Get This

Tuesday, September 13, 2011

HTML

HTML ជាអក្សរបំព្រួញនៃ Hypertext Markup Language គឺជាភាសា​ សំរាប់បង្កើត ទំព័រឯកសារផ្សេងៗ សៀវភៅឯកសារអេឡិចត្រូនិក (E-book) និង សំរាប់បង្កើតគេហទំព័រវិបសាយ នៅក្នុង​ អ៊ីនធើណែត។ វាពន្យល់បកស្រាយ អំពី អត្ថបទ​ ពត៌មាននានា នៅក្នុងឯកសារ។ HTML​ ជាភាសាគំរូ និង ជាភាសាមានប្រសិទ្ធិភាពខ្ពស់ ដែលត្រូវបានគេ ប្រើប្រាស់យ៉ាង ទូលំទូលាយ ដើម្បីពណ៍នា អំពី គេហទំព័រ និង នៅតែ ត្រូវបាន គេប្រើប្រាស់ សំរាប់ អន្តរភាសា នៅក្នុង គេហទំព័រ។

===បញ្ចូល​អត្ថបទគ្មានទម្រង់​ នៅទីនេះ===គូសបន្ទាត់ពីក្រោម== ប្រវត្តិ HTML == នៅឆ្នាំ ១៩៨០ អ្នករូបវិទ្យាឈ្មោះ ធីម ប៊ែរណឺលី (Tim Berners-Lee)

ឧទាហរណ៏គំរូនៃ HTML


"http://www.w3.org/TR/html4/strict.dtd">


<html>
 <head>
  <meta http-equiv="content-type" content="text/html; charset=UTF-8">
  <link rev="made" href="mailto:youremail@gmail.com">
  <title>ចំណងជើង គេហទំព័រ</title>
 </head>
 <body>
  <div>
   <h1>រៀន​ បង្កើត គេហទំព័រ ដោយប្រើភាសា HTML</h1>
   <p><strong>ព្រះរាជាណាចក្រកព្ពុជា</strong></p>
  </div>
 </body>
</html>

សាកល្បងបង្កើត HTML file នៅលើមាស៊ីនរបស់លោកអ្នក

ដំបូងលោកអ្នកត្រូវបើក កម្មវិធី ឈ្មោះថា notepad តាមរយះងាយស្រួលមួយ' Start -> Run រួចវាយអក្សរ notepad ឬ ក៏វិធីម្យ៉ាងទៀត Start ->All Programs -> Accessories -> Notepad វានឹងបង្ហាញ កម្មវិធីអោយយើងជាមិនខាន។ បន្ទាប់មកលោកអ្នកអាច ចាប់ផ្តើមសរសេរ ដើម្បីបង្កើតនូវ អ្វីដែលលោកអ្នកចង់។ បន្ទាប់ពីបញ្ចប់កិច្ចការរួច លោកអ្នកត្រូវ រក្សាវាជា HTML file​ ដោយចុច ត្រង់ File ->save as​ ឬក៏ ប្រើ ក្តារចុចស៊ត់កាត់ Ctr+s រួចដាក់ឈ្មោះ ឯកសារ បញ្ចប់ដោយសញ្ញា .htm.html
Paragraph ​ កថាខ័ណ្ឌឬឃ្លា
​ (១) p=Paragraph​ កថាខ័ណ្ឌ
<p> មានន័យថា ការចាប់ផ្តើម ឃ្លា ឬប្រយោគ
</p> មានន័យថា ការបញ្ចប់ ឃ្លា ឬប្រយោគ
ឧទាហរណ៏​ <p>សរសរអ្វីដែលអ្នកចង់</p>

title = ចំណងជើងដែលបង្ហាញនៅលើថាសបារខាងលើគេបង្អស់នៃ Browser

 (២) title = ចំណងជើងដែលបង្ហាញនៅលើថាសបារខាងលើគេបង្អស់នៃ Browser
ឧទាហរណ៏​ <title>អ្វីដែលអ្នកចង់</title>
title= ចំណងជើង គេហទំព័រ (ចំណងជើងគេហទំព័រ បង្ហាញនៅលើគេបង្អស់នៃ ថាសបារ
ឧទាហរណ៏​ ​​​​​​​​<title>សរសរអ្វីដែលអ្នកចង់</title>

