខ្មែរ​សារិក​សង្ឃឹម​ថា មនុស្ស​ខូច​ចិត្ត​ទាំងអស់​នឹង​ផ្លាស់​ប្ដូរ​ពី​ការ​ស្រក់​ទឹក​ភ្នែក​មក​ជា​ ស្នាមញញឹម​ ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់ជីវិត​ដ៏​វែង​ឆ្ងាយ​របស់​អ្នក​!
comments

បុរស​សារភាពស្នេហ៍​លឿន​ពេក​ មិនទទួល​ការ​ទុកចិត្ត​


បង​ស្រឡាញ់​អូន
"បង​ស្រឡាញ់​ អូន" ពាក្យ​មួយ​ឃ្លា​ដ៏​ខ្លី តែ​មាន​ន័យ​ជ្រៅ​នេះ គឺជា​ពាក្យ​ដែល​បុរស​និយាយ​ទៅ​កាន់​នារី​ដែល​ខ្លួន​ស្រឡាញ់​នៅ​ពេល​សារភាព​ ប្រាប់​ពី​អាថ៌កំបាំង​ក្នុង​បេះ​ដូង​។ ការ​និយាយ​ពាក្យ​មួយ​ឃ្លា​ដែល​មាន​បី​ម៉ាត់​នេះ​ មិន​សុទ្ធ​សឹង​តែ​ទទួល​ជោគ​ជ័យ​ទាំង​អស់​នោះ​ទេ ហើយ​បើ​និយាយ​ខុស​ពេល​វេលា​ផង​នោះ ការ​បរាជ័យ​កាន់​តែខ្ពស់​ថែម​ទៀត​។ ​ការ​សារភាពស្នេហ៍​លឿន​ ឆាប់​រហ័ស​ពេក ភាគ​ច្រើន​មិន​សូវ​ទទួល​ជោគ​ជ័យ​ទេ ដោយ​សារ​មិន​ទទួល​បាន​ទុកចិត្ត​ពី​ខាង​នារី​។ ការ​លើ​ក​ឡើង​នេះ គឺ​យោង​ទៅ​តាម​ការ​រកឃើញ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​ដែល​មក​ពី​ វិទ្យាស្ថាន​បច្ចេក​វិទ្យា​​ម៉ាសា​ឈូសេត​ សហរដ្ឋ​អាមេរិក​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ថា​ បុរស​ដែល​សារភាព​ស្នេហ៍នៅ​រយៈ​ពេល​ដំបូង​នៃ​ទំនាក់​ទំនង​ គឺ​នឹង​មិន​ទទួល​ការ​ទុក​ចិត្ត​នោះ​ទេ​។
ដើម្បី​រក​ឃើញ​នូវ​ចំណុច​នេះ​ ក្រុម​អ្នក​ស្រា​វជ្រាវ​ទាំង​នោះ​បាន
​ធ្វើ​ការ​សាក​សួរ​សំណួរ​ទៅ​កាន់​បុរស​ នារី​ចំនួន ៤៥​នាក់​នៅ​សហរដ្ឋ​អាមេរិក​។ ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ថា បុរស​ចំនួន​ ៦១​,៥% ជា​អ្នក​សារភាព​ស្នេហ៍​មុន​ភាគី​នារី​។​ ចំណែក​ឯ​បុរស​ដែល​សារភាព​ទាំង​នោះ​ គឺ​ប្រើ​រយៈ​ពេល​ជា​មធ្យម ៩៧,​៣ថ្ងៃ​នៃ​ទំនាក់​ទំនង​ មុន​ពេល​សារភាព​បញ្ជាក់​ពី​អាថ៌កំបាំង​ក្នុង​ជម្រៅ​បេះ​ដូង​។ រយៈ​ពេល ៩៧,៣ថ្ងៃ​នេះ​ គឺ​លឿន​ជាង​ភាគី​នារីចំនួន ៦​សប្ដាហ៍​ នេះបើ​យោង​តាម​ព្រឹត្ត​បត្រ​ចិត្ត​វិទ្យា​សង្គម​ និង​បុគ្គលិក​លក្ខណៈ​។​
ផ្ទុយ​ពី​ភាគី​នារី​ដែល​មិន​ចង់​លឺ​ពាក្យ​សារភាព​ពី​បុរស​លឿន​ពេក ភាគី​បុរស​នឹង​សប្បាយ​ពន់​ពេក ប្រសិនបើ​នារី​ប្រើ​ពាក្យ​បី​ម៉ាត់​នេះ​កាន់​តែ​លឿន​។​
អ្វី​ដែល​សំខាន់​ ដែល​ខ្មែរ​សារិកា​ចង់​លើក​ឡើង​ គឺ​បុរស​ ទាំង​ឡាយ​ត្រូវ​ធ្វើ​ការ​សង្កេត​នារី​​ដែល​ខ្លួន​លួច​ស្រឡាញ់​ឲ្យ​បាន​ ច្បាស់​លាស់ មុន​នឹង​ហាថ្លែង​វាចារ​សាសព្ទសារភាព​ស្នេហា​ទៅ​កាន់​នារីម្នាក់​នោះ​ ព្រោះ​ពេល​ដែល​និយាយ​រួច​ហើយ​ អ្វី​ដែល​យើង​ចង់​លឺ​តប​មក​វិញគឺ​ពាក្យ​ថា "អូន​ក៏ស្រឡាញ់​បង​ដែរ" ។ ដូច​ដែល​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ពាក្យ​មួយ​ឃ្លា​នេះ គឺ​ពិបាក​នឹង​និយាយ​ណាស់ សម្រាប់​បុរស​ដែល​មិន​ធ្លាប់​មាន​បទ​ពិសោធ​ ដូច​ដែល​បទ​ចម្រៀង​មួយ​បទបាន​ច្រៀង​ថា ហ៊ាន​ស្រឡាញ់ តែ​មិន​ហ៊ាន​សារភាព​ដូច្នេះ​ដែរ​។​
comments

ស្នេហ៍ពិត គឺជា​ឱសថ​បំបាត់ការឈឺចាប់!


ស្នេហ៍​ពិត​ អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​បាន​   


បំភ្លេច​ ថ្នាំ​អាស្ពីរីន ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេង​ទៀត​ចោល​ទៅ ព្រោះ​ឥលូវ​នេះក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុ​ម​បាន​រកឃើញ​ថា ស្នេហា​ពិត​ អាច​ជួយ​ឲ្យ​លោក​អ្នកកាត់​បន្ថយ​អារម្មណ៍​ឈឺ​ចុក​ចាប់​បាន​។ ការ​ស្រាវ​ជ្រាវ​ថ្មី​នេះ បាន​ធ្វើ​តេសន៍​លើ​ស្រ្ដី​ចំនួន​១៧នាក់​ ហើយ​បាន​រក​ឃើញ​ថា ពួក​គេ​មាន​ការ​​ថយ​ចុះនូវ​ការ​​ឈឺ​ចាប់​ដោយ​មុខ​របួស​ ឬ​ដោយ​មាន​សត្វ​ទិច ឬ​ខាំ​ នៅ​ពេល​ដែល​ពួក​គេ​បាន​មើល​រូប​ថត​គូស្នេហ៍​បណ្ដូល​ចិត្ត​របស់​ពួក​គេ​។ ប៉ុន្ដែ​ផ្ទុយ​ពី​នេះ​វិញនៅ​ពេល​ដែល​ពួក​គេ​សំឡឹង​មើល​ទៅ​កាន់​រូប​ ​សត្វ​ វត្ថុ​ ឬ​រូប​អ្វី​ផ្សេង​ក្រៅ​ពី​បុរស​ក្នុង​បេះដូង​របស់​គេ នោះ​អារម្មណ៍​ឈឺ នឹង​កើន​ឡើង​ថែមទៀត​។
អ្នក​ស្រី Naomi Eisenberger ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បានប្រាប់​សារព័ត៌មាន Toronto Star ថា ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់​ អ្នក​គួរ​តែ​ទាញ​រូប​ថត​គូស្នេហ៍ ឬ​អ្នក​ដែល​យើង​ស្រឡាញ់​ពេញ​បេះ​ដូង​ យក​មក​មើល​។ ដូច្នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ គឺ​ត្រូវ​ដាក់រូប​ថត​គូស្នេហ៍​តាម​ខ្លួនជានិច្ច​ ដើម្បី​ឲ្យ​លោក​អ្នក​អាច​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ចាប់​ពេល​លោក​អ្នក​ ជួបប្រទះ​បញ្ហា​ជា​យថាហេតុ​ណា​មួយ​។
អ្នកស្រីជំនាញខាង​ចិត្ត​វិទ្យា​រូប​នេះ បាន​បន្ត​ទៀត​ថា​ អារម្មណ៏​ឈឺ​ចាប់​នេះ ​អាច​កាត់​បន្ថយ​ផង​ដែរ នៅ​ពេល​ដែល​មនុស្ស​ដែល​អ្នក​ស្រឡាញ់​កាន់​ដៃ​របស់​អ្នកជាប់​នោះ​។
តាម​រយៈ​ការ​ធ្វើ​ការ​ពិសោធន៍លើ​ខួរ​ក្បាល​របស់​ស្រ្ដី​ ក៏​បង្ហាញ​លទ្ធផល​ដូចគ្នា​នេះ​ដែរ ពោ​ល​គឺ​ ការ​ឈឺ​ចាប់បាន​ធ្លាក់ចុះ​ សម្រាប់​ស្រ្ដី​ណា​ដែល​នៅ​ជិត​ដៃ​គូ​ស្នេហា​របស់​នាង ឬ​បាន​មើល​ត្រឹម​​រូប​ថត​ក៏​កាត់​បន្ថយ​បានដូច​គ្នា​។
ការ​ស្រាវ​ជ្រាវ​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរថា រយៈ​ពេល​នៃ​ការ​ស្រឡាញ់​កាន់តែ​យូរ និង​កាន់​តែ​ផ្អែម​ល្ហែម នឹង​ធ្វើ​ឲ្យ​កម្រិត​ប្រសិទ្ធិភាព​នៃ​ការ​បំបាត់​ការ​ឈឺ​ចាប់​​មាន​កាន់​តែ​ ច្រើន​។​ លើ​ស​ពី​នេះ​ទៀត អារម្មណ៍​ស្រេ្ដសន៍​ក៏​អាច​កាត់​បន្ថយ​បា​ន​ផង​ដែរ​ប្រសិន​បើ​យើង​អាច​មើល​ ឃើញ​មនុស្ស​ដែល​យើង​ស្រឡាញ់​នៅ​នឹង​មុខ​នោះ​។
ជា​ចុង​បញ្ចប់​ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ និង​ការ​ធ្វើ​ការ​ពិសោធន៍​ផ្នែក​ខួ​រក្បាល​នេះ អាច​ឲ្យ​យើង​ដឹង​បាន​ថា​ ស្នេហា​ពិត គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ៗ​ ហើយ​មនុស្ស​ដែល​យើង​ស្រឡាញ់​ពិតជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅក្នុង​ជីវិត​ របស់​យើង​។ ដូច្នេះ​យើង​ត្រូវ​ចេះ​រក្សា​ចំណង​ស្នេហា​ដែល​យើង​កំពុង​មាន​នា​ពេល​នេះ ឲ្យ​បាន​ស្ថិត​ស្ថេរ​តរៀង​ទៅ​!
comments

វិធីលឿន​បំផុត​ដើម្បី​​បំភ្លេច​បុរស​ដែល​ក្បត់​ ចិត្ត​អ្នក​!


