Thursday, November 10, 2011
ទាក់ទងនឹងសុខភាពទូទៅ
- ទម្លាប់ ៧យ៉ាងដែលមានឥទ្ធិពលក្រៃលែងដល់ សុខភាព
- សារ ប្រយោជន៍នៃការញុំាពោត
- លេងដីតាំងពីក្មេង ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
- ហេតុ អ្វីបុគ្គលិកការិយាល័យប្រឈមជំងឺមហារីក?
- អាហារ ៨យ៉ាងការពារមហារីកសុដន់!
- អាហារ ខ្លោច បង្កជំងឺមហារីកលើសអ្វីដែលធ្លាប់បានគិត
- កុំ ផឹកស្រា បើមិនចង់កើតមហារីកសុដន់!
- ជាតិ កាហ្វេអ៊ីន ជួយការពារជំងឺមហារីកស្បែក!
- សុភមង្គល ជួយឲ្យមានអាយុវែង!
- ផឹក ច្រើនបង្កើនមហារីកក្រពះ!
- វែលហាមមិនឲ្យប្រើគ្រែសម្រាប់កំដៅ ស្បែកបើ គ្មានការណែនាំជាមុន
- អត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើល៥យ៉ាងនៃផ្លែឈើ
- ទឹក នោមផ្អែមកើនឡើងពីរដងដោយសារធាត់
- ស្រ្ដរ ប៊ើរី អាចជំនួយក្រពះរបស់អ្នកផឹកគ្រឿងស្រវឹង
- អាហារ ឆ្លាតវៃទាំង៦ ជួយឲ្យអ្នកមានសុខភាពល្អ
- ផឹក ស្រា ក៏ធ្វើឲ្យកើតមហារីកសួតដែរ!
- គេងមិនលក់បង្កើនគ្រោះថ្នាក់នៃជំងឺគាំងបេះដូង
- ញ៉ាំត្រី ដើម្បីជំនួយខួរក្បាល
- ឲ្យ ក្មេងលេងនៅខាងក្រៅអាចកាត់បន្ថយ ជំងឺម្ញូប
- ប្រូតេអ៊ីន ក្នុងទឹកសណ្ដែកល្អជាងក្នុងទឹក ដោះគោ
- វិធី ងាយៗ៧យ៉ាងដើម្បីមានអាយុវែង និងគ្មានជំងឺ
- ទូរសព្ទ ដៃមិនចម្លងជំងឺមហារីកខួរ ក្បាលនោះទេ
- ទីបំផុតវ៉ាក់សាំងគ្រុនចាញ់ដំបូងបំផុត បង្កើតបានហើយ
- ស្រ្ដី ដែលស្រ្ដេសន៍ ច្រើនកើតបានកូនស្រី
- អាហារ ៥ប្រភេទ ជួយការពារជំងឺមហារីក!
- ក្មេង ស្រីធាត់ គ្រោះថ្នាក់ជាងក្មេងប្រុសធាត
- សុភមង្គល មិនប្រកាន់អាយុនោះទេ!
- ធ្វើដូចម្តេចទើបគេងឆាប់លក់
- សូកូឡាកាត់បន្ថយជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
- ជក់បារី អាចបណ្ដាលឲ្យខ្វាក់បាន
- ការងារអង្គុយនៅនឹងកន្លែងយូរធ្វើឲ្យអាយុខ្លី
ទាក់ទងនឹងសង្គមបច្ចុប្បន្ន
- ប្រើ ទូរស័ព្ទដៃដើម្បីទទួលបានព័ត៌មានតំលៃ ទំន...
- របៀប ដាក់ឈ្មោះកូនចៅខ្មែរនៅសម័យបូរាណ
- របៀប កែប្រែទម្លាប់អាក្រក់
- ពណ៌ សំពត់ប្រចាំថ្ងៃ
- លក្ខណៈស្រ្តី គ្រប់លក្ខណ៍
- គណៈកម្មាធិការជាតិភាសាខ្មែរសម្រេចយកវចនានុ ក្រមសម្តេចព្រះសង្ឃរាជជួនណាត ជាគោល
- រលកវិទ្យុរបស់ទូរសព្ទដៃធ្វើឲ្យកើតជំងឺមហារីក
- គ្រោះថ្នាក់ជាយថាហេតុនៃការប្រើប្រាស់ទូរស័ព្ទដៃ
- ការស្រាវ ជ្រាវថ្មី៖ ទូរសព្ទដៃមិនបង្កជំងឺមហារីកទេ!
- តើហេតុអ្វីបានជា សមុទ្រមាន ពណ៌ខៀវ ?