Bold អក្សរឌិត

 (៣) b=Bold  អក្សរឌិត    
ឧទាហរណ៏​ ​​​​​​​​<b>សរសរអ្វីដែលអ្នកចង់</b>

ចំណងជើងទំព័រ random

លោកអ្នកក៏អាចប្រើ Javascript ដើម្បីបង្កើត ចំណងជើងទំព័រ random បានផងដែល។
ខាងក្រោមនេះជាកូដសំរាប់ឲ គេហទំព័របង្ហាញចំណងជើងក្នុងភាពម្តងចំណងជើងនេះ
ម្តងចំណងជើងនោះ។

'''ជំហ៊ានទី ១'''

បញ្ចូល Javascript កូដនៅចន្លោះ <head>និង</head>​ គឺ

<head>
<script type="text/javascript" language="JavaScript">

</script>
</head>
ជំហ៊ានទី​ ២ លេខ 3 (var number= 3 ) ជាចំនួន ចំណងជើងគេហទំព័រ លោកអ្នកអាច ដាក់ចំនួនចំណងជើង ច្រើនតាមដែលលោកអ្នក ចង់ តែត្រូវតំរូវតាម ចំនួនtitle[..?.]។ បើលោកអ្នកចង់ដាក់ចំណងជើង random ចំនួន ៥ នោះ លោកអ្នកត្រូវសរសេរកូដដូចខាងក្រោម៖
<head>
<script type="text/javascript" language="JavaScript">

</script>
</head>

ឧបករណ៏សំរាប់បង្កើត HTML

សព្វថ្ងៃនេះ មានឧបករណ៏ជាច្រើនដែលគេប្រើប្រាស់ សំរាប់បង្កើត HTML វិបសាយ។ ឧទាហរណ៏ដូចជា​ Adobe Dreamweaver CS3, Microsoft Front Page [Outdated], Microsoft Expression Web, Microsoft Visual Studio, Microsoft Office ShrePoint Desinger 2007,Antena​ ។ល។


ទំព័រភ្ជាប់ខាងក្រៅ

សញ្ញាណគ្រឹះរបស់ HTML

HTML Markup Validators

ស្តង់ដា HTML specifications

specifications ផ្សេងៗ

  • Web Applications 1.0 A specification generally referred to as "HTML 5". The Web Hypertext Application Technology working group are an independent initiative who cooperate with the W3C.




ចំនួនអ្នកប្រើប្រាស់អ៊ិនធឺណេត


ពីប្រភពវិបសាយមួយរបស់សហរដ្ឋអាមេរិក គិតមកត្រឹម ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០០៧ បានប៉ានប្រមាណ ចំនួនអ្នក ប្រើប្រាស់ អ៊ិនធឺណេត នៅលើ ពិភពលោកគឺមាន ចំនួន ១២៤៤ ៤៤៩៦ ០១ នាក់ នៃចំនួន ប្រជាជនពិភពលោក ៦ ៥៧៤ ៦៦៦​ ៤១៧ នាក់។ ក្នុងនោះប្រជាជនខ្មែរ ដែលបានប្រើ អ៊ិនធឺណេត មានចំនួនប្រហែល ៤៤០០០នាក់ ប៉ុណ្នោះ។ ប្រទេស ដែលមាន អ្នកប្រើប្រាស់ អ៊ិនធឺណិតច្រើនជាងគេគឺ សហរដ្ឋអាមេរិក មានប្រហែល ២១១លាន នាក់ បន្ទាប់មក​គឺ ប្រទេស ចិន មានចំនួន ប្រហែល ១៦២លាននាក់ ប្រទេសជប៉ុន មានចំនួនប្រហែល ៨៦លាន នាក់។
comments

moonOS

បញ្ជាក់៖ ចូរ​សរសេរ​ថា moonOS សរសេរ​ថា MoonOS មិន​ត្រូវ​ឡើយ។

moonOS គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការលីនុច​មួយ ដែល​មាន​មុខងារ​ធ្វើ​ឲ្យ​កុំព្យូទ័រ​មាន​ដំណើរ​ការ។ moonOS ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ ២០០៨ ដោយ​យក Ubuntu មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត។ moonOS គឺ​កូដ​ចំហ​ និង​ឥត​គិត​ថ្លៃ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ប្រើ​ប្រាស​វា​បាន​ដោយ​សេរី និង​ស្រប​ច្បាប់។ នៅ​ចុង​ឆ្នាំ ២០០៨ moonOS 1.0 បាន​ចាប់​ផ្ដើម​ឡើង។ នៅ​ខែ កុម្ភៈ ឆ្នាំ ២០០៩ moonOS 2.0 បាន​ចេញ​ផ្សាយ​ហើយ​វា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្រៅ​ប្រទេស ហើយ​ព្រម​ទាំង​បាន​ចុះ​ក្នុង​បញ្ជី​លីនុច ឌីស្ត្រូ​ផ្លូវ​ការ​ទៀត​ផង។ បច្ចុប្បន្ន​នេះ moonOS មាន​កំណែ 4.0 ដែល​មាន​លក្ខណសម្បត្តិ​ថ្មីៗ​ជា​ច្រើន។