sadគ្មាន​អ្វី​ដែល​ឈឺ​ចាប់​ជាងការ​​ដឹង​ថា​បុរស​ដែល​ អ្នក​ស្រឡាញ់​ស្មើជីវិត ដែល​អ្នក​ធ្លាប់​គិត​ថា​នឹង​ផ្ញើ​វាសនា​លើ​នោះ ក្បត់​ចិត្ត​អ្នក​នោះ​ទេ​។ ការ​រើ​បម្រាស់​ពី​សេចក្ដី​ឈឺ​ចាប់​នេះ គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ប្រសិន​បើ​អ្នក​មិន​បាន​រក​វិធី​ដោះ​ស្រាយ​ទេ​នោះ​។
មិន​ថា​អ្នក​បាន​កសាង​ស្នេហា​ជាមួយបុរស​ម្នាក់​នោះ​យូរ​រាប់​ឆ្នាំ​ រាប់​ខែ ឬ​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណា​នោះទេ ទំហំនៃ​ការ​ឈឺ​ចាប់​នៅ​ពេល​បែក​បាក់​គឺ​ពិត​ជា​ធំធេង​ណាស់​ មិន​ងាយ​ស្រួល​ដូច​ការ​គិត​នោះ​ទេ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ជំនួស​នូវ​ទឹក​ភ្នែក​ដែលកំពុង​តែ​ស្រក់ចុះ​នេះ ជាមួយ​នឹង​ស្នាម​ញញឹម​ ដើម្បី​សេចក្ដី​សង្ឃឹម​ក្នុង​ជីវិត​តទៅ​មុខ​ទៀត​។
ខាង​ក្រោម​នេះ គឺ​ជា​វិធី​សាស្រ្ដ​មួយ​ចំនួន​ដើម្បី​បំភ្លេច​បុរស​ដែល​ក្បត់​ចិត្ត​អ្នក​៖
១- យំ​ឲ្យ​អស់​ចិត្ត​ ការ​ស្រែក​យំឲ្យ​ឆ្អែត​ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធូរ​ស្រាល និង​មាន​អារម្មណ៍​ថា​មិន​គួរណា​​ប្រគល់​បេះ​ដូង​ទៅ​ឲ្យ​បុរស​ម្នាក់​នោះទេ​​ ។ ការ​យំ​ឲ្យ​បាន​កាន់​តែ​ច្រើន​រហូត​ដល់​ពេល​មួយ​ ដែល​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​ និង​អាច​នាំ​យក​នូវ​ស្នាម​ញញឹម​របស់​អ្នក​មក​វិញ​។ បន្ទាប់​ពី​នោះមក​ អ្នក​នឹងអរគុណ​ចំពោះ​បទពិសោធន៍​ដ៏​ឈឺ​ចាប់​អ្នក ដែល​បាន​ជួយ​បង្រៀន​អ្នក​កុំ​ឲ្យជាន់​ដាន​ចាស់​នេះ​ទៀត​។
២- គិត​អ្វី​ក្នុង​ផ្លូវ​ល្អ
មិន​ថា​មាន​អ្វី​​អាក្រក់​កើតឡើង​នោះ​ទេ អ្នក​ត្រូវ​បំភ្លេច​វា​ចោល ហើយ​ចាប់​ផ្ដើម​រស់​នៅ​ដោយ​ភាព​ស្រស់​ថ្លា​។ តើ​អ្នក​ធ្លាប់​លឺ​ពាក្យ​ថា “មាន​អ្វី​កើត​ឡើង​ក៏​ដោយ កើត​ឡើង​សម្រាប់​ភាព​ល្អបំផុត” ពាក្យ​មួយ​ឃ្លា​នេះ​គឺត្រឹម​ត្រូវ​ណាស់​។ អ្នក​ត្រូវ​ព្យាយាម​ស្វែងរក​នូវ​ភាព​រីក​រាយ​ នោះ​អ្វី​ៗ​នឹង​ប្រសើ​រឡើង​។ ត្រូវ​សន្យា​ចំពោះ​ខ្លួន​អ្នក​ថា​អ្នក​នឹង​រឹង​មាំ​ជាង​មុន ហើយ​និង​សប្បាយ​ជាង​មុន​ទៀត​។
៣- សរសេរ​នូវ​រាល់​ចំណុច​ខ្សោយ​របស់​បុរស​ម្នាក់​នោះ​
ការ​ធ្វើ​បញ្ជីមួយ​ ដោយ​សរសេរ​នូវ​រាល់​ចំណុច​ខ្សោយ​ ឬចំណុច​ខ្វះខាត​របស់​បុរស​ម្នាក់​នោះ​ នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធ​ផល​ដ៏​គាប់​ប្រសើរ​។ ចូរ​អាន​វា​រៀង​រាល់​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ទុក្ខព្រួយ​ចំពោះ​ការ​បែក​ បាក់​នេះ ឬ​ពេល​នឹក​បុរស​បោក​ប្រាស់​នោះ​ នោះ​អ្នក​នឹង​អរគុណ​ទេវតា​ដែល​បាន​ជួយ​ឲ្យ​បុរស​នោះ​ចាក​ឆ្ងាយ​ពី​ជីវិត​ របស់​អ្នក​។
៤- ​មាន​រឿង​អ្វី​កើត​ឡើង​​ក៏​ដោយ​​ កុំ​​ទូរសព្ទ​ទៅ​រក​បុរស​នោះ​ឲ្យ​សោះ​
ការ​លឺ​នូវ​សម្លេង​បុរស​ម្នាក់​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​នឹក​ឃើញ​អនុស្សាវរីយ៍​កន្លង​មក​ និង​ការ​ចង​ចាំ​ទាំង​ឡាយ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទន់​ខ្សោយ​ម្ដង​ទៀត​។ ចូរ​ឃុំគ្រង​ខ្លួន​អ្នក​ឲ្យ​បាន បញ្ជា​ខ្លួន​អ្នក​ឲ្យ​បាន ថា​អ្នក​នឹង​មិន​ទូរសព្ទ​ទៅ​រក​បុរស​ម្នាក់​នោះ​ដាច់​ខាត​។ គាត់​បាន​ក្បត់​អ្នក ហើយ​ឥលូវ​រឿង​វា​ចប់​អស់​ហើយ កុំ​ព្យាយាម​រំលឹក​វា​ធ្វើ​អ្វី​។ ប្រសិន​បើ​អ្នក​ទទួល​ស្គាល់​ការ​ពិត​នេះ​កាន់​តែ​ឆាប់ អ្នក​នឹង​ប្រសើរ​ឡើង​កាន់​តែ​ឆាប់​ដែរ​។
៥- ប្រឈម​មុខ​ជាមួយ​នឹង​បុរស​ម្នាក់​នោះ​
ប្រសិនបើ​អ្នក​ធ្វើ​ការ​នៅ​ការិយាល័យ​ជាមួយ​បុរស​ម្នាក់​នោះ​ ឬ​ធ្វើ​ការ​នៅ​អគារ​ជាមួយ​គ្នា ឬ​រៀន​នៅ​សាលា​ ឬ​ថ្នាក់​ជាមួយ​គ្នា នោះ​ឱកាស​នៃ​ការ​ជួប​បុរស​ម្នាក់​នោះ​នឹង​មាន​ច្រើន​ណាស់​។ ប៉ុន្ដែ​ទោះ​យ៉ាង​ណា​កុំ​ព្យាយាម​គេ​ចពី​គេ​ឲ្យ​សោះ​។ ទោះ​បី​ជា​អ្នក​នៅ​មួយ​ជិត​បុរស​ម្នាក់​នោះ​យ៉ាង​ណា​ក៏​ដោយ ត្រូវ​បង្ហាញ​ប្រាប់​គេ​ថា​ អ្នក​រឹង​មាំ​ និង​សប្បាយ​ជាង​ពេល​នៅ​ជាមួយ​គេ​ទៀត​។
៦- កែ​ប្រែ​ខ្លួន​អ្នក​
នេះ​គឺ​ជា​វិធី​សាស្រ្ដ​មួយ​ដ៏​ល្អ​ផង​ដែរ​ ដែល​មិន​ត្រឹម​តែ​ដក​បុរស​ម្នាក់​នោះ​ចេញពី​មុខ​អ្នក​នោះ​ទេ តែ​ថែម​ទាំង​ដក​គេ​ចេញ​ពី​ក្នុង​បេះ​ដូង​របស់​អ្នក​បាន​ទៀត​ផង​។ អ្នក​អាច​ទៅ​សួរ​សុខ​ទុក្ខ​ឪពុក​ម្ដាយ​របស់​អ្នក​ដែល​នៅ​ឯខេត្ត​ ឬ​ទៅជួប​មិត្ត​ចាស់នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ឬ​ថ្ងៃ​សម្រាក​ពីការ​ងារ​។ អ្នក​អាច​ទៅ​ធ្វើ​​ម៉ូដ​សក់​ថ្មី ទៅ​ហាត់​ប្រាណ​នៅ​ក្លឹប ឬ​ទៅ​ស្ប៉ា​ជា​ដើម​។ កាន់​តែល្អ​ជា​ង​នេះ​ទៀត អ្នក​អាច​អញ្ជើញ​មិត្ត​ភក្ដិ​របស់​អ្នក​ជួប​ជុំគ្នា​ជប់​លៀង​នៅ​ខាង​ក្រៅ ធ្វើ​ឲ្យ​ដូច​កាល​ដែល​អ្នក​មិន​ទាន់​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​ម្នាក់​នោះ ​ និយាយ​ជា​រួម​គឺ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ដើម្បី​ទទួល​បាន​នូវ​ អារម្មណ៍​រីក​រាយ​បំផុត​។
៧- កុំ​ខ្លាច​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ថ្មី
ការ​បែក​បាក់​ គឺ​ពិត​ជា​ឈឺ​ចាប់​ ប៉ុន្ដែ​មិន​មាន​ន័យ​ថា​អ្នក​នឹង​មិន​ចាប់​ផ្ដើម​ជាមួយ​បុរស​ដទៃ​ទៀត​នោះ​ទេ ​។ ការ​ស្វែង​រក​នូវ​មនុស្ស​ម្នាក់​ ដែល​អាច​ជួយ​ព្យាបាល​របួស​បេះ​ដូង​របស់​អ្នក​ គឺ​ពិត​ជា​វិធី​សាស្រ្ដ​ដ៏​ល្អ​បំផុត​ដើម្បី​បំភ្លេ​ច​ម្នាក់​នោះ​បាន​។​
ចូរ​ព្យាយាម​ធ្វើ​ខ្លួន​អ្នក​ឲ្យ​រឹង​មាំ​ជាង​មុន​ នោះ​អ្នក​នឹង​រក​ឃើញ​មនុស្ស​ប្រុស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ហើយ​!
comments

សិច​ និង​អាហារ​ពេល​ព្រឹក​ មាន​ទំនាក់​ទំនង​គ្នា​មិន​គួរ​ឲ្យ​ជឿ​


bf អ្នក​ប្រហែលជា​មិន​ទាន់​ដឹង​ទេ​ថា អាហារ​ពេល​ព្រឹក​ និង​សិច ក៏មាន​ភាព​ទាក់​ទង​គ្នា​ដែរ ដែល​ប្រហែល​ជា​អ្នក​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ប្រសិន​បើ​ដឹង​នោះ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ជប៉ុន​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​យុវ​វ័យ​ ចំនួន​ ៣០០០នាក់​ ហើយ​ជា​លទ្ធ​ផល​ អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​បាន​រក​ឃើញ​ថា យុវវ័យ​ដែល​មិនញ៉ាំ​អាហារ​ពេល​ព្រឹក​​ បាន​បាត់​បង់​ភាព​បរិសុទ្ធ​នៅ​ក្នុង​អាយុ​ក្មេង​វ័យ​ មាន​ន័យ​ថា​ អ្នក ​ដែល​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹកមានអត្រា​ឈាន​ទៅ​រក​ការ​រួមភេទ​ខ្ពស់​ ​។
ដោយ​មិន​ទាន់​បញ្ជាក់​លម្អិត​ពី​ការ​ស្រាវ​ជ្រាវ​នេះ​ ខ្មែរ​សារិកា​សូម​លើក​យក​នូវ​អត្ថ​ប្រយោជន៍​មួយ​ចំនួន​នៃ​អាហារ​ពេល​ព្រឹក​ ដូច​ខាង​ក្រោម​។ ​យុវវ័យ​ត្រូវ​តែញ៉ាំ​អាហារ​ពេល​ព្រឹក​ ព្រោះ​៖
១- អាហារ​ពេល​ព្រឹ​ក​នឹ​ងធ្វើ​ឲ្យ​យើង​មានការ​គិត​បាន​រហ័ស និង​ផ្ដោត​អារម្មណ៍​លើ​អ្វី​មួយ​បាន​ល្អ
២- អាហារ​ពេល​ព្រឹក​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​រាង​កាយ​
៣- អាហារ​ពេល​ព្រឹក​ជា​អាហារ​ដំបូង​ប្រចាំ​ថ្ងៃ​ ហើយ​ក៏​ជា​អាហារ​ដែលសំខាន់ជា​ងគេ​ផង​ដែរ​ ដែល​យើង​មិនអាច​ទុក​ក្រពះ​យើង​ឲ្យ​នៅ​ទំនេរ​​រហូត​ដល់​ពេល​ថ្ងៃ​បាន​នោះ​ទេ​ ។
យ៉ាង​ណា​មិញ​ ការ​ស្រាវ​ជ្រាវ​រក​ឃើញ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជប៉ុ​ន​នេះ ក៏​ធ្វើ​ឲ្យ​មាន​ការ​ជំទាស់​ជា​ច្រើន​ផង​ដែរ​។ ការ​ជំទាស់​ អាច​មាន​ដូច​ជា ចុះ​ប្រសិន​បើ​ត្រូវ​ទៅ​រៀន​លឿន ហើយ​ញ៉ាំ​អាហារ​អត់​ទាន់ តើ​នឹង​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​ដោយ​សារ​ការ​រួម​ភេទ​មែន​ទេ? តើ​គ្រាន់​តែមិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ក៏​អាច​ធ្វើ​ឲ្យ​យុវវ័យ​បាត់​បង់​ភាព​បរិសុទ្ធ​ដែរ​មែន​ទេ? ពិបាក​នឹង​ស្រមៃ​ឃើញ​ណាស់​មែន​ទេ ថា​ហេតុ​អ្វី​បាន​ជា​អញ្ចឹង​។
សរុប​មក​វិញ​ ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ស្រាវ​ជ្រាវ ដោយ​សួរ​លើ​ក្រុម​យុវវ័យ​ចំនួន​ ៣០០០នាក់ ហើយ​ចម្លើយ​នៃ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ឆ្លើយ​ថា​អញ្ចឹង បាន​ជា​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​ហ៊ានសន្និដ្ឋាន​ថា​បែបនេះ​។ តែទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​ការ​ស្រាវ​ជ្រាវ​នេះ​ អាច​មាន​ប្រយោជន៍​ខ្លះ​ដែរ ដោយ​សារ​តែ​ឪពុកម្ដាយ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​អាហារ​ពេល​ព្រឹករបស់​កូន​ បាន​ដិត​ដល់​ជាង​មុន ព្រោះខ្លាច​ពួក​គេ​មិន​ញ៉ាំ​ ហើយ​អា​ច​ឈាន​ទៅដល់​អ្វីដែល​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​។
comments

Friday, November 11, 2011

ផល​ប្រយោជន៍​ ៥យ៉ាង​នៃ​ការ​យំ​!

