Get This

Tuesday, December 13, 2011

១.ប្រវត្តិនៃភាសា C


ភាសាCជាភាសាកម្មវិធីមានរចនាសម្ពន័្ធមួយដែលត្រូវបានគេប្រើប្រាស់សរសេរកម្មវិធីសម្រាប់ ដោះស្រាយបញ្ហាផ្ទាល់ដែបានដោយមិនចាំបាច់ព្រួយបារម្ភពីម៉ាស៊ីនដែលកំពុងតែប្រើប្រាស់ឡើយ ហើយជា​Highlevel​​ l​anguage

ភាសា C បាន​បង្កើត​ឡើង​ដោយ​លោក​ដេនីស រីឈី (Dennis Ritchie) នៅ​ចន្លោះ​ឆ្នាំ ១៩៦៩ និង ១៩៧៣ នៅ​បន្ទប់​ពិសោធ​របស់​Bell Telephone នឹង​មាន​សន្ទុះ​ខ្លាំង​នៅ​ឆ្នាំ ១៩៧២ នេះ​បើ​តាម​សំដី​របស់​លោក​​ដេនីស រីឈី។ គេ​បាន​ដាក់​ឈ្មោះ​ភាសា​នេះ​ថា​ជា "ភាសា C" ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ប្រាស់​លក្ខណៈ​របស់​ភាសា B បង្កើត​ឡើង​ដោយ​លោក Ken Thompson។ ភាសា B គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពឹង​ផ្អែក​លើ​លក្ខណៈ​របស់​ភាសា BCPL ដែល​បាន​បង្កើត​ឡើង​ដោយ​លោក ម៉ាធីន រីឆាត (Martin Richards)។ ដូច្នេះ ភាសា C ទទួល​លក្ខណៈ​ដោយ​ប្រយោល​អំពី​ភាសា BCPL តាម​រយៈ​ភាសា B។
ភាសា C ត្រូវ​បាន​បង្កើត​ដោយ​មាន​លក្ខណៈ​ជិត​ស្និត​នឹង​ការ​បង្កើត​ប្រព័ន្ធ​ ប្រតិបត្តិ​ការ​យូនិក (Unix) ដែល​តំបូង​ឡើយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix)​នេះ​បាន​បង្កើត​ដោយ​កូដ ​បណ្ដុំ​(assembly) ប៉ុណ្ណោះ សម្រាប់​ដាក់​ប្រតិបត្តិ​ការ​ម៉ាស៊ីន PDP-7 ហើយ​ដែល​ក្រោយ​មក​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ដាក់​ប្រតិបត្តិ​ការ​ ម៉ាស៊ីន PDP-11។ នៅ​ឆ្នាំ ១៩៧៣ ភាសា C បាន​​បន្ថែម​នូវ​រចនា​សម្ព័ន្ធ(struct type)​និង​ត្រូវ​ បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​សរសេរ​ស្នូល​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ ​យូនិក (Unix Kenal) ហើយ​ដែល​បាន​ក្លាយ​ជា​ភាសា​សរសេរ​កម្ម​វិធី​ព័ត៌មាន​វិទ្យា​ទី​មួយ​​ដែល​ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ជំនួស​ការ​សរសេរ​បែប​កូដ​បណ្ដុំ (assembly)។
នៅ​ឆ្នាំ ១៩៧៨ លោក ប្រ៊ីយ៉ាន ឃ័រនីញ៉ាន (Brian Kernighan) និង ដេនីស រីឆាត (Dennis Ritchie) បាន​បោះពុម្ព​សៀវភៅ The C Programming Language លើក​ទី​មួយ ដែល​ក្រោយ​មក​បាន​គេ​ហៅ​ថា "K&R"។
នៅ​ឆ្នាំ ១៩៨៣ វិទ្យាស្ថាន ​បទដ្ឋាន​ជាតិ​នៃ​សហរដ្ឋ​អាមេរិច American National Standards Institute (ANSI) បាន​បង្កើត​បទដ្ឋាន​ថ្មី​សម្រាប់​ភាសា C ហើយ​​នៅ​ឆ្នាំ ១៩៨៩ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ជា​បទដ្ឋាន​ ANSI X3.159-1989 "Programming Language C" ដែល​ត្រូវ​បាន​ហៅ​ជា​ទូទៅ​ថា ANSI C ឫ​បទដ្ឋាន C, ឫ C89។
នៅ​ឆ្នាំ​១៩៩០ បទដ្ឋាន ANSI C ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​បទដ្ឋាន​អន្តរជាតិ ISO ហើយ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា "C89" ឫ "C90"។
ក្រោយ​មក​បទដ្ឋាន"C89" ក៏​ត្រូវ​បាន​កែ​ប្រែ​និង​បញ្ចូល​បន្ថែម​លក្ខណៈ​ថ្មី​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រព័ន្ធ​បទដ្ឋាន​អន្តរ​ជាតិ ISO (ISO/IEC 9899:1999)​នៅ​ឆ្នាំ​ ១៩៩៩ដែល​​ត្រូវ​បាន​ស្គាល់​ថា C99 ។
​ សូមជួយ(Like)ទាំងអស់គ្នាដើម្បីទទួលបានអត្ថបទថ្មីៗជាច្រើនទៀត ហើយសូមអរគុណចំពោះការគាំទ្រ នឹងចូលទស្សនា
comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website