- សម្ដេចតេជោនាយករដ្ឋមន្ដ្រីប្រកាសច្បាស់លាស់ អក្ខរាវិរុទ្ធ-អក្សរសាស្ដ្រជាតិ យកតាមវចនានុក្រម “ជួន ណាត”
- ពាក្យខ្មែរដែល គណៈកម្មាធិការជាតិ ភាសា ខ្មែរទើបអនុម័ត ៖ billion និង trillion
ទាក់ទងនឹងការងារបច្ចុប្បន្ន
- គុណសម្បត្តិ របស់អ្នកដឹកនាំ
- ការសាង គោលបំណងជីវិត
- ភាព ជាអ្នកមានចិត្តរឹងប៉ឹង
- រើសជំនាញតាមទេពកោសល្យ
- វិធីសាស្រ្ត ធ្វើឲ្យគេស្រឡាញ់ចូលចិត្ត
- សៀវភៅ រៀនធ្វើជំនួញ គំនរសម្បត្តិហូរចូល
- វិធី ចម្រើនទ្រព្យបន្ថយបំណុល នាំលុយចូល
- សប្បាយ ហើយកើនប្រាជ្ញា
- អភិវឌ្ឍន៍ ខ្លួនឯង
- វិធីសាស្រ្ត បង្កើនប្រសិទ្ធភាពពេលវេលា
រឿងភ្នែកចៅហ្វាយនាយ
មានក្តាន់មួយត្រូវ
គេដេញ ក៏រត់មកសុំគោជ្រកនៅនឹងក្រោលជាមួយផង ហើយនិយាយអង្វរ
ពួកគោថា “នែបងទាំងឡាយ! សូមបងមេត្តាកុំឲដំណឹងដល់គេរាល់
គ្នា អំពើដែលបងទាំងឡាយបានធ្វើដើម្បីជួយលាក់ខ្ញុំនៅទីនេះ មិន
មែនគ្មានប្រយោជន៍ឡើយ ហើយមិននាំឲមានការស្តាយក្រោយទេ ព្រោះខ្ញុំ
ស្គាល់កន្លែងមានស្មៅខ្ចីលាស់ល្អជាងកន្លែងឯទៀត”។
ពួកគោបានសន្យាជួយ
បំបិទបំបាំងរឿងនេះ មិនឲអ្នកណាដឹង។
ក្តាន់លាក់ខ្លួនពួនអាត្មានៅត្រង់កន្លៀតមួយជាសុខ។ ពេលល្ងាចគេ
យកស្មៅខ្ចីនិងចម្បើងមកដាក់ឲគោស៊ីជារៀងរាល់ថ្ងៃ។ គេទៅ គេ
មក ពួកឈ្មួញទាំងប៉ុន្មានដើរមួយរយជុំ គ្មាននរណាម្នាក់បានឃើញ
ក្តាន់សោះ។ ក្តាន់មានសេចក្តីត្រេកអរចំពោះគោពន់ពេក ហើយនឹកថា
ចាំពេលណាស្រួល គឺពេលដែលគេចេញភ្ជួរស្រែ នឹងលួចរត់ចេញទៅព្រៃ
។ គោមួយទំពារអៀងបណ្តើរនិយាយថា “ដូចសព្វថ្ងៃនេះស្រួលហើយ តែ
ប្រយ័ត្នកុំឲមនុស្សភ្នែក១រយមកត្រួតមើល ខ្ញុំមានសេចក្តីបារម្ភ
ជួសបងក្តាន់ឯងម្ល៉េះទេ ខ្លាចក្រែងមនុស្សហនឹងមក តាំងពីដើមដល់
ពេលនេះល្អហើយ តែបងឯកុំអាលទុកចិត្តឲសោះ”។
គ្រាន់តែគោនេះនិយាយ
ចប់ភ្លាម ម្ចាស់ទ្រព្យមកដល់ ដើរពិនិត្យមើលហើយសួរកូនឈ្នួលថា
“ហេតុអ្វីក៏ដូច្នេះ? ចុះស្មៅក៏តិចម្ល៉េះនៅត្រង់នេះ! នែ!ចម្បើង
នេះចាស់រលួយអស់ហើយ ចូរឯងទៅយកចម្បើងថ្មីៗឆាប់មក ពីថ្ងៃនេះ
ទៅត្រូវខំថែសត្វពាហនៈ ឲល្អមែនទែន អញមិនចង់ឃើញសោះកខ្វិក
កខ្វក់ ចុះបើបោសសរសៃពីងពាងចេញ តើវានឿយហត់ប៉ុន្មានទៅ គ្មានចេះ
រៀបចំនឹមនិងខ្សែទាមទុកឲល្អសោះ”។ កំពុងតែរមឹលមើលស្រាប់តែ
ក្រឡេកទៅឃើញក្បាលមួយ ប្លែកពីក្បាលគោធម្មតា គេក៏ស្គាល់ជាក់ថា
ជាក្តាន់។ ដំបូងមួយម្នាក់សំពងក្តាន់ស្លាប់ទៅ។
គ្មានអ្វីពូកែជាង
ភ្នែកចៅហ្វាយនាយទេ។
|
រឿងមេឆ្កែផើមនិងមិត្តវា
មេឆ្កែមួយឈឺពោះ
ជិតកើតកូន មិនដឹងជារកកន្លែងឯណានឹងកើតបាន ទើបនិយាយអង្វរសុំ
កន្លែងមិត្តវា មិត្តវាដោយទើសទាល់មិនដឹងថាដូចម្តេច ក៏ព្រមឲ
