Get This

Tuesday, September 13, 2011

Microsoft word 2007

ក្នុងនាមខ្ញុំជាអ្នកសរសេសៀវភៅនេះសូមអភ័យទោសទុកជាមុនចំពោះមិត្តអ្នកអាន ក៏ដូចជាសូមអភ័យទោសពីសំណាក់បងៗដែលមានចំនេះដឹងខ្ពស់ៗ​ខាងមុខវិជ្ជានេះព្រោះថា​ ខ្ញុំទើបតែរៀនបានតិចតួចស្ស្ដួចស្ដើងហើយខ្ញុំដឹងថាខ្ញុំគ្មានសមត្តភាពដីម្បីបង្រៀនគេនោះទេ តែខ្ញុំគ្រាន់តែចង់ចែករំលែកអ្វីដែលខ្ញុំចេះបន្ដិចនេះទៅអោយអ្នកដែលមិនទាន់ចេះអោយគេបានចេះដូចយើងដែរ។ ​នេះក៏ចាត់ទុកដូចជាការវិកហាត់របស់ខ្ញុំដែរ​ ។
ដោយសារតែការវិវត្តនៃវិស្ស័យពត៌មានវិទ្យាកាន់តែខ្លាំ ឡើងៗហេតុនេះហើយបានជាមានកម្មវិធីថ្មីៗជាច្រើនកើតឡើងជាបន្តរបន្ទាប់​ យ៉ាងណាវិញក្រុមហ៊ុនMicosoft ក៏បានវិវត្តន៏កម្មវិធីMicrosoft របស់ខ្លួនដែរគឺវិវត្តន៏ទៅជា Microsoft 2007។ ឥឡូវនេះខ្ញុំសូបបង្ហាញពីកម្មវិធីMicrosoft Word 2007

អ្វីទៅជាកម្មវិធីMicrosoft Word

Microsoft word គឺជាកម្មវិធីមួយដែលមានជំនាញក្នុងការវាយអត្តបទធ្វើជាសៀវភៅ ​ ​លិខិតស្នាម ធ្វើជារបាយការណ៏ផ្សេងៗ វាមានជំនាញក្នុងការណ៏រចនាអត្តបទរបស់យើងដោយសារតែវាមានTools ជាច្រើនដូចជា Word Art Clip art និង​ Picture ជាដើម។

របៀបចូលកម្មវិធី Microsoft Word 2007

យើងអាចបើកចូលកម្មវិធីនេះបានជាច្រើនរបៀប 1.ចុចលើStart button យពាក្យ Program > Microsoft office > Microsoft word ឬយើងអាDouble Click លើIcon Microsoft word ក៏បាន 2.ចុចលើStart យកពាក្យRun រួចវាយពាក្យWinwordរួចចុOK​ រឺចុចEnter ជាកាស្រាច់។

របៀបបើកឯកសារថ្មី(New)

របៀបចូល ចុចលើMicrosoft office Button យកពាក្យ​New បន្ទាប់មកយកពាក្យ​ Blank Document >ចុចលើCreate ។

របៀបបើកឯកសារចាស់មកបន្ថែម(Open)

របៀបចូល​ ចុចលើMicrosoft office Buttonយកពាក្យOpenត្រងLookin ជ្រើសរើសកន្លើងទុក​ឯកសារ ត្រង File name សរសេរ​ឈ្មោះឯកសាររបស់យើង ត្រង់Files of type ជ្រើសរើស់ប្រភេទដែលត្រូវបើក​ នៅពេលដែលឃើញឯកសាររបស់យើងហើយ Select លើវាយកពាក្យ Open ជាការស្រេច។

របៀបរក្សារទុកឯកសារ ​ (Save)

នៅពេលយើងធ្វើអ្វីៗការរក្សារទុកវាមានសារៈសំខាន់ណាស់ព្រោះថាការងារមិនប្រាកដថាយើងធ្វើតែមួយថ្ងៃហើយរួចរាល់នោះដែរ ណាមួយនោះទៀតការងារដែលយើង​ ការងារដែលយើងធ្វើគឺយើងចង់ទុកប្រើការនៅថ្ងៃក្រោយទៀតដូចនេះកម្មវិធី Microsoft Word អនុញ្ញាតិអោយលោកអ្នករក្សារទុកឯកសារដោយគ្រាន់តែលោកអ្នកអនុវត្តន៏ដូចខាងក្រោម -ចុចលើ​ Microsoft office Button យកពាក្យ​ Save ពេលនោះវានិងបង្ហាញផ្ទាំ Dialog មួយអោយយើងធ្វើការSave នៅក្នុងផ្ទាំDialog ​នោះមានដូចជា Save in ជ្រើសរើសកន្លែងដែលត្រូវទុកឯកសារ File Name សរសេរ​ ឈ្មោះរបស់ឯកសារ Save as type ជ្រើសរើសប្រភេទដែលត្រូវSave ពេ​លដែលលោកអ្នកបំពេ​ញរួចរាល់ចុចSave ជាការស្រេច។
ដកស្រង់ចេញពីវិគីភីឌា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website