Get This

Friday, September 16, 2011

ប្រវត្តិ​កាលិលេ​

យើង​សូម​លើក​យក​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ប្រវត្តិ​របស់​មហា​បុរស​ពីរ​រូប​ ក្នុង​ចំណោម​១០​រូប​ មក​បង្ហាញ គឺ​កាលិលេវ កាលិលេ​ និង​ណាប៉ូឡេអុង​ បូណាប៉ារត៍

កាលិលេវ កាលិលេ (១៥៦៤ ១៦៤២)

"​បូរាណាចារ្យ​"​ នេះ​ជាគ្រឿង​អាកាត់​ជម្រះ​ការសង្ស័យ​ និង​ជំនឿ​គ្រប់​យ៉ាង​​ ទោះ​ជាសមហេតុ​ផល​ក្តី​ ពុំ​សម​ហេតុ​ផល​ក្តី​ កាលណា​គ្រូ​ប្រាប់​ដោយ​ពោល​ពាក្យ​ឃ្លា​ខាង​លើ​នេះ​ ត្រូវ​តែ​ស្តាប់​ ជឿ គោរព​តាម​ជាដាច់​ខាត​ និង​បំពារ​ដោយ​គ្រាន់​តែ​នៅ​តែ​សង្ស័យ​ ក៏​ពុំ​បាន​ដែរ​ វិធីសិក្សា​របស់​ជន​ជាតិ​អឺរ៉ុប​ ក្នុងសម័យ​៥០០​ឆ្នាំ​ កន្លង​ផុត​មក​ហើយ​នោះ​ ចូល​ក្នុង​ន័យ​ខាង​លើ​នេះ​ឯង។

កាលិលេ កើត​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ​ ១៥៦៤ ឪពុក​ជា​គ្រូ​ភ្លេង​នៅ​ក្រុង​ពីស​ ប្រទេស​ អ៊ី​តាលី។

កាលិលេ កាលនៅ​ជាកុមារ​ជាមនុស្ស​ភ័យ​ខ្លាច​ច្រើន​ មានស្នូរ​ផ្គលាន់​ ផ្លែត​បន្ទោរ​ជាដើម​ ដល់​ពេញ​វ័យ​បរិបូណ៍​ឡើង​ ក៏​ក្លាយ​ទៅ​ជាមនុស្ស​ ធ្វើ​ប្រយោជន៍​ធំ​ដល់​សមនុស្ស​លោក​ គឺ​គ្រាន់​តែ​ឃើញ​ចង្កៀង​យោល​យោក ជាហេតុ​ក៏​អាច​រកវិធី​កំណត់​នូវ​ ចន្រ្ទ​គ្រាស​ សូរ្យ​គ្រាស បាន​ ហើយ​ក្នុងការ​ទៅ​រស់​នៅ​ឯ​ក្រុង​វេនីស​ អាច​រក​ឃើញ​នូវ​កម្លាំង​ទំនាញ​ផែនដី​ នាំ​ឲ​ធ្វើ​ត្រី​វិស័យ​បាន​ បន្ទាប់​មក​ទៀត​អាច​ធ្វើ​គ្រឿង​ចក្រ​បូម​ទឹក​បាន​ ធ្វើ​គ្រឿង​វាស់​សីតុណ្ហភាពបាន​ ក្រោយ​មក​ទៀត​ធ្វើ​សម្រេច​នូវ​គ្រឿង​កែវ​យឹត​ ដែល​ក្លាយ​ជា​ឧបករណ៍​ខាង​តារាសាស្ត្រ​ រហូត​ដល់បច្ចុប្បន្ន​​នេះ​ មិន​តែប៉ុណ្ណោះ​ទ្រឹស្តី​ផែនដី​វិល ក៏​កកើត​ឡើង​យ៉ាង​ជាក់​ប្រាកដ​ពីពេល​នោះ​មក ដែល​ជាហេតុ​ឲ​គេ​សាង​នាឡិកា ប្រើ​បាន​រហូត​ដល់​សម័យ​នេះ​។