មេឆ្កែនោះកើតកូននៅកន្លែងរបស់ខ្លួន។ បានប្រហែលកន្លះខែ មេឆ្កែ
ជាមិត្តត្រឡប់មកវិញដ្បិតមេឆ្កែនោះ
កើតកូនរួចហើយ។ មេនោះសុំកន្លះខែទៀត ព្រោះកូនដើរមិនទាន់រួច
ស្រួល។ មិត្តវាយល់ព្រមម្តងទៀត។ លុះសន្យាទី២មកដល់
នាងមេឆ្កែជាមិត្ត ត្រឡប់មកសុំផ្ទះ កន្លែងនិងគ្រែរបស់ខ្លួន
វិញ។ ពេលនោះមេឆ្កែកើតកូនបញ្ចេញធ្មេញសស្ងាចហើយកំហែងថា “បើ
មីហងឯងហ៊ានតែបណ្តាញអញឲចេញទៅក្រៅ អញនឹងចេញទៅក្រញីមីហងឯង
ជាមួយនឹងកូនអញឥឡូវ។ ដ្បិតកូនអញវាធំៗអស់ហើយ។
របស់ដែលគេឲដល់មនុស្ស
អាក្រក់កំណាច រមែងតែនាំឲស្តាយក្រោយ ព្រោះបើចង់ទារយកមកវិញ
មានតែបាក់និងបែក គឺថាត្រូវតែកើតក្តី ត្រូវតែឈ្លោះប្រកែក
គ្នាជាធម្មតា ហើយបណ្តោយឲមនុស្សកំណាចឈានបានមួយជំហានហើយ មិនយូរ
មិនឆាប់ទេមុខជាវាថែមបីជំហានទៀត បង្រ្គប់ជា៤ឥឡូវ។
|
រឿងជ្រូកពពែនិងចៀម
គេដាក់ ពពែ ចៀមនិងជ្រូកយ៉ាងធាត់ជាមួយគ្នាក្នុងរទេះនាំយកទៅ
ឯបុណ្យតាំងវត្ថុ។ វាមិនមែនទៅលេងទេ គឺគេយកវាទំាងបីទៅលក់។ នៅ
តាមផ្លូវជ្រូកស្រែកខ្លាំងពេក ដូចគេបំរុងនឹងចាក់កវាឥឡូវ
ហ្នឹង។ សម្រែកវាធ្វើឲអ្នកទាំងពួងថ្លង់ស្ទើរបែកត្រចៀក។ សត្វ
ដទៃដែលជាសត្វស្លូតងឿងឆ្ងល់នឹងជ្រូកដែលស្រែកហៅឲគេជួយ ហើយគេ
សម្លឹងមើលមិនឃើញអ្វីគួរឲខ្លាចសោះ។
អ្នករទេះសួរជ្រូក
ថាៈ “វាថីបានជាឯងស្រែកខ្លាំងម្ល៉េះ?
អាឯងធ្វើឲគេថ្លង់គ្រប់គ្នា អាឯងមិនស្ងៀមទេឬ? អាឯងត្រូវ
រៀនស្ងៀមរៀនអត់ទ្រាំដូចគេទាំងពីរនាក់នេះ ឯងមើលចៀមវាគ្មានថា
អ្វីមួយម៉ាត់សោះ វាស្លូតណាស់"។ ជ្រូកឆ្លើយថាៈ “អាហ្នឹងវាភ្លើ
បើវាដឹងការណ៍វាដូចខ្ញុំ នោះវាស្រែកបែកបំពង់កជាងខ្ញុំទៅ
ទៀត ហើយអាមួយនោះទៀតប្រហែលជាស្រែកបែកក្បាលផងមិនដឹងៈ ពពែដឹង
ថាគេយកវាទៅរឹតទឹកដោះ ចៀមកាត់យករោម ដែលខ្ញុំថាដូច្នេះ មិន
ដឹងជាត្រូវឬមិនត្រូវទេ ប៉ុន្តែប្រហែលជាត្រូវ ចំណែកខាងខ្ញុំ
សម្រាប់គេស៊ី សេចក្តីស្លាប់របស់ខ្ញុំទៀងណាស់ ខ្ញុំសូមលាហើយ លា
នេះគឺលាឈប់ខានជួបដំបូលនិងទ្រង់ដែលខ្ញុំធ្លាប់ជ្រក”។ជ្រូកចេះនិយាយដូចមនុស្សមានប្រាជ្ញា តែសំដីហ្នឹងមានប្រយោជន៍ អ្វី? បើសេចក្តីស្លាប់ទៀងហើយ ស្រែកថ្ងូរនិងភ័យក៏មិនអាចផ្លាស់ ប្តូរវាសនាបានឡើយ។ |
រឿងក្តាន់និងទំពាំងបាយជូរ
ក្តាន់មួយត្រូវអ្នកប្រមាញ់ដេញរត់ទៅ
ជ្រកពួននឹងដើមទំពាំងបាយជូរ។ អំណាចទំពាំងបាយជូរមានស្លឹកលូត
លាស់វែងបិទបាំង ក្តាន់បានរួចជីវិតដោយសារ។ ពួកព្រានស្មានថា
ឆ្កែរកដានមិនឃើញ ក៏ហៅឆ្កែឲត្រឡប់មកវិញ។ លុះបានរួចពីគ្រោះ
ថ្នាក់ក្តាន់ស៊ីទំពាំងបាយជូរ ដែលជាអ្នកធ្វើសេចក្តីល្អដល់
ខ្លួនពីលើកមុន ទាល់តែអស់រលីង នេះគឺជាសេចក្តីអកតញ្ញូពេញទី
មិនយូរប៉ុន្មាន គេឃើញព្រានត្រឡប់មកវិញ
