Get This

Saturday, November 5, 2011

១០យ៉ាង​ ដែល​បុរស​ត្រូវ​ការ

បុរស​ខ្លះ​ចូលចិត្ត​ ភាព​ប្រណិប្រណាក់​​តែ​បុរស​ខ្លះ​ទៀត​ចូល​ចិត្ត​ភាព​ ម៉ឺងម៉ាត់​ចំពោះ​រឿង​ស្នេហ៍។​ បើ​និយាយ​ថា​ឆ្វេង​គឺ​គ្មាន​ស្ដាំ​នោះ​ទេ។ ហើយ​បុរស​ប្រភេទ​នេះ​បើ​ទោះ​ជា​ស្រលាញ់​នារី​ម្នាក់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​លេប​សម្ដី​របស់​ខ្លួន​ដែរ​សុខ​ចិត្ត​ឈឺចាប់​។ ​ខាង​ក្រោម​នេះ​ជា​លក្ខណៈ​មួយ​ចំនួន​ដែល​បុរស​មាន៖

១. បុរស​ត្រូវ​ការ​ស្ត្រី​ដែល​មាន​ភាព​ក្លាហាន

បុរស​ត្រូវ​ការ​នារី​ ដែល​មាន​ភាព​ក្លាហាន​ក្នុង​រឿង​ស្នេហា​ ត្រូវ​ការ​យ៉ាង​ណា​ធ្វើ​យ៉ាង​នោះ។ នៅ​ពេល​ដែល​នារី​ ខ្វះ​ភាព​ក្លាហាន ទន់​ជ្រាយ​មិន​ចេះ​​បត់បែន​ទៅ​តាម​កាលៈទេសៈ​ អាច​ធ្វើ​ឲ្យ​បុរស​ឆាប់​នឿយណាយ។

២. ភាព​រាក់ទាក់​គឺ​អ្វី​​ដែលបុរស​ចង់​បាន​ពី​នារី

នៅ​ពេល​ដែល​បុរស​ លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ក្នុង​ចិត្ត​សង្ឃឹម​ថា​នារី​នោះ នឹង​តប​ស្នង​មក​វិញ​នូវ​ មនោសញ្ចេតនា រួសរាយ​ ស្រស់ស្រាយ និង​រអឹករអឺន។ បើ​ខាង​ស្រី​មុខ​មិន​រីក​ មាន​តែ​បញ្ហា​ តើ​បុរស​ណា​ហ៊ាន​ចូល​មក​ចែក​រំលែក​នូវ​ភាព​រីករាយ​ទេ។

៣. បុរស​លះបង់​ខ្ពស់​ក្នុង​រឿង​ស្នេហា

បុរស​ទាំងឡាយ​តែង​តែ​ យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​ស្នេហា គេ​អាច​លះបង់​ការងារ​និង​ទំនាក់ទំនង​រវាង​​​ឪពុក​ម្ដាយ​ រត់​តាម​មនុស្ស​ដែល​គេ​ស្រលាញ់។ នៅ​ក្នុង​អារម្មណ៍​របស់​ពួក​គេ​មិន​ទទួល​ស្គាល់​បរាជ័យ​នោះ​ទេ គេ​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​ស្នេហា។

៤. បុរស​ចង់​ឲ្យ​ស្ត្រី​យល់​ចិត្ត​ខ្លួន​ឲ្យ​​បាន​ច្រើន

ការ​យល់​ចិត្ត​របស់​ ភរិយា​ចំពោះ​ស្វាមី​ ជា​មែកធាង​ដ៏​ធំ​នៃ​សុភមង្គល​។ បុរស​ចង់​ឲ្យ​នារី​យល់​ចិត្ត​ខ្លួន​ឲ្យ​បាន​ច្រើន​ ទាំង​ការ​រស់​នៅ​និង​សកម្មភាព​លើ​គ្រែ​ផង​ដែរ។ បើ​ទោះ​ជា​​ពេល​ខ្លះ​បុរស​មាន​ភាព​ហួងហែង​ខ្លាំង​ពេក​ មិន​ចង់​រស់​នៅ​ក្នុង​ស្ថានភាព​ស្មើ​ភាព​គ្នា​ខ្លាំង​ពេក​ទេ តែ​​អ្វី​ដែល​សំខាន់​ត្រូវ​ចេះ​បំពេញ​ចិត្ត​គ្នា​ ទើប​អាច​ទាញ​សុភមង្គល​បាន។

៥. មិន​ចង់​ឲ្យ​សងសឹក​ដោយ​មនោសញ្ចេតនា

ជា​ការ​ពិត​ស្ដាប់​ទៅ ​ហាក់​ដូច​ជា​មាន​ភាព​លំអៀង​ អយុត្តិធម៌​ចំពោះ​នារី។ ជាក់​ស្ដែង​នៅ​ពេល​ដែល​បុរស​មាន​ស្រី​នៅ​ខាង​ក្រៅ បុរស​មិន​ចង់​ឲ្យ​មាន​ការ​សងសឹក​ ដោយ​នារី​មាន​ដៃគូ​នៅ​ខាង​ក្រៅ​ដែរ​នោះ​ទេ។ ស្ត្រី​មាន​សហាយស្មន់​ត្រូវ​បាន​គេ​វាយ​​តម្លៃ​ថា​ជា​ស្រី​ក្បត់ តែ​ចំពោះ​បុរស​វិញ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា។

៦. កាមគុណ

បុរស​មួយ​ចំនួន​ធំ​ មិន​ឯកភាព​ថា​ ស្នេហា​និង​កាមគុណ​ខុស​គ្នា​នោះ​ទេ។ ជា​ការ​ពិត​ នៅ​ពេល​ដែល​បុរស​មាន​សេចក្ដី​ស្នេហា​ចំពោះ​នរណា​ម្នាក់​ គេ​អាច​នឹង​មាន​ចំណង់​ផ្លូវ​ភេទ។


៧. បុរស​មិន​ចូល​ចិត្ត​ការ​រអ៊ូរទាំ​ច្រើន

មិន​ថា​កំហុស​ធំ​ឬ​ តូច​នោះ​ទេ បុរស​ទាំង​អស់​មិន​ចូលចិត្ត​ការ​រអ៊ូរទាំ​ច្រើន​ឡើយ។ ជាង​នេះ​ទៅ​ទៀត​ បុរស​មិន​ចង់​ឲ្យ​ប្រពន្ធ​ យក​ឥទ្ធិពល​របស់​អ្នក​ដទៃ​មក​ប្រៀប​ប្រដូច​នឹង​ខ្លួន​ឡើយ។

៨. ស្លាប់​ដើម្បី​យុត្តិធម៌

គេ​ទទួល​ស្គាល់​ថា​ បុរស​ហ៊ាន​ស្លាប់​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង​ហ៊ាន​ការពារ​អ្វី​ដែល​ខ្លួន​គិត​ថា​ មាន​យុត្តិធម៌​។

៩.​ចរិត​ថ្លៃ​ថ្នូរ

បុរស​ជា​ច្រើន​បាន​ ប្រកាន់​ឫកពា​ថ្លៃថ្នូរ​និង​មាន​ការ​ឱន​លំទោន​ទៅ​កាន់​ មនុស្ស​ទូទៅ។ ចរិត​ដ៏​ប្រពៃ​នេះ​ហើយ​ដែល​ស្ត្រី​ជា​ច្រើន​បាន​ឲ្យ​តម្លៃ​​បុរស​គួរ​ជាទី​ គោរព​និង​ស្រលាញ់។

១០. ប្រច័ណ្ឌ

ដោយសារ​ភ្លើង​ ប្រច័ណ្ឌ​អាច​ធ្វើ​ឲ្យ​បុរស​ក្លាយ​ទៅ​ជា​ឃាតក​បាន​។ ភ្លើង​ប្រច័ណ្ឌ​ជា​ការ​ខឹង​សម្បារ​ ព្រោះ​តែ​មនោសញ្ចេតនា​ឬ​កម្មសិទ្ធិ​របស់​ខ្លួន​ត្រូវ​​អ្នក​ដទៃ​ដណ្ដើម​យក។​ នៅ​លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ហ៊ាន​អះអាង​ថា​ខ្លួន​មិន​ចេះ​ប្រច័ណ្ឌ​នោះ ​ទេ ។

comments

ចង់​បាន​ស្នេហ៍​ពិត​មួយ ក៏​ពិបាក​ ម្លេះ!