មិនមែន​កាលិលេ​អាច​ធ្វើ​នូវ​កិច្ច​ការ​ដ៏​មហា​ថ្លៃ​ទាំង​នេះ​បាន​ដោយ​ គ្មាន​ឧបសគ្គ​នោះ​ទេ​ គាត់​ធ្វើ​ការ​ពិសោធន៍​ បំពារ​បំពាន​ ពាក្យ​បុរាណាចារ្យ​ពោល​ ដែល​មាន​កំហុស​ស្មើ​នឹង​ការ​ប្រឆាំង​ចំពោះ​ព្រះ​ជាម្ចាស់​ដែរ​ គាត់​ក៏​ខ្ចាត់​ឃ្លាត​ចេញ​ពី​មាតុភូមិ​ទៅ​រស់​នៅ​ឯ​វេនីស​ ទើប​គាត់​ផុត​ពីគ្រោះ​ថ្នាក់​មួយ​គ្រាហ៍​ ហើយ​អាច​ធ្វើ​ឲ​សម្រេច​បាន​នូវ​កិច្ច​ការ​ដូច​ខាង​លើ​។​ ព្រោះ​នៅ​ វេនីស​ នេះ​គាត់​មាន​សេរីភាព​បរិបូរណ៍​ លើ​ពាក្យ​បុរាណាចារ្យ​ ដែល​កាល​ពីគាត់​រស់​នៅ​ ពីស​ ជាមាតុភូមិ​របស់​គាត់​ តែង​តែ​បាន​ទទួល​និង​ជាដំបង​ប្រហារ​គាត់​ តែគាត់​នៅតែ​គេច​មិន​ផុត​ពីការស្រឡាញ់​មាតុភូមិ​ នាំ​ឲគាត់​ត្រឡប់​មក​ ពីស​ វិញ មាតុភូមិ​ពុំ​ស្រឡាញ់​គាត់​ ធ្វើ​ឲគាត់​ត្រូវ​សាល​កាត់​ទោស​ពិសេស​របស់​អ្នក​បួស​តាម​លិទ្ធិ​គ្រិស្ត​ កោះ​ហៅ​យក​ទៅ​ហាម​ប្រាម​ គាត់​ក៏​ធ្វើ​ជាយល់​ព្រមតាម​ សុខ​ចិត្ត​លះ​បង់​គំនិត​ថា​ ផែន​ដី​វិល នោះ​ចោល​ព្រោះ​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ នេះ​ជាលើក​ទី​មួយ​ នៅ​ឆ្នាំ​ ១៦១៦ ដែល​ត្រូវ​សាល​នោះ​កោះ​ឡើង​ តែ​ការយល់​ព្រម​នេះ​គ្រាន់​តែ​ដើម្បើ​រស់​នៅ​ធ្វើការ​តទៅទៀត​តែ​ប៉ុណ្ណោះ ព្រោះបើ​មិនយល់​ព្រម​ថាកែប្រែ​ទេ​ អាច​នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។ ដឹង ​ការពិត​ហើយ​លាក់ទុក​ពុំ​បាន ក្រោយមក​តម្រា​តារាសាស្ត្រ​មួយ​ បាន​ត្រូវ​ចេញ​ផ្សាយ​ ក៏ទាក់​ទង​រឿង​ផែន​ដី​វិល​ទៀត​ ទោះបី​កំពុង​ឈឺ​ក៏ដោយ​ ត្រូវ​តែចូល​ទៅកាន់​ សាល ខាន​ពុំ​បាន នាក្រុង​រោម​ នៅថ្ងែ​ទី​២២​មិថុនា​ ១៩៦៣​ កាលិលេ​ អាយុ​៦៩​ ឆ្នាំ​ សាល​ជំនុំ​ជំរះ​អស់​រយៈ​កាល​៦​ខែ​ គាត់​ត្រូវ​សន្យា​ជាលាយលក្ខណ៍អក្សរ​ប្រកាស​ថា​ លះ​បង់​ការយល់​ឃើញថា​ ផែនដី​វិល​នោះ​ម្តង​ទៀត​ ក្នុង​ព្រះ​បរមនាម​ដ៏​សក្តិសិទ្ធិ​នៃ​ព្រះ​ហ្សេ​ស៊ុយ​គ្រិស្ត​ តែ​ការ​នៅ​តែ​ប្រព្រឹត្ត​ល្មើស​រហូត​ដល់​ទៅ​ពីរលើក​យ៉ាង​នេះ​ គាត់​ពុំ​អាច​នៅ​ជាមនុស្ស​គ្មាន​ទោស​បាន​ឡើយ​ ត្រូវសាល​អ្នក​បួស​កាត់​ទោស​ ដាក់​គុក​ដោយ​ឥត​មាន​កំណត់​។​ មួយ​រំពេច​ប៉ុណ្ណោះ​ ត្រូវ​ជាប់​គុក​ក៏​ពិត​ តែ​គ្រាន់​តែ​គេ​សែង​ចេញ​ពី​ទី​ជំនុំ​ជំរះ​ គាត់​ក៏​ខ្សិប​ប្រាប់​គេ​ឯង​ភ្លាម​ថា​ "ការពិត​ផែនដី​វិល "​ ។

នៅក្នុង ​គុក​៤​ឆ្នាំ គាត់​នៅ​តែ​មាន​ឱកាស​ផ្សាយ​ចេញ ដោយ​លួច​លាក់នូវ​ទ្រឹស្តី​របស់​គាត់​ជានិច្ច​ ទី​បំផុត​គាត់​ក៏​ខ្វាក់​ភ្នែក​ទាំង​សង្ខាង​ ទើប​បាន​ចេញទៅ​រស់​នៅ​ក្រៅ​គុក​បាន​តែ​៥​ឆ្នាំ​ទៀត​ ប៉ុណ្ណោះ​អាយុ​ ៧៨​ឆ្នាំ​ ក៏ទទួល​មរណភាព នៅថ្ងៃ​ទី ៨​ មករា ១៦៤២។

ដកស្រង់ចេញពី សាលារៀន

comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website