ហើយដេញម្តងទៀត សត្វនោះ គ្មានទីជម្រក ក៏ដល់នូវក្តីវិនាស។
រឿងនេះជាគតិដល់អ្នកដែលបំផ្លិច
បំផ្លាញទីកន្លែងដែលខ្លួនបានជ្រកហើយ។
|
រឿងចចកនិងកូនចៀម
កូនចៀមមួយរកចុះផឹកទឹកនៅមាត់ស្ទឹងមួយ
ទឹកយ៉ាងថ្លា។ ចចកដែលអត់អាហារយូរថ្ងៃហើយដើរ
ស្វែងរកចំណី
មកប្រទះកូនចៀមនៅទីនេះដែរ។ ចចកកំញើញកូនចៀមថា “
អាណាបើកអំណាចឲអាឯងមកកកូរទឹកអញល្អក់ដូច្នេះ អាឯង
ព្រហើនឥតពិចារណា អាត្រូវទោសឥឡូវមិនខានឡើយ។ កូនចៀមក៏ឆ្លើយថាៈ សូមទ្រង់ព្រះមេត្តាប្រោស សូមកុំមានព្រះ ហឫទ័យខ្ញាល់អ្វីឡើយ សូមទ្រង់ពិនិត្យសំគាល់មើលសិន ដែលទូលព្រះ បង្គំចូលមកផឹកនេះ គឺនៅឆ្ងាយពីទ្រង់ប្រមាណ២០ជំហាន ហើយក្រោម ទឹកផង ហេតុដូច្នេះ ទូលបង្គំធ្វើដូចម្តេច នឹងអាចធ្វើឲល្អក់ទឹក ទ្រង់បាន។ ចចកស្រែកគំហកថែមទៀតថាៈ អាឯងហ្នឹងធ្វើឲល្អក់! ហើយម្យ៉ាងទៀតពីឆ្នាំទៅ អាឯងនិយាយដើមអញ អញដឹងច្បាស់។ កូនចៀមឆ្លើយទៀតថាៈ ទូលបង្គំនិយាយដើមដូចម្តេចកើត បើទូល បង្គំមិនទាន់ទាំងកើតផង សព្វថ្ងៃទូលបង្គំនៅបៅដោះម្តាយនៅឡើយ ។ បើមិនមែនអាឯង ក៏បងអាឯងដែរ! ទូលបង្គំគ្មានបងទេ។ បងប្អូនសាច់ញាតិអាឯងគ្មានឬអ្វី អាឯងរាល់គ្នានេះមិនដែល សន្តោសអញម្តងសោះទេ អ្នកគង្វាលអាឯងក្តី ឆ្កែអាឯងក្តី ពេលនេះ ត្រូវតែអញសងសឹកវិញ។ គ្រាន់តែពាលប៉ុណ្ណេះចចកមិនបាច់ជជែកវែកញែកតទៅទៀតឲយូ រការព្រោះឃ្លានពេក ក៏ស្ទះខាំកូនចៀមយកចូលព្រៃបរិភោគតាមអំពើ ចិត្ត។ រឿងនេះបានជាគតិថាៈ ការយល់ឃើញរបស់អ្នកមានអានុភាព តែងត្រូវ ទុកជាប្រសើរទាំងអស់។ |
រឿងឆ្នាំងដីនិងឆ្នាំងដែក
ឆ្នាំងដែកនិយាយបបួលឆ្នាំងដី ឲធ្វើដំណើរទៅស្រុកឆ្ងាយលេង
ជាមួយគ្នា។ ឆ្នាំងដីនិយាយអង្វរសូមទោសថាៈ ខ្លួននៅតែផ្ទះ
ក្បែរជើងក្រានបានហើយព្រោះខ្លួនគ្រាន់តែប៉ះនឹងវត្ថុអ្វីបន្តិច
មុខជាអន្តរាយមិនខាន ចំណែកអ្នកស្បែករឹងជាងខ្ញុំ ខ្ញុំយល់ថា
អ្នកឯងគ្មានអ្វីជាគ្រឿងឧបសគ្គឡើយ។ ឆ្នាំងដែកតបថាៈ យើងជាអ្នក
ការពារ អ្នកមិនត្រូវព្រួយឡើយ ប្រសិនបើតាមផ្លូវលោជាមានវត្ថុ
អ្វីរឹងៗបំរុងមកទង្គិចអ្នកឯង យើងធានាស្ទុះទៅឈរកណ្តាល ហើយយើង
ទង្គិចតែមួយប៉ឹងអ្នកឯងនឹងរួចខ្លួនប្រាកដ។
ពាក្យប៉ុណ្ណេះនេះ ធ្វើឲឆ្នាំងដីទុកចិត្តអស់ពីពោះហើយយល់ ព្រមតាម។ ឆ្នាំងដែកឈរទន្ទឹមឆ្នាំងដី រួចអ្នកទាំងពីរចេញដំណើរ ល្គិបល្គប់ៗរមៀលទង្គិចគ្នាទៅវិញទៅមក គ្រាន់តែប៉ះនឹងអ្វីតូច មួយ ឆ្នាំងដីស្រែកថ្នូរ មិនបានទាំងមួយរយជំហានផង ឆ្នាំងដីបែក ខ្ទេច ដោយប៉ះទង្គិចតែនឹងគ្នាឯង មិនបាច់ចាំព្រួយខ្លាចក្រែង អ្នកដទៃមកទង្គិចឬធ្វើឲបែកឡើយ។
ត្រូវយើងរាល់គ្នាដើរចូលតែនឹងមនុស្សមានភាព
ស្មើគ្នា