បង្កើត​ស្នេហ៍​ជា​រឿង​ងាយ​ តែ​ចង់​ថែ​ស្នេហ៍​ឲ្យ​គង់វង្ស ទើប ​ជា​រឿង​ពិបាក​។ ដូច្នេះ​ស្នេហ៍​កើត​ឡើង​បាន​ ក៏​វា​បែក​បាក់​វិញ​បាន​ដែរ ដោយ​សារ​តែ​មិន​ចេះ​ថែ​រក្សា​និង​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន។ គេ​ថា​មនុស្ស​ម្នាក់​បើ​ហ៊ាន​ប្រឡូក​ខ្លួន​ក្នុង​រឿង​ស្នេហា​ហើយ​ ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ឈឺចាប់។ ដូច្នេះ​​នៅ​ពេល​ចាប់​ផ្ដើម​មាន​ស្នេហា​ មិន​ត្រូវ​ដាក់​ចិត្ត​១០០% ឬ​រំពឹង​ខ្ពស់​ពេក​ទេ​ថា​ស្នេហា​មួយ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​នោះ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​​រង​ទុក​ធ្ងន់​នៅ​ពេល​ដែល​បរាជ័យ។ មិត្ត​យុវវ័យ​គួរ​ចាំ​ពាក្យ​មួយ​ឃ្លា​ថា “ទឹក​ដែល​ជ្រៅ​បំផុត​គឺ​ទឹក​ចិត្ត អន្លង់​ឆ្ងាយ​ពិត​គឺ​អន្លង់​ស្នេហ៍ សមុទ្រ​ដែល​ពិបាក​ឆ្លង​គឺ​សមុទ្រ​ទឹក​ភ្នែក”ស្នេហា​ ងាយ​នឹង​ប្រេះឆា​ណាស់​ បើ​សិន​ជា​ភាគី​ម្ខាង​ប្រកាន់​ភ្ជាប់​នូវ​ខុស​និង​ត្រូវ​ខ្លាំង​ពេក​ ដោយ​គ្មាន​ការ​អត់ឱន​នោះ។

ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​នៃ​ស្នេហា​ប្រេះឆា​ ដែល​មិត្ត​យុវវ័យ​គួរ​តែ​ ឈ្វេងយល់​ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​វិថី​ស្នេហ៍៖

-ខ្វះ​ជំនឿ​ចិត្ត​នឹង​គ្នា
-ចាប់​កំហុស​គ្នា
-ការ​ជ្រៀតជ្រែក​ពី​សាច់​ញាតិ​ឬ​មិត្តភ័ក្ដិ
-មិន​យល់​ចិត្ត​គ្នា
-មិន​បំពេញ​ចិត្ត​គ្នា
-ឃ្លាត​ឆ្ងាយ​ពី​គ្នា
-ចូល​ចិត្ត​រំលឹក​រឿង​អតីត​ដែល​មិន​ល្អ
-មិន​ផ្ដល់​តម្លៃ​ឲ្យ​ស្នេហ៍
-មិន​ដែល​កសាង​អនុស្សាវរីយ៍​ល្អ​ជា​មួយ​គ្នា
-បណ្ដោយ​បញ្ហា​តូចតាច​ឲ្យ​ទៅ​ជា​ធំ
-មាន​មនុស្ស​ទី៣​ចូល​ជ្រៀតជ្រែក
-មានៈ ប្រកាន់​យក​ត្រូវ​រៀង​ខ្លួន
-ការ​ប្រចណ្ឌ​ជ្រុល

comments

៣ចំណុច​ កាន់​តែ​យល់​ចិត្ត


ការ​បង្កើត​នូវ​សកម្មភាព​រ៉ូមែនទិក​ជា​ផ្នែក​ ដ៏​សំខាន់​នៃ​ទំនាក់ទំនង​ ស្នេហ៍។ នៅ​ពេល​ដំបូង​ដៃ​គូ​ស្នេហា​អាច​នឹង​មាន​អារម្មណ៍​ថា​ស្និទ្ធស្នាល​និង​យល់​ ចិត្ត​គ្នា​ណាស់ តែ​ក្រោយ​មក​ពេល​វេលា​បាន​ធ្វើ​ឲ្យ​ភាព​ផ្អែមល្ហែម​ រសាត់​បាត់​បន្តិច​ម្ដងៗ ហើយ​ជំនួស​មក​វិញ​នូវ​ការ​នឿយណាយ។ ដូច្នេះ​អ្នក​ត្រូវ​ស្វែងរក​ដើមចម​ ដែល​នាំ​ឲ្យ​​ដូច្នេះ ហើយ​រក​វិធីសាស្ត្រ​ កែខៃ​ឲ្យ​ប្រសើរ​ឡើង​វិញ។ មាន​វិធី​ជា​ច្រើន​ដែល​ជួយ​បំពេញ​ទំនាក់ទំនង​ឡើង​វិញ តែ​ខាង​ក្រោម​នេះ​ជា​ឫស​គុស​ដែល​មិន​អាច​ខ្វះ​បាន៖

១. បន្ថែម​ភាព​ស្និទ្ធស្នាល

បើ​និយាយ​ពី​បញ្ហា​ផ្លូវ​ភេទ​វិញ ស្ត្រី​អាច​នឹង​នឿយណាយ​នៅ​ពេល​​នឿយហត់​ឬ​ដឹង​ថា​បុរស​ជា​មនុស្ស​អាត្មានិយម បំពេញ​តែ​ចំណង់​របស់​ខ្លួន។ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ការ​ផ្ដល់​ភាព​កក់ក្ដៅ​ផ្នែក​ផ្លូវ​ ចិត្ត​ តាម​រយៈ​ពាក្យ​សម្ដី​ផ្អែមល្ហែម​និង​កាយវិការ​មួយ​ចំនួន។ ត្រូវ​ព្យាយាម​យកចិត្ត​ទុកដាក់​សួរនាំ​ពី​បញ្ហា​ផ្សេងៗ ក៏​ដូច​ជា​បញ្ហា​ផ្លូវ​ភេទ ម្យ៉ាង​ទៀត​ត្រូវ​បន្ថែម​នូវ​ភាព​ស្និទ្ធស្នាល​តាម​ដែរ អាច​ធ្វើ​ទៅ​បាន ដោយ​ការ​ថើប​ ឬ​គេង​អោន​នាង​រៀងរាល់​យប់​ជា​ដើម។ ជាពិសេស​ត្រូវ​បញ្ឈប់​នូវ​ភាព​អាត្មា​និយម រក​វិធីសាស្ត្រ​យ៉ាង​ឲ្យ​នាង​បាន​ស្កប់ស្កល់​ ឈាន​ដល់​ចំណុច​កំពូល​ដូច​គ្នា។

២. និយាយ​ដោយ​បើក​ចំហ

ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​និយាយ​ដោយ​បើក​ចំហ​ ចំពោះ​បញ្ហា​សិច ពី​អ្វី​ដែល​អ្នក​និង​ដៃ​គូ​ត្រូវ​ការ​បំផុត។ បើ​ក្បាច់​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រើបស្រាល​ទេ ត្រូវ​និយាយ​ចេញ​ដោយ​គួរសម​ភ្លាម​ ជៀសវាង​ការ​អនុវត្តន៍​ដដែលៗ​ ងាយ​នឹង​មាន​អារម្មណ៍​នឿយណាយ។