យំ​តើ ​អ្នក​ធ្លាប់​យំ​ដែរ​ឬ​ទេ? បើ​អ្នក​ឆ្លើយ​ថា​ មិនធ្លាប់ ក៏​គ្មាន​អ្នក​ណា​ជឿ​ដែរ ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​ពេលកើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ភ្លាម​ សម្លេង​យំ​របស់​អ្នក​នឹង​លឺ​ភ្លាម​នោះ​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​យំ​ដែល​ខ្មែរ​សារិកា​លើក​យក​មក​និយាយ​នា​ពេល​នេះ គឺ​ការ​យំ​របស់​មនុស្ស​ពេញ​វ័យ​។ បើ​តាម​ទ្រឹស្ដី​របស់​ទស្សនវិទូ​ អារី​ស្ដូត​ ដ៏​ល្បី​របស់​ក្រិច​ បាន​លើក​ឡើង​ថា "ការ​យំ​គឺ​ជា​ការ​លាង​ជម្រះ​អារម្មណ៍​"។ ពិ​ត​ណាស់​ ការ​យំ​ពិត​ជា​អាច​កាត់​បន្ថយ​អារម្មណ៍​ពិបាក​ចិត្ត​ និង​បញ្ចេញ​នូវ​រាល់​អារម្មណ៍​ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​។
ការ​យំ​ភាគ​ច្រើន​ តែង​តែ​ត្រូវ​បាន​គេ​គិត​ថា កើត​ដោយ​សារ​អារម្មណ៍​សោក​សៅ ទុក្ខព្រួយ​ ខូច​ចិត្ត ឈឺ​ចាប់ ឬ​ក៏​ខឹង​ ប៉ុន្ដែ​ពេល​ខ្លះ​ ទឹក​ភ្នែក​របស់​យើង​ ក៏​អាច​ស្រក់​ចុះ​ពី​ការ​សប្បាយ​ រំភើប​ ភ័យ​ខ្លាច​ សើច​ខ្លាំង​ពេក ឬក៏​អារម្មណ៍​ផ្សេង​ៗ​ទៀត​។ ក្រៅ​ពី​ហេតុ​ផល​អារម្មណ៍​ នៅ​មាន​ហេតុផ​ល​ផ្សេង​ទៀត ដែល​បណ្ដាល​ឲ្យ​ភ្នែក​យើង​ពិបាក​នឹង​ទប់​ទឹក​ភ្នែក​បាន ដែល​មាន​ដូច​ជា​ផ្សែង​ដែល​ហុយ​មក​ចូល​ភ្នែក​របស់យើង​ជា​ដើម​។
តើ​ការ​យំ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​?
​ មាន​ភស្ដុតាង​វិទ្យាសាស្រ្ដ​ជា​ច្រើន បាន​បញ្ជាក់​ថា ការ​យំ​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​។ មិន​ដូច​ទឹក​ភ្នែក​ដែល​ចេញ​ដោយ​សារការ​ការ​ឈឺ​ផ្នែក​រាង​កាយ​នោះ​ទេ ទឹក​ភ្នែក​ដែល​យំ​ចេញ​ពីអារម្មណ៍​ មាន​ផ្សំ​ទៅ​ដោយ​ ប្រូតេអ៊ីន ម៉ង់​កាណែស ប៉ូតាស្យូម និង​ប្រូឡាក់​ទីន​។ ម៉ង់​កាណែស​ គឺ​ជា​ធាតុ​ផ្សំ​សំខាន់​ជាង​គេ​។ គ្រាន់​តែ​ជា​តិ​ម៉ង់​កាណែ​សតែ​​បន្ដិច​ អាច​ជួយ​ព្យាបាល​បញ្ហា​ស្បែក ជួយ​ការ​ពារឈាម​កុំ​ឲ្យ​ឆាប់​កក និង​កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ូល​។ ប៉ូតា​ស្យូម​ អាច​ជួយ​គ្រប់​គ្រង​សាច់​ដុំ និង​ធ្វើ​ឲ្យ​ឈាម​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អ​។ ប្រូឡាក់​ទីន ជួយ​កាត់បន្ថយ​ស្រ្ដេស និងល្អ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ។ ខ្មែរ​សារិកា សូម​នាំ​មក​ជូន​លោក​អ្នក​នូវ​ផល​ប្រយោជន៍​ទាំង​៥​នៃ​ការ​យំ​ ដូច​ខាង​ក្រោម​៖
១- ទឹក​ភ្នែក​ ប្រៀប​បាន​ជា​ប្រេង​រំអិល​របស់​ភ្នែក​
តួនាទី​ចម្បង​បំផុត​នៃ​ទឹក​ភ្នែក គឺ​ការ​សម្អាត និង​ធ្វើ​ជា​សារធាតុ​រំអិល​ដល់​គ្រាប់​ភ្នែក និង​ត្របក​ភ្នែក​។ បន្ថែម​លើ​នេះ​ទៀត ទឹក​ភ្នែក​ក៏​អាច​ការ​ពារ​ការ​ខ្សោះ​ជាតិ​ទឹក​នៃ​ភ្នាស​រំអិល​ផង​ដែរ​។​
២- ទឹក​ភ្នែក​លាង​ជម្រះ​ជាតិ​ពុល​
ការ​យំ​ដែល​ចេញ​ពី​អារម្មណ៍​ គឺ​ជា​វិធី​ល្អ​មួយ សម្រាប់​រាង​កាយ​របស់​យើង​ក្នុង​ការ​លាង​ជម្រះ​ជាតិ​ពុល​ដែល​មាន​ក្នុង​ ខ្លួន​។ ទឹក​ភ្នែក​ ដែល​ចេញ​ពី​អារម្មណ៍​ មាន​ផ្សំនូវ​អ័រ​ម៉ូន Cortisal ក្នុង​កម្រិត​ខ្ពស់ ដែល​ជា​អ័រម៉ូន​ដែល​បញ្ចេញ​ពេល​មាន​អារម្មណ៍ស្រ្ដេស​ខ្លាំង​។​
យោង​តាម​អ្នក​ជំនាញ​ ការ​បញ្ចេញ​នូវ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​របស់​យើង​តាម​រយៈ​ទឹក​ភ្នែក​ គឺ​អាច​ជួយ​បាន​ពេញ​មួយ​រាង​កាយ​របស់​យើង​។
៣- ទឹក​ភ្នែក​សម្លាប់​បាក់​តេរី​
ទឹក​ភ្នែក​របស់​យើង​ អាច​ធ្វើ​ការ​ជា​អ្នក​ប្រឆាំង​នឹង​បាក់​តេរី និង​ជា​ភ្នាក់​ងារ​ប្រឆាំង​នឹង​សារធាតុ​មិន​ល្អ​ផ្សេង​ទៀត ដែល​នៅ​ក្នុង​បរិយាកាស​ ឬ​វត្ថុ​នានា​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​។ ក្រៅ​ពី​សារធាតុ​ខាង​លើ ទឹក​ភ្នែក​ក៏​នៅ​មាន​ផ្សំ​នូវ​អង់​ហ្សីម​ Lysozyme ដែល​មាន​សមត្ថ​ភាព​សម្លាប់​បាក់​តេរី ៩០ ទៅ​៩៥​ភាគ​រយ​ នៅ​ក្នុង​រយៈ​ពេល​តែ​ ៥​ ទៅ​១០នាទី​ប៉ុណ្ណោះ​។
៤- ការ​យំ​ធ្វើ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង​
ការ​ស្រាវ​ជ្រាវ​ បាន​បង្ហាញ​ថា រាង​កាយ​យើង​បាន​បញ្ចេញ​នូវ​អ័រម៉ូន Endorphines ដែល​ជា​អ័រ​ម៉ូន​អារម្មណ៍​ល្អ ខណៈ​ពេល​ដែល​យើង​មាន​អារម្មណ៍ ដែល​ធ្វើ​ឲ្យ​យើង​យំ​។​
ទស្សនាវដ្ដី​ដ៏​ល្បី​ក្នុង​លោក People ក៏​បាន​រាយ​ការណ៍​ដែរ​ថា ការ​យំ​ដែល​ល្អ (មិនមែន​បន្លំ​យំ​ ដូច​ថត​កុន) អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង និង​ស្ងៀម​ស្ងាត់​។ អារម្មណ៍​វិជ្ជមាន​ក្រោយ​ការយំ​ឡើង​ក្រហម​ភ្នែក និងហៀ​រ​សំបោរ​នេះ អាច​បង្កើន​អារម្មណ៍ល្អ ៨៨,៨% ខណៈ​ដែល​អារម្មណ៍​មិនល្អ​មានតែ ៨,៤%​ប៉ុណ្ណោះ​។​
៥- ប្រឈម​មុខ​ជា​មួយ​នឹង​ភាព​ស្រ្ដេស​
ការ​សម្រក់ទឹក​ភ្នែក​ គឺ​ជា​ការ​ព្យាបាល​អារម្មណ៍​ស្រ្ដេស​ និង​អារម្មណ៍​បាត់​បង់​អ្វី​មួយ​។ ការ​យំ​ គឺ​មាន​ន័យ​ថា គឺ​ជា​ការ​កសាង​ឡើង​វិញ​ នូវ​តុល្យភាព​នៃ​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​។​
នៅ​ក្នុង​សៀវភៅ "The Miracle of Tears" របស់​លោក Jerry Bergman បាន​បញ្ជាក់​ថា ការ​បញ្ចេញ​ទឹក​ភ្នែក អាច​ជួយ​ការ​ពារ​ជំងឺ​ដែល​បណ្ដាល​មក​ពី​អារម្មណ៍​ស្រ្ដេស​ ដែល​មាន​ដូច​ជា​ លើស​ឈាម ជំងឺ​បេះ​ដូង និង​រោគ​ដំបៅ​ក្រពះ​។
សរុប​មក​វិញ បើ​អ្នក​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង ខូច​ចិត្ត​ សោក​សៅ ឬ​អារម្មណ៍​ស្អី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​យំ​ ចូរ​កុំ​ព្យាយាម​ទប់​ទឹក​ភ្នែក​របស់​អ្នក​ធ្វើ​អ្វី ឲ្យ​វា​ចេញ​មក​ ដើម្បី​ឲ្យ​ខ្លួន​យើង​អាច​ធូរ​ស្រាល​ពី​អារម្មណ៍​ទាំង​នោះ​។​
comments

ធ្វើ​យ៉ាង​ណា​ បើ​នៅ​តែ​មិន​អាច​បំភ្លេច​គេ​​បាន​?