បើពុំដូច្នោះទេខ្លាចក្រែងយើងនឹងដូចជាវាសនាឆ្នាំងដីខាងលើ
នេះ។
|
រឿងសត្វលាយកស្បែកសិង្ហមកគ្របលើខ្លួន
លាមួយយកស្បែកសិង្ហមករុំជិតខ្លួន ធ្វើឲគេខ្លាចក្នុងទី
តំបន់នោះ។
គួរដែរឬ សត្វចោលម្សៀតគ្មានអំណាចអ្វីសោះ ចេះ
ធ្វើឲគេញាប់ញ័រភិតភ័យអស់ទាំងស្រុក។
ចៃដន្យអ្វីហេតុតែកម្មស្រាប់តែចុងស្លឹកត្រ
ចៀកលេចចេញបន្តិច នាំឲអ្នកទាំងអស់គ្នាស្គាល់បានថាជាសត្វលា បាត់
ភ្ញាក់ផ្អើលទៅវិញ ស្រាប់តែ
ដំបងលេចឡើងព្រោងព្រាតសំពងសត្វលាទារុណយ៉ាងខ្លាំង។អ្នកខ្លះដែលមិនយល់ នឹកឆ្ងល់ថា ហេតុម្តេចក៏គេហ៊ានដេញសិង្ហ ឲរត់ជ្រកក្នុងរោងត្បាល់កិនបានដោយងាយ។ |
រឿងមេមាន់ស៊ុតមាស
អ្នកកំណាញ់ត្រឡប់ជាខាតដើម មកពីចង់ចំណេញច្រើនពេក។
មេមាន់មួយក្នុងមួយថ្ងៃពងចេញមាសមួយដុំ
។ អ្នកម្ចាស់មាន់ស្មានថាក្នុងពោះមាន់មានសុទ្ធតែមាសក៏សម្លាប់
មាន់ ពុះរកមើលហើយឃើញដូចជាមាន់ធម្មតាៈ នេះគឺបំផ្លាញតែខ្លួន
ឯង នាំខាតអស់របស់ដ៏ប្រសើរ។
រឿងនេះជាដំបូន្មានដល់អ្នកកំណាញ់ដែលត្រឡប់ទៅជាអ្នកកំសត់វិញ
ទាល់ព្រឹកទាល់ល្ងាចទោះបីដល់ពេលខ្លួនជិតស្លាប់ក៏ដោយព្រោះតែ
ចង់បានជ្រុលពេក។
សុភាសិតខ្មែរ”លោភហួសខ្នាត នាំខាតដើម”។
|
រឿងសត្វលាពីរ
លា ទាំងពីរធ្វើដំណើរជាមួយគ្នា លាមួយ គេផ្ទុកសុទ្ធតែចម្បើង។
លាមួយទៀត គេផ្ទុកសុទ្ធតែប្រាក់សាច់ លានេះមានឫកក្រអឺត
ដ្បិតបាននាំរបស់ប្រសើរលើខ្នង មិនចង់ឲនរណាជួយសម្រាលខ្លួនសោះ
វាដើរលើកជើងខ្ពស់ៗ បោះជំហានវែងៗ ហើយអង្រន់ប្រាក់ឮធឹងៗ
បែបសង្ហា លុះចោរមកដល់
ដ្បិតគេត្រូវការប្រាក់ គេស្ទុះទៅរកលាដឹកប្រាក់
ចាប់បង្ហៀរហើយបញ្ឈប់។ លានោះខំប្រឹងការពារប្រាក់
ស្រាប់តែដឹងថាខ្លួនត្រូវពីរបីព្រនង់ ហើយឈឺក្រែល
វាថ្ងូរដកដង្ហើមធំ ហើយពោលថាៈ "កាលពីដើម តើគេសន្យាថា
ឲចោរវាយអញដូច្នេះឬ? ចំណែកលាខាងណោះដែលដើរពីក្រោយ
គេរួចពីគ្រោះថ្នាក់
ចុះចង្រៃអ្វីតែអញក៏ប៉ះលើចោរវាយស្តើរចង់ងាប់"។ លាទីពីរឆ្លើយថាៈ "ម្នាលសំឡាញ់! មិនមែនស្រួលប៉ុន្មានទេដែលមានការងារខ្ពង់ខ្ពស់នោះ បើបងឯងបញ្ជិះតែម្ចាស់ដូចខ្ញុំ នោះបងឯងធ្វើម្តេចនឹងបានឈឺខ្លួន"។ |
រឿងកញ្រ្ជោងនិងក្រសារ
ថ្ងៃមួយ កញ្រ្ជោងរៀបចំភោជនាហារ
ហើយអញ្ជើញសំឡាញ់ក្រសារមកបរិភោគ
ម្ហូបក៏តិចហើយមិនគ្រប់គ្រាន់
សម្លសុទ្ធតែរាវៗព្រោះកញ្រ្ជោងគាត់ស៊ីតិច។
សម្លនេះសោតទៀតដាក់តែក្នុងចានទៀប។
ក្រសារចំពុះវែងស៊ីពុំបានមួយម៉ាត់ឬមួយដុំតូចសោះ។
ចំណែកកញ្រ្ជោងសត្វខឹល
