Get This

Thursday, September 8, 2011

ការណែនាំឱ្យស្គាល់ ចាវ៉ាស្គ្រ៊ីប (Introduction to HTML)

Javascript ជាភាសាកុំព្យូទ័រមួយប្រភេទដែលគេសរសេរឡើងសម្រាប់ជួយក្នុងការបង្កើតគេហទំព័រឱ្យមានភាពរស់រវើក (Dynamic) ហើយវាក៏ជាភាសាដែលពេញនិយមបំផុតសម្រាប់បង្កើតគេហទំព័រផងដែរ … ។ ហើយជាទូទៅវាធ្វើការ (Support) ជាមួយ Browser ដូចជា Internet Explorer, Firefox, Chrome, Opera, និង Safari ។
1.
JavaScriptគឺជា
  • JavaScript ត្រូវបានគេប្រើប្រាស់វាដើម្បី​ធ្វើការជាមួយ HTML
  • JavaScript ជាភាសាដែលសរសេរដោយ Script
  • Javascript ជាភាសា Programming មួយដែលងាយស្រួលរៀន និងងាយស្រួសកែប្រែ
  • ទីតាំងរបស់ JavaScript ជាទូទៅស្ថិតនៅក្នុង HTML
  • JavaScript ជាភាសាដែលដំណើរការដោយខ្លូនឯង (មានន័យថា វាដំណើរការដោយមិនមានអ្នកបកប្រែ​ compilation)
  • អ្នករាល់គ្នាអាចប្រើប្រាស់ JavaScript បានដោយមិនមានការទិញកម្មសិទ្ធិបញ្ញាទេ (Open Source) …
2.តើ Java និង Javascript ដូចគ្នាអត់?
គ្រាន់តែអានពាក្យវាហើយ ក៏ដឹងថាមិនដូចគ្នាដែរ។ ទេ Java និង Javascript មិនដូចគ្នាទេ។
Java (គឺបង្កើតឡើងដោយ Sun Microsystems) វាជាភាសា Programming មួយដែលស្រដៀងទៅនឹង C, C++ ដែរ … ។

3.ចុះ JavaScript អាចធ្វើអីបានខ្លះ?
  • JavaScript បានផ្តល់សិទ្ធិឱ្យ HTML សម្រាប់ធ្វើការរចនា។ បើនិយាយឱ្យចំទៅ HTML ជាអ្នកនិពន្ធ មិនមែនជាអ្នកសរសេរកម្មវិធីឡើយ ប៉ុន្តែ JavaScript ជាភាសា scripting ដែលមានរូបមន្តសាមញ្ញៗ ជាទូទៅនរណាក៏ងាយស្រូលក្នុងការបញ្ចូលកូដតូចៗរបស់ Javascript នៅក្នុង HTML បានដែរ។
  • JavaScript អាចបញ្ចូល dynamic text នៅក្នុង HTMLJavaScript មាន statement : document.write(“

    ” + name + “

    ” ) ហើយវាអាចសរសេរអញ្ញត្តិ (variable) ទៅឱ្យ text នៅក្នុង HTML បានទៀតផង។
  • JavaScript អាចកើតមានព្រឹត្តិការណ៍ (events) តបឡើង។ JavaScript អាចដាក់ឱ្យមានប្រតិកម្ម (execute) នៅពេលមានអ្វីមួយកើតឡើង។ ដូចជានៅពេលដែល page បញ្ចប់យើងនឹងអាចបោះសារ (alert message)ប្រាប់ទៅអ្នកប្រើប្រាស់ (user) ថាឱ្យចុច (click) ទៅលើធាតុរបស់ HTML ណាមួយ …។
  • JavaScript អាចអាន និងសរសេរធាតុរបស់ HTML ។ ​ JavaScript អាចអាន និងប្តូរមាតិកា (content) ធាតុរបស់ HTML បាន។
  • JavaScript អាចធ្វើឱ្យទិន្នន័យ (data) ដំណើរការបាន។ JavaScript អាចប្រើប្រាស់ទិន្នន័យបានមុនពេលដែលទិន្នន័យរបស់យើងបញ្ជូនទៅកាន់អ្នកបម្រើ (Server) ។
  • JavaScript អាចប្រើដើម្បីរាប់ចំនួនអ្នកទស្សនា (visitor’s) នៅលើ browser បានទៀតផង … ។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website