៣.ទិញ​លីអូ​ឲ្យ​គ្នា
ជូន​អំណោយ​បែប​រ៉ូមែនទិក​ ដោយ​ទិញ​ខោអាវ​ក្នុង​ជួន​នាង​។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កាន់​តែ​ស្និទ្ធស្នាល​ បំផុត​ជាមួយ​អ្នក។ ដូច្នេះ​អ្វី​គ្រប់យ៉ាង​ពុំ​មាន​ការ​លាក់​បាំង​ទៀត​ទេ​ នាង​ត្រូវ​ការ​បែប​ណា​ នឹង​ប្រាប់​អ្នក​បែប​នោះ។ ម្យ៉ាង​ទៀត ការ​បោក​ខោអាវ​ក្នុង​ឲ្យ​គ្នា​ពុំ​មែន​ជា​រឿង​ខុស​ឆ្គង​នោះ​ទេ ហើយ​វា​ថែម​ទាំង​ជួយ​ឲ្យ​អ្នក​យល់​ចិត្ត​គ្នា​កាន់​តែ​ច្បាស់​ទៀត​ផង។

comments

សញ្ញា​បញ្ជាក់​ថា​គេ​លែង​ស្រលាញ់​ អ្នក

ពេល​ស្គាល់​គ្នា​ដំបូង គូស្នេហ៍​ទាំង​ពីរ មាន​អារម្មណ៍​ពេញ​ចិត្ត​គ្នា ដោយ​ការ​សិក្សា និង​សម្របសម្រួល ទម្លាប់ ចំណង់ចំណូលចិត្ត​គ្នា​ទៅវិញ​ទៅមក​​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម។ ក្រោយ​មក ទោះបី​ជា​អ្នក​ទាំង​ពីរ​គិត​ថា អ្នក​ទាំង​ពីរ​ពិត​ជា​គូរ​ស្នេហ៍​ដ៏​សក្ដិសម កាល​ពី​ពេល​ចាប់​ផ្ដើម​ក៏​ពិត​មែន តែ អ្វី​ៗ​ក៏​អាច​កែប្រែ​បាន​ដែរ​នៅ​ពេល​ដែល​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ ទាំង​ពីរ​លែង​មាន​អារម្មណ៍​ស្រលាញ់​តទៅទៀត​នោះ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ខ្លះៗ អាច​បញ្ជាក់​ថា​គេ​លែង​ស្រលាញ់​អ្នក។

១. រករឿង

គេ​អាច​រក​គ្រប់​វិធី​ទាំង​អស់ មាន​ហេតុផល​រាប់​មិន​អស់ ដើម្បី​សម្ដែង​ថា​គេ​មិន​សប្បាយ​ចិត្ត។ គេ​អាច​វាយ​ប្រហារ​អ្នក រក​ចំណុច​មិន​ល្អ​របស់​អ្នក ធ្វើ​យ៉ាង​ណា​រក​ផ្លូវ​ចេញ​ពី​អ្នក ដើម្បី​បញ្ចប់​ទំនាក់ទំនង​នេះ ហើយ​ប្រសិន​បើ​ទំនាក់ទំនង​នេះ​មិន​អាច​បញ្ចប់​ភ្លាមៗ ក៏​អ្នក​ត្រូវ​តែ​ទទួលរង ភាព​គំរោះគំរើយ ការ​ឈ្លោះប្រកែក​គ្នា និង​គេច​មិន​ផុត​ពី​បញ្ហា​ជាច្រើន​ជារឿយៗ។

២. កាន់​តែ​ សោះ​កក្រោះទៅៗ

ការ​​ស្រលាញ់​លែង​មាន​នៅ​ក្នុង​ចិត្ត​របស់​គេ គេ​ពិត​ជា​មិន​មាន​អារម្មណ៍​រំភើប​ពេល​នៅ​ជាមួយ​អ្នក ។ គេ​នឹង​កាត់​បន្ថយ​ការ​សម្ដែង​ក្ដី​ស្រលាញ់ ការ​យកចិត្ត​ទុកដាក់ សូម្បី​តែ​ការ​និយាយ​ស្ដី និង​កាយវិការ ជាមួយ​អ្នក។ សូម្បី​តែ​ពេល​នៅ​តែ​ពីរ​នាក់​ក៏​គេ​លែង​ចង់​និយាយ​ស្ដី​ជាមួយ​អ្នក​ ដោយ​ជំនួស​ការ​​ទៅ​ធ្វើ​ការងារ​អ្វី​ផ្សេង​តែ​ម្នាក់​ឯង។ កាយវិការ​ទាំង​នេះ មិន​ពិបាក​សម្រាប់​អ្នក​សង្កេត​ទេ តែ​អ្វី​ដែល​សំខាន់​តើ​អ្នក​អាច​រក​ដំណោះស្រាយ​សម្រាប់​រឿង​នេះ។

៣. ចំណាយ​ពេល​នៅ​ឆ្ងាយ​ពី​អ្នក

នៅ​ពេល​ដែល​លែង​មាន​ចំណាប់​អារម្មណ៍​ជាមួយ​ អ្នក គេ​អាច​ងាក​ទៅ​យកចិត្ត​ទុក​ដាក់​លើ​ចំណាប់អារម្មណ៍ និង​ចំណូលចិត្ត​ផ្ទាល់​ខ្លួន​របស់​គេ​វិញ។ ចំណង់ចំណូលចិត្ត​ទាំង​នោះ អាច​ក្លាយ​ជា​លេស​ដែល​គេ​អាច​ដក​ពេលវេលា​ចេញ​ពី​អ្នក ដោយ​ប្រាប់​ថា ទៅ​ជាមួយ​មិត្ត ឬ​អ្នក​រួម​ការងារ​របស់​គេ ជា​ដើម។ ដូច​នេះ អ្នក​នឹង​បាត់បង់​ពេលវេលា​នៅ​ជាមួយ​គេ ប្រសិន​បើ​អ្នក​មិន​សូវ​ចាប់​អារម្មណ៍​ត្រង់​ចំណុច​នេះ។

៤. កុហក​បោកប្រាស់

ការ​កុហក​បោកប្រាស់ តែង​​កើត​មាន​មិន​នឹក​ស្មាន​ក្នុង​ទំនាក់ទំនង​មួយ នៅ​ពេល​ដែល​មាន​ភាគី​ណា​ម្នាក់ លែង​មាន​អារម្មណ៍​ស្រលាញ់ ហើយ​បង្ខំ​ចិត្ត​នៅ​ជាមួយ​គ្នា​។ បើ​សិន​ជា​ភាគី​នោះ​បែក​ចិត្ត​ទៅ​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​ទៀត​នោះ គេ​អាច​កុហក​អ្នក រក​វិធី​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ថិតថេរ​ជាមួយ​គេ​បាន។

៥. បែក​ផ្លូវ​គ្នា

ជាទូទៅ មនុស្ស​ម្នាក់​នៅ​ពេល​ដែល​ស្រលាញ់​នរណា​ម្នាក់​នោះ គឺ​ប្រាកដ​ជា​មិន​ដែល ឬ​មិន​អាច​នឹក​ចង់​បែក​ផ្លូវ​គ្នា​នោះ​ទេ ហើយ​និង​ខ្លាច​បំផុត​ពាក្យ​ថា​បែក​នេះ។ គេ​អាច​ ប្រែ​ជា​លើក​ឡើង​ពី​ការ​សុំ​បែក ជារឿយៗ នៅ​ពេល​ដែល​មាន​ទំនាស់​តិចតួច ឬ​ពេល​ខ្លះ​គេ​អាច​ដើរ​ចេញ​​ពី​អ្នក​មួយ​រយៈ​ក៏​មាន។

៦. ទម្លាប់​អាក្រក់

ពេល​ទាក់ទង​គ្នា​ដំបូង គូ​ស្នេហ៍​រក​ឃើញ និង​សិក្សា​ពី ទម្លាប់​ដៃ​គូ​បាន​យ៉ាង​ឆាប់​រហ័ស និង​ពេញ​ចិត្ត​ទាំង​អស់​ព្រោះ​ហាក់​គ្មាន​ចំណុច​ទាស់​ភ្នែក​ត្រង់​ណា​សោះ​តែ ​ជា​ចំណុច​ដោយឡែក​គួរ​ឲ្យ​ស្រលាញ់​។ ដោយឡែក​នៅ​ពេល​ដែល​ទំនាក់ទំនង​នេះ​ចុះ​ខ្សោយ ទម្លាប់​ដដែល​នោះ នឹង​ក្លាយ​ទៅ​ជា​រឿង​រំខាន​អារម្មណ៍​គ្នា​ទៅវិញ មិន​អាច​ទទួល​យក​បាន៕

comments

មាន​ទេ ​ប្រុស​ ស្មោះ?