នារី​ខូច​ ចិត្ត​កំពុង​នឹក​អ្នក​ដែល​នាង​ស្រឡាញ់
បំភ្លេច​អ្នកណា​ម្នាក់​​ គឺ​ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ ជា​ពិសេស​គឺ​អ្នក​ដែល​យើង​ស្រឡាញ់ស្មើ​ជីវិត​ ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍ផ្អែម​ល្ហែម​​រាប់​មិន​អស់​នោះ​។ ទោះ​បី​ជាការព្យាយាម​បំភ្លេច​អ្នកណាម្នាក់ បាន​​ធ្វើ​ឲ្យ​អ្នក​ឈឺ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នកត្រូវ​តែ​ព្យាយាម ​ដើម្បី​អនាគត​ដ៏​វែង​ឆ្ងាយ​របស់​អ្នក​ ហើយ​ត្រូវ​ធ្វើ​វា​ដោយ​ប្រើ​ខួរ​ក្បាល និង​ហេតុ​ផល មិ​នមែន​ប្រើ​អារម្មណ៍​ និ​ង​បេះ​ដូង​នោះ​ទេ​។ ទោះ​បី​ជា​ប្រយោគ​មួ​យ​ឃ្លា​បាន​លើក​ឡើង​ថា "It takes an hour to like someone and a day to love someone - but it takes a lifetime to forget someone" ក៏​ដោយ ប៉ុន្ដែ​អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថា គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ "nothing is impossible" ដូច្នេះ​ត្រឹម​បំភ្លេច​អ្នក​ណា​ម្នាក់​ ក៏​អាច​ធ្វើ​បាន​ដែរ​។ ពេល​ខ្លះ​អ្នក​បាន​គិត​ថា​ អ្នក​បាន​បំភ្លេច​មនុស្ស​ម្នាក់​នោះ​បាត់​ហើយ ក្រោយពី​ព្យាយាម​បំភ្លេច​អស់​រយៈ​ពេល​ពីរ ទៅ​បីឆ្នាំ ប៉ុន្ដែ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ឈឺ​ចាប់​ និង​ទុក្ខសោក​ម្ដង​ទៀត​ នៅ​ពេល​ណា​មួយ​ដែល​អ្នក​នឹក​ឃើញ​រូប​គេ​នោះ ដែល​នេះ​មាន​ន័យ​ថា អ្នក​មិន​ទាន់​បំភ្លេច​ម្នាក់​នោះ​បាន​នៅ​ឡើយ​ទេ​។ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​អ្នក​ចំណាយ​អារម្មណ៍​របស់​អ្នកទាំង​ស្រុង​​ ទៅ​ក្នុង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​មួយ​ ប៉ុន្ដែ​ស្រាប់​តែ​ស្នេហា​នោះ​ បែរ​ជា​ត្រូវ​បញ្ចប់ គឺ​ប្រាកដ​ណាស់​ថា អ្នក​ណា​ក៏​រង​ទុក្ខ​សោក​សៅ ដំបៅ​ក្នុងទ្រូង​ អស់​រយៈ​ពេល​រាប់​ឆ្នាំ ឬ​ក៏​អាច​មួយ​ជីវិត​ក៏​មាន​ដែរ​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សាក​ងាក​មក​មើល​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ហើយ​រីក​រាយ​ជាមួយ​នឹង​ជីវិត​ដែល​នៅ​សល់​របស់​អ្នក​៖
១- ចាប់​ផ្ដើម​សម្លឹង​មើល​មនុស្ស​ម្នាក់​ទៀត ដែល​អ្នក​ចូល​ចិត្ត​ ព្រោះ​អ្នក​កំពុង​តែ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​អារម្មណ៍​ឈឺ​ចាប់ ដូច្នេះ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត អ្នក​ក៏​អាច​គេ​ច​ចេញ​ពី​អ្នក​ចាស់​នោះ​បាន​ខ្លះ​ដែរ​។
២- កុំ​ស្ដាប់​ចម្រៀងកំសត់​ៗ ឬ​មើល​រឿង​ណា​ដែល​កំសត់​ ស្នេហា​បែក​បាក់ ព្រោះ​អាច​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក​ទៀត​។
៣- ត្រូវ​គិត​ថា នៅ​មាន​អ្ន​ក​ផ្សេង​ទៀត​ដែល​កំពុង​រង់​ចាំ​អ្នក​ និង​ចាំ​ទទួល​អ្នក​
៤- កុំ​សម្ងំ​ម្នាក់​ឯង ត្រូវ​ចេញ​ក្រៅ និង​រីក​រាយ​ជាមួយ​មិត្ត​ភក្ដិ​។ ប្រសិន​បើ​អ្នកសម្ងំ​នៅ​ក្នុង​ផ្ទះ​ម្នាក់​ឯង នោះ​អ្នក​ប្រហែល​ជា​អាច​គិត​ដល់​គេ ថា​គេ​ពេល​នេះ​កំពុង​ធ្វើ​អ្វី​ជា​មួយ​នឹង​អ្នក​ថ្មី។
៥- កុំ​ចំណាយ​ទឹក​ភ្នែក​ដ៏​មាន​តម្លៃ​របស់​អ្នក​ ក្នុង​ការ​យំ​ដោយ​សារ​មនុស្ស​ដែល​ឈប់​ស្រឡាញ់​យើង​
៦- កុំ​គិត​ថា​អ្នក​មិនល្អ ឬ​គ្មាន​តម្លៃ​ ឬ​គិត​ថា​អ្នក​មិន​អាច​រក​អ្នក​ណា​ល្អ​ជា​ម្នាក់​នោះ​ឲ្យ​សោះ ព្រោះ​មិន​ខ្វះ​ទេ​ អ្នក​ដែល​ល្អ​ជាង​គេ​ម្នាក់​នោះ​។​
៧- ប្រសិន​បើ​អ្នក​ចាស់​នោះ មាន​ Facebook, Twitter ឬ​អ្វី​ផ្សេង​ទៀត ចូរ​ព្យាយាម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ទំព័រ​របស់​គេ​ ព្រោះ​ការ​មើល​ឃើញ​ នឹង​នាំ​ឲ្យ​អ្នក​កាន់​តែ​ឈឺ​ចាប់​ថែម​ទៀត​។
៨- ព្យាយាម​មិនមើល​មុខ​ម្នាក់​នោះ នៅ​ពេល​ជួប​គេ​នៅ​កន្លែង​ណាមួយ​។
៩- ប្រសិន​បើ​អ្នក​ចាប់​ផ្ដើម​គិត​ដល់​គេ អ្នក​ត្រូវ​​បង្វែ​រ​អារម្មណ៍​នេះ​គិត​ដល់​អ្ន​ក​ផ្សេង​ភ្លាម​
១០- បើ​សិន​ជា​អាច កុំ​ទូរសព្ទ​ទៅ​រក​គេ​​ឲ្យ​សោះ​ ព្រោះ​ទោះ​អ្នក​និយាយ​អ្វី​ក៏គ្មាន​ប្រយោជន៍​នោះ​ដែរ បាន​ត្រឹម​តែ​ឈឺ​លើស​ដើម​ប៉ុណ្ណោះ​។
១១- កុំ​ហៅ​គេ​ថា បងសម្លាញ់/ អូន​សម្លាញ់ បង​/អូន ទៀត​ឲ្យ​សោះ​ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​នឹក​ដល់​ពាក្យ​ផ្អែម​ល្ហែម​ដែល​ធ្លាប់​និយា​យ​ ជាមួយ​គ្នា​។
១២- ប្រសិន​បើ​អ្នក​កំពុង​សិក្សា អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​កុំគិត​ដល់​នាង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវចិត្តរបស់​អ្នក​ ដែល​នឹង​ប៉ះ​ពាល់​ដល់​ការ​សិក្សា​ (ត្រូវ​គិត​ថា​ ការសិក្សា​សំខាន់​ជាង​ស្នេហា)។
១៣- ធ្វើ​ឲ្យ​ខ្លួន​អ្នក​ប្រសើ​រជាង​មុន ដើម្បី​បង្ហាញ​អ្នក​ចាស់​របស់​អ្ន​ក​ថា អ្នក​មាន​ការ​ផ្លាស់​ប្ដូរ​ ហើយ​និង​នៅ​តែ​ជាមនុស្ស​ដែល​មាន​តម្លៃ។ អ្នក​ត្រូវ​បង្ហាញ​ប្រាប់​គេ​ថា អ្នក​ជា​មនុស្ស​ដែល​គ្រាន់​បើ​ជាង​មុន​ (អាច​និយា​យ​បាន​ថា​ អរគុណ​ដែល​អូន​ក្បត់​បង​)។
១៤- កុំ​លាក់​រឿង​នេះ​តែ​ម្នាក់​ឯង ចូរ​ព្យាយាម​សុំដំបូន្មាន​ពី​មិត្ត​ភក្ដិ​របស់​អ្នក​។ ប្រសិន​បើ​មាន​ឱកាស​ អ្នក​ក៏​គួរ​តែ​ទៅ​លេង​មិត្ត​ភក្ដិ​របស់​សង្សារ​ចាស់​របស់​អ្នក​ក៏​បាន​ដែរ ដើម្បី​បង្ហាញ​ប្រាប់​ពួកគេ​ថាអ្នក​មាន​ការ​វិវត្ត​ខ្លួន​ប្រសើ​រ​ជាង​មុន ដែល​នេះ​អាច​ជា​សារ​ដោយ​ប្រយោល​មួយ​ទៅ​កាន់​អ្នក​ចាស់​របស់​អ្នក​។
អ្វី​ដែល​រៀប​រាប់​ខាង​លើ​នេះ មិន​មែន​ទាំង​អស់​នោះ​ទេ ប្រិយ​មិត្ត​ក៏​អាច​ចែក​ជា​បទ​ពិសោធន៍​ ឬ​ចំណេះ​ដឹង​ ទៅ​កាន់​អ្នក​ដែល​កំពុងតែមិន​អាច​បំភ្លេច​អ្នក​ដែល​ខ្លួន​ស្រឡាញ់​បាន​ តាម​រយៈ​ ប្រអប់​បញ្ចេញមតិ​ខាង​ក្រោម​។
comments

បុរស​ឆាប់​សារភាព​ស្នេហ៍​ជាង​មនុស្ស​ស្រី​


បង​ស្រលាញ់អូន!