លិទ្ធតែម្នាក់ឯអស់មួយរំពេចក្នុងពេលនោះ។ ដើម្បីសងសឹក អំពីរឿងបញ្ឆោតនេះ មិនកន្លងទៅបានប៉ុន្មានថ្ងៃ ក្រសារក៏អញ្ជើញកញ្រ្ជោងមកស៊ីលៀងឯទីលំនៅរបស់ខ្លួនម្តងវិញ។ កញ្រ្ជោងមានវាចារថា"ពេញចិត្តណាស់ ព្រោះមិត្តភក្តិមានការ ខ្ញុំមិនតឹងតែងទេ"។ ដល់ពេលកំណត់ៈ កញ្រ្ជោងត្រាច់ទៅឯផ្ទះក្រសារជាសំឡាញ់ ហើយសំដែងការគួរសមរាក់ទាក់យ៉ាងក្រៃលែង ចំណែកម្ហូបក៏ឆ្អិនស្រេចៈ កំពុងតែស្រួលខ្លួនស៊ីអាហារបានផង កញ្រ្ជោងរកពីណាខានមិនមក ធំក្លិនសាច់ចិញ្រ្ចាំយ៉ាងឈ្ងុយ គាត់រីករាយសប្បាយគិតស្មានថា ម្តងនេះអស់ក្រឡាហើយ។ ដើម្បីធ្វើឲកញ្រ្ជោងពិបាក ស៊ីមិនកើតវិញ ក្រសារដាក់សម្លក្នុងថូមួយកងវែង ហើយតូចល្មមតែកគាត់អាចលូកចូលចុះ អាខិលកញ្រ្ជោងមាត់ធំហួស លូកធំពុំកើត ក្រសារលូកចិកស៊ីតែម្នាក់ឯធ្វើព្រងើយ។ កញ្រ្ជោងអត់អាហារត្រឡប់មកផ្ទះវិញ ខ្មាសក្រសារទម្លាក់កន្ទុយដាក់ស្លឹកត្រចៀកចុះ មុខស្ងួត។ អ្នកបោកគេទាំងឡាយ! ចូរប្រយ៍ត្នខ្លួន មានថ្ងៃណា មុខជានឹងបានសេចក្តីអាមាសមុខ ដូចរឿងនេះមិនខានឡើយ។ |
រឿងហ៊ីងចង់ធំស្មើនឹងគោ
ហ៊ីងមួយឃើញគោ មើលទៅដូចជាមានរាងធំល្អ
ចំណែកខ្លួនមិនធំប៉ុន្មានហួសពីស៊ុតមាន់
ក៏មានចិត្តលោភចង់ចំកោង បំប៉ោង ខំធ្វើឲរីកធំ មានទំហំប៉ុនគោ
ហើយនិយាយនឹងប្អូនស្រីវាថាៈ ចូរហងឯងមើលអញឲច្បាស់
បើប៉ុនល្មមហើយ ប្រាប់អញ បើមិនទាន់ល្មមអញនឹងបំប៉ោងតទៅទៀត។ ប្អូនស្រីប្រាប់ថា
"មិនទាន់ប៉ុនទេ"។ ហងមើលអញចុះប៉ុននេះ?
ហ្នឹងក៏មិនទាន់ប៉ុនស្មើ។
មើលទៀតមើលចុះប៉ុណ្ណេះ? បងឯងគ្មានប្រហែលបន្តិចសោះ។
សត្វតូចគម្រក់ ខំបំប៉ោងទាល់តែផ្ទុះខ្លួនផូង។
ក្នុងលោកសន្និវាសនេះ មានមនុស្សច្រើនដែលមិនមានសេចក្តីសន្តោសជាតិអ្នកធ្វើការរកស៊ី ធម្មតា ចង់ធ្វើឬកដូចអ្នកអង្គម្ចាស់ ជាតិស្តេចតូចៗចង់មានរាជទូតឲស្មើនគរមហាអំណាច ជាតិអង្គម្ចាស់តូចតាច ចង់បានឲមានអ្នកបំរើជាន់ខ្ពស់ដូចស្តេចផែនដីនឹងព្រះអង្គម្ចាស់។
មើលទៀតមើលចុះប៉ុណ្ណេះ? បងឯងគ្មានប្រហែលបន្តិចសោះ។
សត្វតូចគម្រក់ ខំបំប៉ោងទាល់តែផ្ទុះខ្លួនផូង។
ក្នុងលោកសន្និវាសនេះ មានមនុស្សច្រើនដែលមិនមានសេចក្តីសន្តោសជាតិអ្នកធ្វើការរកស៊ី ធម្មតា ចង់ធ្វើឬកដូចអ្នកអង្គម្ចាស់ ជាតិស្តេចតូចៗចង់មានរាជទូតឲស្មើនគរមហាអំណាច ជាតិអង្គម្ចាស់តូចតាច ចង់បានឲមានអ្នកបំរើជាន់ខ្ពស់ដូចស្តេចផែនដីនឹងព្រះអង្គម្ចាស់។
រឿងលានិងឆ្កែ
ត្រូវជួយគ្នាទៅវិញទៅមក នេះហើយជាច្បាប់លោកនៅលើផែនដី
។ ថ្ងៃមួយ បុរសម្នាក់បណ្តើរលានិងឆ្កែទៅក្នុងព្រៃ។
ដល់ទីដំណាក់ ម្ចាស់វាឈប់ក្រោមឈើមួយដើម ហើយដេកលក់ទៅ។
លាគិតតែស៊ីស្មៅខ្ចីលាស់ល្អនៅទីវាលមួយ។ ក្នុងពេលនោះ
ឆ្កែឃ្លានបាយពេកទើបអង្វរលាថាៈ អាណិតគ្នាទៅអាសំឡាញ់
ចូរឯងបន្ទាបខ្លួនមក អញនឹងយកបាយក្នុងកញ្ជើបន្តិចស៊ី
ដ្បិតអញឃ្លានណាស់។ លានៅស្ងៀមគ្មានឆ្លើយមួយម៉ាត់សោះ
ខ្លាចខាតពេលស៊ីស្មៅ ឆ្កែអង្វរយូរណាស់ ទើបលាឆ្លើយថា អាសំឡាញ!