បើ​ក្នុង​រយៈ ពេល​ខ្លី​មាន​បុរស​ណា​ម្នាក់ មក​និយាយ​ប្រាប់​អ្នក​ថា “អូន​ស្អាត​លើស​ស្រី​ក្នុង​លោក បង​ស្រលាញ់​អូន​ខ្លាំង​ណាស់” សូម​កុំ​ចាប់​អារម្មណ៍​នឹង​សម្ដី​នេះ​ពេក ​ព្រោះ​អាច​ជា​សម្ដី​បោកប្រាស់​ប៉ុណ្ណោះ​។ ជា​ការ​ពិត​ បើ​ងាយ​​ដូច​ស្ត្រី​រកស៊ីផ្លូវភេទ​ បុរស​មិន​ខ្លាច​ចំណាយ​ប្រាក់​នោះ​ទេ ។ តែ​ដោយ​សារ​តែ​អ្នក​មិនមែន​ជា​មនុស្ស​បែប​នោះ​ ទើប​បុរស​រក​យុទ្ធសាស្ត្រ​ផ្សេង​មក​វាយ​លុក​ដណ្ដើម​យក​បេះដូង​របស់​អ្នក។

ដើម្បី​សម្រេច​បំណង​​បុរស​មិន​ខ្លាច​លះ​បង់​ នោះ​ទេ ទាំង​ស្នេហ៍​ស្មោះ​និង​ស្នេហ៍​មិន​ស្មោះ​។ បុរស​ខ្លះ​សុខចិត្ត​ធ្វើ​មុខ​ក្រាស់​ រង​នូវ​ការ​ប្រមាថ​ដើម្បី​សម្រេច​បំណង​របស់​ខ្លួន ហើយ​បុរស​ខ្លះ​ទៀត​ ចង់​បាន​ការ​ចាប់​អារម្មណ៍​តាម​រយៈ​ ការ​ផ្គាប់ចិត្ត​ដោយ​ប្រើ​អំណោយ​ថ្លៃៗ ធ្វើ​គ្រប់​យ៉ាង​តាម​ដែល នារី​ត្រូវ​ការ។

សព្វ​ថ្ងៃ​វិធី​ទាំង​នេះ​ អាច​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​ពេញ​ចិត្ត ព្រោះ​តែ​នារី​មួយ​ចំនួន​ ភ្លេច​ខ្លួន​ភ្លើតភ្លើន​នឹង​វត្ថុ​មាន​តម្លៃ​ហើយ​គិត​ថា​មាន​ប្រាក់​អាច​មាន ​អ្វីៗ​គ្រប់​យ៉ាង។ បើ​នារី​ណា​ទន់​ចិត្ត​ដោយ​វិធី​នេះ​ហើយ នាង​មិន​ងាយ​ជួប​មនោសញ្ចេតនា​ពិត​ឬ​រសជាតិ​ស្នេហ៍​ស្មោះ​ឡើយ។ មាន​នារី​ច្រើន​ណា​ស់ដែល​លង់​ខ្លួន​ដោយ​ទិចនិក​ចម្រុះ​របស់​បុរស(មាត់​ហា​ដៃ ​លូក) ហើយ​លទ្ធផល​គឺ​នាង​ត្រូវ​មាន​វិប្បដិសារៈ​អស់​មួយ​ជីវិត។

comments

ប្រាប់ថា​ស្នេហ៍​ដោយ​មិន​បាច់​វាចា

តើ​យុវវ័យ​ឆ្ងល់​ទេ​ ធ្វើ​បែប​ណា​ទើប​អាច​បង្ហាញ​អ្នក​ដទៃ​ពី​ក្ដី​ស្រលាញ់​ដោយ​មិន​បាច់​បក​ ស្រាយ​នោះ?អ្នក​អាច​ប្រើ​សកម្មភាព​ដើម្បី​សំដែង​នូវ​សេចក្ដី​ស្រលាញ់​បាន​ ដោយ​មិន​ចាំ​បាច់​និយាយ​ថា “បង​​ស្រលាញ់​អូន​នោះ​ទេ”។ បើ​ចង់​បង្ហាញ​នូវ​ក្តី​ស្នេហ៍​ដល់​នារី​ឲ្យ​ដឹង​នោះ​វា​ជា​រឿង​ងាយ​ណាស់​ ព្រោះ​នារី​តែង​តែ​ឆាប់​ស្ញប់ស្ញែង​និង​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ផ្សេងៗ​ ទោះ​ជា​តូចតាច​ក្ដី។ ដូច្នេះ​កាយវិការ​ងាយៗ​ដូច​ខាង​ក្រោម​ពិត​ជា​អាច​ជួយ​អ្នក​បង្ហាញ​នូវ​ក្ដី​ ស្នេហ៍​បាន៖

១.ចំណាយ​ពេល​មាន​តម្លៃ
មាន​ទ្រឹស្ដី​មួយ​និយាយ​ថា”ទៅ​កន្លែង​ណា​មិន​សំខាន់​ទេ តែ​សំខាន់​ទៅ​ជាមួយ​នរណា” ដូច្នេះ​អ្នក​គួរតែ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជាមួយ​មនុស្ស​ដែល​ខ្លួន​ ស្រលាញ់ នោះ​នាង​នឹង​យល់​ថា​ នាង​ជា​មនុស្ស​ពិសេស​សម្រាប់​អ្នក។ ហើយ​កាន់​តែ​មាន​ន័យ​ទៅ​ទៀត​នោះ នៅ​ថ្ងៃ​ពិសេស​អ្វី​មួយ​ត្រូវ​តែ​មាន​វត្តមាន​អ្នក​នៅ​ក្បែរ​នាង។

២. យក​ចិត្ត​ទុក​ដាក់
ពេល​ដែល​នាង​និយាយ​កុំ​គ្រាន់​តែ​ស្ដាប់​ឲ្យ​សោះ​តែ​សំខាន់​ត្រូវ​យល់​ពី​ អ្វី​ដែល​នាង​ចង់​មាន​ន័យ​ផង។​ ជាពិសេស​នៅ​ពេល​ដែល​នាង​មាន​បញ្ហា​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ស្ដាប់​និង​រក ​ដំណោះ​ស្រាយ ព្រមទាំង​ការ​លួងលោម។ ដូច​គ្នា​ដែរ រាល់​ការ​សន្យា​ជាមួយ​នាង​ អ្នក​ត្រូវ​តែ​បំពេញ។

៣. ការ​សរសើរ
រាល់​ស្នាដៃ​ដែល​នាង​បាន​ធ្វើ​ អ្នក​ត្រូវ​សរសើរ​នាង​ដោយ​អស់​ពី​ចិត្ត​និង​មាន​ហេតុផល។ មនុស្ស​ម្នាក់​ដែល​តែង​តែ​សរសើរ​និង​ផ្ដល់​តម្លៃ​ឲ្យ​អ្នក​ដទៃ នោះ​គឺ​ចង់​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​ហើយ។

៤. បរិយាកាស​ភ្ញាក់ផ្អើល
មិន​មែន​ត្រឹម​តែ​ថ្ងៃ​ខួប​កំណើត​ ឬ​ក្នុង​ឱកាស​ពិសេស​នោះ​ទេ សូម្បី​តែ​ថ្ងៃ​ធម្មតា​ក៏​អ្នក​អាច​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ឬ​ទិញ​អំណោយ​ជូន​ នាង​បាន​ដែរ។ តែ​មុន​នឹង​ជូន​អ្វី​មួយ​ដល់​នាង អ្នក​គួរតែ​ឈ្វេងយល់​ឲ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​នាង​ចូលចិត្ត។

៥. ផ្ដល់​នូវ​កំណត់​ចំណាំ​ដល់​នាង​រាល់​ថ្ងៃ
ពាក្យ​ថា​Hi ឬ Good mornig និង Take care គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ ។ អ្វី​ដែល​មិន​គួរ​ភ្លេច​នោះ​ គឺ​ត្រូវ​Callទូរស័ព្ទ​ទៅ នៅ​ខណៈ​ដែល​នាង​នឹក​ស្មាន​មិន​ដល់ ជាពិសេស​ការ​ផ្ញើ​សារ​ទូរស័ព្ទ​ត្រូវ​ធ្វើ​ជា​ប្រចាំ​ដើម្បី​សំដែង​នូវ​ភាព​ នឹក​រលឹក​ជាពិសេស​នៅ​ពេល​រាត្រី។ តែ​ត្រូវ​ចេះ​ច្នៃ​ប្រឌិត​ផង​ណា៎! ដើម្បី​កុំ​ឲ្យ​នាង​ធុញទ្រាន់​។ comments