ជំនាន់ moonOS

មក​ទល់​ពេល​នេះ moonOS មានដល់​ទៅ​៤​ជំនាន់​ហើយ ដូច​ជា៖

  • ជំនាន់​ទី១៖ moonOS 1 (Bopha) បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នៅ ចុង​ឆ្នាំ​២០០៨
  • ជំនាន់​ទី២៖ moonOS 2 (Kachana) បាន​ដាក់​ចេញឲ្យ​ប្រើ​នៅ ខែ​កុម្ភៈ ឆ្នាំ​២០០៩
moonOS 2
  • ជំនាន់​ទី៣៖ moonOS 3 (Makara) បាន​ដាក់​ចេញឲ្យ​ប្រើ​នៅ ខែ​តុលា ឆ្នាំ​២០០៩
moonOS 3
  • ជំនាន់​ទី៤៖ moonOS 4 (Neak) បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ​២០១១
moonOS 4

លក្ខណៈ ​ពិសេស

សម្រាប់ moonOS 4 (Neak) ៖

  • ភ្ជាប់​មក​ជា​មួយ​នូវ​កម្មវិធី​កំណែ​ថ្មី និង​រូបរាង​ថ្មី​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ជាង​ មុន។
  • ភ្ជាប់​មក​ជាមួយ​នូវ​ខឺនែល​ថ្មី​ ដែល​មាន​ល្បឿន​លឿន​ជាង​មុន។
  • ផ្លាស់​ប្ដូរ​នូវ​កម្មវិធី​ដែល​ភ្ជាប់​មក​ជាមួយ ដោយ​ផ្ដល់​នូវ​កម្មវិធី​ដែល​ល្អៗ និង​ងាយ​ស្រួល​ប្រើ​ប្រាស់។
  • ប្រើ​រូប​រាង​អេក្រង់​ខាង​មុខ (Desktop Environment) គឺ GNOME
  • ប្រើ ហ្វ្រម​វើគ Appshell

កម្មវិធី ​ដែល​មាន​ភ្ជាប់​មក​ជាមួយ​ស្រាប់​

  • Pidgin កម្មវិធី​ជជែក​ឆ្លើយ​ឆ្លង​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើនិត
  • Banshee កម្មវិធី​ចាក់​តន្ត្រី​ទំនើប
  • OpenOffice.org កម្មវិធី​ការិយាល័យ
  • Cheese កម្មវិធី​បញ្ជា​វែប​ឃែម
  • Firefox កម្មវិធី​រុក​រក​គេហទំព័រ
  • Envolution Mail កម្មវិធី​គ្រប់​គ្រង​សំបុត្រ ​អេឡិច​ត្រូណិច
  • Docky ជារបារ​ក្រាហ្វិល​លម្អ​អេក្រង់​ខាង​មុខ សម្រាប់​ផ្ទុក​នូវ​រូប​តំណាង​កម្មវិធី​ផ្សេងៗ
ដកស្រង់ចេញពីវិគីភីឌា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
comments

