Get This

Friday, September 16, 2011

សប្បាយ​ហើយ​កើន​ប្រាជ្ញា​

(១)​ ស្លឹក​អ្វី​ដែល​មាន​តម្លៃ​ជាង​គេ?

ស្លឹក​ត្រ​ចៀក

(២)​ ត្រី​អ្វី​មាន​តម្លៃ​ជាង​គេ​?

ត្រីមាស

(៣)​ ដើម​ឈើ​អ្វី​ដែល​គ្មាន​ស្លឹក​?

ដើម​ឈើ​ងាប់

(៤) សមុទ្រ​ណា​ដែល​គ្មាន​រលក?

សមុទ្រ​ទឹក​កក

(៥) ក្នុង​ពិភព​លោក​យើង​នេះ​ មាន​ផ្លូវ​បត់​ប៉ុន្មាន?

មាន​តែ​ពីរ​គត់​គឺ​បត់​ឆ្វេង​និង​បត់​ស្តាំ

(៦) អ្នក​ណា​ដែល​ធ្វើ​ឲ​គេ​ញឹម​ច្រើន​ជាង​គេ​?

ជាង​​ថត​រូប

(៧) ពេល​ទិញ​មក​ពណ៌​ខ្មៅ​ ពេល​ប្រើ​ពណ៌​ក្រហម​ ហើយ​ពេល​បោះ​ចោល​ពណ៌​ប្រផះ?

ធ្យូង

(៨) នៅ​កន្លែង​ណា​ដែល​ "​យប់​" មាន​មុន​ "​ល្ងាច"​ ?

ក្នុង​វចនានុក្រម

(៩) ទាមួយ​ដើរ​មុខ​ទា​២ ទា​មួយ​ដើរ​ក្រោយ​ទា​២ ទី​មួយ​ដើ​រ​កណ្តាល​ទា​២។ តើ​ទា​មាន​ប៉ុន្មាន?

"​ទា​មាន​៣​" ដើរ​ជាជួរ

(១០)ឪពុក​វាយ​កូន​​ ហើយ​និង​ម្តាយ​វាយ​កូន​ តើ​មួយ​ណា​ឈឺ​ជាង​?

កូន

(១១) អ្វី​ទៅ​ដែល​ជា​កម្ម​សិទ្ធិ​របស់​យើង​តែ​អ្នក​ដទៃ​ប្រើ​ប្រាស់​ច្រើន​ជាង​​?

ឈ្មោះរបស់​យើង

(១២) ស្អី​គេ​ដែល​មាន​តែ​ធ្មេញ​អត់​មាត់?

រណា

(១៣) ក្មេង​ៗ ​៦​នាក់ និង​ឆ្កែ​ធំ​២ក្បាល​ បាំង​ឆ័ត្រ​តូច​មួយ តែ​មិន​ទទឹក​ភ្លៀង​សោះ​។ ហេតុ​អ្វី​?

ព្រោះ​មេឃ​អត់​ភ្លៀង

(១៤) ថ្ងៃ​មួយ​ទី​ក្រុង​ភ្នំ​ពេញ​ទាំង​មូល ដាច់​ភ្លើង​ លើ​មេឃ​គ្មាន​ពន្លឺព្រះ​ច័ន្រ្ទ គ្មាន​ពន្លឺ​តារា ផ្ទះ​សុទ្ធ​តែ​លាប​ពណ៌​ខ្មៅ​ ផ្លូវ​ក៏​ពណ៌​ខ្មៅ អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​ពណ៌​ខ្មៅ។ អ្នក​ជិះ​កង់​ម្នាក់ ស្លៀក​ពាក់​ពណ៌​ខ្មៅ​ មួក​ខ្មៅ​ កង់​ខ្មៅ កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​មួយ​ ស្រាប់​តែ​មាន​ឆ្កែ​ខ្មៅ​មួយ​រត់​កាត់ គាត់​ក៏​ចាប់​ហ្វ្រាំង​ងក់!​ ហេតុ​អ្វី​បាន​ជា​គាត់​មើល​ឃើញ​?