ពាក្យ​ថា​ I Love You គឺ​ជា​ពាក្យ​មួយឃ្លា​ដែល​​អ្នក​ណា​ៗ​ក៏​ចេះ​នោះ​​​ដែរ ទោះ​បី​មិន​ចេះ​អង់គ្លេស​ក្ដី គឺ​វា​មាន​ន័យ​ថា បង​ស្រលាញ់​អូន​។ ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា មនុស្ស​ប្រុស​គឺ​ជា​អ្នក​ដែល​ឆាប់​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ​បំផុត ពោល​គឺ​​មនុស្ស​ប្រុសជា​អ្នក​និយាយ​ពាក្យ​នេះ​មុន​ ​​​​ដល់​ទៅ​៣ដង​ បើ​ប្រៀប​ធៀប​ជាមួយ​មនុស្ស​ស្រី​ដែល​និយាយ​ពាក្យ​នេះ​មុន​​។​ ការ​សិក្សា​នេះ​បាន​ធ្វើ​ឲ្យ​កាន់​តែ​ច្បាស់​នូវ​ការ​ពោល​ថា​ បុរស​ជា​អ្នក​ដែល​ត្រូវ​និយាយ​ពាក្យ​នេះ​មុន ប៉ុន្ដែ​ពេល​ខ្លះ​មនុស្ស​ស្រី​ក៏​អាច​បញ្ជាក់​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ ផង​ដែរ ព្រោះ​អាច​អត់​ក៏​ថា​បាន​ បើ​មនុស្ស​ប្រុស​ដែល​អ្នក​ស្រលាញ់​នោះ មិន​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​សារភាព​ស្នេហ៍​ដោយ​សារ​មិន​ហ៊ាន​និយាយ​ ពាក្យ​មួយ​​ឃ្លា​​នេះ​។
ក្រុម​អ្នក​ចិត្ត​វិទ្យា​ដែល​ដឹក​នាំ​ដោយ Marissa Harrison មក​ពី​សាកល​វិទ្យាល័យ Pennsylvania State នៃ​សហរដ្ឋ​អាមេរិក​ បាន​គាស់​កកាយ​រក​ធាតុ​ពិត​ ហើយ​ធាតុ​ពិត​នោះ​គឺ​មិន​សូវ​ខុស​ពី​ការ​គិត​នា​ពេល​កន្លង​មក​នោះ​ទេ ពោល​គឺ​បុរស​គឺ​ជា​អ្នក​ទីមួយ​ដែល​និយាយពាក្យ​នេះ​មុន​។
ការ​សិក្សា​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​ក្នុង​ព្រឹត្តបត្រ​ចិត្ត​ វិទ្យាសង្គម​នេះ បាន​បង្ហាញ​ថា បុរស​ងាយ​ធ្លាក់ក្នុង​អន្លង់​ស្នេហ៍​ណាស់ គឺ​ត្រឹម​តែ​ពីរ​បី​សប្ដាហ៍​ដំបូង​ប៉ុណ្ណោះ ខណៈ​ដែល​មនុស្ស​វិញចំណាយ​ពេល​រាប់​ខែក្នុ​ងការ​រាប់​អាន​គ្នា​ទម្រាំ​ បញ្ជាក់​ពី​អារម្មណ៍​ស្រលាញ់​​។
ក្រុមអ្នក​ជំនាញ​ខាង​ចិត្ត​សាស្រ្ដ​ស្នេហា​ដដែល​នេះ​ បាន​និយាយ​ថា មនុស្ស​ប្រុស​ក៏​ហ៊ាន​និយាយ​សារភាព​ស្នេហ៍​ទៅកាន់​នារី​ភ្លាមៗ​ផង​ដែរ ហើយ​​​បុរស​ដែល​និយាយ​ពាក្យ​ស្រលាញ់លឿន​ភាគ​ច្រើន​ទាំង​នោះ​​ គឺ​បាន​គិត​ដល់​ចំណង់​ផ្នែក​ផ្លូវ​ភេទ​។
ក្រុម​អ្នក​ជំនាញ​របស់​ប្រទេស​អង់​គ្លេស​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្មេង​ប្រុស​សម័យ​ថ្មី​នេះ​ គឺ​ហាក់​ដូច​ជា​មិន​សូវ​អៀន​ខ្មាស់​នោះ​ទេ ក្នុង​ការ​និយាយ​ពាក្យ​ថា​ បង​ស្រលាញ់​អូន បើ​ទោះ​បី​ជា​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់​ក៏​ដោយ​។
ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ មនុស្ស​ប្រុស​គឺ​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ ហើយ​ការ​សិក្សា​នេះ​គឺ​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ ដូច្នេះ​មិន​ប្រាកដ​ថា​ត្រូវ​នឹង​សង្គម​កម្ពុជា​យើង​ដែរ​។ យ៉ាង​ណា​មិញ ដូច​ដែល​ប្រិយ​មិត្ត​ធ្លាប់​បាន​អាន​អត្ថ​បទ​ស្នេហា​មុន​ៗ​របស់​ខ្មែរ​ សារិកា​ហើយ​ថា​ ការ​សារភាព​ស្នេហ៍​លឿន​ពេក​ អាច​ធ្វើ​ឲ្យ​នារី​មិន​ទុក​ចិត្ត​យើង​បាន​ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ផង​ដែរ​ចំពោះ​រឿង​នេះ​ តែ​ក៏​មិន​ត្រូវ​លាក់​យូរ​ពេក​ដែរ​ ព្រោះ​អាច​ត្រូវ​គេ​បេះ​បាត់​ ធ្វើ​ឲ្យ​ស្ដាយ​ក្រោយ​ក៏​ថា​បាន​។
comments

វិធីអត់​ឱន​ឲ្យ​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ !


សំបុត្រ​សុំលើក​លែង​ទោស
ការ​អត់​ឱន​ឲ្យ​ អ្នកណា​ម្នាក់ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​គ្រាំ​គ្រា​រីង​រៃ​ក្នុង​ចិត្ត​នោះ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ ទោះ​ជា​ពិបាក​យ៉ាង​ណា​ក៏​ដោយ អ្នក​គួរ​តែ​សាក​ល្បង​លើក​លែង​ទោស​ឲ្យ​ម្នាក់​នោះ ដើម្បី​ធ្វើ​ខ្លួន​អ្នក​ឲ្យ​មាន​សេរីភាព រួច​ផុត​ពី​ទុក្ខ​សោក​ទាំង​ឡាយ​ដែល​ម្នាក់​នោះ​បាន​ផ្ដល់​ឲ្យ​អ្នក​ ដើម្បី​បន្ដ​ជីវិត​ដែល​នៅ​សល់​របស់​អ្នក​ឲ្យ​ស្រស់​បំព្រង​ ឈប់​ឈឺ​ចាប់​ត​ទៅ​ទៀត​។​ ប្រសិន​បើ​អ្នក​អាច​អត់​ឱន​ដល់​គេ​បាន​មែន នោះ​គឺ​វា​ប្រៀប​ដូច​ជា​កាដូ​សម្រាប់​ខ្លួន​អ្នក​ផង​ដែរ​។ មិន​ត្រឹម​តែ​បែប​នេះ​ទេ ការ​អត់​ឱន​ដល់​អ្នក​ណាម្នាក់ ក៏​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​របស់​អ្នក​ផង​ដែរ​។ បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​ បាន​ឲ្យ​ដឹង​ថា ការ​អត់​ឱន​ដល់​អ្នក​ណាម្នាក់ គឺ​នឹង​ជំនួយ​ដល់​បេះ​ដូង និង​សរសៃ​ឈាម​របស់​លោក​អ្នក​។ វា​អាច​ជួយប​ញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់ និង​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ស្រ្ដេស​ផង​ដែរ​។
ខាង​ក្រោម​នេះ គឺ​ជា​វិធី​៤យ៉ាង​ ដែល​ជួយ​ឲ្យ​លោក​អ្នក​លើក​លែង​ទោស​ដល់​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​៖
១- ត្រូវ​គិត​ថា ការ​អត់​ឱន​ទោស​ គឺ​មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ម្នាក់​នោះ​បន្ត​កំហុស​ឆ្គង​ទៀត​នោះ​ ទេ តែ​គឺ​ជា​ការ​ធ្វើ​ខ្លួន​អ្នក​ឲ្យ​មាន​សេរី​ភាព ជៀស​ផុត​ពី​ភាព​ទុក្ខ​សោក​ទាំង​ឡាយ ដើម្បី​អាច​ឲ្យ​អ្នក​ទទួល​បាន​នូវ​រឿង​ល្អៗ​ក្នុង​ជីវិត​។ វា​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​អ្នក​ ដើម្បី​បន្ដ​ដំណើរ​ជីវិត​ទៅ​មុខ​ទៀត​។
២- ត្រូវ​គិត​ថា ការ​អត់​ឱន​ទោស​ នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាននូវ​ផល​ប្រយោជន៍​ជា​ច្រើន​ ទាំង​ផ្នែក​ផ្លូវ​ចិត្ត​ និង​ផ្នែក​ផ្លូវ​កាយ​ ហើយ​វា​នឹង​ជួយ​ឲ្យ​អ្នក​ឈប់​គិត​ពី​រឿង​នោះ​ទៀត​។
៣- ត្រូវ​គិត​ថា ខ្លួន​អ្នក​ផ្ទាល់​ក៏​ប្រហែល​ជា​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ដូច​គ្នា ​កាល​ពី​អតីតកាល​នោះ​ដែរ ដូច្នេះ​ការ​អត់​ឱន​គឺ​ជា​អ្វី​ដែល​អ្នក​ប្រព្រឹត្ត​កំហុស​ចង់​បាន​បំផុត។
៤- ចុង​ក្រោយ​បំផុត អ្នក​ត្រូវ​គិត​ពី​អ្វី​ដែល​វិជ្ជមាន។
comments

៦​ ចំណុច​ជួយ​បង្កើន​អារម្មណ៍


onthebed
គូ​ស្វាមី​​ភរិយា​​ខ្លះ​​ទោះ​​ បី​​ជា​​ស្រឡាញ់​គ្នា​​ស្ទើរ​លេប​​ក្តី​ ប្រសិន​បើ​រឿង​​លើ​​គ្រែ​​នេះ​​យក​​ជា​ការ​មិន​បាន​ ហើយ​​ធ្លាក់​​ទៅ​ក្នុង​​សភាព​កាន់​​តែ​យ៉ាប់​​យ៉ឺន​​នោះ​ ប្រការ​​នេះ​​អាច​​នាំ​​ឆ្ពោះ​​ទៅ​​រក​​បញ្ហា​​ធំ​​នៅ​​ក្នុង​​​ជីវិត​​គូ​​ ស្នេហ៍​​បាន​​​​ដោយ​​ចៀស​​មិន​​រួច។​ ការ​​ចេះ​​ជួយ​​បន្ថែម​​រស​ជាតិ​​ នៅ​​ពេល​​អ្នក​​កំពុង​​រួម​​ភេទ​​គឺ​​ពិត​​ជា​​ជួយ​​បង្កើន​​ចំណង​​ស្នេហ៍​​ របស់​​អ្នក​​អោយ​​កាន់​​តែ​​ស្អិត​​ល្មួត​ថែម​មួយ​​កំរិត​​ទៀត។​ យើង​​សូម​​លើក​​យក​​គន្លឹះ​​ល្អៗ​ ៦​​ ចំនុច​សំរាប់​​ជា​​ជំនួយ​​ដល់​​អស់​​លោក​​អ្នក​ដូច​​តទៅ៖​
  1. សាងបរិយាកាសដោយសំលេង៖ ការបន្លឺសំលេងថ្ងួចថ្ងូរ វាជួយ​បង្កើន​នុវ​ភាព​ស្រៀវ​ស្រើប​ដល់​ភាគី​បុរស​យ៉ាង​ច្រើន​បំផុត។​ ព្រោះ​ថា​ការ​ដែល​អ្នក​បន្លឺ​សំលេង​ថ្ងូរ​តិចៗ​នោះ ​ភាគី​បុរស​គេ​នឹង​កើត​មាន​អារម្មណ៍​ថា​ មាន​ភាព​ជឿជាក់​កាន់​តែ​ខ្លាំង​ឡើង​ ដែល​ធ្វើ​អោយ​ភាគី​ស្រ្តី​ពេញ​ចិត្ត​បាន។​ ថែម​លើស​ពី​នោះ​ទៅ​ទៀត​ គឺ​ជួយ​បង្កើន​អារម្មណ៍​អោយ​រពើត​រពើង​បាន​ដូច​ជា​ឈាន​ទៅ​ដល់​ចំណុច​កំពូល​ ទៀត​ផង។​

  2. បង្កើតចិន្តនាការ៖ សាកល្បង​ប្រើ​ចិន្ត​នា​ការ​ បង្កើតនូវអារម្មណ៍ប្លែកៗ​ ខណៈ​ពេល​រួមរ័ក​ដូច​ជា​ចិន្តនាការ​ថា​ អ្នក​ទាំង​ពីរ​កំពុង​តែ​មាន​សិច​​នៅ​ក្នុង​ទីកន្លែង​ដែល​ប្លែក​ថ្មី​ដូច​ជា​ សួន​សារធារណៈ ​ដែល​មាន​​មនុស្ស​ម្នាមីដេរដាស។ ព្រោះ​ចិន្តនា​ការ​វា​ជួយ​បង្កើន​ ហើយ​ទាក់ទាញ​អារម្មណ៍​ផ្លូវ​ភេទ​បាន​យ៉ាង​ខ្ពស់​បំផុត។​
  3. ប៉ះពាល់ចំនុចស្រៀវស្រើប៖ ក្នុងកំឡុងពេលកំពុងមានសិចដ៏ក្តៅគគុកនោះ អ្នកអាចនឹងចាប់ដៃភាគីបុរសរំកិលទៅប៉ះបរិវេណ ចំនុចដ៏ស្រៀវស្រើបរបស់ដៃគូររបស់អ្នកដូចជាក្បាលសុដន់ដោយម្រាមដៃក្រឡឹងថ្នមៗ។ ការប៉ះបរិវេណដូចដែលបានពោលនេះ វានឹងជួយបង្កើនភាពស្រៀវស្រើបក្នុងការឈានទៅដល់ចំណុចកំពូលយ៉ាងប្រសើរ។

  4. គួរមានពាក្យពេចន៍ក្នុងខណៈពេលដែលកំពុងឈានដល់កំពូល៖ ក្នុងខណៈដែលអ្នកកំពុងវក់វីក្នុងល្បែងស្នេហាដ៏ក្តៅគគុក ហើយមិនយូរប៉ន្មានផងអ្នកក៏ឈានដល់ចំនុចកំពូល យើងសូមណែនាំអោយអ្នកសាកល្បងប្រើពាក្យពេចន៍ចេញមកស្រាលដូចជា ពូកែមែនទែន ល្អខ្លាំងណាស់ ប្រសប់មែន អូនពេញចិត្តណាស់ជាដើម។  ធានាថា វិនាទីបន្ទាប់ទៀតគេប្រាកដជាអាចនាំអ្នកឡើង ឋានសួគ៌ទាំងពោពេញដោយទឹកចិត្តរីករាយ និងក្លាហានកាន់តែពុះកញ្ជ្រោលលើសដើម។Onbed2

  5. ការស្តែងចេញ និងតបស្នងខ្លះៗ: ជួនកាលការបញ្ជេញកំលាំងទាញសរសៃសក់របស់គេស្រាលៗ ឬក៏ការខាំញិញ ស្រាលៗ នៅត្រង់ដើមដៃរបស់គេ អាចជួយបង្កើនភាពស្រៀវស្រើបបានយ៉ាងប្រសើរ បំផុតបានដែរ ព្រោះវានឹងជួយភ្ញោចអារម្មណ៍សិចអោយពុះឡើង លាយឡំជាមួយនឹង ភាពស្រើបស្រាលទៀតផង។

  6. តបស្នងនូវតម្រូវការ ៖ នៅពេលឈានជិតដល់ចំនុចកំពូលទាំងគូនោះ ភាគីបុរសនឹង មានសកម្មភាពយ៉ាងពុះពារ។ ត្រង់នេះហើយដែលស្រ្តីត្រូវជួយគេ គឺអ្នកអាចនឹងតប ស្នងទៅគេ ដោយការពត់ខ្លួនចូលទៅរកគេយ៉ាងជិតស្និទ្ធ ដើម្បីប្រាប់ថា យើងក៏មាន អារម្មណ៍ស្រៀវស្រើបមិនចាញ់គេប៉ុន្មានដែរ៕
comments

ថើបនៅត្រង់ណាដើម្បីអោយដៃគូមានសំរើប?


