Get This

Thursday, September 15, 2011

ល្បើកឡាហ្វុងតែន

  • ចំណងជើង​អត្ថបទ
  1.  រឿងលានិងឆ្កែ
  2.  រឿង​ ហ៊ីង​ចង់​ធំ​ស្មើ​នឹង​គោ
  3. រឿង ​ក​ញ្រ្ជោង​និង​ក្រសារ​
  4. រឿងសត្វលាពីរ
  5. រឿង ​មេ​មាន់​ស៊ុត​មាស
  6. រឿងសត្វលាយកស្បែកសិង្ហមកគ្របលើខ្លួន
  7. រឿងឆ្នាំងដីនិងឆ្នាំងដែក
  8. រឿងចចកនិងកូនចៀម
  9. រឿង ​ក្តាន់​និង​ទំពាំង​បាយ​ជូរ
  10. រឿង ​​ជ្រូក​ពពែ​និង​ចៀម​
  11. រឿង ​មេ​ឆ្កែ​ផើម​និង​មិត្ត​វា​
  12. រឿង ​ភ្នែក​ចៅហ្វាយ​នាយ​
  ដកស្រង់ចេញពី http://salarean.com













comments

ប្រជុំរឿងព្រេងខ្មែរ

ប្រជុំរឿង​ព្រេង​ខ្មែរ​​គឺ​ជា​កម្រង​​រឿង​និ​ទាន​​ដ៏​​មាន​ប្រយោជន៍​ ​ដែល​​ជា​កេរ​ដំណែល​របស់​ដូនតា​ខ្មែរ​​បន្សុល​ទុក​ឲ​កូន​ចៅ​ជំនាន់​ ក្រោយ​។ សាច់​រឿង​​ មាន​ទាក់​ទង​នឹង​ប្រ​វត្តិ​សាស្រ្ត​ ​ភូមិសាស្រ្ត​ តុលាការ​កាត់​ក្តី​ ​ជីវភាព​ប្រចាំថ្ងៃ​ និង​ទំនៀម​ទំលាប់ប្រពៃណី​ខ្មែរ។​ ប្រជុំ​រឿង​ព្រេង​ខ្មែរ​ត្រូវ​បាន​បោះពូម្ព​ផ្សាយ​ឡើង​វិញ​តាម​ច្បាប់​ដើម​ ដោយ​គ្រឹះ​ស្ថាន​បោះ​ពុម្ព​និងចែកចាយ​របស់​ក្រសួង​អប់រំយុវជន​និង​កីឡា។ សៀវភៅ​ប្រជុំរឿង​ព្រេង​ខ្មែរ​មាន​លក់​នៅតាម​បណ្ណាគារ​និងតូបសៀវ​ភៅ​នានា​ ព្រមទាំង​មានរក្សា​ទុក​នៅតាម​បណ្ណាល័យ​សម្រាប់​សិស្សានុសិស្ស​និងអ្នកស្រាវ​ ជ្រាវ​ អាន​ទុក​ជាប្រយោជន៍​រៀងៗ​ខ្លួន។

គេហទំព័រ​ សាលារៀនដតខម បានដកស្រង់​យក​សាច់រឿង​ សំខាន់ៗចេញពីប្រជុំ​រឿង​ព្រេង​ខ្មែរ​មក​ផ្សព្វផ្សាយ​ក្នុង​គោលបំណង​ជួយ​លើក​ កំពស់​ការអាន​និងការស្រាវ​ជ្រាវ​សម្រាប់​យុវ​សិស្ស​និស្សិតខ្មែរ។ ម្យ៉ាង​ទៀត​ ក៏​ជាការលើក​ស្ទួយកេរដំណែលដ៏មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នេះ។

  • ចំណងជើង​អត្ថបទ
1 រឿង​បុរស​ម្ចាស់​ផ្ទះ​ និង​បុរស​សុំ​សំចត​
2 រឿង​បុរស​៤​នាក់​ដើរ​រក​ភូមិ​ដាំ​ដើម​ដូង​
3 រឿង​បុរស​មាន​កូន​៤​នាក់​រៀន​វិជ្ជា​៤​បទ
4 រឿង​បុរស​៤​នាក់​រៀន​សិល្ប​សាស្ត្រ​
5 រឿង​បុរស​​កាស​ ៣០
6 រឿង​ពាក្យ​សុភា​សិត​តម្លៃ​ ៣០ តម្លឹង​
7 រឿង​ដឹង​សង​ដឹង​អំបែង​សង​អំបែង
ដកស្រង់ចេញពី http://salarean.com
comments