អញប្រាប់ឯងឲដឹង ចាំម្ចាស់ក្រោកឡើងពីសម្រាន្តសិន
លុះលោកក្រោកឡើង ចំណែកអាឯងគង់តែមានទេ កុំភ័យឡើយ។ ឱកាសនោះ
ទទួលមានចចកចេញពីព្រៃមក ដេញខាំលាភ្លាម លាស្រែកហៅឲឆ្កែជួយ
ឆ្កែមិនកំរើកសោះ ឈរតែមើលធ្វើព្រងើយ ហើយស្រែកប្រាប់ទៅលាថាៈ អាសំឡាញ់! អញប្រាប់អាឯងខំរត់ឲលឿនសិន ចាំម្ចាស់យើងក្រោកឡើង លោកមិនចេះបង្អែបង្អង់ទេ ខំផាយរត់ឲលឿន បើចចកតាមទាន់ ធាក់បំបែកមាត់វាមួយជើងទៅ ព្រោះគេទើបនឹងដាក់ដែកឲថ្មីៗ បើអាសំឡាញ់ជឿតាមអញ ចូរឯងធាក់វាឲដួលលមើល។
ឆ្កែកំពុងតែនិយាយ ចចកហែកលាស៊ីអស់រលីង។
ឆ្កែមិនកំរើកសោះ ឈរតែមើលធ្វើព្រងើយ ហើយស្រែកប្រាប់ទៅលាថាៈ អាសំឡាញ់! អញប្រាប់អាឯងខំរត់ឲលឿនសិន ចាំម្ចាស់យើងក្រោកឡើង លោកមិនចេះបង្អែបង្អង់ទេ ខំផាយរត់ឲលឿន បើចចកតាមទាន់ ធាក់បំបែកមាត់វាមួយជើងទៅ ព្រោះគេទើបនឹងដាក់ដែកឲថ្មីៗ បើអាសំឡាញ់ជឿតាមអញ ចូរឯងធាក់វាឲដួលលមើល។
ឆ្កែកំពុងតែនិយាយ ចចកហែកលាស៊ីអស់រលីង។
Computer network
I : តើអ្វីទៅជា Computer Network? :
1.1 នៅពេលមិនទាន់មានប្រព័ន្ធនេះ បណ្តា computer នៅរាយប៉ាយមិននៅជិតគ្នាទេ នៅពេលចង់ចំលងឯកសារពី Computer មួយ ទៅមួយទៀត
ត្រូវការប្រើ Floppy Disk ឬឧបករណ៍សំរាប់ចំលងឯកសារ ( Storage Device ) ដូចច្នេះហើយបានគេត្រូវបង្កើត Network នេះឡើង។
ឥឡូវនេះ Computer ទាំងឡាយត្រូវបានតភ្ជាប់ ( link ) ជាមួយគ្នាវេញហើយបង្កើតជាបរិស្ថានរំលែក ( Sharing ) នូវ Resource ឲគ្នាទៅវិញទៅមក
ដូចនេះ computer network គឺជាបណ្តាម៉ាស៊ីន ២ ឬ ច្រើន បានតភ្ជាប់គ្នាដើម្បីចែករំលែក ( Sharing Resource ) មានដូចជា Printer, Scanner, CD-ROM, modem, ។ល។
II : បណ្តាសមាសធាតុដែលបង្កើតជាប្រព័ន្ធ Computer network :
២.១ ចំពោះ ផ្នែក Hardware :
Terminal : គឺជាឧបករណ៍ input/output រួមមាន keyboard នឹង Monitor
Workstation : នៅក្នុង Lan ( Local Area Network ) វាគឺជាប្រភេទម៉ាស៊ីនមួយដែលមានបណ្តា Application Program មានតួនិទីជាចំនុន ( Node )
មួយនៅក្នុង Network
Server : គឺជាម៉ាស៊ីនមេមួយ។ ធ្វើទំនាក់ទំនងរវាងម៉ាស៊ីនមេ ( Server ) ជាមួយនឹងម៉ាស៊ីនផ្សេងទៀត គឺជាទំនាក់ទំនង Client/Server ។ និយាយរួម
Server គឺសំរាប់ឆ្លើយនូវរាល់សំនើរ ( Request ) របស់ Client.