តើខ្ញុំគួរថើបបែបណាអោយសំរើប?
ការប៉ះពាល់ ​រាងកាយ​ បាន​បង្កើត​បាន​នួវ​ភាព​រន្ធត់​ញាប់​ញ័រ​​បំផុត​ សម្រាប់​ស្រី្ត​ក្នុង​អំឡុង​ពេល​នៃ​ការ​រួមរ័ក​ គឺប្រការ​មួយ​ដែល​ប្រពៃ​បំផុត​នោះ​ គឺ​អាស្រ័យ​ទៅ​លើ​បែប​បទ​​នៃ​ការ​ថើប​របស់​បុរស់​ត្រង់​កន្លែង​នីមួយៗ​នោះ​។ ​ អ្នក​ត្រូវស្វែង​យល់​ថា​ កន្លែង​ថើប​នីមួយៗ ​វា​ជម្រុញ​នូវ​​ភាព​​ស្រៀវ​ស្រើប​​ ឬ​ញាប់​ញ័រ​ខុសៗ​​ពី​​គ្នា​។​​​ ខាង​​ក្រោម​​​នេះ ​គឺ​​ជា​​​ចំណុច​​សំខាន់ៗ​ ​នៃ​​ការ​​ថើប​​ដែល​​ង្កើត​​​នូវ​​​ភាព​​​រំភើប​​​ញាប់​​ញ័រ​​​ និង​​ធ្វើ​​អោយ​​ដៃ​គូ​​​​អ្នក​​មាន​​សំរើបៈ
  1. គល់​ក​​ អ្នក​អា​ចថើប​ជុំវិញ​បរិវេណ​នេះ​ ដៃ​គូ​របស់​អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ថាមាន​សេចក្តី​សុខ​ជាក់​​ជា​មិន​ខាន
  2. អាច​ខាំ​ស្លឹក​ត្រចៀក​តិចៗ ​ឬ​យក​អណ្តាត​មក​បបោស​អង្អែល​ថ្នមៗ​​ ក៏វា​អាច​បង្កើត​អារម្មណ៍​បា​ន​ផង​ដែរ
  3. ដើម​ទ្រូង​ គឺ​ជា​កន្លែង​ដែល​បង្កើត​អោយ​អ្នក​មាន​អារម្មណ៍​ និងសំរើប​បំផុត​។ បុរស​ជា​ច្រើ​នចូល​ចិត្ត ​និង​ងប់​ងល់​កន្លែង​នេះ​ណាស់
  4. ចំណុច​អាថ៌​កំបាំង​របស់​ស្ត្រី ​អ្នក​អាច​ថើប​ ឬ​ប្រើ​អណ្តាត​របស់អ្នក​មក​លិត​ បឺត​ជញ្ជក់​សព្វកន្លែង​​ ភ្លាម​នោះ​ដៃ​គូ​របស់​អ្នក​ពិត​ជា​បង្កើត​នូវ​អារម្មណ៍​ពុះ​កញ្ច្រោល
comments

ផ្លែទៀបទុំបង្កើនទឹកកាម


ផ្លែទៀប
ផ្លែ ​ឈើ​ដែល​ដាំ​ដុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន​ប្រភេទ​ណាស់​​ តួ​យ៉ាង​ផ្លែ​ទៀប​ជា​ដើម​ដែល​វា​បាន​ផ្តល់​នូវ​ឱស​ជា​រស​ផ្អែម​ឈ្ងុយ​ឆ្ងាញ់ ​មិន​ចាញ់​​ផ្លែ​ឈើ​ដ៏​ទៃ​ទៀត។ ផ្លែ​ទៀប​​ឈ្មោះ​ជា​​ឡា​តាំង​ Annona Squamosa Linm ក្នុង​អំបូរ​ Annonaceae ឈ្មោះ​ជា​ភាសា​បារាំង​ Pomme Canelle ឈ្មោះ​ជា​ភាសា​អង់​គ្លេស​ Custard Apple។​ បើ​តាម​​​ឯក​សារ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​ Wikipedia សរ​សេរ​ថា​ ក្រៅ​ពី​ការ​ផ្តល់​ជា​សាច់ដែល​មាន​រស់​ផ្អែម​ គេ​អាច​យក​​ផ្លែ​ និង​ស្លឹក​ធ្វើ​ជា​ថ្នាំ​​សង្កូវ​សម្រាប់​ព្យា​បាល​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ មាន​ប្រសិទ្ធិ​ភាព​ដូច​ជាៈ​ ដំបៅ​ផ្សេងៗ​ រលាក​សន្លាក់​ រលាក​ហើម​ ថ្នាំ​ប៉ូវ​កម្លាំង​ និង​បង្កើន​ទឹក​កាម និង​កក់​សក់​បំបាត់​អង្គែរ។ ផ្លែ​ខ្ចី​ស្ងួត​ដុស​លាយ​​ជាមួយ​ទឹក​ឲ្យ​ទៅ​ជា​ភក់ យក​មក​បំពោក​លើ​កន្លែង​ហើម។ អត្ថ​ប្រយោជន៍​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់​នោះ​ គឺ​ផ្លែ​ទៀប​ទុំ​ គឺ​ជា​ថ្នាំ​ប៉ូវ​ក្នុង​ការ​បង្កើន​ទឹក​កាម​ដ៏​ពូ​កែ​សក្តិ​សិទ្ធ៕
comments

រួមភេទរយៈពេលខ្លី គឺជាការល្អបំផុត


រូបភាពពីហ្គូហ្គល
ថ្មីៗ​នេះ​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​​មួយ​ក្រុម​បាន​និយាយ​ថា​ ការ​រួម​ភេទ​រយៈ​ពេល​ខ្លី​ ប្រមាណ​ពី​ 3 ទៅ​ 10​ នាទី​ គឺ​ជា​ការ​ល្អ​បំផុត។​ របក​គំហើញ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​បំផុត​​ ដែល​មនុស្ស​​ជា​ច្រើន​យល់​ថា​​ ការ​រួម​ភេទ​​ក្នុង​រយៈ​ពេល​យូរ​ គឺ​ជា​រឿង​មិន​ធម្មតា​ ហើយ​ផ្តល់​នូវ​សេចក្តី​យ៉ាង​សុខដុម​ក្រៃ​លែង​។ គេ​ជឿ​ថា​ ទាំង​បុរស​ និងស្ត្រី​សុទ្ធ​សឹង​តែ​ចង់​ឲ្យ​ការ​រួម​ភេទ​ប្រព្រឹត្ត​ទៅ​បាន​យូរ​ និង​ចង់​ឲ្យ​បរ​បោស​អង្អែល​។ របប​គំហើញ​នេះ​ក៏​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា​ សម្រាប់​​​មនុស្ស​វ័យ​​ជំទង់​ និង​បុរស​វ័យ​ចំណាស់​ គឺ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​រួម​ភេទ​ក្នុង​រយៈ​ពេល​យូរ ដោយ​ក្នុង​នោះ​គេ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​​ទៅ​លើ​ការ​រួម​ភេទ​របស់ ​មនុស្ស​ចំនួន​ 50 នាក់​ ជា​លទ្ធ​ផល​គេ​រក​ឃើញ​ថា​ 36 នាក់​ឆ្លើយ​ថា​ការរួម​ភេទដែល​មាន​រយៈ​ពេល​តែ​ពី 3 ទៅ​ 10 នាទី ពី​ព្រោះ​គេ​គិត​ថា​ការ​ប្រើ​រយៈ​ពេល​ខ្លី​ក្នុង​ការ​រួម​ភេទ​វា​​បាន​បង្ក​ ឲ្យ​អារ​ម្មណ៍​បាត់​​ភាព​តាន​តឹង ពិសេស​ធ្វើ​ឲ្យ​ថាម​ពល​មិន​ចុះ​ទន់​ខ្សោយ៕
comments

ស្រា​អាចជួយ​ឲ្យ​សិច​ប្រសើរ​ឡើង​បាន​ទេ?


រូបភាពពីហ្គូហ្គល
អ្នក​ស្រាវ ​ជ្រាវ​​ផ្នែក​វេជ្ជ​សាស្ត្រ​បាន​រក​ឃើញ​ថា​ ការ​ទទួល​ទាន​ស្រា​​​មុន​ពេល​រួម​ភេទ​ វា​មិន​បាន​ជួយ​ឲ្យ​សិច​របស់​អ្នក​មាន​ភាព​ប្រសើរ​បាន​ឡើយ។​ វា​ផ្ទុយ​ពី​ការ​និយាយ​ត​ៗ​គ្នា​ថា​ ការទទួល​ទាន​ស្រា​មុន​ពេល​រួម​ធ្វើ​ឲ្យ​សកម្ម​ភាព​នៃ​ការ​រួម​ភេទ​​របស់​ អ្នក​មាន​ដំណើរ​ការ​រលូន​ និង​រហ័ស​រហួន។ អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា​ ដោយ​សារ​តែ​ស្រា​មាន​ជាតិ​អាល់​កុល​ នៅ​ពេល​អ្នក​ទទួល​ទាន​ចូល​ទៅ​វា​បណ្តាល​ឲ្យ​ចំណុច​កណ្តាល​នៃ​ខួរ​ក្បាល​ ដែល​ជា​កន្លែង​គ្រប់​គ្រង​រាល់​សកម្ម​ភាព​​របស់​រាង​កាយ​ប្រព្រឹត្តិ​ខុស​ពី ​ធម្មតា​ តួ​យ៉ាង​ ការ​ទប់​លំនឹង​ខ្លួន​ ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ មិន​ដឹង​ខុស​ ត្រូវ...។ កន្លង​មក​គេ​សង្កេត​ឃើញ​អ្នក​ទទួល​ទាន​ស្រា​ភាគ​ច្រើន​មាន​អារម្មណ៍​ ផ្លូវ​ភេទ​ខ្ពស់​ ដោយ​មូល​ហេតុ​បាត់​បង់​ស្មារតី​ មិន​អាច​គ្រប់​គ្រង​នឹង​អវ​យវៈ​ភេទ​តាម​ចិត្ត​បំណង​ប្រាថ្នា​នោះ​ទេ។​ ដូច្នេះ​ មុន​ពេល​រួម​ភេទ​អ្នក​មិន​គួរ​ទទួល​ទាន​ស្រា​នោះ​ទេ ពី​ព្រោះ​វា​មិន​បាន​ផ្តល់​នូវ​សេចក្តី​សុខ​ដល់​អ្នក​ឡើយ៕
comments