សៀវភៅល្អៗ


ចំណងជើង​អត្ថបទ
1 ក្បួន​ការពារ​សុវត្ថិភាព​ប្រធានាធិបតី​រុស្ស៊ី
2 កម្រង​​ព័ត៌មាន​សេវា​សាធារណៈ​ ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម អាជ្ញា​បណ័្ណ លិខិត​អនុញ្ញាត​..
3 សំលេង​ព្រហ្ម​ប្រកប​ដោយ​អង្គ​៨
4 ល្បិច​បាំង​មេឃ​ឆ្លង​សមុទ្រ
5 គុណសម្បត្តិ​របស់​អ្នក​ដឹកនាំ
6 ប្រើ​ទូរស័ព្ទ​ដៃ​ដើម្បី​ទទួល​បាន​ព័ត៌មាន​តំលៃ​ទំនិញ​លក់​រាយ​លើ​ទី​ផ្សារ​
7 សិល្បៈ​តែង​កំណាព្យ​ និពន្ធ​ដោយ​ ពេជ្រ ទុំ​ក្រវ៉ិល
8 បាន​ត្រឹម​តែ​ចង់​!
9 ប្រយោជន៍ក្រមា​ខ្មែរ
10 ប្រជុំ​ពាក្យ​គន្លាស់​កាត់​ឬ​បរិវារស័ព្ទ​ខ្មែរ​
11 ដើម​កំណើត​អប្សរា​
12 "​កណ្តុំ​ឆែប​....ឆា​"?​ តើ​ពាក្យ​នេះ​មាន​ន័យ​ថា​ម៉េច?
13 របៀប​ដាក់​ឈ្មោះ​កូន​ចៅ​ខ្មែរ​នៅ​សម័យ​​បូរាណ
14 បុគ្គល​តែង​ពោល​ពាក្យ​៣​យ៉ាង​
15 បើសិន​ទ្វីប​លោក
16 កុំ​ជឿ​១០​យ៉ាង
17 ទម្លាប់​៧​យ៉ាង​ដែល​មាន​ឥទ្ធិពល​ក្រៃ​លែង​ដល់​សុខភាព
18 របៀប​កែ​ប្រែ​ទម្លាប់​អាក្រក់​
19 អាថ៌កំបាំង​ទី​១២​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ កំណត់​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក ហើយ​ធ្វើ​ម្តង​មួយ
20 អាថ៌កំបាំង​ទី​១១​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ខ្លួន​ឯង​និង​អ្នក​
21 អាថ៌កំបាំង​ទី១០ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ ពលិកម្ម​ខ្លួន​​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ
22 អាថ៌កំបាំង​ទី៩ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ សិក្សា​គ្រប់​ជ្រុង​ជ្រោយ​​នៃ​អាជីវកម្ម​របស់​អ្នក​
23 អាថ៌កំបាំង​ទី​៨​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ សន្សំ​/វិនិយោគ​ប្រាក់​មុន​ទូរទាត់​ឲ្យ​អ្នក​ដទៃ
24 អាថ៌កំបាំង​ទី​៧ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ​ ជ្រមុជ​ខ្លួន​រៀន​សូត្រ​ពេញ​មួយ​ជីវិត
25 អាថ៌កំបាំង​ទី​៦ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ​ ធ្វើការ​ច្រើន​ជាង​មុន​ និង​រយៈពេលយូរ​ជាង​មុន
26 អាថ៌កំបាំង​ទី​៥ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ​ ប្រឹង​ប្រែង​ឲ្យ​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះ
27 អាថ៌កំបាំង​ទី៤​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​
28 អាថ៌កំបាំង​ទី៣​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ ធ្វើការ​ឲ្យ​ខ្លួន​ឯង
29 អាថ៌កំបាំង​ទី២​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ កំណត់​ទិស​ដៅ​ច្បាស់​លាស់​
30 អាថ៌កំបាំង​ទី១​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ មាន​ក្តី​ប្រាថ្នា​ខ្ពស់​
31 ២១​អាថ៌​កំបាំង​ដើម្បី​ក្លាយ​ជា​មហា​សេដ្ឋី​
32 តើ​បុរស​គិត​ពី​អ្វី​​ក្រៅ​ពី​រឿង​រួម​ភេទ​?
33 យុទ្ធ​សាស្ត្រ​ទាំង​៣៦​របស់​ចិន​​បូរាណ​អនុវត្ត​ក្នុង​ជំនួញ​បច្ចុប្បន្ន​
34 ស្ត្រី​យ៉ាង​ណា​ហៅ​ថា​ល្អ​លើស​ស្ត្រី​ទាំង​ពួង​ក្នុង​លោក​នេះ?
35 វិធីសាស្រ្ត​ធ្វើ​​ឲ្យគេ​ស្រឡាញ់​ចូល​ចិត្ត​
36 សៀវភៅ​ស្រីហិតោបទេស​ភាគបួនៈ សម្រង់​គតិ​បណ្ឌិត​
37 សៀវភៅ​ស្រីហិតោបទេស​ភាគបីៈ សម្រង់​គតិ​បណ្ឌិត​
38 សៀវភៅ​ស្រីហិតោបទេស​ភាគ​ពីរៈ សម្រង់​គតិ​បណ្ឌិត
39 ស្តាយ​ដួង​ចន្ទ្រា
40 តើ​បុរស​កំពុង​គិត​អ្វី​? ស្រ្តីកំពុង​គិត​អ្វី?
41 រៀន​យ៉ាង​ម៉េច​ទើប​ទទួល​បាន​ចំណេះ​ដឹងអតិបរមា?
42 ទស្សនៈ​បុរស​និង​ស្រ្តី​អំពី​ស្នេហា
43 ដើម្បី​សេចក្តីសុខ​ក្នុង​ជីវិត​គេ​ត្រូវ​គោរព​ឲ​បាន​៦​ទិស
44 អាថ៌កំបាំង​១០​យ៉ាង​នៃ​ដួង​ចិត្ត​ស្រ្តី​
45 សៀវភៅ​រៀន​ធ្វើ​ជំនួញ​ គំនរ​សម្បត្តិ​ហូរ​ចូល
46 យំ​ក្នុង​សើច​ក្រៅ
47 បេះដូង​កម្លោះ
48 មនុស្ស​១០​ប្រភេទ​ដែល​ត្រូវគេមើល​ងាយ
49 បុរស​ស្រ្តី​រមែង​ចង​មេត្រី​ស្នេហា​ដោយ​របៀប​៨​យ៉ាង​
50 វិធី​ចម្រើន​ទ្រព្យ​បន្ថយ​បំណុល​ នាំ​លុយ​ចូល
ដកស្រង់ចេញពី http://salarean.com
comments

សៀវភៅ​គួរ​អាន





សៀវភៅ​គឺ​ជា​ប្រភព​ចំណេះ​ដឹង​ដ៏​សម្បូរ​បែប​សម្រាប់​អ្នក​សិក្សា​ ស្រាវជ្រាវ​។ ការ​អាន​មាន​ប្រយោជន៍​ក្រៃ​លែង​ដល់​ជិវិត​មនុស្ស។ ការ​ខិត​ខំ​អានសៀវភៅ​មួយ​ក្បាល​ ឲ្យ​យល់​សេចក្តីជាក់​ច្បាស់ ចាំ​ខ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅដប់​ក្បាល​តែចាប់​យក​គោល​សំខាន់​មិន​បាន។ ទោះបី​អាន​សៀវភៅ​ក្តី ស្តាប់​សន្ទរកថា​ក្តី ចូរ​កុំ​ស្តាប់​ឬអាន​ត្រឹម​តែ​សេចក្តី​ដែល​បាន​ឮ ឬឃើញ។ ចូរ​ពិចារណា​ឲ្យចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាង​ក្រោយ​អត្ថបទ​របស់​អ្នក​ និពន្ធ។ ពេល​អាន​សៀវភៅត្រូវ​ខិត​ខំវិនិច្ឆ័យ​ថា​អ្នក​និពន្ធ​មាន​វិធី​និពន្ធ​យ៉ាង​ ម៉េច? ចូល​ចិត្ត​និពន្ធ​រឿង​អ្វីច្រើន​ជាង​គេ? ហើយ​គួរ​ប្រៀប​ធៀប​ជាមួយ​ស្នាដៃ​របស់​អ្នក​និពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង? ប្រការសំខាន់​បំផុត គឺរាល់​ពេល​អាន​ចប់​ ត្រូវ​ខិត​ខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្តីអ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពីការ​អាន​សៀវភៅ​នេះ។