ដឹង​អ្វី ​ខ្លះ​ពី​ការ​ថើប​

ការ​ថើប​ចែក​ចេញ​ជា​ច្រើន​ប្រភេទ ការ​ថើប​ដើម្បី​ស្វាគមន៍ ការ​ថើប​ដើម្បី​បង្កើន​មនោ​សញ្ចេតនា​គូ​ស្នេហ៍​ ការ​ថើប​​បង្ហាញ​ក្ដី​ស្រលាញ់​រវាង​​ម្ដាយ​និង​កូន​ ​​និង​ការ​ថើប​​ដើម្បី​បង្កើន​អារម្មណ៍​លើ​គ្រែ​ជាដើម។ អ្នក​​ដឹង​អ្វី​ខ្លះ​ពី​ការ​ថើប?​ អ្នក​ប្រហែល​ជា​អាច​លាន់​មាត់​ថា​ “អូ!​ ចឹង​ផង​អ៎?” ពេល​ដែល​អ្នក​បាន​អាន​រឿង​ពិត​មួយ​ចំនួន​ដែល​អ្នក​មិន​បាន​ដឹង​ពី​ការ​ថើប​​ ដូច​​ការ​​រៀប​រាប់​ខាង​ក្រោម​​។

  • ថើប​ជួយ​កាត់​បន្ថយ​ការ​ពុក​ផុយ​នៃ​ធ្មេញ។ ការ​ថើប​ជួយ​បង្កើន​ការ​ផលិត​ទឹក​មាត់​ ហើយ​ទឹក​មាត់​នេះ​ជួយ​សំអាត​មាត់​ឲ្យ​បាន​ស្អាត​ ដែល​អាច​​ជួយ​ការពារ​ដល់​ការ​ពុក​ផុយ​នៃ​ធ្មេញ។
  • ការ​ថើប​ នៅ​តំបន់​មួយ​ចំនួន​ចាត់​ទុក​ជា​បទ​ល្មើស។ ​ក្នុង​តំបន់​ ហាត​ហ្វត (Hartford) រដ្ឋ​ខុនីធីខាត់ (Connecticut) សហរដ្ឋ​អាមេរិក ​ការ​ថើប​​ជា​ការ​ខុស​ច្បាស់ ​​ចំពោះ​​​បុរស​ណា​ដែល​​ថើប​ប្រពន្ធ​នៅ​ថ្ងៃ​អាទិត្យ និង​នៅ​ឯ​ ស៊ីដា រ៉ាភីតស៍ (Cedar Rapids) រដ្ឋ អ៊ី​អូ​វ៉ា (Iowa) ​ក៏​​ជា​ការ​ខុស​ច្បាប់​ដែរ​ ​ពេល​ថើប​មនុស្ស​ចម្លែក។
  • នៅ​ពេល​ដែល​អ្នក​ថើប​ថ្ពាល់​ អ្នក​ប្រើ​សាច់​ដុំ​ពីរ​ផ្នែក​នៃ​ផ្ទៃ​មុខ​របស់​អ្នក​ប៉ុណ្ណោះ ប៉ុន្តែ​ នៅ​ពេល​ដែល​អ្នក​ថើប​រោល​រាល​នោះ ​អ្នក​នឹង​ប្រើ​សាច់ដុំ​គ្រប់​ផ្នែក​លើ​ផ្ទៃ​មុខ​របស់​អ្នក។
  • ជនជាតិ​អេស្គីម៉ូស ប៉ូលីណេស៊ី​​ និង​ម៉ាលេស៊ី​ត្រ ដុស​ច្រមុះ​របស់​គេ​ជំនួស​ឲ្យ​ការ​ថើប។
  • គិត​ជា​មធ្យម​មនុស្ស​ម្នាក់ ​ចំណាយ​ពេល​២​សប្ដាហ៍​ ក្នុង​ឆាក​ជីវិត​របស់​ខ្លួន​ទៅ​លើ​ការ​ថើប។
  • ការ​ថើប​មួយ​នាទី​អាច​ជួយ​ដុត​កម្លោច​​ ២៦​កាឡូរី​ក្នុង​រាង​កាយ​អ្នក។
  • ឈ្មោះ​វិទ្យាសាស្ត្រ​សម្រាប់​ការ​ថើប​ត្រូវ​បាន​គេ​ហៅ​​ថា Philematology ។
  • ការ​ស្វាគមន៍​ជា​លក្ខណៈ​ផ្លូវការ​នៅ​អឺរ៉ុប​គឺ​ការ​ថើប​ថ្ពាល់​គ្នា​ ទាំង​សង​ខាង។
  • ខ្សែ​ភាពយន្ត​ដែល​ថើប​គ្នា​លើក​ដំបូង​គឺ​រឿង “The Kiss” រវាង​លោក John C Rice នឹង​នាង​ May Irwin ក្នុង​ឆ្នាំ ១៨៩៦។
  • ខ្សែ​ភាពយន្ត​ថើប​គ្នា​យូរ​បំផុត​គឺ​រឿង “You’re in the Army Now” ដែល​ជា​ការ​ថើប​រវាង​លោក Regis Tommey នឹង​នាង​ Jane Wyman ក្នុង​ឆ្នាំ​ ១៩៤១ ដែល​មាន​ថេរវេលា ៣នាទី និង​៥​វិនាទី។
  • មនុស្ស​៥០​ភាគរយ មាន​ការ​រំភើប​ជាមួយ​ស្នាម​ថើប​ដំបូង​ នៅ​អាយុ ១៣​ ឬ​១៤​ឆ្នាំ។
  • ការ​សិក្សា​វិទ្យាសាស្ត្រ​​បាន​រក​ឃើញ​ថា​​ ការ​ថើប​ជួយ​កាត់​បន្ថយ​ការ​រលាក​កន្ទួល និង​ស្នាម​ជាំ​នៅ​លើ​ស្បែក។
  • ខួរ​ក្បាល​របស់​មនុស្ស​មាន​កោសិកា​​ប្រសាទ​ដ៏​អស្ចារ្យ​ដែល​អាច​ឲ្យ​​ យើង​អាច​ថើប​ចំ​មាត់​គ្នា​ទោះ​ជា​ក្នុង​ទី​ងងឹត​ក៏​ដោយ​។
  • បុរស​​ដែល​​តែង​ថើប​ប្រពន្ធ​នៅ​ពេល​ព្រឹក​មុន​ចេញ​ទៅ​ធ្វើការ​អាច​រស់​ នៅ​បាន​ប្រាំ​ឆ្នាំ​យូរ​​ជាង​បុរស​ធម្មតា។
comments

មិន​ប្រាកដ សោះ​ថា​ខ្ញុំ​ នៅ​ស្រលាញ់​គាត់​ឬ​អត់!

មិត្ត​អ្នក​អាន​ទាំង​អស់​ប្រាកដ​ជា​ដឹង​ ហើយ​ថា ការ​ស្រលាញ់​ដែល​មិន​មាន​ភាព​​ស្មោះត្រង់ ប្រាកដប្រជា នោះ​នឹង​ត្រូវ​បញ្ចប់​ដោយ​ការ​សុំ​បែក​ ឬ​លែង​លះ ទោះបី​ជា​បាន​រៀបការ​ហើយ​ក៏​ដោយ។មនុស្ស​ភាគ​ច្រើន​ និង​​ជា​ពិសេស​យុវវ័យ តែង​តែ​សម្រេច​ចិត្ត​លើ​រឿង​នេះ ​ក្នុង​រយៈ​ពេល​ខ្លី ដោយ​យោង​តាម​អារម្មណ៍​ភ្លាម។ដូច​នេះ​អ្នក​គួរ​ប្រាកដ​ថា តើ​អ្នក​ពិត​ជា​ស្រលាញ់​មនុស្ស​ម្នាក់​នោះ ឬ​​ទេ? តើ​ក្រៅ​ពី​ម្នាក់​នោះ​ អ្នក​នៅ​មាន​​នរណា​ផ្សេង​ទៀត​មក​ជាប់​ទាក់ទង​ទេ?