អាហារ​ជួយ​ដាស់អារម្មណ៍ភេទ

នៅ​ពេល​ខ្លះ​ អាហារ​ដែល​អ្នក​បាន​ទទួល​ទាន​ក៏​ជា​របៀប​​មួយ​ដែល​អ្នក​មិន​ដែល​គិត​ដល់​ថា​ វា​អាច​ជួយ​ដល់​​ការ​រួម​រ័ក​ ជា​ពិសេស​​ជួយ​ឲ្យ​រស់​ជាតិ​ផ្លូវ​ភេទ​របស់​អ្នក​កាន់​តែ​អស្ចារ្យ​ និង​កាន់​តែ​យល់​ចិត្ត​គ្នា​ថែម​មួយ​កម្រិត​ទៀត។ បើ​តាម​របក​គំហើញថ្មី​ពី​​ The New Englist School of Health Education បង្ហាញ​ថាៈ​ ខ្ទឹម​បារាំង​ ខ្ទឹម​ស​ ទំពាំង​បារាំង​ បង្កើន​ដល់​អ័រ​ម៉ូន​ភេទ​ឲ្យ​កាន់​ល្អ​ប្រសើរ​ជាង​មុន។ ចំណែក​ឯ​គ្រឿង​ទេស​ គ្រឿង​ស្រវឹង​ ស្រា​ក្រហម​ ឬ​សាំ​ប៉ាញ​ ក៏​អាច​ជួយ​ដល់​​អារម្មណ៍​ភេទ​កក្រើក​ឡើង​ផង​ដែរ​ (ទទួល​ទាន​សម​ល្មម​បាន​ហើយ)។ ជា​ងនេះ​ទៀត​​ការ​​ទទួល​ទាន​​អាហារ​ណា​ដែល​មាន​ជាតិ​ប្រូតេ​អីន​ខ្ពស់​ ធ្វើ​ឲ្យ​​រាង​កាយ​របស់​យើង​ចាប់​ផ្តើម​ផលិត​​សារ​ធាតុ​​​​ម្យ៉ាង​ចំពោះ​អវៈ ​យវៈ​បន្ត​ពូជ។ ដោយ​ឡែក​ បន្លែ​ ផ្លែ​ឈើ​ស្រស់​មាន​រស់​ជាតិ​ផ្អែម​ ក៏​បណ្តាល​ឲ្យ​ភេទ​របស់​អ្នក​​កើត​មាន​នូវ​អារម្មណ៍​ព្រឺ​ព្រួច​​​ចង់​រួម​ រ័ក​ផង​ដែរ៕
comments

ការគាំទ្រឲ្យប្រើប្រាស់ស្រោមអនាម័យ


រូបភាពពីហ្គូហ្គល
អ្នក​​​ធ្វើ​ការ​បង្ការ​ ជំងឺ​​អេដស៍​ ឬ HIV ​​មាន​ការ​ពេញ​ចិត្ត​ជាខ្លាំង​ចំពោះ​ការ​ប្រកាស​របស់​ Vatican កាល​ពី​ថ្ងៃ​អង្គារ៍​ថា​ គេ​គួរ​ប្រើប្រាស់​ស្រោម​អនាម័យ​​ដើម្បី​ការពារ​​ការ​ចម្លង​​មេរោគ​អេដស៍​។ លោក​ Mitchell Warren ប្រធាន​​​ការងារ​គាំទ្រ​ទប់​ស្កាត់​ជំងឺ​អេដស៍​បាន​បា្រប់​ Associated Press ថា​ នេះ​គឺ​ជា​ថ្ងៃ​មួយ​ដ៏​អស្ចារ្យ​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ ឆ្លង​រាល​ដាល​នៃ​ជំងឺ​អេដស៍​។ ដោយ​គេ​យល់​ឃើញ​ពី​សារៈ​ប្រយោជន៍​របស់​ស្រោម​អនាម័យ​ក្នុង​ការ​ការពារ​ការ​ ឆ្លង​ជំងឺ​អេដស៍​ គេ​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​ក្នុង​សាសនា​កាតូលីក​ និង​យល់​ស្រប​ចំពោះ​ការ​សំរេច​នេះ​។ រហូត​មក​ដល់​ពេល​នេះ​ មាន​​មនុស្ស​ប្រហែល​ ៣៣​ លាន​នាក់​កំពុង​រស់​នៅ​ដោយ​មាន​ផ្ទុក​មេរោគ​អេដស៍៕
comments

សិចជួយឲ្យអ្នកមានអាយុវែង



តើសិចពិតជាមានសារៈសំខាន់មែនឬ? ​សំ​នួ​រ​នេះ​ត្រូ​វ​បា​ន​សួ​រ​ពី​សំ​ណា​ក់​ម​នុ​ស្ស​ជា​ច្រើ​ន​។​ ​ពេ​ល​នេះ​ ​ខ្មែ​រ​សា​រិកា សូម​នាំ​ម​ក​នូ​វ​ច​ម្លើ​យ​​ជូន​ដល់​លោក​អ្នក។ យោង​តាម​ការ​ស្រាវ​ជ្រាវ​​ជា​​ច្រើន​​បាន​ឲ្យ​ដឹង​ថា ការ​​​​​រួ​​​​ម​​ភេ​​ទ​​​​ដែ​ល​​ត្រឹ​ម​​​ត្រូ​​​វ​​ពិ​ត​​ជា​នាំ​ឲ្យ​​លោ​ ក​អ្ន​ក​មា​ន​ជីវិតកាន់​តែប្រសើរ និង​នាំឲ្យមានអាយុវែងទៀតផង។ លោក វេជ្ជបណ្ឌិត Irwin Goldstein បាននិយាយថា​ ​សិច​អាច​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ​ ទាំង​ផ្លូវ​កាយ​ និង​ ផ្លូវ​ចិត្ត។​ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជន៍​​មួយ​ចំនួន​ដែល​បាន​មក​ពី​ការ​រួម​ភេទ​ដែល ​ត្រឹម​ត្រូវ​ ៖
  1. ប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្ដាសាយ
  2. ជួយសម្រកទម្ងន់
  3. កាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីជម្ងឺបេះដូង
  4. រក្សាកម្រិតអរម៉ូន
  5. ព្យាបាលការឈឺក្បាល
  6. កាត់បន្ថយអារម្មណ៍តប់ប្រម៉ល់ និងធ្វើឲ្យគេងលក់ស្រួល
  7.  ជួយបញ្ចុះកម្រិតឈាម
  8. កាត់បន្ថយអត្រាកើតមហារីកសុដន់
  9. ធ្វើឲ្យមានទំនុកចិត្តលើខ្លួនឯង និងមានអារម្មណ៍ល្អ
  10. បង្កើននូវសមត្ថភាពឃាន្តវិញ្ញាណ (សមត្ថភាពក្នុងការហិតក្លិន)
យ៉ាងណាមិញ អត្ថ​ប្រ​យោ​ជ​ន៍​ទាំ​ង​នេះ​គឺ​បា​ន​ម​ក​ពី​កា​រ​រួ​ម​ភេ​ទ​ដែ​ល​ត្រឹ​ម​ ត្រូ​វ​តែ​ប៉ុ​ណ្ណោះ​។ ដូច្នេះសូមអនុវត្ត​ការ​រួម​ភេទ​ដែល​ត្រឹម​ត្រូ​វ​ និង​មាន​សុវត្ថិភាព​ ដើ​ម្បី​មា​ន​អា​យុ​យ៉ឺ​ន​​យូ​រ។
comments

សិច​អាច​សម្លាប់​អ្នក​បាន


sex can kill usក្រុ ​ម​អ្នក​ស្រា​វ​ជ្រា​វ​ជន​ជាតិ​អាមេរិកាំង​មួយ​ក្រុម​បាន​និយាយ​កាល​ពី​ថ្ងៃ ​អង្គារ​ម្សិល​មិញ​នេះថា ការ​រួម​ភេទអា​ច​​ធ្វើឲ្យ​កើន​នួវ​​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គាំង​បេះ​ដូង​ ជា​ពិសេស​គឺចំពោះ​មនុស្ស​ដែល​មិន​ហាត់​ប្រាណ​ទៀង​ទាត់​ជា​ប្រចាំ​។
លោក​វេជ្ជ​បណ្ឌិត​ Issa Dahabreh មក​ពី​មជ្ឈ​មណ្ឌល​ឱសថ​សាស្រ្ដ Tufts ក្នុង​ទី​ក្រុង​បូស្ដុន បាន​ឲ្យ​ដឹង​ថា​ មាន​វេជ្ជ​បណ្ឌិត​ជា​ច្រើន​បា​នដឹង​តាំង​ពី​យូរ​មក​ហើយ​ថា​សិច​អាច​ធ្វើឲ្យ​ ​មាន​បញ្ហា​បេះ​ដូង​ធ្ងន់​ធ្ងរ​ ប៉ុន្ដែ​ការ​សិក្សា​ថ្មី​នេះ​ អាច​ជួយ​​កំណត់​នូវ​កម្រិត​គ្រោះ​ថ្នាក់​នេះ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​នេះ បាន​ធ្វើ​ការ​វិភាគ​ទិន្នន័យ​​បាន​មក​ពី​ការ​ស្រាវ​ជ្រាវ​ចំនួន​១៤ ដែល​សិក្សា​អំពី​ទំនាក់​ទំនង​រវាង​ការ​ហាត់​ប្រាណ សិច និង​ជំងឺ​គាំង​បេះ​ដូង​។​ ពួក​គេ​បាន​រក​ឃើ​ញ​ថា មនុស្ស​ដែលកំពុង​រួម​ភេទ​មាន​អត្រា​ជំងឺ​គាំង​បេះ​ដូង​លើស​អ្នក​មិន​កំពុង​ រួម​ភេទ​ចំនួន ២,៧​ដង​។
អ្នក​ស្រាវ​ជ្រាវ​ម្នាក់ទៀត​ដែល​មក​ពី​មជ្ឈ​មណ្ឌល​ Tufts ដែរ​នោះ គឺ​​អ្នក​ស្រី​ Jessica Paulus បាន​និយាយ​ដែរ​ថា គ្រោះ​ថ្នាក់​គឺ​មាន​កម្រិ​ត​ខ្ពស់​ ប៉ុន្ដែ​រយៈ​ពេល​នៃ​គ្រោះ​ថ្នាក់​គឺ​មិន​យូរ​ទេ ពោល​គឺ​ត្រឹម​រយៈ​ពេល ១ ទៅ ២​ម៉ោង​ កំឡុង​ពេល​រួម​ភេទ និង​ក្រោយ​ពេល​រួម​ភេទ​។
សាស្រ្ដា​ចារ្យ​ Paulus បាន​ថ្លែង​ទៀត​ថា ប្រសិន​បើ​មាន​មនុស្ស​ មួយ​ម៉ឺន​នាក់​បាន​រួម​ភេទ​ក្នុង​មួយ​សប្ដាហ៍​ នោះ​វា​អាច​មាន​ការ​ស្លាប់​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង ១ទៅ​២​ករណី​ក្នុង​មួយ​ឆ្នាំ​។
អ្នក​ស្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា វា​មាន​សារៈ​សំខាន់ណាស់​ក្នុង​ការ​​ហាត់​ប្រាណ​ជា​ប្រ​ចាំ​ ព្រោះ​វា​អាច​កា
comments

អាហារទាំង១០ជួយជម្រុញថាមពលសិច


ផ្លែ​ម្ទេស​
១- ផ្លែ​ម្ទេស​ហឹរ ផ្លែ​ម្ទេស​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សារធាតុ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា Capsaicin ដែល​ជា​សារធាតុ​ដែល​ជួយបង្កើន​ចលនា​ឈាម​រត់​ ដែល​ធ្វើ​ឲ្យ​ឈាម​រត់​ទៅដល់​​សរសៃ​ប្រ​សាទ​បាន​ល្អ ដែល​នៅ​ពេល​នោះ​អ្នក​នឹ​ងមាន​​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំ​ង​។


ផ្លែ​អាវ៉ូ​កាដូ
២- ផ្លែអា​វ៉ូ​កា​ដូ (Avocados) វីតា​មីន​ E នៅ​ក្នុង​ផ្លែ​​ពណ៌​​បៃ​តង​​នេះ អាច​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​​​​បង្កើន​​​ចលនា​អ័រ​ម៉ូ​ន​​សំខាន់​​ៗ​ដូច​ ជា អ័រ​ម៉ូនតេស​តូ​ស្ទឺ​រ៉ុន, អេស្រ្ដូ​ជែន និង​ប្រូ​ហ្សេស្ទើ​រ៉ុន​ ដែល​អ័រ​ម៉ូន​ទាំង​នេះ អា​ច​ជួយ​​ជម្រុញ​នូវ​ភាពរំញោច​​នូវ​អារម្មណ៍​ភេទ​។