ខាង​ក្រោម​នេះ​គឺ​ជា​សៀវភៅ​ល្អ​ៗ​ដែល​អាច​ជួយ​បង្កើន​ចំណេះ​ដឹង​ និង​ពង្រឹង​សមត្ថភាព​គិត​ពិចារណា​។​

១. សាង​ខ្លួន​ឯង​ និពន្ធ​/រៀបរៀង​ដោយ ស៊ា ប៊ុន​ភេង

បក​ស្រាយ​ពី​គុណ​សម្បត្តិ​៤០​ប្រការរបស់​មហា​បុរស។​ មាន​ពន្យល់​អំពី​វិធី​ប្រតិបត្តិ​គុណ​សម្បត្តិ​នីមួយ​ៗ​ទៅ​តាម​ពេល​វេលា​ ក្នុង​មួយ​ថ្ងៃ​ៗ។ លើក​យក​ប្រវត្តិ​មហា​បុរស​ ១០ រូប​ មក​ឆ្លុះ​បញ្ចាំង រួម​មាន​

២. មនោមយិទ្ធិ​ និពន្ធ​/រៀបរៀង​ដោយ ស៊ា ប៊ុន​ភេង

៣. នយោបាយ​អប់​រំ​ខួ​ក្បាល​ និពន្ធ​/រៀបរៀង​ដោយ ម៉ៅ សុវណ្ណា​

៤. សកល​ចិន្តា និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៥. បញ្ហា​នរក សួគ៌ និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៦. បញ្ហា​អនាគត និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៧. និពាន្ត​នៅ​ឯណា? ​និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៨. គឹម​ វូ​ឈុង សហគ្រិន​ចំណាន គ្រប់​មាគ៌ា​សុទ្ធ​តែ​ក្រាល​ដោយ​មាស

៩. ល្បិច​ទល់​មេឃ (៣ភាគ) និពន្ធ​/រៀបរៀង​ដោយ គឹម​ ឃាង

១០. កំពូល​មេដឹកនាំ​ពិភព​លោក (៣​ភាគ)

១១. ជន​មាន​ឥទ្ធិល​នៅ​អាស៊ី (២​ភាគ)

១២. ស្រីហិតោបទេស (៤ភាគ) និពន្ធ​/រៀបរៀង​ដោយ ភិក្ខុ​ ប៉ាង​ ខាត់

១៣. គតិ​លោក (១០​ភាគ) និពន្ធ​/រៀបរៀង​ដោយ សុតន្ត​ប្រិយជា ឥន្ទ

១៤. ព្រះ​បាទ​ធម្មិក និពន្ធ​/រៀបរៀង​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង មណី​ចិន្តា

១៥. លក្ខខណ្ឌ​របស់​មេដឹកនាំ និពន្ធ​/រៀបរៀង​ដោយ ម៉ា​ស៊ឺ​ស៊ី​តា ខូណូ​ស៊ឺ​កិ

១៦. លះ​កង្វល់​ផ្តល់​សុខ និពន្ធ​/រៀបរៀង​ដោយ អ៊ុន ទឹម

១៧. ចិត្ត​សាស្ត្រ​អនុវត្តន៍ និពន្ធ​/រៀបរៀង​ដោយ អ៊ុន​ ទឹម

១៩. ពុក​អ្នកមាន​បង្រៀន​កូន​អ្នក​ក្រ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ​ ឫទ្ធី

២០. ធ្វើ​ម៉េច​អោយមាន​លុយ និពន្ធ​/រៀបរៀង​ដោយ សាឡូម៉ូន្ស ម៉ាយណ៍

២១. ឯកសារ​មហា​បុរស​ខ្មែរ

២២. មូល​ដ្ឋាន​គ្រឹះ​នៃ​ទំនាក់​ទំនង និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៣. មូល​ដ្ឋាន​គ្រឹះ​នៃ​ការនិយាយ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៤.​ ភាសាកាយ​វិការ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៥. ញញឹម​អាយុវេទ (២​ភាគ) និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៦. សិល្បៈ​លួង​លោម និពន្ធ​/រៀបរៀង​ដោយ ហ៊ុន​ គឹម​ស៊ា

២៧. សុជីវធម៌​ប្រចាំគ្រួសារ និពន្ធ​/រៀបរៀង​ដោយ សុង​ ស៊ីវ

២៨.​ សុជីវធម៌​សម្រាប់​បុរស​និង​ស្រ្តី និពន្ធ​/រៀបរៀង​ដោយ ក. សាន់ នាង

២៩. ទំនាម​ទំលាប់​និង​ប្រពៃណីខ្មែរ និពន្ធ​/រៀបរៀង​ដោយ ឧកញ៉ា​មហា​មន្ត្រី ញឹក នូវ

៣០. ប្រវត្តិ​សាស្ត្រ​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ ត្រឹង ងារ

៣១. សង្គម​វិជ្ជា​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ សរ សារុន

៣២. អរិយធម៌​ខ្មែរ​-មន និពន្ធ​/រៀបរៀង​ដោយ កែប វ៉ាន់ឌី

៣៣. អរិយធម៌​ខ្មែរ​ និពន្ធ​/រៀបរៀង​ដោយ លោក​ស្រី ត្រឹង​ ងា

៣៤. បាត់​ដំបង​សម័យ​លោក​ម្ចាស់ (​ខ្មែរ+អង់​គ្លេស) និពន្ធ​/រៀបរៀង​ដោយ តូច ឈាង

៣៥. ក្រមុំ​ចូល​ម្លប់​និង​ពិធី​រើស​គូស្រករ និពន្ធ​/រៀបរៀង​ដោយ គិន ណន

៣៦. ​កំណត់​ហេតុ​ជីវតាក្វាន់

៣៧. វប្បធម៌​និង​អរិយធម៌​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ សរ​ សារុន