MeeGo

MeeGo គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ផ្អែក​ទៅ​លើ លីនុច។ MeeGo ត្រូវ​បាន​រចនា​ឡើង​ឲ្យ​អាច​ដំណើរ​ការ​បាន​នៅ​លើ ក្ដារ​អេឡិច​ត្រូនិក (Tablet), Netbook, ទូរស័ព្ទ​កុំព្យូទ័រ (mobile computing), Smartphone និង ម៉ាស៊ីន​ឧបករណ៍​ផ្សេងៗ​ជា​ច្រើន​ទៀត។ ប្រព័ន្ធ​ប្រតិបត្តិការ​នេះ ត្រូវ​បាន​កើត​ឡើង​ពី​ការ​ដាក់​បញ្ចូល​គ្នា​រវាង ប្រព័ន្ធ​ប្រតិបត្តិការ Moblin របស់ Intel ជាមួយ​នឹង Maemo (ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ N900) របស់ Nokia កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ឯ Mobile World Congress។ គោល​ដៅ​ចម្បង​នៃ​ការ​ដាក់​បញ្ចូល​គ្នា​នេះ គឺ​ដើម្បី​បង្រួប​បង្រួម​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៃ​សហគមន៍ ទាំង​ពីរ ឲ្យ​បង្កើត​បាន​ជា​ប្រព័ន្ធ​ផ្អែក​លើ Linux ថ្មី​មួយ ដើម្បី​ឲ្យ​មាន​ភាព​សម​ទៅ​នឹង​បម្លាស់​ប្ដូរ​ញឹក​ញាប់​នៃ​អ្នក​ប្រើ​ប្រាស់។ ក្រៅ​ពី​ការ​ចូលរួម​របស់ Intel និង Nokia នោះ ក៏​មាន​ក្រុមហ៊ុន​និង​ក្រុម​អ្នក​អភិវឌ្ឍ​នានា​ផ្សេង​ទៀត បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ផង​ដែរ មាន​ដូច​ជា៖ មូលនិធិលីនុច, Novell, AMD

MeeGo បាន​ចេញ​ផ្សាយ​កំណែ​ដំបូង​នៅ ថ្ងៃ​ទី​២៦ ខែឧសភា ២០១០ ហើយ​មក​ទល់​សព្វ​ថ្ងៃនេះ MeeGo បាន​ចេញ​ដល់​កំណែ ១.២ (ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០១១) ។ ចំណែក​ឯពេល​នៃ​ការ​ចេញ​ផ្សាយ​កំណែ​និមួយៗ ត្រូវ​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ទំព័រ​វិគី​នៃ MeeGo បើ​អ្នក​ចង់​ដឹង​ច្បាស់​នោះ សូម​ចូល​ទីនេះ។ ចំណែក​ឯ​កំណែ ១.៣ នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​កំឡុង​ខែ​តុលា ឆ្នាំ​២០១១ ខាង​មុខ​នេះ។

លក្ខណៈ ​សម្បត្តិ​មួយ​ចំនួន

រូបភាព MeeGo នៅ​លើ​ទូរស័ព្ទ​ដៃ
រូបភាព MeeGo នៅ​លើ Netbook
រូបភាព MeeGo នៅ​លើ Tablet

MeeGo ស្គាល់ processor ពីរ​គឺ ARM និង x86 និង​ប្រើ btrfs ជា​ប្រភេទ​ឯកសារ​ប្រព័ន្ធ (File System) លំនាំ​ដើម។ ប្រព័ន្ធ​នេះ​ត្រូវបាន​បង្កើត​ឡើង ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ដែល​ប្រកប​ទៅ​ដោយ UI អាច​បត់​បែន​បាន​គ្រប់​កាលៈទេសៈ ដែល​ផ្អែក​ទៅ​លើ QtMeeGo គឺ​ជា​គម្រោង​ប្រព័ន្ធ​ប្រតិបត្តិការ​បើក​ចំហ (Open Source) ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​ចាត់​ចែង​ដោយ មូលនិធី ​លីនុចMeeGo បាន​ធ្វើ​ការ​បើក​ចំហ​ដូច​ជា៖ ការ​ពិភាក្សា, mailing list, ការ​ប្រជុំ​គណៈកម្មការ​បច្ចេកទេស, ការ​ស្វែង​រក​កំហុស ។ល។ MeeGo បាន​អនុញ្ញាត​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ក្នុង​ការ​ចូលរួម​ធ្វើ​ការ​វិវត្ត​ប្រព័ន្ធ​កម្មវិធី។ ម្យ៉ាង​ទៀត អ្នក​ប្រើ​ប្រាស់​ទាំង​នោះ ក៏​អាច​បង្កើត​របស់​របរ​ដោយ​ខ្លួន​ឯង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ MeeGo។ កញ្ចប់​កម្មវិធី​នៅ​ក្នុង​ប្រព័ន្ធ MeeGo គឺ​ជា​ប្រភេទ RPM។ នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នក​ជំនាញ​រាប់​ពាន់​អ្នក​ដែល​កំពុង​ធ្វើ​ការ​លើ​គម្រោង​មួយ​នេះ ហើយ​ក៏​មាន​អ្នក​ចូលរួម​ជួយ​ជា​ច្រើន​ពាន់​នាក់​ទៀត​ដែល​បាន​ចូលរួម និង​ច្រើន​ជាង​នេះ​ទៀត ដែល​កំពុង​តែ​ចូលរួមជា​រៀង​រាល់​សប្ដាហ៍។

