Get This

Saturday, November 5, 2011

១០យ៉ាង​ ដែល​បុរស​ត្រូវ​ការ

បុរស​ខ្លះ​ចូលចិត្ត​ ភាព​ប្រណិប្រណាក់​​តែ​បុរស​ខ្លះ​ទៀត​ចូល​ចិត្ត​ភាព​ ម៉ឺងម៉ាត់​ចំពោះ​រឿង​ស្នេហ៍។​ បើ​និយាយ​ថា​ឆ្វេង​គឺ​គ្មាន​ស្ដាំ​នោះ​ទេ។ ហើយ​បុរស​ប្រភេទ​នេះ​បើ​ទោះ​ជា​ស្រលាញ់​នារី​ម្នាក់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​លេប​សម្ដី​របស់​ខ្លួន​ដែរ​សុខ​ចិត្ត​ឈឺចាប់​។ ​ខាង​ក្រោម​នេះ​ជា​លក្ខណៈ​មួយ​ចំនួន​ដែល​បុរស​មាន៖

១. បុរស​ត្រូវ​ការ​ស្ត្រី​ដែល​មាន​ភាព​ក្លាហាន

បុរស​ត្រូវ​ការ​នារី​ ដែល​មាន​ភាព​ក្លាហាន​ក្នុង​រឿង​ស្នេហា​ ត្រូវ​ការ​យ៉ាង​ណា​ធ្វើ​យ៉ាង​នោះ។ នៅ​ពេល​ដែល​នារី​ ខ្វះ​ភាព​ក្លាហាន ទន់​ជ្រាយ​មិន​ចេះ​​បត់បែន​ទៅ​តាម​កាលៈទេសៈ​ អាច​ធ្វើ​ឲ្យ​បុរស​ឆាប់​នឿយណាយ។

២. ភាព​រាក់ទាក់​គឺ​អ្វី​​ដែលបុរស​ចង់​បាន​ពី​នារី

នៅ​ពេល​ដែល​បុរស​ លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ក្នុង​ចិត្ត​សង្ឃឹម​ថា​នារី​នោះ នឹង​តប​ស្នង​មក​វិញ​នូវ​ មនោសញ្ចេតនា រួសរាយ​ ស្រស់ស្រាយ និង​រអឹករអឺន។ បើ​ខាង​ស្រី​មុខ​មិន​រីក​ មាន​តែ​បញ្ហា​ តើ​បុរស​ណា​ហ៊ាន​ចូល​មក​ចែក​រំលែក​នូវ​ភាព​រីករាយ​ទេ។

៣. បុរស​លះបង់​ខ្ពស់​ក្នុង​រឿង​ស្នេហា

បុរស​ទាំងឡាយ​តែង​តែ​ យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​ស្នេហា គេ​អាច​លះបង់​ការងារ​និង​ទំនាក់ទំនង​រវាង​​​ឪពុក​ម្ដាយ​ រត់​តាម​មនុស្ស​ដែល​គេ​ស្រលាញ់។ នៅ​ក្នុង​អារម្មណ៍​របស់​ពួក​គេ​មិន​ទទួល​ស្គាល់​បរាជ័យ​នោះ​ទេ គេ​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​ស្នេហា។

៤. បុរស​ចង់​ឲ្យ​ស្ត្រី​យល់​ចិត្ត​ខ្លួន​ឲ្យ​​បាន​ច្រើន

ការ​យល់​ចិត្ត​របស់​ ភរិយា​ចំពោះ​ស្វាមី​ ជា​មែកធាង​ដ៏​ធំ​នៃ​សុភមង្គល​។ បុរស​ចង់​ឲ្យ​នារី​យល់​ចិត្ត​ខ្លួន​ឲ្យ​បាន​ច្រើន​ ទាំង​ការ​រស់​នៅ​និង​សកម្មភាព​លើ​គ្រែ​ផង​ដែរ។ បើ​ទោះ​ជា​​ពេល​ខ្លះ​បុរស​មាន​ភាព​ហួងហែង​ខ្លាំង​ពេក​ មិន​ចង់​រស់​នៅ​ក្នុង​ស្ថានភាព​ស្មើ​ភាព​គ្នា​ខ្លាំង​ពេក​ទេ តែ​​អ្វី​ដែល​សំខាន់​ត្រូវ​ចេះ​បំពេញ​ចិត្ត​គ្នា​ ទើប​អាច​ទាញ​សុភមង្គល​បាន។