៣៨. វប្បធម៌​ឥណ្ឌា​-ខ្មែរ និពន្ធ​/រៀបរៀង​ដោយ គង់ នឿន

៣៩. ចលនា​អារ្យធម៌ និពន្ធ​/រៀបរៀង​ដោយ សុង ស៊ីវ

៤០. បញ្ហា​វប្បធម៌ និង​អរិយធម៌ និពន្ធ​/រៀបរៀង​ដោយ វ៉ាន់ ឌី​កាអុន

៤១. អត្ថាធិប្បាយ​ វប្បធម៌​-អរិយធម៌​ខ្មែរទូទៅ និពន្ធ​/រៀបរៀង​ដោយ ហួត រេចសួ

៤២. អាទិទេព​ក្រុង​អង្គរ និពន្ធ​/រៀបរៀង​ដោយ ថាច់ វ៉ាន់ផាត និង​កែវ ​សុភុន

៤៣. មគ្គុទ្ទេសក៍​នគរ​ និពន្ធ​/រៀបរៀង​ដោយ អាចារ្យ ប៉ាង ខាត់

៤៤. ពិធី​ប្រចាំ​ដប់​ពី​រខែ​ និពន្ធ​/រៀបរៀង​ដោយ ពេជ្រ សល់

៤៥. តន្ត្រី​ និង​ ជីវិត និពន្ធ​/រៀបរៀង​ដោយ អ្នក​ស្រី កែវ ណារុំ

៤៦. ប្រជុំ​វប្បធម៌​ (ខេមរយានកម្ម) និពន្ធ​/រៀបរៀង​ដោយ ឡុង ផ្លែង

៤៧. ពូជ​អ្នក​ចំបាំង និពន្ធ​/រៀបរៀង​ដោយ បណ្ឌិត ប៊ិត ស៊ាងលឹម

៤៨. ឧបករណ៍​តន្ត្រី​បុរាណ​កម្ពុជា

៤៩. អត្ថាធិប្បាយ​ទស្សនវិជ្ជា និពន្ធ​/រៀបរៀង​ដោយ សរ សារុន

៥០. មហា​​ទស្សន​វិទូ​និង​ទស្សនវិជ្ជា​ក្នុង​លោក (២ភាគ) និពន្ធ​/រៀបរៀង​ដោយ សុខ សុត្ថាល

៥១. ទស្សនវិជ្ជា​ឥណ្ឌា​និង​ពហុទេព​និយម (២ភាគ) និពន្ធ​/រៀបរៀង​ដោយ សុខ​ សុត្ថាល

៥២. ចរិត​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ ប៊ុណ្ណចន្ទ ម៉ុល​

៥៣. គុកនយោបាយ និពន្ធ​/រៀបរៀង​ដោយ ប៊ុណ្ណចន្ទ ម៉ុល​

៥៤. កំណាព្យ​មើល​ផែន​ដី​ខ្មែរ​សម័យ​ប៉ុល​ពត និពន្ធ​/រៀបរៀង​ដោយ ជួន ម៉េន

៥៥. ច្បាប់​ក្រម​ង៉ុយ

៥៦. ច្បាប់​ផ្សេងៗ

៥៧. កំណាព្យ​គុកកាមកិលេស និពន្ធ កេង វ៉ាន់សាក់

៥៨. កំណាព្យ​ចិត្ត​ក្រមុំ និពន្ធ កេង វ៉ាន់សាក់

៥៩. កំណាព្យ​បុប្ផា​ខ្មៅ និពន្ធ​ គយ សារុន

៦០. សង្ខេប​ទសជាតក និពន្ធ​/រៀបរៀង​ដោយ បណ្ឌិតមហា​ ឈឹម សុមេន៍

៦១. ទាន​ទស្សនៈ និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ​ ជុំ

៦២. សូក្រាត និពន្ធ​/រៀបរៀង​ដោយ រស់ ចន្ត្រាបុត្រ​

៦៣. សូក្រាត​បិតា​ទស្សនវិជ្ជា និពន្ធ​/រៀបរៀង​ដោយ ស មេត្តា

៦៤. មហាត្មៈគន្ធី​ដោះស្រាយ​វិបត្តិ​ដោយ​ទស្សន​វិជ្ជា​អហិង្សា និពន្ធ​/រៀបរៀង​ដោយ សុខ សុត្ថាល

៦៥. វេយ្យាករណ៍​ខ្មែរ​ពិស្តារ និពន្ធ​/រៀបរៀង​ដោយ ពូវ អ៊ុម

៦៦. វិភាគ​អក្សរ​សិល្ប៍​ខ្មែរ​ និពន្ធ​/រៀបរៀង​ដោយ វ៉ាន់​ឌី កាអុន

៦៧. ដើម​កំណើត​អង្គរ និពន្ធ​/រៀបរៀង​ដោយ ម៉ារ បូរ

៦៨. កំរង​គុណ​ធម៌ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

៦៩. កំណាព្យ​ស្នេហ៍​មាស និពន្ធ​ គង្គ​ ប៊ុន​ឈឿន

៧០. បណ្តាំកវី និពន្ធ​ គង្គ​ ប៊ុន​ឈឿន

៧១. ២៤ ម៉ោង​ដើម្បី​សុខភាព និពន្ធ​/រៀបរៀង​ដោយ វេជ្ជបណ្ឌិត លី​ ចេងហ៊ុយ

៧២. សំដី​មាស​នៃ​ប្រធានាធិបតេយ្យ​អាមរិក​៤២​រូប និពន្ធ​/រៀបរៀង​ដោយ អ៊ុយ​ សុភ័ក្រ្ត

៧៣. ប្រពៃ​ណី​ថ្វាយ​បង្គុំ​និង​សំពះ​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ អ៊ុន ទឹម

