Get This

Friday, September 16, 2011

រើសជំនាញតាមទេពកោសល្យ

សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី​១១​និង​ទី​១២​ គួរ​គប្បី​ស្វែង​យល់​ឲ​ច្បាស់​ពី​ចំ​ណូល​ចិត្ត​របស់​ខ្លួន​ ដើម្បី​ងាយ​ស្រួល​តម្រង់​ទិស​រក​អាជីព​មួយ​ពិត​ប្រាកដ​នា​ពេល​​អនាគត​។​ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ល្អ​ៗ​ជួយ​សម្រួល​ដល់​ការ​ជ្រើស​រើស​មុខ​ជំនាញ​ សិក្សា​នៅ​មហា​វិទ្យាល័យៈ

• ប្រសិន​បើ​អ្នក​ពូកែ​ខាង​គណិត​វិទ្យា​ អ្នក​អាច​ចាប់​យក​អាជីព​ជា​វិស្វករ​អគ្គិសនី​ វិស្វករ​សំណង់​ស៊ីវិល​ វិស្វករ​ឧស្សាហកម្ម​ វិស្វករ​មេកានិច​ វិស្វករកុំព្យូទ័រ

• ប្រសិនបើអ្នកចូលចិត្តអានៈ អ្នកអាចចាប់យកអាជីពជាអ្នកនិពន្ធ អ្នកបកប្រែ អ្នកទំនាក់ទំនងសាធារណៈ គ្រូបង្រៀន អ្នកច្នៃម៉ូដ សិល្បករ លេខាធិការ អ្នកទទួលនិងផ្តល់ព័ត៌មានទៅភ្ញៀវ បណ្ណារក្ស អ្នកត្រួតពិនិត្យការបោះពុម្ពផ្សាយ

• ប្រសិន​បើ​អ្នក​ចូល​ចិត្ត​វិទ្យាសាស្ត្រ អ្នកអាចក្លាយជាវិស្វករគីមី ឳសថការី អ្នកបើកយន្តហោះ អ្នកឯកទេសបរិស្ថាន

• ប្រសិនបើអ្នកពូកែខាងសិក្សាសង្គម អ្នកអាចក្លាយជាអ្នកសេដ្ឋកិច្ច ជំនួយការធនធានមនុស្ស អ្នកនយោបាយ អ្នកចិត្តសាស្រ្ត អ្នកធ្វើផែនការអភិវឌ្ឍន៍ក្រុង

• ប្រសិនបើអ្នកចូលចិត្តឬពូកែខាងតន្ត្រីនិងសិល្បៈ អ្នកអាចចាប់យកអាជីពជាតារាភាពយន្ត អ្នកថតរូប សិល្បករ ឌីជេ អ្នកច្នៃម៉ូដ តន្ត្រីករ

• ប្រសិនបើអ្នកចូលចិត្តសាងសង់និងជួសជុលអ្នកអាចក្លាយជាជាងឈើ ជាងមេកានិចរថយន្ត ស្ថាបត្យករ វិស្វករសំណង់ស៊ីវិល ជាងអគ្គិសនី

• ប្រសិនបើអ្នកចូលចិត្តជួយមនុស្សអ្នកគួរជ្រើរើសយយកអាជីពជា គ្រូបង្រៀន អ្នកថែរក្សាក្មេង ពេទ្យ បុគ្គលិកអង្គការមនុស្សធម៌

• ប្រសិនបើអ្នកចូលចិត្តឬពូកែខាងកុំព្យូទ័រអ្នកអាចក្លាយជាអ្នកគ្រប់គ្រងទិន្នន័យគោល វិស្វករកុំព្យូទ័រ អ្នកគ្រប់គ្រងបណ្តាញវិបសាយ អ្នកវិភាគប្រព័ន្ធ

• ប្រសិនបើអ្នកចូលចិត្តច្បាប់ អ្នកអាចចាប់អាជីពជានគរបាល មេធាវី ចៅក្រម

• ប្រសិនបើអ្នកចូលចិត្តរឿងលុយកាក់ អ្នកអាចរើសយកអាជីពជាគណនេយ្យករ អ្នកវិភាគហិរញ្ញវត្ថុ មន្រ្តីឥណទាន ភ្នាក់ងារអលនាទ្រព្យ

• ប្រសិនបើអ្នកពូកែខាងកីឡា អ្នកអាចក្លាយជា អត្តពលលិក គ្រូបង្វឹកកីឡា អ្នករបាំ

• ប្រសិនបើអ្នកចូលចិត្តធម្មជាតិ អ្នកអាចចាប់អាជីពជា ពេទ្យសត្វ អ្នកឯកទេសចំណីអាហារនិងកសិកម្ម អ្នកគ្រប់គ្រងសួនសត្វ

ដកស្រងចេញពី សាលារៀន

comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website