ការបង្កើតនូវសកម្មភាពរ៉ូមែនទិកជាផ្នែក ដ៏សំខាន់នៃទំនាក់ទំនង ស្នេហ៍។ នៅពេលដំបូងដៃគូស្នេហាអាចនឹងមានអារម្មណ៍ថាស្និទ្ធស្នាលនិងយល់ ចិត្តគ្នាណាស់ តែក្រោយមកពេលវេលាបានធ្វើឲ្យភាពផ្អែមល្ហែម រសាត់បាត់បន្តិចម្ដងៗ ហើយជំនួសមកវិញនូវការនឿយណាយ។ ដូច្នេះអ្នកត្រូវស្វែងរកដើមចម ដែលនាំឲ្យដូច្នេះ ហើយរកវិធីសាស្ត្រ កែខៃឲ្យប្រសើរឡើងវិញ។ មានវិធីជាច្រើនដែលជួយបំពេញទំនាក់ទំនងឡើងវិញ តែខាងក្រោមនេះជាឫសគុសដែលមិនអាចខ្វះបាន៖
១. បន្ថែមភាពស្និទ្ធស្នាល
បើនិយាយពីបញ្ហាផ្លូវភេទវិញ ស្ត្រីអាចនឹងនឿយណាយនៅពេលនឿយហត់ឬដឹងថាបុរសជាមនុស្សអាត្មានិយម បំពេញតែចំណង់របស់ខ្លួន។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺការផ្ដល់ភាពកក់ក្ដៅផ្នែកផ្លូវ ចិត្ត តាមរយៈពាក្យសម្ដីផ្អែមល្ហែមនិងកាយវិការមួយចំនួន។ ត្រូវព្យាយាមយកចិត្តទុកដាក់សួរនាំពីបញ្ហាផ្សេងៗ ក៏ដូចជាបញ្ហាផ្លូវភេទ ម្យ៉ាងទៀតត្រូវបន្ថែមនូវភាពស្និទ្ធស្នាលតាមដែរ អាចធ្វើទៅបាន ដោយការថើប ឬគេងអោននាងរៀងរាល់យប់ជាដើម។ ជាពិសេសត្រូវបញ្ឈប់នូវភាពអាត្មានិយម រកវិធីសាស្ត្រយ៉ាងឲ្យនាងបានស្កប់ស្កល់ ឈានដល់ចំណុចកំពូលដូចគ្នា។
២. និយាយដោយបើកចំហ
ត្រូវលើកទឹកចិត្តគ្នានិយាយដោយបើកចំហ ចំពោះបញ្ហាសិច ពីអ្វីដែលអ្នកនិងដៃគូត្រូវការបំផុត។ បើក្បាច់ដែលមិនធ្វើឲ្យអ្នកមានអារម្មណ៍ស្រើបស្រាលទេ ត្រូវនិយាយចេញដោយគួរសមភ្លាម ជៀសវាងការអនុវត្តន៍ដដែលៗ ងាយនឹងមានអារម្មណ៍នឿយណាយ។
៣.ទិញលីអូឲ្យគ្នា
ជូនអំណោយបែបរ៉ូមែនទិក ដោយទិញខោអាវក្នុងជួននាង។ ការធ្វើបែបនេះនឹងធ្វើឲ្យនាងមានអារម្មណ៍កាន់តែស្និទ្ធស្នាល បំផុតជាមួយអ្នក។ ដូច្នេះអ្វីគ្រប់យ៉ាងពុំមានការលាក់បាំងទៀតទេ នាងត្រូវការបែបណា នឹងប្រាប់អ្នកបែបនោះ។ ម្យ៉ាងទៀត ការបោកខោអាវក្នុងឲ្យគ្នាពុំមែនជារឿងខុសឆ្គងនោះទេ ហើយវាថែមទាំងជួយឲ្យអ្នកយល់ចិត្តគ្នាកាន់តែច្បាស់ទៀតផង។
No comments:
Post a Comment