៧៤. ភាសិត​សំរាយ និពន្ធ​/រៀបរៀង​ដោយ តៅ ហ៊ីង

ដកស្រង់ចេញពី http://salarean.com

comments

វិធីសាស្រ្តសិក្សាល្អៗ

  • របៀប​ហាត់​អនុវត្ត​សរសេរ​ភាសា​អង់គ្លេស​
- ព្យាយាម​សរសេរ​គំនិត​​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​ ឧ.​ សរសេរ​អំពី​​បញ្ហា​ជីវិត គំនិត​ផ្ទាល់​ខ្លួន...
- ពេល​សរសេរ​កុំ​បារម្ភ​ពី​លំដាប់​លំដោយ​នៃ​គំនិត
- អាន​ឡើង​វិញ​មួយ​សប្តាហ៍​ម្តង​ នូវ​កំណត់​ត្រា​របស់​ខ្លួន
- ជ្រើស​រើស​យក​គំនិត​ឬ​ប្រធាន​បទ​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត​យក​មក​បក​ស្រាយ​ ពង្រីក​បន្ថែម
- យក​អត្ថបទ​ដែល​សរសេរ​រួច​ឲ្យ​មិត្ត​ភក្តិ​ឬ​គ្រូ​ជួយ​កែ
  • របៀប​រៀន​ភាសា​អង់​គ្លេស​ប្រកប​ដោយ​ប្រសិទ្ធភាព​
ការ​រៀន​ភាសា​ត្រូវ​គិត​ពី​កត្តា​សំខាន់​ពីរ គឺ​ ប្រភព​ចំណេះ​ដឹង និង​របៀប​សិក្សា​។
១. ប្រភព​ចំណេះ​ដឹង​
ចំណេះ​ដឹង​ដែល​ទទួល​បាន​ កើត​ចេញ​មក​ពី​បី​ប្រភព គឺៈ
- គ្រូ​បង្រៀន​ អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៤០%
- សៀវភៅ អាច​ផ្តល់​ចំណេះ​ដឹង​បាន ៣០%
- ប្រភព​ផ្សេង​ៗ​ (គ្រួសារ​ មិត្ត​ភក្តិ...) អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៣០%
អ្នក​សិក្សា​គួរ​ដឹង​ថា​ចំណេះ​ដឹង​ភាសា​កើត​មក​ពី​ប្រភព​ចំបងៗ​ទាំង​ បីខាង​លើ​ ហើយ​គួរ​គប្បី​ប្រមូល​ចំណេះ​ពី​ប្រភព​ទាំង​បី​ឲ្យ​បាន​ច្រើន​បំផុត។ អ្នក​សិក្សា​ភាគ​ច្រើន ច្រើន​ផ្តោត​លើ​ចំណេះ​ដឹង​ដែល​បាន​មក​ពី​គ្រូ មិន​សូវ​បាន​អាន​សៀវភៅ​ ឬ​អនុវត្ត​ស្រាវជ្រាវ​បន្ថែម​ពី​មិត្ត​ភក្តិ​ឬ​ក្រុម​គ្រួសារ​ទេ អញ្ចឹង​ទៅ​ពួក​គេ​មិន​ទទួល​បាន​ចំណេះ​ដឹង​ ១០០%​ ទេ។ គួរ​ពិចារណា​ថា ប្រសិន​បើ​គ្រូ​បង្រៀន ១០០ ហើយ​យើង​ចាប់​បាន​ទាំង​ ១០០ នោះ​មាន​ន័យ​ថា​ យើង​បាន​ចំណេះ​ត្រឹម​តែ​៤០%​ នៅ​ឡើយ​ទេ ៦០%​ ភាគ​រយ​ទៀត​ត្រូវ​​ទៅ​រក​ពី​ប្រភព​ផ្សេង​ គឺ​ពី​សៀវភៅ​ និង​មិត្តភក្តិ​ឬ​អ្នក​ដទៃ​ទៀត។​
ក្រុម​អ្នក​ជំនាញ​ បាន​រក​ឃើញ​​ថា​ប្រសិន​បើ​អ្នក​សិក្សា​ទទួល​បាន​ចំណេះ​១០០% នោះ​គេ​ចំណាយ​ពេល​ត្រឹម​តែ​ ៣ ទៅ​ ៥ ប៉ុណ្ណោះ​ ជំនាញ​ភាសា​របស់​គេ​នឹង​ឡើង​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះ។
២. របៀប​សិក្សា
ការ​សិក្សា​ត្រូវ​ផ្អែក​លើ​គោល​ការណ៍​ចំបង​៤​យ៉ាង ដែល​មិន​អាច​ផ្តាច់​ចេញ​ពី​គ្នា​បាន គឺ​អាន សរសេរ​ និយាយ និង​ស្តាប់។ ការ​អាន​ច្រើន​ជួយ​បង្កើន​ចំណេះ​មូល​ដ្ឋាន​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់ការ​សរសេរ។ ស្តាប់​ច្រើន​ នាំ​ឲ្យ​ងាយ​ស្រួល​និយាយ។ ជំនាញ​ទាំង​បួន ជួយ​គ្នា​ទៅ​វិញ​ទៅមក។​ គេ​តែង​និយាយ​ថា វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​រៀន​ភាសា​គឺ​អនុវត្ត​វា​ជា​ប្រចាំ។
  • ទម្លាប់​៩​យ៉ាង​ដែល​នាំ​ឲ្យ​ការសិក្សា​ទទួល​បាន​ ជោគជ័យ​
ទម្លាប់​ល្អ​នាំ​ឲ្យ​សិស្ស​និស្សិត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ របស់​ខ្លួន។ សិស្សនិស្សិត​គួរ​ប្រកាន់​យក​ទម្លាប់​សិក្សា​ល្អៗ​ និង​តាំង​ចិត្ត​សិក្សា​ឲ្យ​បាន​​ចប់​ចុង​ចប់​ដើម​។ សុភាសិត​ខ្មែរ​ពោល​ថា "តក់​ៗ​ពេញ​បំពង់​" នេះ​ជា​គ្រឿង​ឧបមា​នៃ​ការ​សន្សំ​វិជ្ជា។
ខាង​ក្រោម​គឺ​ជា​ទម្លាប់​ល្អ​៩យ៉ាង​ដែល​គួរ​ប្រកាន់​យកៈ
១. រៀន​តិច​ៗ​តែ​ជាប់​ជាប្រចាំ​ ជាជាង​រៀន​ទាំង​បង្ខំ​ច្រើន​ក្នុង​ពេល​តែ​មួយ
២. បែង​ចែក​ពេលវេលា​ជាក់​លាក់​សម្រាប់​សិក្សា
៣. ព្យាយាម​សិក្សា​​ដោយ​ទៀង​ទាត់​នៅ​ម៉ោង​ដដែល​ៗ​រាល់​ថ្ងៃ
៤. ដាក់ចិត្ត​ថា​រៀន​ ត្រូវ​តែ​រៀន​​ មិន​ត្រូវ​គិត​ថា​ចាំ​ពេល​នេះ​ចាំ​ពេល​នោះ​ចាំ​រៀន​ទេ
៥. ធ្វើ​លំហាត់​ណា​ដែល​លំបាក​មុន លុះ​ធ្វើ​ចប់​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​និង​មាន​ទឹក​ចិត្ត​ធ្វើ​ កិច្ច​ផ្សេង​ទៀត
៦. រំលឹក​មេរៀន​ជាប្រចាំ
៧. ប្រាប់​មិត្ត​ភក្តិ​កុំ​ឲ្យ​ទូរស័ព្ទ​មក​ពេល​អ្នក​កំពុង​សិក្សា
៨. បើ​មិន​ចេះ​លំហាត់​ណា​មួយ​ ចូរ​សួរ​មិត្ត​ភក្តិ​ណា​ដែល​ចេះ
៩. ឆ្លៀត​ពេល​រលឹក​កិច្ច​ការ​សាលា​នៅ​ចុង​សប្តាហ៍
  • រៀន​យ៉ាង​ម៉េច​ទើប​ទទួល​បាន​ចំណេះ​ដឹងអតិបរមា?
ច្រក​​ផ្លូវសំខាន់​​ដែល​អាច​ផ្តល់​ចំណេះ​ដឹង​​ដល់​អ្នក​សិក្សា ​រៀន​សូត្រ​​រួម​មានៈ
១. ការ​អាន
២. ការ​សរសេរ
៣.​ ការ​សន្ទនា
៤. ការ​សង្កេត
ការអាន
គួរ​ជ្រើស​រើស​យក​សៀវភៅ​ណា​ដែល​ផ្តល់​ចំណេះ​ដឹង។ គួរ​ជៀស​វាង​សៀវភៅ​ ដែល​អាច​ប្រែ​ក្លាយ​ជា​ថ្នាំ​ពិល ឬ​សៀវភៅ​ណា​ដែល​អាន​ហើយ​ស្រង់​យក​ប្រយោជន៍​គ្មាន​ ខាត​ពេល​ឥតប្រយោជន៍។ ដើម្បីនឹង​បាន​ប្រយោជន៍​អតិបរមា​ពី​សៀវភៅ​ គេគួរ​ប្រតិបត្តិ​តាម​គោលការណ៍​ដូច​តទៅៈ