Client : គឺជាម៉ាស៊ីន Computer របស់យើងហ្នឹងឯង ធម្មតា ប៉ុនែ្តវាអាច ស្នើសុំពត៍មាន ( Data ) ឬ Application Program ពីម៉ាស៊ីន Server បាន
PC : គឺជាម៉ាស៊ីន Computer មួយដែលអាចប្រើប្រាស់រាល់ដំណើរការដែលអ្នកចង់បាន។
Control : វាអនុវត្ត៍នូវលទ្ធភាព Communication Control ដែលធានានូវ Data យ៉ាងច្បាស់លាស់រវាង Terminal និមួយៗ
Transceiver : មានតួនាទីបញ្ជូន Data ផ្ញើទៅកាន់ controller ទៅជាសញ្ញាណចរន្ត ហើយបញ្ជូនទៅលើផ្លួវបញ្ជូន នឹងត្រលប់មកវិញ
Transmission Line : ភ្ជាប់បណ្តាចំនុចផ្តើមជាមួយនឹងចំនុចបញ្ចប់របស់ខ្សែរ Network ( Node Network ) នឹងការបញ្ជូនសញ្ញាណចរន្ត។
Physical Network : ដែលមានច្រើនប្រភេទ ទៅតាម Standard Network មានដូចជា ៖
-Ethernet : 10BASE-T, 10BASE-2, 10BASE-5
-Token Ring
-ARC Net
Network Interface Card ( NIC ) : មានជាលក្ខណៈ Plug-And-Play វាអាចប្រើបានជាមួយ៖ Windows 9x, 2k, XP, Linux…
NIC មានតួនាទីសំរាប់ បញ្ជូន Data ពី Bus Data ចំនុចមួយ ( Node ) ទៅចំនុចមួយទៀត នៅក្នុង Network.
ដើម្បី ធ្វើការនេះ Network card ត្រូវសមស្របជាមួយ Bus របស់ PC នឹង ប្រភេទ NOS, Cap…។
1.1 នៅពេលមិនទាន់មានប្រព័ន្ធនេះ បណ្តា computer នៅរាយប៉ាយមិននៅជិតគ្នាទេ នៅពេលចង់ចំលងឯកសារពី Computer មួយ ទៅមួយទៀត
ត្រូវការប្រើ Floppy Disk ឬឧបករណ៍សំរាប់ចំលងឯកសារ ( Storage Device ) ដូចច្នេះហើយបានគេត្រូវបង្កើត Network នេះឡើង។
ឥឡូវនេះ Computer ទាំងឡាយត្រូវបានតភ្ជាប់ ( link ) ជាមួយគ្នាវេញហើយបង្កើតជាបរិស្ថានរំលែក ( Sharing ) នូវ Resource ឲគ្នាទៅវិញទៅមក
ដូចនេះ computer network គឺជាបណ្តាម៉ាស៊ីន ២ ឬ ច្រើន បានតភ្ជាប់គ្នាដើម្បីចែករំលែក ( Sharing Resource ) មានដូចជា Printer, Scanner, CD-ROM, modem, ។ល។
II : បណ្តាសមាសធាតុដែលបង្កើតជាប្រព័ន្ធ Computer network :
២.១ ចំពោះ ផ្នែក Hardware :
Terminal : គឺជាឧបករណ៍ input/output រួមមាន keyboard នឹង Monitor
Workstation : នៅក្នុង Lan ( Local Area Network ) វាគឺជាប្រភេទម៉ាស៊ីនមួយដែលមានបណ្តា Application Program មានតួនិទីជាចំនុន ( Node )
មួយនៅក្នុង Network
Server : គឺជាម៉ាស៊ីនមេមួយ។ ធ្វើទំនាក់ទំនងរវាងម៉ាស៊ីនមេ ( Server ) ជាមួយនឹងម៉ាស៊ីនផ្សេងទៀត គឺជាទំនាក់ទំនង Client/Server ។ និយាយរួម
Server គឺសំរាប់ឆ្លើយនូវរាល់សំនើរ ( Request ) របស់ Client.
Client : គឺជាម៉ាស៊ីន Computer របស់យើងហ្នឹងឯង ធម្មតា ប៉ុនែ្តវាអាច ស្នើសុំពត៍មាន ( Data ) ឬ Application Program ពីម៉ាស៊ីន Server បាន
PC : គឺជាម៉ាស៊ីន Computer មួយដែលអាចប្រើប្រាស់រាល់ដំណើរការដែលអ្នកចង់បាន។
Control : វាអនុវត្ត៍នូវលទ្ធភាព Communication Control ដែលធានានូវ Data យ៉ាងច្បាស់លាស់រវាង Terminal និមួយៗ
Transceiver : មានតួនាទីបញ្ជូន Data ផ្ញើទៅកាន់ controller ទៅជាសញ្ញាណចរន្ត ហើយបញ្ជូនទៅលើផ្លួវបញ្ជូន នឹងត្រលប់មកវិញ
Transmission Line : ភ្ជាប់បណ្តាចំនុចផ្តើមជាមួយនឹងចំនុចបញ្ចប់របស់ខ្សែរ Network ( Node Network ) នឹងការបញ្ជូនសញ្ញាណចរន្ត។
Physical Network : ដែលមានច្រើនប្រភេទ ទៅតាម Standard Network មានដូចជា ៖
-Ethernet : 10BASE-T, 10BASE-2, 10BASE-5
-Token Ring
-ARC Net
Network Interface Card ( NIC ) : មានជាលក្ខណៈ Plug-And-Play វាអាចប្រើបានជាមួយ៖ Windows 9x, 2k, XP, Linux…
NIC មានតួនាទីសំរាប់ បញ្ជូន Data ពី Bus Data ចំនុចមួយ ( Node ) ទៅចំនុចមួយទៀត នៅក្នុង Network.
ដើម្បី ធ្វើការនេះ Network card ត្រូវសមស្របជាមួយ Bus របស់ PC នឹង ប្រភេទ NOS, Cap…។
Subscribe to:
Posts (Atom)
ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz
Note: If you cannot hear, please install Adobe Flash Player.
Visit Our Website