Get This

Saturday, November 5, 2011

មិន​ប្រាកដ សោះ​ថា​ខ្ញុំ​ នៅ​ស្រលាញ់​គាត់​ឬ​អត់!

មិត្ត​អ្នក​អាន​ទាំង​អស់​ប្រាកដ​ជា​ដឹង​ ហើយ​ថា ការ​ស្រលាញ់​ដែល​មិន​មាន​ភាព​​ស្មោះត្រង់ ប្រាកដប្រជា នោះ​នឹង​ត្រូវ​បញ្ចប់​ដោយ​ការ​សុំ​បែក​ ឬ​លែង​លះ ទោះបី​ជា​បាន​រៀបការ​ហើយ​ក៏​ដោយ។មនុស្ស​ភាគ​ច្រើន​ និង​​ជា​ពិសេស​យុវវ័យ តែង​តែ​សម្រេច​ចិត្ត​លើ​រឿង​នេះ ​ក្នុង​រយៈ​ពេល​ខ្លី ដោយ​យោង​តាម​អារម្មណ៍​ភ្លាម។ដូច​នេះ​អ្នក​គួរ​ប្រាកដ​ថា តើ​អ្នក​ពិត​ជា​ស្រលាញ់​មនុស្ស​ម្នាក់​នោះ ឬ​​ទេ? តើ​ក្រៅ​ពី​ម្នាក់​នោះ​ អ្នក​នៅ​មាន​​នរណា​ផ្សេង​ទៀត​មក​ជាប់​ទាក់ទង​ទេ?

ខ្ញុំ ចង់​ដឹង​ថាមិត្ត​អ្នក​អាន​​មាន​ភាព​ប្រាកដ​ប្រជាក្នុង​រឿង​សំខាន់​នេះ​ឬ​នៅ សូម​ងាក​មក​គិត​ឡើង​វិញបន្តិច​មើល!

១. វិភាគ​ទំនាក់ទំនង​នេះ​ឲ្យ​បាន​ច្បាស់

សូម​អ្នក​គួរ​កុំ​ខ្លាច​ចំណាយ​ពេល​យូរ​ក្នុង​ រឿង​នេះ។ តើ​​ទំនាក់ទំនង​នេះ​ធ្វើ​ឲ្យ​អ្នក​រីករាយ​ទេ? តើ​ធ្លាប់​មាន​ទំនាស់​ឬ​ទេ? ដោយ​ពិចារណា​ថា​តើ​អ្នក​ពិត​ជា​អាច​​នៅ​ជា​មួយ​គ្នា​ក្នុង​រយៈ​ពេល​យូរ​ទៀត​ បាន​ឬ​ទេ?

២. អ្នក​ប្រៀបធៀប​ពី​គុណវិបត្តិ និង​គុណ​សម្បត្តិ

បន្ទាប់​ពី​អ្នក​បាន​ឆ្លើយ​សំណួរ​ទាក់ទង​ទាំង​ នេះ​ សូម​អ្នក​ងាក​មក​មើល​ទំនាក់ទំនង​ទាំង​មូល​របស់​អ្នក​ទាំង​ពីរ។ តើ​រីករាយ​នឹង​ទំនាក់ទំនង​នេះ​ទេ? ប្រសិន​បើ​មិន តើ​ហេតុអ្វី? ហើយ​​ថា​តើ​អាច​មាន​វិធី​ណា​មក​កែ​ខៃ​បញ្ហា​ទាំង​នោះ​បាន​ដោយ​មិន​ចាំបាច់​ ត្រូវ​បញ្ចប់​នៅ​ពេល​នេះ?

៣. គិត​មើល​ថា តើ​បើ​សិន​ជា​អ្នក​នៅ​ម្នាក់​ឯង តើ​នឹង​មាន​សភាព​បែប​ណា​ខ្លះ?

អ្នក​ចាំ​ថា​ពេល​ខ្លះ​អ្នក​មិន​បាន​ដឹង​ថា មនុស្ស​ម្នាក់​នោះ​មាន​សារសំខាន់​សម្រាប់​អ្នក​ប៉ុណ្ណា​នោះ​ទេ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​បាត់​បង់​គេ។ ដូច​នេះ អាច​ព្យាយាម​និង​ស្រមៃ​ថា ការ​ប្រាស្រ័យ​រស់នៅ​រាល់​ថ្ងៃ​ដោយ​ម្នាក់​ឯង​មាន​រូបភាព​បែប​ណា​ខ្លះ? ពេល​នេះ​ ខ្ញុំ ​សូម​សួរ​​ម្ដង​ទៀត​ថា​អ្នក​ពិត​ជា​មិន​បាន

ស្រលាញ់​មនុស្ស​ម្នាក់​នោះ​មែន ឬ​យ៉ាង​ណា?

៤. សួរ​សំណួរ​សំខាន់​ដើម្បី​ទទួល​ចម្លើយ​ដែល​ចាំបាច់

បន្ទាប់​ពី​អ្នក​បាន​បំពេញ​ចំណុច​ទាំង​បី​ខាង​ លើ​​ហើយ​នោះ អ្នក​គួរ​តែ​មាន​គំនិត​ល្អ​រក​ឲ្យ​ឃើញ​ថា​អ្នក​នៅ​ស្រលាញ់​មនុស្ស​ម្នាក់​ នោះ​ទេ។ ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​ថា​អ្នក​មិន​ស្រលាញ់​​មនុស្ស​ម្នាក់​នោះ​ទេ​ គួរ​ផ្គាប់​ចិត្ត​ខ្លួន​ឯង និង​មនុស្ស​ម្នាក់​ផង​ដែរ ដោយ​បង្ហាញ​ឲ្យ​គេ​បាន​ដឹង​ពី​អារម្មណ៍​ទាំង​អស់​របស់​អ្នក​ដោយ​វិធី​សមស្រប ​មួយ៕

comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website