- ខិត​ខំ​អានសៀវភៅ​មួយ​ក្បាល​ ឲ​យល់​សេចក្តីជាក់​ច្បាស់ ចាំ​ខ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅដប់​ក្បាល​តែចាប់​យក​គោល​សំខាន់​មិន​បាន។
- ទោះបី​អាន​សៀវភៅ​ក្តី ស្តាប់​សន្ទរកថា​ក្តី ចូរ​កុំ​ស្តាប់​ឬអាន​ត្រឹម​តែ​សេចក្តី​ដែល​បាន​ឮ ឬឃើញ។ ចូរ​ពិចារណា​ឲ​ចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាង​ក្រោយ​អត្ថបទ​របស់​អ្នក​ និពន្ធ។
- ពេល​អាន​សៀវភៅត្រូវ​ខិត​ខំវិនិច្ឆ័យ​ថា​អ្នក​និពន្ធ​មាន​វិធី​និពន្ធ​យ៉ាង​ ម៉េច? ចូល​ចិត្ត​និពន្ធ​រឿង​អ្វីច្រើន​ជាង​គេ? ហើយ​គួរ​ប្រៀប​ធៀប​ជាមួយ​ស្នាដៃ​របស់​អ្នក​និពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង?
- ប្រការសំខាន់​បំផុត គឺរាល់​ពេល​អាន​ចប់​ ត្រូវ​ខិត​ខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្តីអ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពីការ​អាន​សៀវភៅ​នេះ។
ការសរសេរ
ចំណេះ​ដឹង​ដែល​ទទួល​បាន​មក​ហើយ ជួនកាល​នៅ​ស្រពិច​ស្រពិល ប៉ុន្តែ​លុះ​បាន​ចាប់​ប៊ិច​សរសេរ​ចេញ​មក​ហើយ​ ក៏​ស្រាប់​តែ​ច្បាស់​លាស់​ឡើងភ្លាម​មួយ​រំពេច។ ការ​សរសេរ​​មិន​ត្រឹម​តែ​ជួយ​កត់​ត្រា​កុំ​ឲ​ភ្លេច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​នាំ​ផ្លូវ​ឲ​កើត​គំនិត​ថ្មី​ៗ​ទៀត​ផង។ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​ដើម្បី​ឲ​ខួរ​ក្បាល​កាន់​តែ​រួស​រវើកៈ
- ហ្វឹកហាត់​សរសេរ​ជារៀង​រាល់​ថ្ងៃ នោះ​លោក​អ្នក​នឹង​ឃើញ​ថា​គំនិត​រត់​មក​លោក​អ្នក​ច្រើន​ជាង​ពេល​ដែល​លោក​អ្នក ​គិត​ឬនិយាយ ជា​អនេក។
- ប្រសិន​បើ​មាន​គំនិត​អ្វី​ថ្មី​លេច​ឡើង​ ត្រូវ​សរសេរ​ទុក​ភ្លាម។
- ត្រូវ​ហាត់​កត់​ត្រា​កិច្ច​ការ​ដែល​លោក​អ្នក​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក។ ស្អែក​ឡើង​ត្រូវ​ពិនិត្យ​មើល​ កិច្ចការ​ទាំង​នោះ តើ​បាន​ធ្វើអ្វី​ខ្លះ​ មិន​បាន​ធ្វើ​អ្វីខ្លះ។ ប្រសិន​បើ​លោក​អ្នក​ធ្វើ​បាន​ដូច្នេះ រាល់​ថ្ងៃ​ ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ លោក​អ្នក​នឹង​ឃើញថា​ខ្លួន​ឯង​ប្រែប្រួល។
ការ​សន្ទនា
ការ​សន្ទនា​គឺ​ជា​ផ្លូវ​ដ៏​ប្រសើរ​មួយ​ដែល​ជួយ​ឲ​យើង​ទទួល​បាន​ចំណេះ​ និង​គំនិត​ជាច្រើន​ ទោះ​ជា​ការ​សន្ទនា​​នោះ​ជាមួយ​មនុស្ស​ប្រភេទ​ណា​ក៏​ដោយ។
- ពេល​សន្ទនា​ជាមួយ​នរណា​ម្នាក់​ យើងគួរ​ដឹក​នាំ​ការ​សន្ទនា​ចូល​ដល់​រឿង​ដែល​ដៃគូ​សន្ទនា​ស្ទាត់​ជំនាញ​ បំផុត។ នេះ​ជា​ផ្លូវ​នាំ​ឲ​យើង​ទទួល​បាន​ចំណេះ​ថ្មី​ៗ។
- គួរ​ព្យាយាម​ស្តាប់​ឲ​បាន​ច្រើន និង​និយាយ​តិច​តួច​បាន​ហើយ​ ព្រោះ​អ្នក​និយាយ​ច្រើន​ ច្រើន​តែ​គេ​ធុញ​ទ្រាន់។
ការ​សង្កេត
ចំណេះ​ដែល​មាន​ប្រយោជន៍​ក្រៃ​លែង​ដល់​យើង​ បាន​មក​ពី​ការ​សង្កេត។ ការសង្កេត​ធ្វើ​ឲ​យើង​ទទួល​បាន​ចំណេះ​ថ្មីៗ​ និង​ស្រូប​ទាញ​យក​ចំណេះ​ដឹង​បាន​ពី​គ្រប់​ទី​កន្លែង។
- ត្រូវ​ខិត​ខំ​ហាត់​សង្កេត មើល​វត្ថុ​ផ្សេង​ៗ​ដោយ​ល្អិត​ល្អន់ កុំ​មើ​ល​ត្រឹម​តែ​សំបក​ក្រៅ។
- ព្យាយាម​សង្កេត ដោយ​ធ្វើ​ហាក់​ដូច​ជា​នឹង​ត្រូវ​នរណា​សួរ​យើង​អំពី​វត្ថុ​នោះ ហើយយើង​ប្រុង​ប្រៀប​នឹង​ឆ្លើយ​ប្រាប់​ពេញ​លេញ​គ្រប់​ជ្រុង​ជ្រោយ។
កាល​បើ​បាន​ប្រតិបត្តិ​តាម​ គោល​ទាំង២​ខាង​លើ​ជា​ប្រចាំ​ហើយ យើង​នឹង​ទទួល​បាន​ប្រយោជន៍​ជាទីបំផុត ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​របស់​ច្រើន​ណាស់​ដែល​ឆ្លង​កាត់​ភ្នែក​ត្រចៀក​យើង។ របស់​ទាំង​នោះ​អាច​នឹង​មាន​ប្រយោជន៍​ដល់​យើង កាល​បើ​មិន​ចេះ​សង្កេត​​ ក៏​ទុក​ដូចជាការ​បណ្តោយ​ឲ​ "​កំណប់​ទ្រព្យ​ដើរ​រំលង​ទៅ​ជា​រៀង​រាល់​ថ្ងៃ"​។
  • ការត្រៀមខ្លួនប្រលង
ដើម្បី​ទទួល​បាន​ជោគ​ជ័យ​​គ្រប់​​សមរ​ភូមិ​​ប្រលង​​អ្នក​ត្រូវ​ត្រៀម​ ខ្លួន​​ឲ​​បាន​​ពេញ​​លេញ​បំផុត​។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ចាប់​តាំង​ពី​ពេល​ចូល​រៀន​មុខ​វិជ្ជា​នីមួយៗ​រហូត​ មក​។ អ្នក​ត្រូវ​កត់​ចំណាំ​និង​សង្ខេប​ខ្លឹម​សារ​សំខាន់ៗ​​ រួច​ចំណាយ​​​ពេល​​​រំ​លឹក​មេ​រៀន​ជា​ប្រ​ចាំ​ដោយ​ចំណាយ​ពេល​ត្រឹម​៥​ឬ​១០​ នាទី​។​​អ្នក​គួរ​កត់​ចំណាំ​លើ​សៀវភៅ​អាន​​ផង​ដែរ​ដើម្បី​ងាយ​ស្រួល​រំលឹក​ ម្តង​ម្កាល​។​ វិធី​សាស្ត្រ​នេះ​អាច​ជួយ​ឲ​អ្នក​រៀប​ចំ​ឯកសារ​មាន​សណ្តប់​ធ្នាប់​ល្អ ​និង​អាច​រក្សា​ការ​ចង​ចាំ​បាន​ប្រមាណ​៨០​%​។ ​ធ្វើ​បែប​នេះ
អ្នក​មិន​សូវ​នឿយ​​ហត់​សំរុក​រៀនពេល​​កៀក​​ប្រលង។