ខ្ញុំ ចង់​ដឹង​ថាមិត្ត​អ្នក​អាន​​មាន​ភាព​ប្រាកដ​ប្រជាក្នុង​រឿង​សំខាន់​នេះ​ឬ​នៅ សូម​ងាក​មក​គិត​ឡើង​វិញបន្តិច​មើល!

១. វិភាគ​ទំនាក់ទំនង​នេះ​ឲ្យ​បាន​ច្បាស់

សូម​អ្នក​គួរ​កុំ​ខ្លាច​ចំណាយ​ពេល​យូរ​ក្នុង​ រឿង​នេះ។ តើ​​ទំនាក់ទំនង​នេះ​ធ្វើ​ឲ្យ​អ្នក​រីករាយ​ទេ? តើ​ធ្លាប់​មាន​ទំនាស់​ឬ​ទេ? ដោយ​ពិចារណា​ថា​តើ​អ្នក​ពិត​ជា​អាច​​នៅ​ជា​មួយ​គ្នា​ក្នុង​រយៈ​ពេល​យូរ​ទៀត​ បាន​ឬ​ទេ?

២. អ្នក​ប្រៀបធៀប​ពី​គុណវិបត្តិ និង​គុណ​សម្បត្តិ

បន្ទាប់​ពី​អ្នក​បាន​ឆ្លើយ​សំណួរ​ទាក់ទង​ទាំង​ នេះ​ សូម​អ្នក​ងាក​មក​មើល​ទំនាក់ទំនង​ទាំង​មូល​របស់​អ្នក​ទាំង​ពីរ។ តើ​រីករាយ​នឹង​ទំនាក់ទំនង​នេះ​ទេ? ប្រសិន​បើ​មិន តើ​ហេតុអ្វី? ហើយ​​ថា​តើ​អាច​មាន​វិធី​ណា​មក​កែ​ខៃ​បញ្ហា​ទាំង​នោះ​បាន​ដោយ​មិន​ចាំបាច់​ ត្រូវ​បញ្ចប់​នៅ​ពេល​នេះ?

៣. គិត​មើល​ថា តើ​បើ​សិន​ជា​អ្នក​នៅ​ម្នាក់​ឯង តើ​នឹង​មាន​សភាព​បែប​ណា​ខ្លះ?

អ្នក​ចាំ​ថា​ពេល​ខ្លះ​អ្នក​មិន​បាន​ដឹង​ថា មនុស្ស​ម្នាក់​នោះ​មាន​សារសំខាន់​សម្រាប់​អ្នក​ប៉ុណ្ណា​នោះ​ទេ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​បាត់​បង់​គេ។ ដូច​នេះ អាច​ព្យាយាម​និង​ស្រមៃ​ថា ការ​ប្រាស្រ័យ​រស់នៅ​រាល់​ថ្ងៃ​ដោយ​ម្នាក់​ឯង​មាន​រូបភាព​បែប​ណា​ខ្លះ? ពេល​នេះ​ ខ្ញុំ ​សូម​សួរ​​ម្ដង​ទៀត​ថា​អ្នក​ពិត​ជា​មិន​បាន

ស្រលាញ់​មនុស្ស​ម្នាក់​នោះ​មែន ឬ​យ៉ាង​ណា?

៤. សួរ​សំណួរ​សំខាន់​ដើម្បី​ទទួល​ចម្លើយ​ដែល​ចាំបាច់

បន្ទាប់​ពី​អ្នក​បាន​បំពេញ​ចំណុច​ទាំង​បី​ខាង​ លើ​​ហើយ​នោះ អ្នក​គួរ​តែ​មាន​គំនិត​ល្អ​រក​ឲ្យ​ឃើញ​ថា​អ្នក​នៅ​ស្រលាញ់​មនុស្ស​ម្នាក់​ នោះ​ទេ។ ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​ថា​អ្នក​មិន​ស្រលាញ់​​មនុស្ស​ម្នាក់​នោះ​ទេ​ គួរ​ផ្គាប់​ចិត្ត​ខ្លួន​ឯង និង​មនុស្ស​ម្នាក់​ផង​ដែរ ដោយ​បង្ហាញ​ឲ្យ​គេ​បាន​ដឹង​ពី​អារម្មណ៍​ទាំង​អស់​របស់​អ្នក​ដោយ​វិធី​សមស្រប ​មួយ៕

comments

បុរស​​ចង់​​បាន​អ្វី​ពី​នារី?​

អ្វី​ដែល​បុរស​ត្រូវ​ការ​ពី​នារី​ក្នុង​​​ខ្សែរ​ជីវិត​ស្នេហា​រួម​គ្នា​​ មាន​ច្រើន​យ៉ាង​។ មាន​អ្នក​ខ្លះ​​គិតថា​ បុរស​​ស្រឡាញ់​ស្ត្រី​ គឺ​គិត​តែ​ទៅ​លើ​ ​រូប​សម្ផស្ស​ខាង​​ក្រៅ​​ ​និង​គិត​តែ​ពី​រឿង​លើ​គ្រា​។ តើ​ពិត​ជា​អីចឹង​មាន​ទេ?ស្ត្រី​​មួយ​ចំនួន​គិត​ថា​ ​បុរស​​ស្រឡាញ់​ខ្លួន​​​គឺ​គិត​​​តែ​ទៅ​លើ រាង​កាយ​និង​សម្ផស្ស។ រាង​កាយ​សម​សួន​នេះ ​គឺនារី​តែង​យល់​ថា​ ​បុរស​​ជា​ទូទៅ​ ចង់បាន​នារី​ដែល​មាន​រូបរាង​ស្អាត​ ឆ្វែល​ មាន​ដៃ​ជើង​ស្រលូន និង​ចេះ​ស្លៀកពាក់​ទាន់​សម័យ​នឹង​គេ។​ ទីពីរ​ ស្កប់ស្កល់​ផ្នែក​ផ្លូវ​ភេទ ស្ត្រី​មួយ​ចំនួន​គិត​​ថា បុរស​​គិត​តែ​ពី​ផ្លូវ​ភេទ។ បើ​​តាម​ការ​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា​ បុរស​គិត​អំពី​សិច​រៀងរាល់​១៤វិនាទី​ម្ដង។ តើ​នេះ​​មាន​ន័យ​ថា​ បុរស​ត្រូវ​ការ​យ៉ាង​នោះ​ពី​ដៃ​គូ​របស់​ខ្លួន​ឬ? និង​ចុង​ក្រោយ ចង់​បាន​ការ​គ្រប់គ្រង៖ ស្ត្រី​ភាគ​ច្រើន​យល់​ថា​ បុរស​ចង់​គ្រប់គ្រង​ទៅ​លើ​ស្ត្រី​ ព្រោះ​ទំនៀមទំលាប់​និង​ប្រពៃណី​មួយ​ចំនួន​បាន​ណែនាំ​ថា ពិភពលោក​នៅ​តែ​ជា​របស់​បុរស​ ហើយ​បុរស​គួរ​តែ​គ្រប់គ្រង​អ្វី​គ្រប់យ៉ាង​នៅ​ក្នុង​លោក​នេះ​ទោះ​បី​ដឹង​ថា​ វា​ជា​រឿង​មិន​ត្រឹមត្រូវ​ក៏​ដោយ។

តើ​ពិត​ជា​អីចឹង​មែន​ឬ​​​​? អ្វី​ទៅ​ដែល​បុរស​ចង់​បាន​​​ពិត​ប្រកដ​ពី​នារី​នោះ​? ​​ខាង​ក្រោម​នេះ ​គឺ​ជា​​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​បុរស​តែង​តែ​ចង់​​​​បាន​ពី​នារី​។