៥. មិន​ចង់​ឲ្យ​សងសឹក​ដោយ​មនោសញ្ចេតនា

ជា​ការ​ពិត​ស្ដាប់​ទៅ ​ហាក់​ដូច​ជា​មាន​ភាព​លំអៀង​ អយុត្តិធម៌​ចំពោះ​នារី។ ជាក់​ស្ដែង​នៅ​ពេល​ដែល​បុរស​មាន​ស្រី​នៅ​ខាង​ក្រៅ បុរស​មិន​ចង់​ឲ្យ​មាន​ការ​សងសឹក​ ដោយ​នារី​មាន​ដៃគូ​នៅ​ខាង​ក្រៅ​ដែរ​នោះ​ទេ។ ស្ត្រី​មាន​សហាយស្មន់​ត្រូវ​បាន​គេ​វាយ​​តម្លៃ​ថា​ជា​ស្រី​ក្បត់ តែ​ចំពោះ​បុរស​វិញ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា។

៦. កាមគុណ

បុរស​មួយ​ចំនួន​ធំ​ មិន​ឯកភាព​ថា​ ស្នេហា​និង​កាមគុណ​ខុស​គ្នា​នោះ​ទេ។ ជា​ការ​ពិត​ នៅ​ពេល​ដែល​បុរស​មាន​សេចក្ដី​ស្នេហា​ចំពោះ​នរណា​ម្នាក់​ គេ​អាច​នឹង​មាន​ចំណង់​ផ្លូវ​ភេទ។


៧. បុរស​មិន​ចូល​ចិត្ត​ការ​រអ៊ូរទាំ​ច្រើន

មិន​ថា​កំហុស​ធំ​ឬ​ តូច​នោះ​ទេ បុរស​ទាំង​អស់​មិន​ចូលចិត្ត​ការ​រអ៊ូរទាំ​ច្រើន​ឡើយ។ ជាង​នេះ​ទៅ​ទៀត​ បុរស​មិន​ចង់​ឲ្យ​ប្រពន្ធ​ យក​ឥទ្ធិពល​របស់​អ្នក​ដទៃ​មក​ប្រៀប​ប្រដូច​នឹង​ខ្លួន​ឡើយ។

៨. ស្លាប់​ដើម្បី​យុត្តិធម៌

គេ​ទទួល​ស្គាល់​ថា​ បុរស​ហ៊ាន​ស្លាប់​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង​ហ៊ាន​ការពារ​អ្វី​ដែល​ខ្លួន​គិត​ថា​ មាន​យុត្តិធម៌​។

៩.​ចរិត​ថ្លៃ​ថ្នូរ

បុរស​ជា​ច្រើន​បាន​ ប្រកាន់​ឫកពា​ថ្លៃថ្នូរ​និង​មាន​ការ​ឱន​លំទោន​ទៅ​កាន់​ មនុស្ស​ទូទៅ។ ចរិត​ដ៏​ប្រពៃ​នេះ​ហើយ​ដែល​ស្ត្រី​ជា​ច្រើន​បាន​ឲ្យ​តម្លៃ​​បុរស​គួរ​ជាទី​ គោរព​និង​ស្រលាញ់។

១០. ប្រច័ណ្ឌ

ដោយសារ​ភ្លើង​ ប្រច័ណ្ឌ​អាច​ធ្វើ​ឲ្យ​បុរស​ក្លាយ​ទៅ​ជា​ឃាតក​បាន​។ ភ្លើង​ប្រច័ណ្ឌ​ជា​ការ​ខឹង​សម្បារ​ ព្រោះ​តែ​មនោសញ្ចេតនា​ឬ​កម្មសិទ្ធិ​របស់​ខ្លួន​ត្រូវ​​អ្នក​ដទៃ​ដណ្ដើម​យក។​ នៅ​លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ហ៊ាន​អះអាង​ថា​ខ្លួន​មិន​ចេះ​ប្រច័ណ្ឌ​នោះ ​ទេ ។

comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website