
ដោយមិនទាន់បញ្ជាក់លម្អិតពីការស្រាវជ្រាវនេះ ខ្មែរសារិកាសូមលើកយកនូវអត្ថប្រយោជន៍មួយចំនួននៃអាហារពេលព្រឹក ដូចខាងក្រោម។ យុវវ័យត្រូវតែញ៉ាំអាហារពេលព្រឹក ព្រោះ៖
១- អាហារពេលព្រឹកនឹងធ្វើឲ្យយើងមានការគិតបានរហ័ស និងផ្ដោតអារម្មណ៍លើអ្វីមួយបានល្អ
២- អាហារពេលព្រឹកជួយផ្ដល់សារធាតុចិញ្ចឹមដល់រាងកាយ
៣- អាហារពេលព្រឹកជាអាហារដំបូងប្រចាំថ្ងៃ ហើយក៏ជាអាហារដែលសំខាន់ជាងគេផងដែរ ដែលយើងមិនអាចទុកក្រពះយើងឲ្យនៅទំនេររហូតដល់ពេលថ្ងៃបាននោះទេ ។
យ៉ាងណាមិញ ការស្រាវជ្រាវរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវជប៉ុននេះ ក៏ធ្វើឲ្យមានការជំទាស់ជាច្រើនផងដែរ។ ការជំទាស់ អាចមានដូចជា ចុះប្រសិនបើត្រូវទៅរៀនលឿន ហើយញ៉ាំអាហារអត់ទាន់ តើនឹងធ្វើឲ្យមានផ្ទៃពោះដោយសារការរួមភេទមែនទេ? តើគ្រាន់តែមិនញ៉ាំអាហារពេលព្រឹក ក៏អាចធ្វើឲ្យយុវវ័យបាត់បង់ភាពបរិសុទ្ធដែរមែនទេ? ពិបាកនឹងស្រមៃឃើញណាស់មែនទេ ថាហេតុអ្វីបានជាអញ្ចឹង។
សរុបមកវិញ ទាំងនេះគឺគ្រាន់តែជាការស្រាវជ្រាវ ដោយសួរលើក្រុមយុវវ័យចំនួន ៣០០០នាក់ ហើយចម្លើយនៃអ្នកទាំងនោះភាគច្រើនឆ្លើយថាអញ្ចឹង បានជាអ្នកស្រាវជ្រាវទាំងនោះហ៊ានសន្និដ្ឋានថាបែបនេះ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ការស្រាវជ្រាវនេះ អាចមានប្រយោជន៍ខ្លះដែរ ដោយសារតែឪពុកម្ដាយនឹងធ្វើការត្រួតពិនិត្យអាហារពេលព្រឹករបស់កូន បានដិតដល់ជាងមុន ព្រោះខ្លាចពួកគេមិនញ៉ាំ ហើយអាចឈានទៅដល់អ្វីដែលអ្នកស្រាវជ្រាវរកឃើញ។
No comments:
Post a Comment