(១) មុន​ពេល​ប្រលង

តើត្រូ​វ​ត្រៀម​ ខ្លួនយ៉ាងដូចម្តេចមុនពេលប្រលងបញ្ចប់វគ្គសិក្សា? ចាប់ផ្តើមរៀនពីចំនុចណាមក? រៀបចំឯកសារយ៉ាងណា? រៀបចំកាលវិភាគសិក្សាយ៉ាងណា?

ការរៀបចំឯកសារ

វីធី​ល្អ​បំផុត​សម្រាប់​ត្រៀម​ប្រលង​គឺ​រៀប​ ចំ​ឯកសារ​ដែល​បាន​រៀន​រួច​ទាំងអស់​ឲ​មាន​សណ្តាប់​ធ្នាប់​ ទាំងសៀវភៅអាន សៀវភៅសរសេរ និងកំណត់ត្រាចំណាំ។ ចូរសង្ខេបខ្លឹមសារសំខាន់ៗដាក់ក្រដាសមួយសន្លឹក ហើយចងចាំសេចក្តីលំអិតក្នុងខួក្បាល។

ការរៀបចំពេលវេលា

ចូររៀបចំកាលវិភាគរៀនត្រៀម ២ឬ៣ សប្តាហ៍មុនពេលប្រលង។ ក្នុងកាលវិភាគនេះត្រូវមាន ម៉ោងបរិភោគអាហារ ម៉ោងការងារ ម៉ោងប្រជុំ ម៉ោងរៀននៅសាលា ម៉ោងធ្វើកិច្ចការសាលា និងម៉ោងសម្រាប់ធ្វើកិច្ចការផ្សេងទៀត។ ចូររកពេលបន្ថែមទៀតសម្រាប់រៀនត្រៀមប្រលង។
នៅសប្តាហ៍ចុងក្រោយមុនពេលប្រលង ចូររៀបចំពេលកាលវិភាគដោយឡែកមួយដែលមានម៉ោងប្រលង ម៉ោងបរិភោគ និងពេលសំរាក។​ អ្នកត្រូវដឹងថាអ្នកត្រូវ​មាន​​​​សុខភាពល្អនិងប្រាជ្ញាឆ្លាតវៃក្នុងពេលប្រលង ដូចនេះអ្នកមិនគួរគម្បីយកពេលបរិភោគឬពេលដេក​ មករៀនបន្ថែមទេ។
សប្តាហ៍នៃការប្រលងមកដល់ អ្នកគួររំលឹកមេរៀនទាំងឡាយឲបានស្ទាត់ល្អ ដោយប្រើប្រាស់នូវឯកសារដែលបានរៀបចំរួចខាងដើម។