ទោះ​បី​គម្រោង​នេះ​ជា​គម្រោង​បើក​ចំហ​យ៉ាង​ណា​ក្ដី ក៏​​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​និង​ឧបត្ថម្ភ​ពី​សំណាក់​ក្រុម​ហ៊ុន​ជា​ ច្រើន។ អ្នក​អាច​មើល​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ឧបត្ថម្ភ​ដល់ MeeGo តាម​រយៈ​តំណ​ទាំង​ពីរ​នេះ៖

Nokia បាន​ប្រកាស​ចេញ​ផ្សាយនូវ​ទូរស័ព្ទ MeeGo ដំបូង​របស់​ខ្លួន​គឺ Nokia N9 និង Nokia N950 ។ ចំណែក​ឯ​ប្រភេទ​ក្ដារ​អេឡិច​ត្រូនិក​ទី១ ដែល​ប្រើ​ប្រព័ន្ធ MeeGo នោះគឺ WeTab ដែល​ត្រូវ​បាន​ចេញ​ផ្សាយដោយ​ក្រុមហ៊ុន Neofonie កាល​ពី​ឆ្នាំ​២០១០។

អក្សរ ​ខ្មែរយូនីកូដ​​នៅ​លើ MeeGo

យោង​ទៅ​តាម​អត្ថបទ​របស់​លោក ដាញ់ ហុង ដែល​ជា​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ដ៏​ល្បីល្បាញ់​ម្នាក់ បាន​ដាក់​ផ្សាយ​នៅ​ក្នុង​ប្លក់​ផ្ទាល់​ខ្លួន​របស់​គាត់ អំពី​អក្សរ​ខ្មែរ និង ភាសា​ខ្មែរ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិកា MeeGo នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​រូប​ដែល​លោក ដាញ់ ហុង បាន​ដាក់​ផ្សាយ​នៅ​ក្នុង​ប្លក់​របស់​គាត់៖

អក្សរ​ខ្មែរ​នៅ​លើ MeeGo

ប្រព័ន្ធ MeeGo មិន​ទាន់​ត្រូវ​បាន​ទទួល​យក​ទៅ​នៅ​លើ​ទូរស័ព្ទ និង​ឧបករណ៍​កុំព្យូទ័រ​ច្រើន​ឡើយ នេះ​ក៏​ដោយ​សារ​តែ​ប្រព័ន្ធ​នេះ​ទើប​តែ​កើត​ឡើង បាន​ប្រហែល​១ឆ្នាំ​ជាង​ប៉ុណ្ណោះ​។ បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ធំៗ​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​ទូរស័ព្ទ LG បាន​យក MeeGo ទៅ​ដាក់​ប្រើ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ សម្រាប់​ទូរស័ព្ទ​មួយ​ចំនួន​របស់​ខ្លួន ដែល​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ខាង​មុខ។

ដកស្រង់ចេញពីវិគីភីឌា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

comments

Microsoft word 2007

ក្នុងនាមខ្ញុំជាអ្នកសរសេសៀវភៅនេះសូមអភ័យទោសទុកជាមុនចំពោះមិត្តអ្នកអាន ក៏ដូចជាសូមអភ័យទោសពីសំណាក់បងៗដែលមានចំនេះដឹងខ្ពស់ៗ​ខាងមុខវិជ្ជានេះព្រោះថា​ ខ្ញុំទើបតែរៀនបានតិចតួចស្ស្ដួចស្ដើងហើយខ្ញុំដឹងថាខ្ញុំគ្មានសមត្តភាពដីម្បីបង្រៀនគេនោះទេ តែខ្ញុំគ្រាន់តែចង់ចែករំលែកអ្វីដែលខ្ញុំចេះបន្ដិចនេះទៅអោយអ្នកដែលមិនទាន់ចេះអោយគេបានចេះដូចយើងដែរ។ ​នេះក៏ចាត់ទុកដូចជាការវិកហាត់របស់ខ្ញុំដែរ​ ។
ដោយសារតែការវិវត្តនៃវិស្ស័យពត៌មានវិទ្យាកាន់តែខ្លាំ ឡើងៗហេតុនេះហើយបានជាមានកម្មវិធីថ្មីៗជាច្រើនកើតឡើងជាបន្តរបន្ទាប់​ យ៉ាងណាវិញក្រុមហ៊ុនMicosoft ក៏បានវិវត្តន៏កម្មវិធីMicrosoft របស់ខ្លួនដែរគឺវិវត្តន៏ទៅជា Microsoft 2007។ ឥឡូវនេះខ្ញុំសូបបង្ហាញពីកម្មវិធីMicrosoft Word 2007