ព្រោះ​វា​ជា​ពេល​ថ្ងៃ

(១៥) ចូរ​ប្រាប់​ឈ្មោះ​ថ្ងៃ​ទាំង​ប្រាំ​នៃ​សប្តាហ៍​ដោយ​មិន​និយាយ​ ថ្ងៃ​ ចន្ទ​ អង្គារ ពុធ​ ព្រហស្បតិ៍ និង​សុក្រ​។

ម្សិលម្ងៃ ម្សិល​ម៉ិញ ថ្ងៃ​នេះ ថ្ងៃ​ស្អែក និង​ខាន់​ស្អែក

(១៦) សេះ​មួយ​ក្បាលដើរ​ទៅ​ផឹក​ទឹក​នៅ​ស្ទឹង​មួយ។​ នៅ​តាម​ផ្លូវ​វា​បាន​ជួបនឹង​ពពែ​៦​ក្បាល។ នៅ​លើ​ខ្នង​ពពែ​នីមួយៗ​មាន​ស្វា​៣​ក្បាល។ នៅ​លើ​ស្វា​នីមួយៗ​​មាន​ចាប​២​ក្បាល​។ តើ​មាន​សត្វ​ប៉ុន្មាន​ក្បាលដើរ​​ទៅ​ផឹក​ទឹក?

មាន​តែ​សេះ​មួយ​ក្បាល​គត់ ព្រោះ​សត្វ​ផ្សេង​ទៀត​ទើប​តែ​ត្រឡប់​មក​វិញ

(១៧) មាន​គ្រូប​ង្រៀន​ម្នាក់​និង​ក្មេង​ប្រុស​ម្នាក់​កំពុង​ងូត​ទឹក។ ក្មេង​ប្រុស​ជា​កូន​របស់​គ្រូ​បង្រៀន​នោះ​ តែ​គ្រូ​បង្រៀន​នោះ​មិន​មែន​ជា​ឪពុក​របស់​វា​ទេ​។ តើ​គាត់​ជា​នរណា?

ម្តាយ​របស់​ក្មេង​ប្រុស

(១៨) មាន​សំលាញ់​ពីរ​នាក់​ ម្នាក់​គ ម្នាក់​ទៀត​ខ្វាក់ នាំ​គ្នា​ទៅ​ផ្សារ។ អ្នក​គ ចង់​ទិញ​ក្រវិល​ ក៏​យក​ដៃ​ទាញ​ត្រចៀក​ធ្វើ​ជា​សញ្ញា​។ ចុះ​អ្នក​ខ្វាក់​ចង់​ទិញ​នាឡិកា ធ្វើ​យ៉ាង​ម៉េច​?

និយាយ​ប្រាប់​អ្នក​លក់

(១៩) តើ​សត្វ​ណា​ដែល​ដើរ​ជាង​៤​នៅ​ពេល​ព្រឹក ដើរ​ជើង​២​នៅពេលថ្ងៃ​ត្រង់ និង​ដើរ​ជើង​៣​នៅ​ពេល​រសៀល​?

"​មនុស្ស​" ដើរ​ជើង​៤​ពេល​កុមារ ដើរ​ជើង​២​ពេល​ដឹង​ក្តី​ និង​ដើ​រជើង​៣​ពេល​ជរា

(២០) ក្រុម​កី​ឡាបាល់​ទាត់​​ពីរ​ក្រុម​ប្រកួត​គ្នា។ ពេល​នោះ​មាន​មួយ​ក្រុម​ប្រកួត​ឈ្នះ តែ​គេ​ពិនិត្យ​ទៅ​ឃើញ​ថា​ គ្មាន​កីឡាករ​ណា​ម្នាក់​បាន​ទាត់​បាល់​សោះ។​ ព្រោះ​អ្វី​?

ព្រោះ​វា​ជាការ​ប្រកួត​រវាង​កីឡា​ការិនី!

(២១) ឪពុក​២​នាក់​ និង​កូន​២​នាក់​ ទៅ​បរបាញ់​សត្វ​។ ពួក​គេ​បាញ់​បាន​សត្វ​ម្នាក់​មួយ​។ តើ​សត្វ​ដែល​បាញ់​បាន​ទាំង​អស់​មាន​ប៉ុន្មាន​?

"​៣​ក្បាល" ព្រោះ​មនុស្ស​មាន​តែ​៣​នាក់ គឺ កូន​ ឪពុក​ និង​ជីតា

(២២) នៅ​ក្នុង​រថ​យន្ត​ក្រុង​មួយ​មាន​មនុស្ស​ដប់​នាក់។ ប្រុស​បី​ស្រី​ម្នាក់​ ចេញ​ទៅ។ តើ​នៅ​សល់​មនុស្ស​ប៉ុន្មាន​នាក់?

"​៨​នាក់ គឺ​ប្រុស​ម្នាក់​បី​ស្រី​ម្នាក់​ចេញ"

comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website