បង្កើតស្នេហ៍ជារឿងងាយ តែចង់ថែស្នេហ៍ឲ្យគង់វង្ស ទើប ជារឿងពិបាក។ ដូច្នេះស្នេហ៍កើតឡើងបាន ក៏វាបែកបាក់វិញបានដែរ ដោយសារតែមិនចេះថែរក្សានិងដោះស្រាយបញ្ហាដែលកើតមាន។ គេថាមនុស្សម្នាក់បើហ៊ានប្រឡូកខ្លួនក្នុងរឿងស្នេហាហើយ ត្រូវហ៊ានប្រឈមមុខនឹងការឈឺចាប់។ ដូច្នេះនៅពេលចាប់ផ្ដើមមានស្នេហា មិនត្រូវដាក់ចិត្ត១០០% ឬរំពឹងខ្ពស់ពេកទេថាស្នេហាមួយនេះនឹងទទួលបានជោគជ័យនោះ ព្រោះវានឹងធ្វើឲ្យអ្នករងទុកធ្ងន់នៅពេលដែលបរាជ័យ។ មិត្តយុវវ័យគួរចាំពាក្យមួយឃ្លាថា “ទឹកដែលជ្រៅបំផុតគឺទឹកចិត្ត អន្លង់ឆ្ងាយពិតគឺអន្លង់ស្នេហ៍ សមុទ្រដែលពិបាកឆ្លងគឺសមុទ្រទឹកភ្នែក” ។ស្នេហា ងាយនឹងប្រេះឆាណាស់ បើសិនជាភាគីម្ខាងប្រកាន់ភ្ជាប់នូវខុសនិងត្រូវខ្លាំងពេក ដោយគ្មានការអត់ឱននោះ។
ខាងក្រោមនេះជាហេតុផលនៃស្នេហាប្រេះឆា ដែលមិត្តយុវវ័យគួរតែ ឈ្វេងយល់ ដើម្បីបង្ការកុំឲ្យមានបញ្ហានៅក្នុងវិថីស្នេហ៍៖
-ខ្វះជំនឿចិត្តនឹងគ្នា
-ចាប់កំហុសគ្នា
-ការជ្រៀតជ្រែកពីសាច់ញាតិឬមិត្តភ័ក្ដិ
-មិនយល់ចិត្តគ្នា
-មិនបំពេញចិត្តគ្នា
-ឃ្លាតឆ្ងាយពីគ្នា
-ចូលចិត្តរំលឹករឿងអតីតដែលមិនល្អ
-មិនផ្ដល់តម្លៃឲ្យស្នេហ៍
-មិនដែលកសាងអនុស្សាវរីយ៍ល្អជាមួយគ្នា
-បណ្ដោយបញ្ហាតូចតាចឲ្យទៅជាធំ
-មានមនុស្សទី៣ចូលជ្រៀតជ្រែក
-មានៈ ប្រកាន់យកត្រូវរៀងខ្លួន
-ការប្រចណ្ឌជ្រុល
No comments:
Post a Comment