Get This

Friday, September 16, 2011

បាន​ត្រឹម​តែ​ចង់​!

បាន​ជួប​ស្រស់​ស្រី​សំដី​ទន់

មុខ​មូលមាន​មន្ត​ស្រូប​ព្រលឹង

ខាប​ឆក់​បេះ​ដូង​អោយ​គាំង​ឈឹង

អារម្មណ៍​ធ្មាំង​ធ្មឹង​រឹង​ជើង​ដៃ។

ចង់ នៅ​ជួប​ជិត​កិត​កៀក​កាយ

ចង់ រស់​រៀង​អាយ​អែប​ចរណៃ

ចង់​ ចាំ​ចរចា​ទាំង​យប់​ថ្ងៃ

ចង់ ចង​និស្ស័យ​ស្នេហ៍​សំងាត់។

ចង់ ពួន​ពេប​យំ​ព្រោះ​នឹក​ស្រី

ចង់ ស្តាប់​សំដី​បី​បួន​ម៉ាត់

ចង់​ បាន​ចំលើយ​ស្បើយ​វិបត្តិ

ចង់ ណាស់​ចង់​ណាត់​ជួប​ពីរ​នាក់។

ចង់​ យល់​ពី​ពៅ​អោយ​បាន​ច្បាស់

ចង់​ ស្រែក​ប្រកាស​ចិត្ត​ជំពាក់

ចង់ ពោល​ពាក្យ​ពិត​ឥត​លៀម​លាក់

ចង់ រាប់​រាក់​ទាក់​សើច​ក្អាក​ក្អាយ​។

បាន​ត្រឹម​ តែ​ចង់​ឥត​សង្ឍឹម

បាន​ត្រឹម ញញឹម​ឥត​សប្បាយ

បាន​ត្រឹម ខក​ចិត្ត​ឥត​រសាយ

បាន​ត្រឹម តែ​ស្តាយ​!​ ស្តាយ​សោយ​សោក​!!!

ដកស្រង់ចេញពី សាលារៀន

comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website