អ្វីទៅជាកម្មវិធីMicrosoft Word

Microsoft word គឺជាកម្មវិធីមួយដែលមានជំនាញក្នុងការវាយអត្តបទធ្វើជាសៀវភៅ ​ ​លិខិតស្នាម ធ្វើជារបាយការណ៏ផ្សេងៗ វាមានជំនាញក្នុងការណ៏រចនាអត្តបទរបស់យើងដោយសារតែវាមានTools ជាច្រើនដូចជា Word Art Clip art និង​ Picture ជាដើម។

របៀបចូលកម្មវិធី Microsoft Word 2007

យើងអាចបើកចូលកម្មវិធីនេះបានជាច្រើនរបៀប 1.ចុចលើStart button យពាក្យ Program > Microsoft office > Microsoft word ឬយើងអាDouble Click លើIcon Microsoft word ក៏បាន 2.ចុចលើStart យកពាក្យRun រួចវាយពាក្យWinwordរួចចុOK​ រឺចុចEnter ជាកាស្រាច់។

របៀបបើកឯកសារថ្មី(New)

របៀបចូល ចុចលើMicrosoft office Button យកពាក្យ​New បន្ទាប់មកយកពាក្យ​ Blank Document >ចុចលើCreate ។

របៀបបើកឯកសារចាស់មកបន្ថែម(Open)

របៀបចូល​ ចុចលើMicrosoft office Buttonយកពាក្យOpenត្រងLookin ជ្រើសរើសកន្លើងទុក​ឯកសារ ត្រង File name សរសេរ​ឈ្មោះឯកសាររបស់យើង ត្រង់Files of type ជ្រើសរើស់ប្រភេទដែលត្រូវបើក​ នៅពេលដែលឃើញឯកសាររបស់យើងហើយ Select លើវាយកពាក្យ Open ជាការស្រេច។

របៀបរក្សារទុកឯកសារ ​ (Save)

នៅពេលយើងធ្វើអ្វីៗការរក្សារទុកវាមានសារៈសំខាន់ណាស់ព្រោះថាការងារមិនប្រាកដថាយើងធ្វើតែមួយថ្ងៃហើយរួចរាល់នោះដែរ ណាមួយនោះទៀតការងារដែលយើង​ ការងារដែលយើងធ្វើគឺយើងចង់ទុកប្រើការនៅថ្ងៃក្រោយទៀតដូចនេះកម្មវិធី Microsoft Word អនុញ្ញាតិអោយលោកអ្នករក្សារទុកឯកសារដោយគ្រាន់តែលោកអ្នកអនុវត្តន៏ដូចខាងក្រោម -ចុចលើ​ Microsoft office Button យកពាក្យ​ Save ពេលនោះវានិងបង្ហាញផ្ទាំ Dialog មួយអោយយើងធ្វើការSave នៅក្នុងផ្ទាំDialog ​នោះមានដូចជា Save in ជ្រើសរើសកន្លែងដែលត្រូវទុកឯកសារ File Name សរសេរ​ ឈ្មោះរបស់ឯកសារ Save as type ជ្រើសរើសប្រភេទដែលត្រូវSave ពេ​លដែលលោកអ្នកបំពេ​ញរួចរាល់ចុចSave ជាការស្រេច។
ដកស្រង់ចេញពីវិគីភីឌា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
comments

Google ស្វែងរក

Google search (Google ស្វែងរក) គឺជាក្រុមហ៊ុនស្រាវជ្រាវនៅលើអ៊ិនធឺណិតធំជាងគេដែលប្រមូលផ្តុំទៅដោយឯកសារមានសារះសំខាន់យ៉ាងច្រើន ងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ។ ក្រុមហ៊ុននេះបង្កើតឡើងនៅ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៨។ Wait now

ការបង្កើត Google Search (Google ស្វែងរក) នេះ គឺយើងមានសិទ្ធរើសនូវអាប់សិនជាច្រើនប្រភេទដូចជា៖វេប រូបភាព វីដេអូ ផែនទី ពត៌មាន ទំនិញ សៀវភៅ...។ សព្វថ្ងៃយើងអាចស្វែងរកបានជាភាសាខ្មែរផងដែរ ។


ដកស្រង់ចេញពីវិគីភីឌា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website