ជួយខ្លួនឯង

ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចជួយខ្លួនឯងបានមុនពេលប្រលងៈ
ស្វែង​យល់​ពី​ការ​ប្រលង​លើ​មុខវិជ្ជា​នីមួយៗ​ឲ​បាន​ច្រើន​ដូច​ដែល​អាច​ ធ្វើ​ទៅ​បាន​។​ ចូរ​សួរ​គ្រូ​របស់​អ្នក​អំពី​ប្រភេទ​សំណួរ​ដែល​អាច​នឹង​ចេញ​នៅ​ពេល​ប្រលង​​ ហើយ​សម្ភារៈ​អ្វីខ្លះ​ដែល​ត្រូវ​ការ​ឬ​អនុញ្ញាត​ឲ​យក​ចូល​ពេល​ប្រលង​ ដូចជា​ម៉ាស៊ីន​គិត​លេខ​ និង​វចនានុក្រម​ជាដើម​។ ​ចូរ​ស្នើរ​សុំ​វិញ្ញាសា​ដែល​ធ្លាប់​ចេញ​ពី​​ឆ្នាំ​​មុន​ដើម្បី​ធ្វើ​ជា​ គម្រូ​សម្រាប់​ត្រៀម​ប្រលង​។
ពេល​ទន្ទេញ​មេរៀន​ម្តងៗ​ ចូរ​សាក​ល្បង​ស្មាន​ថា​សំណួរ​ប្រភេទ​ណា​អាច​នឹង​ចេញ​ពេល​ប្រលង​។​ ប្រសិន​បើ​អ្នក​មាន​ពេល​ ចូរ​សាក​ល្បង​ឆ្លើយ​សំណួរ​ទាំង​​នោះ​យ៉ាង​ពេញ​លេញ​ឲ​ដូចជា​ពេល​ប្រលង​ជាក់​ ស្តែង។
គិត​ក្នុង​ផ្លូវ​វិជ្ជមានៈ ដោយ​សារ​តែ​យើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេញ​សម្រាប់​ការប្រលង​ដូចនេះ​យើង​ ត្រូវ​មាន​គំនិត​សុទិដ្ឋិនិយម​ថា​"​ការប្រលង​របស់​ខ្ញុំ​នឹង​ប្រព្រឹត្តិ​ទៅ ​ប្រកប​ដោយ​ជោគជ័យ​"​។​ តែ​បើ​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ពេញ​លេញ​គ្រប់​គ្រាន់​ទេ​ អ្នក​គ្រាន់​តែ​ដាស់​តឿន​ខ្លួនឯង​ថា​"​ដោយ​ពឹង​លើ​ សុខភាព​ល្អ​ ប្រាជ្ញា​វៀង​វៃ​ និង​ចិត្ត​ ស្រស់​ថ្លា​ របស់​ខ្លួន​ ខ្ញុំ​ប្រាកដ​ជាំ​អាច​ជួយ​ខ្លួន​ឯង​បាន ចំពោះ​អ្វី​ដែល​ខ្ញុំ​មិន​បាន​ត្រៀម​"។
កុំ​ព្យាយាម​ធ្វើ​ឲអារម្មណ៍​ស្រស់​ថ្លា​ដោយ​ការដើរ​លេង​ឬ​មើល​កុន​ពេលយប់ ​មុន​ប្រលង​ឲ​សោះ។​ ទង្វើ​បែប​នេះ ជាការរំខាន​ដល់​ការចង​ចាំ​របស់​អ្នក​ទៅវិញ​ទេ។​ ចូរ​អាន​មេរៀន​ជំនួស​វិញ​​ រួច​ហើយ​ចូល​គេង​យ៉ាង​ស្កប់​ស្កល់។​ ព្រឹក​ឡើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​យ៉ាងឈ្ងុយ​ឆ្ងាញ់​ ហើយ​បន្ត​ដំណើរ​កំសាន្ត​ចុង​ក្រោយ​ជាមួយ​មេរៀន​ រួច​ចូល​ប្រលង​យ៉ាង​រីក​រាយ។

(២) ពេល​ប្រលង

ការរៀបចំ​ខ្លួន​ប្រលង

ត្រូវ​មក​ដល់​បន្ទប់​ប្រលង​ឲ​បាន​មុន​ម៉ោង​ដើម្បី​ធ្វើ​ចិត្ត​ឲ​ស្ងប់​ និង​រំលឹក​មេរៀន​ ខ្លះ​ៗ​(​ប្រសិន​បើអ្នក​ចំា​មិន​ច្បាស់​ត្រង់​ណាមួយ)។ ការមក​យឺត​ធ្វើ​ឲ​ប៉ះពាល់​ដល់​ការប្រលង​ដោយ​សារ​តែ​អារម្មណ៍​​មិន​ស្ងប់​។​ អ្នក​ដែល​មក​យឺត​តែង​តែ​ច្របូក​ច្របល់​ក្នុង​ចិត្ត​ជានិច្ច​កាល​ ហើយ​ទំរាំ​តែ​តាំង​ចិត្ត​បាន​ក៏​ខាតពេល​ល្មម​គួរ​សម​ដែរ។​ "​ ខ្ញុំ​មក​យឺត​ៗ...​ខាត​ម៉ោង​ៗ...​ប្រញាប់​ឡើង​...​"។
ជៀស​វាង​ការជជែក​ជាមួយ​មិត្ត​ភក្តិ​(បើ​មាន​ត្រូវ​ឲ​ខ្លី​) ព្រោះវា​អាច​ប៉ះ​ពាល់​ដល់​ការចង​ចាំឬ​ការតាំង​ចិត្ត​របស់​អ្នក​ពេល​ប្រលង។ ក្នុង​ពេល​ប្រលង​ចូរ​អាន​សំណួរ​នីមួយៗ​ដោយ​ប្រុង​ប្រយ័ត្ន និង​ស្តាប់​ការណែនាំ របស់​គ្រូ​ឬអនុរក្ស​មុខ​វិជ្ជា​នីមួយៗ​​ក្នុង​ពេល​ប្រលង​ (​បើយើង​មិន​ស្តាប់​ការណែនាំ​ទេ​ ជួនកាល​យើង​បង្ខាត​ពេលវេលា​ធ្វើសំណួរ​ដែល​គេ​កាត់​ចោល​ពីការប្រលង​ដោយសារ​តែ ​វា​ខុស​ឬ​ពិបាក​ពេក​)។ បើ​មាន​ចំងល់​ត្រូវ​តែ​សួរ​ឲ​ច្បាស់​ កុំ​ធ្វើ​ទាំង​ងឿង​ឆ្ងល់។
ប្រសិន​បើមិត្ត​របស់​អ្នក​ធ្វើ​ហើយ​មុន​រួច​ចេញ​ទៅក្រៅ​បន្ទប់ ចូរ​កុំ​ខ្វល់​នឹង​គេ​អី​(ចង់​ចេញ​ដូច​គេ​)។ ចូរ​ធ្វើ​កិច្ចការ​របស់​អ្នក​ដោយ​ស្ងៀម​ស្ងាត់​។​ ពេល​ធ្វើ​ចប់​នឹង​ផ្ទៀង​ផ្ទាត់​រូច​ហើយ​ សឹម​ចេញ​ទៅ។
ដកស្រង់ចេញពី​http://salarean.com
comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website