១. ស្នេហ៍​គ្មាន​លក្ខខណ្ឌ
បុរស​ចង់​បាន​អារម្មណ៍​ម្យ៉ាង​ដែល​ស្ត្រី​ផ្ដល់​ក្ដី​ស្នេហ៍​ឲ្យ​ដោយ​គ្មាន​លក្ខខណ្ឌ។ ក្រុម​បុរស​ចង់​បាន​ថា​ទោះ​បី​ជា​ពួក​គាត់​បាន​ប្រព្រឹត្ត​ខុស​បន្តិចបន្តួច​ តែ​ស្ត្រី​នៅ​តែ​អភ័យ​ទោស​ហើយ​ផ្ដល់​ឱកាស​ឲ្យ​កែ​កំហុស​ជា​ថ្មី។ ហើយ​ម្យ៉ាង​ទៀត​បុរស​ចង់​បាន​ធម៌​ត្រជាក់​ជាជាង​ធម៌​ក្ដៅ​ដែល​បុរស​ពិបាក​នឹង​ទប់​ចិត្ត។


២. ការ​គោរព

មាន​ស្ត្រី​ជា​ច្រើន​បាន​ប្រព្រឹត្តិ​ទង្វើ​ខ្វះ​ការ​គោរព​ដាក់​បុរស​ហើយ​មិន​ដឹង​ខ្លួន​ថា​ជា​ចំណុច​ដែល​បុរស​មិន​ចូល​ចិត្ត​សោះ។ បុរស​គ្រប់រូប​ចង់​ឲ្យ​ដៃគូ​​គោរព​ខ្លួន​និង​គ្រួសារ​តែ​បើ​ខ្វះ​ការ​គោរព​ កំហឹង​នឹង​ផ្ទុះ​នៅ​ថ្ងៃ​ណាមួយ។

៣. ភាព​ស្មោះ​ត្រង់
បុរស​ខ្លាច​បំផុត​ ខ្លាច​​គេ​ហៅ​ខ្លួន​ថា​ជា​ “អាវែក”។ មិន​ថា​តែ​រឿង​ស្នេហា​ឬ​បញ្ហា​អ្វី​ផ្សេង​ឡើយ​ បុរស​សុខចិត្ត​រស់​នៅ​តែ​ម្នាក់​ឯង​ ប្រសើរ​ជាង​រស់​នៅ​ជា​មួយ​មនុស្ស​ក្បត់។

៤. ភាព​ជាក់លាក់​មិន​សាំញ៉ាំ
ស្ត្រី​ជា​ទូទៅ​ មាន​សម្ដី​ខុស​ពី​ចិត្ត ​ដូច្នេះ​នេះ​ជា​ហេតុ​ផល​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​និង​ការ​ធុញទ្រាន់។ នៅ​ពេល​ដែល​នារី​ត្រូវ​ការ​អ្វី​មួយ​ នាង​តែងតែ​និយាយ​មិន​ច្បាស់​ហាក់​ដូច​ជា​អៀនខ្មាស​ឬខ្លាច​ថា​ខ្លួន​អន់ ដែល​នេះ​ជា​ចំណុច​ដែល​បុរស​មិន​ពេញ​ចិត្ត​ព្រោះ​បុរស​ចង់​បាន​អ្វី​ដែល​ច្បាស់លាស់​សគឺស​ ខ្មៅ​គឺ​ខ្មៅ។

៥. ចង់​ឲ្យ​ស្ត្រី​ចេះ​ថែ​ខ្លួន

បុរស​ចង់​ឲ្យ​ស្ត្រី​ថែខ្លួន​តែមិន​មាន​​ន័យ​ថា​ត្រូវ​តែ​​មាន​សម្រស់​ស្អាត ស្លៀកពាក់​ទាន់​សម័យ​និង​ស្បែក​ម៉ត់​ខៃ​គ្រប់​ពេល​នោះ​ទេ។ អ្វី​ដែល​បុរស​ចង់​បាន​នោះ​គឺ​ សូម​ឲ្យ​មាន​ក្លិន​ក្រអូប សំលៀកបំពាក់​ស្អាត និង​ចេះ​តុបតែង​ខ្លួន​ឲ្យ​បាន​សមរម្យ​នៅ​ទី​សាធារណៈ​។

៦. រំលែក​ការ​គ្រប់គ្រង
បុរស​ភាគ​ច្រើន​បាន​បញ្ចប់​ទៅ​ហើយ ​ការ​គ្រប់គ្រង​ដែល​ត្រូវ​ទៅ​ញ៉ាំ​នៅ​ឯ​ណា ញ៉ាំ​អ្វី​ និង​ការ​​ចំណាយ​ប្រាក់។ បុរស​មិន​ចង់​ឲ្យ​ស្ត្រី​ សូម្បី​តែ​ទិញ​ឆ្នាំង​បាយ​មួយ​ក៏​សួរ​ដែរ​នោះ​ទេ គឺ​ចង់​ឲ្យ​ស្ត្រី​មាន​ទំនួលខុសត្រូវ​លើ​ខ្លួន​ឯង​ តាម​ដែល​អាច​ធ្វើ​​ទៅ​បាន​ និង​បញ្ចេញ​ឲ្យ​អស់​ពី​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​និង​មិន​ពេញ​ចិត្ត។ ដូច្នេះ​អ្វី​ដែល​បុរស​ចង់បាន​គឺ​ក្ដី​ស្រលាញ់ ការ​គោរព​និង​ការ​ផ្ដល់​តម្លៃ។ អ្នក​គួរ​តែ​ផ្ដល់​ឲ្យ​គាត់​ដូច​ដែល​អ្នក​ចង់​បាន​ពី​គាត់​។ ចាំ​ថា​អ្វី​ដែល​ជា​ការ​រំខាន​សម្រាប់​អ្នក នោះ​ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​ធុញ​សម្រាប់​គាត់​ដែរ៕