ផ្លែ​ចេក​
៣-ផ្លែ​ចេក ហេតុ​ផល​មួយ​ទៀត​ដែល​អាច​ជួយ​ឲ្យ​អ្នក​គិត​ដល់​សិច​ គឺ​នៅ​ពេល​ដែល​អ្នក​ទទួល​ទាន​ផ្លែ​ចេក​។ ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម ដែល​​ជួយ​ពង្រឹង​សាច់​ដុំ​ឲ្យ​ខ្លាំង​ក្លា​ ហើយ​​អាច​ជួយ​ឲ្យ​អ្នក​មាន​ដំណើរ​ការ​ល្អ​ក្នុង​យុទ្ធនា​ការ​លើ​គ្រែ​របស់​ លោក​អ្នក​​។


សូ​កូឡា
៤- សូ​កូឡា សារធាតុ​កាកាវ​របស់​សូកូឡា ក៏​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ផ្លូវ​ភេទ​យ៉ាង​សម្បើម​ណាស់​ដែរ​។ ដូច្នេះ​បើ​ចង់​ឲ្យ​ជីវិត​សិច​របស់​អ្នក​កាន់​តែ​ប្រ​សើរ​ សូ​កូឡា​គឺ​ជា​ជម្រើស​ដ៏​ល្អ​របស់​លោក​អ្នក​​។



ងាវ​សមុទ្ទ
៥- ងាវ​សមុទ្ទ (​Oysters​) សាច់​របស់​ងាវ​សមុទ្ទ​ ឬ​អូយ​ស្ទឺ គឺ​ជា​ប្រ​ភេទ​សាច់​ដែល​មាន​ជាតិ​ស័ង្ក​សី ដែល​ជា​សារធាតុ​រ៉ែ​ម្យ៉ាង​ដែល​ជួយ​ជម្រុញ​អ័រម៉ូន​ភេទ​ខ្ពស់​បំផុត​​។



ផ្លែ​ទទឹម
៦- ផ្លែ​ទទឹម ផ្លែ​ទទឹម​មាន​ផ្ទុក​នូវ​ថាម​ពល​សិច​យ៉ាង​អស្ចារ្យ​។ វា​​អាច​សម្រួល​នូវ​សរសៃ​ឈាម​ ដែល​អាច​អនុញ្ញាត​ឲ្យ​ឈាម​រត់​ទៅ​រក​ចំណុច​សម្រើប​បាន​យ៉ាង​ល្អ​។ បើ​អ្នក​មិ​ន​ធ្លាប់​សាក​ផ្លែ​ទទឹម​មុន​ពេល​សិចទេ ចូរ​ចាប់​ផ្ដើម​ទៅ​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ប្លែក​មិន​ខាន​។



ស្រា​ក្រហម
៧- ស្រា​ក្រហម មិន​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​ក្រេប​នូវ​រស់​ជាតិ​ដ៏​ឆ្ងាញ់​ពេលជួប​ជុំ​ មិត្ត​ភក្ដិ​នោះទេ ស្រា​ក្រហ​​មគឺ​កាន់​តែ​អស្ចារ្យ​ជាង​នេះទៀត ប្រ​សិន​បើ​អ្នក​ទទួល​ទាន​ពីរ​នាក់​ដៃ​គូ​របស់​អ្នក​មុន​ពេល​អ្នក​ចាប់​ ផ្ដើម​រួម​ភេទ​។ វា​មាន​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាង​មាន​ឈ្មោះ​ថា រ៉េស​វេរ៉ា​ត្រូ​ល​ដែល​ជួយ​ជម្រុញ​នូវ​ចលនា​ឈាម​ឲ្យ​ហូរ​បាន​ល្អ​ នៅ​មុន​ពេល និ​ងក្នុង​កំឡុង​ពេល​​​សិច​​។

សាច់​ត្រី​សាល់​ម៉ុន
៨- ត្រី​​សាល់​ម៉ុន (Salmon) ផ្លែ​ឈើ​ទាំង​ពីរ​នេះ​មាន​ផ្ទុក​នូ​វ​សារធាតុ​អូម៉េ​ហ្កា​៣ ដែល​ជួយ​រក្សា និង​បង្កើត​​​នូវ​អ័រម៉ូន​សិច​ នៅ​ចំណុច​កំពូល​នៃ​សិច​របស់​អ្នក​។




ផ្លែ​វ៉ា​នី​ឡា
៩- គ្រាប់​វ៉ា​នីឡា (Vanilla) បើ​ចង់​មាន​ប្រ​សិទ្ធ​ភាព​សូម​ញ៉ាំ​វា​ក្រោយ​ពេល​អាហារ​ល្ងាច ហើយ​លាយ​ជា​មួយ​ការ៉េម​កី នឹង​ធ្វើ​ឲ្យ​គ្រាប់​វ៉ា​នី​ឡា​ផ្អែម​ឆ្ងាញ់​។ វា​មាន​ប្រ​យោជន៍​ក្នុង​ការ​ជួយ​ជម្រុញ​ឲ្យ​សរសៃ​ប្រ​សាទ​បង្កើត​នូវ​ អារម្មណ៍​សិច​ដ៏​ប្រ​សើរ​។



ផ្លែ​ឪ​ឡឹក​
១០- ផ្លែ​ឪឡឹក ផ្លែ​ឪឡឹក​មិន​ត្រឹម​តែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​បង្កើ​ន​នូវ​អារម្មណ៍​សិច​របស់​អ្នក​ទៀត​ផង​។​ ផ្លែ​នេះមាន​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាង​ឈ្មោះ​ ហ្វី​តូ​នូ​ទ្រាន​ ស៊ី​ទ្រូ​លីន ដែល​ជួយ​ធ្វើ​ឲ្យ​ឈាម​អ្នក​បង្កើន​ចលនា​ ដែល​ធ្វើ​ឲ្យ​អ្នក​​មាន​អារម្មណ៍​សិច​យ៉ាង​ឆាប់​រហ័ស​។
comments

មើលរឿងសិច​ល្អចំពោះអ័រម៉ូនតេសស្តូស្ត័ររ៉ូន


បុរស​កំពុង​មើល​វីដេអូ​សិច
ការ​មើល​រឿង​អាស​ អាភាស​ ត្រូវ​បាន​មនុស្ស​ជាច្រើន​​គិត​ថាជា​ការ​មិន​ល្អ ព្រោះវា​អាច​នាំ​ឲ្យ​កើត​នូវ​អំពើ​អបាយ​មុខ​ក្នុង​សង្គម ហើយ​វា​ថែ​ម​ទាំង​បាន​បង្រៀន​ក្មេង​ៗ​ឲ្យ​ចេះ​ពី​សិច​ទៀត​ផង​។ ប៉ុន្ដែ​ក្រៅ​ពី​ចំណុច​អាក្រក់ ការ​មើល​រឿង​សិច​ក៏​អាច​មាន​លទ្ធផល​ល្អផង​ដែរ​។ ជា​ធម្មតា​ ការ​មើល​នូវ​រឿង​បែប​អាស​អាភាស អាច​ជួយ​ជម្រុញ​នូវ​ចំណង់​ផ្លូវ​ភេទ​របស់​លោក​អ្នក​។ មាន​គូ​ស្វាមី​ភរិយា​ខ្លះ​ ក៏​បាន​ទទួល​នូវ​ផល​ប្រ​យោជន៍​ពី​ការ​មើល​នេះដែរ ព្រោះ​ការ​មើ​ល​រឿង​បែប​នេះ​ជា​មួយ​គ្នា​ អាច​ឲ្យ​ពួក​គេ​ទាំង​ពីរ​ទទួល​បាន​នូវ​ទិច​និច​ថ្មីៗ​ ក៏ដូច​ជា​ដឹង​របៀប​ធ្វើ​ឲ្យ​ជីវិត​សិច​របស់​ពួក​គេ​កាន់​តែ​មាន​ន័យ​។
កាន់​តែពិសេស​លើស​នេះទៀត ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​​មួយ​បាន​រក​ឃើញ​ថា ការ​មើល​ភាព​យន្ត​សិច​អាច​ជួយ​បង្កើន​នូវ​កម្រិត​អ័រ​ម៉ូន​ដ៏​សំខាន់ គឺ​អ័រ​ម៉ូន
តេស​ស្តូស្ត័រ​រ៉ូន​ទៀត​ផង​។​ មាន​មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក​បាន​ចំណាយ​លុយ​រាប់​លាន​ដុលា្លរ​ ដើម្បី​ព្យាបាល​នូវ​ការ​ធ្លាក់​ចុះ​នូវ​កម្រិត​អ័រ​ម៉ូន​នេះ ដូច្នេះហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ត្រូវ​ចំណាយ​លុយ​ច្រើន​បែ​បនេះ ងាក​មក​មើល​វីដេអូសិច​ជំនួស​វិញ​ក៏​បាន​ដែរ​? អ័រ​ម៉ូន​តេសស្ដេស្ត័រ​រ៉ូន គឺ​ជា​អ័រ​ម៉ូន​ម្យ៉ាង​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ន៍​នូវ​សរី​ រាង្គ​កកើត​ឡើង​វិញ​។ វា​ក៏​មាន​តួនាទី​ក្នុង​ពេល​សិច និង​ត្រួត​ពិនិត្យ​នូវ​ការ​លូត​លាស់​របស់​សាច់​ដុំ ភាព​រឹង​មាំ​របស់​ឆ្អឹង និង​ជា​ពិសេស​ជួយ​ជម្រុញ​ថាម​ពល​សិច​។
មាន​បុរស​ជាច្រើនបាន​រងគ្រោះ​ដោយ​សារ​ការ​មាន​កម្រិត​អ័រ​ម៉ូន​ តេសស្តូស្ត័រ​រ៉ូនទាប​​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្សោយ​ និង​មាន​បញ្ហា​សិច​ជា​ច្រើន​ទៀត​។​ ការ​ធ្លាក់​ចុះ​នេះ ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ដូច​ជា ការ​ផ្លាស់​ប្ដូរអារម្មណ៍ ការ​ធុញ​ថប់​ តប់​ប្រ​ម៉ល់ ខឹង​ច្រឡោត ខ្សោយ​សាច់​ដុំ និង​ឆ្អឹង​មិន​រឹង​មាំ​។
មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​កម្រិត​អ័រ​ម៉ូន​តេសស្ដូស្ត័រ​រ៉ូន​ទាប គឺ​ដោយ​សារ​តែ​ភាព​ចាស់​ លក្ខខណ្ឌ​រស់​នៅ​មិន​ល្អ កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​។
ការ​ស្រាវ​ជ្រាវ​ដែល​រក​ឃើញ​ថា ការ​មើល​វីដេអូសិច​អាច​ជួយ​បង្កើន​នូវ​កម្រិត​អ័រ​ម៉ូន​តេសស្តូស្ត័រ​រ៉ូន គឺ​ដោយ​សារ​តែ​នៅ​ពេល​អ្នក​មើល​ វា​ធ្វើ​ឲ្យ​អ្នក​មានភាព​រំញោច​ចំណង់​ផ្លូវ​ភេទ ដែល​អាចជួយ​ឲ្យ​អ្នក​អសមត្ថ​ភាព​ភេទ​ ប្រែ​ក្លាយ​ជា​ធម្មតា​វិញ​។
ប្រសិន​បើ​អ្នក​គិត​ថា អ្នក​មិន​អាច​មើ​ល​វីដេអូសិច​បាន​ទេ អ្នក​អាច​អនុវត្ត​តាម​វិធី​សាស្រ្ត​ងាយ​ៗ​ដូច​ខាង​ក្រោម​៖
- ហាត់​ប្រាណ​ជា​ប្រ​ចាំ (ជា​ពិសេស​លើក​ទម្ងន់)
- សម្រក​ទម្ងន់
- ញ៉ាំ​អាហារ​ឲ្យ​ទៀត​ទាត់​ពេល​វេលា​ និង​ត្រឹម​ត្រូវ
- បញ្ឈប់​ការ​ផឹក​គ្រឿង​ស្រវឹង
- គេង​យ៉ាង​តិច​៧ម៉ោង​ក្នុ​ងមួយ​ថ្ងៃ
ជា​ចុង​បញ្ចប់ ប្រ​សិន​បើ​អស់​លោក​អ្នក​មាន​អារម្មណ៍​ថាធុញ​ថប់​នឹង​ជីវិត​សិច​របស់​លោក​ អ្នក​ ដោយ​សារ​តែ​ការ​គ្មាន​ចំណង់ លោក​អ្នក​អាច​ទិញ​នៅ​ទស្សនា​វដ្ដី​សិច ខ្សែ​ភាព​យន្ត​សិច ។ ប៉ុន្ដែ​ប្រសិន​បើ​អាច លោក​អ្នក​អាច​អនុវត្ត​នូវ​វិធី​សាស្រ្ត​ងាយ​ៗ ប៉ុន្មាន​ចំនុច​ខាង​លើ​ក៏​បាន​ដែរ​។
comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website