comments

គន្លឺះទាំង ១០ ដើម្បី​យកឈ្នះចិត្ត​ស្រីៗ


ដៃ​គូស្នេហា​ថ្មី​ថ្មោង
យោង ​តាម​អ្នក​ជំនាញ​ខាង​ស្នេហា​បាន​ឲ្យ​ដឹង​ថា គោល​ការណ៍​ដ៏​សំខាន់​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចាប់​អារម្មណ៍​ និង​បាក់​ចិត្ត​មក​លើ​អ្នក​ គឺ​ការ​ចាប់​ផ្ដើម​នា​គ្រា​ដំបូងដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ពោល​គឺកំឡុង​ពេល​​នៃ​​ការ​ចាប់​ផ្ដើម​នូ​វការ​សន្ទនា​។ ប៉ុន្ដែ​វា​មិន​មែន​ងាយ​ស្រួល​នោះ​ទេ ក្នុងការ​ធ្វើ​នាង​នារី​ម្នាក់​និយាយ​មក​រក​អ្នក​ដោយ​ពេញ​ចិត្ត​នោះ​។ ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​ទាំង​១០ ដែល​អាច​ឲ្យ​អ្នក​យក​ឈ្នះ​ចិត្ត​មនុស្ស​ស្រី ឲ្យ​នាង​ចាប់​អារម្មណ៍​មក​លើ​អ្នក និង​និយាយ​ជាមួយ​អ្នក​​នៅ​គ្រា​ជួប​អ្នក​ដំបូង៖
១- ប្រើ​ប្រាស់​នូវ​បរិស្ថាន​ជុំវិញ​ ដើម្បីចាប់​ផ្ដើម​ការ​សន្ទនា​។ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​បរិស្ថាន​គួរ​ឲ្យ​ទាក់​ទាញ ដែល​មាន​ដូច​ជា​បែប​កំប្លែង​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដើម្បី​ឲ្យ​នាង​បង្ហើប​វាចារ​សារសព្ទ​មក​រក​អ្នក​។
២- ប្រើ​ប្រាស់​នូវ​រូប​មន្ត​ “កំប្លែង​បែប​រ៉ូមែន​ទិច” ដើម្បី​ទាក់​ទាញ​ចំណាប់​ពី​អារម្មណ៍​របស់​នាង​ (ឲ្យ​នាង​និយាយ​រក​អ្នក​ទាំង​មិន​ដឹង​ខ្លួន​)។ នេះ​មាន​ន័យ​ថា អ្នក​អាច​ចូល​ទៅ​ជិត​កន្លែង​ដែល​នាង​អង្គុយ​ រួច​ធ្វើ​ជា​ច្រឡំ​នាង​ទៅ​នឹង​អ្នក​ផ្សេង ឬ​អា​ច​ធ្វើ​កំពប់ភេសជ្ជៈ​នៅ​ជិត​នាង ឬ​ក៏​ធ្វើ​អ្វី​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​​អ្នក​ទាំង​ពីរ​អាច​ចាប់​ផ្ដើម​ការ​សន្ទនា​ (ចាប់​ផ្ដើម​និយាយ​រក​គ្នា)​។
៣- ប្រសិន​បើ​រូប​មន្ត​ខាង​លើ​មិន​បាន​ផល​នោះ​ទេ អ្នក​អាច​ប្រើ​ប្រាស់​នូវ​យុទ្ធ​សាស្រ្ដ​មួយ​ទៀត គឺ​ពោល​ពាក្យ​សរសើរ​បែប​ណា​ដែល​អ្នក​គិត​ថា​នាង​​មិន​ធ្លាប់​លឺ​ពី​មុន​មក​។ អ្នក​មិន​បាច់​សរសើរ​ពី​សម្រស់ ពី​របៀប​តែង​ខ្លួន​របស់​នាង​ទេ ព្រោះ​ពាក្យ​សរសើរ​បែប​នេះ​ មនុស្ស​ស្រី​ស្អាត​ៗ​ភាគ​ច្រើន ​បាន​លឺ​ឡើង​ស៊ាំ​ត្រចៀក​ទៅ​ហើយ។
៤- សាក​សួរ​សុំ​យោបល់​នាង​ទាក់​ទង​នឹង​អ្វីមួយ​។ រូប​មន្ត​នេះ​គេ​ហៅ​ថា “ការ​បើក​គំនិត”​ ហើយ​វា​ក៏​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ដ៏​ស្រួល​បំផុត​ផ្សេង​ទៀត ក្នុង​ការ​ចាប់ផ្ដើម​ការ​សន្ទនា​ជាមួយ​នឹង​មនុស្ស​ស្រី​។ ប្រហែល​ជា​គេមិន​កំណាញ់​នោះ​ទេ គ្រាន់​តែ​បញ្ចេញ​នូវ​យោបល់​ជួយ​ដល់​អ្នក​នោះ​។
៥- ប្រើ​ប្រាស់​នូវ​គ្រឿង​បំភ័នផ្សេង​ៗ​ ដើម្បី​ឲ្យ​នាង​ចាប់​ផ្ដើម​និយាយ​ជាមួយ​អ្នក​។ គ្រឿង​បន្លំ ឬ​បំភ័ន​នោះ មិន​មែន​ជា​អ្វី​ដែល​អាក្រក់​នោះ​ទេ ពោល​គឺ​ជា​ ជំហាន​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ហេតុផល​សម​ស្រប​ដើម្បី​និយាយ​ទៅ​កាន់​នាង។ ឧទាហរណ៍ អ្នក​អាច​មាន​ក្រដាស់​កម្រង​សំណួរ​​ស្ទង់​មតិ​ ដើម្បី​ឲ្យ​នាង​ជួយ​បំពេញ ឬ​ក៏​ល្បែង​ឆ្ពិន​ភ្នែក​ផ្សេង​ៗ​ដែល​អ្នក​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​ដោះ​ ស្រាយ ឬ​ក៏​អ្វី​ផ្សេង​ទៀត ដែល​អ្នក​គិត​ថា​ នាង​នឹង​អាច​ចូល​រួម​និយាយ​ជាមួយ​នឹង​អ្នក​។
៦- យ៉ាង​ហោច​ណាស់​ ក៏​បាន​​ញញឹម​ទៅរក​នាងដែរ​ បើ​សិន​ជា​អ្នក​អង្គុយ​នៅ​មិន​ឆ្ងាយ​ពី​នាង​នោះ​។ យុទ្ធ​សាស្រ្ដ​នេះ​ អាច​នឹង​បាន​ផល នៅ​ពេល​ដែល​នាង​បាញ់​ខ្សែ​ភ្នែក​មក​រក​អ្នក​វិញ​។ នៅ​ពេល​ដែល​នាង​ហាមាត់​និយាយ​ នោះ​ហើយ​គឺ​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​របស់អ្នក​ទៅ​កាន់​នាង​វិញ​ (និយាយ​លេង​ជាមួយ​នាង ឬ​និយាយ​អ្វី​ក៏​បាន​ទៅ​តាម​ចិត្ត​សាស្រ្ដ​របស់​អ្នក​)។​​
៧- ចាប់​ផ្ដើម​សន្ទនា​ជាមួយ​នឹង​អ្នក​ដទៃ​ទៀត​ ដែល​នៅ​ក្នុង​ក្រុម​ជាមួយ​នាង​។ ដូច​ដែល​អ្នក​បាន​ដឹង​ហើយ​ថា ភាគ​ច្រើន​ស្រ្ដី​ចេញ​ទៅ​ក្រៅ គឺ​ជា​ក្រុម​ មិន​មែន​ទៅ​ម្នាក់​ឯង​​នោះ​ទេ​។ ដូច្នេះ ជំនួស​ឲ្យ​ការ​ផ្ដោត​ទៅ​លើ​នាង​តែ​ម្នាក់ អ្នក​ត្រូវ​និយាយ​ទៅកាន់​ក្រុម​ទាំង​មូល តែ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​និយាយ​នេះ​ តម្រង់​ឆ្ពោះ​ទៅ​រក​នាង​ផង​ ដូច​ដែល​ពាក្យ​ចាស់​ពោល​ថា ជិះ​ក្របី​ចម្លង​ភក់​ ដូច្នេះ​ដែរ​។
៨- ចាប់​ផ្ដើម​បើក​មាត់​និយាយ​ដោយ​ប្រយោគ មិនមែន​ដោយ​សំណួរ​នោះ​ទេ​។ ស្រ្ដី​ភាគ​ច្រើន​ គឺ​ធុញ​ទ្រាន់​នឹង​ការ​សួរ​បែប​សម្ភាស​ពី​បុរស​ណាស់ (ស្ទីល​ញ៉ែ​ចាស់​គម្រិល)។ ដូច្នេះ​ ជំនួស​ដោយ​ការ​បង្ខំ​នាង​ឲ្យ​និយាយ​ អ្នក​ត្រូវ​រៀប​ចំ​ខ្លួន​ជាមួយ​នឹង​រឿង​ណា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ចែក​រំលែក​ទៅ​កាន់​នាង​។​
៩- ស្រ្ដី​ចូល​ចិត្ត​ចង់​ដឹង​ថា​អ្នក​ដទៃគិត​ដូច្នេះ​ចំពោះ​ពួក​នាង​។ ការ​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត​នោះ​គឺ អ្នក​ត្រូវ​ព្យាយាម​ទាយ​ឲ្យ​ដឹង​ថា​អ្វី​ដែល​នាង​កំពុង​តែ​គិត ឬ​ក្នុង​ចិត្ត​នាង​កំពុង​មាន​អ្វី​។
១០- ត្រូវ​ចង​ចាំ​ថា​ ស្រ្ដី​មិន​ចូល​ចិត្ត​បុរស​ដែល​លឿន​ពេក​នោះ​ទេ ដូច្នេះ​អ្នក​មិន​ត្រូវ​ប្រញ៉ាប់​ប្រាប់​នាង​ពី​ជម្រៅ​ចិត្ត​របស់​អ្នក​ ភ្លាម​ៗ​ដែរ​។ អ្នក​អាច​ប្រើ​ជំហាន​គីង្គក់ ពោល​គឺ​សន្សឹម​​ៗ​កុំបំបោល​។
ជា​ចុង​ក្រោយ អ្នក​ត្រូវ​ដឹង​ថា វិធី​ល្អ​បំផុត​ដែល​អ្នក​ត្រូវ​គិត​ ក្នុង​ការ​ឲ្យ​មនុស្សស្រី​ចាប់​ផ្ដើម​មើល​ឃើញ​អ្នក គឺ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​នាង​ចែក​រំលែក​ការ​សប្បាយ​រីក​រាយ​ជាមួយ​ នឹង​អ្នក​។
comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website