សួស្តីមិត្តទាំងអស់គ្នា!
“ចំណេះមិនមែនកើតមានពីប្រភពតែម្យ៉ាងទេ
ពោលគឺអ្វីៗគ្រប់យ៉ាងជុំវិញខ្លួន សុទ្ធតែអាចជាគ្រូរបស់យើង”
ទំនាក់ទំនង
Tel: +85599 88 00 84 ,
+85510 81 43 48
+85510 81 43 48
E-mail:
yang_pisey@yahoo.com
ជាចុងក្រោយខ្ញុំមានកំនាព្យ១ទុកឲ្យប្រិយមិត្តសូមថ្លែងអំណរគុណដល់មិត្តទាំងអស់គ្នាដែល បានចូលទស្សនាប្លក់របស់ខ្ញុំ ។សូមឲ្យមិត្តទាំងអស់គ្នាមានសុខភាពល្អ និងជោគជ័យក្នុងការសិក្សា ។ខ្ញុំរង់ចាំនូវមតិ រិះគន់ ក្នុងន័យស្ថាបនាដោយក្តីរីករាយ ។
«កំនាព្យដាស់តឿន!»
កិច្ចសិក្សា ត្រូវទុកថា ជាទីមួយ
ខំបោះពួយ គឺប្រឹងប្រែង ឲ្យណាស់ណា
កុំជ្រមុល ពុលជ្រមុច ជុចស្នេហា
ខំសិក្សា ឲ្យចប់សិន សឹមណេះណោះ។
ស្រីមិនខ្វះ ប្រុសមិនក្រ ល្អគរគោក
ក្បាលរងោក នៅរងល់ មិនក្រសោះ
ចាំទទួល អ្នកចេះដឹង ប្រឹងរៀននោះ
ដោយស្ម័គ្រស្មោះ អស់ពីពោះ
ពិតមិនខាន។
បើរវល់ ខ្វល់និងរឿង ស្នេហាវិញ
មិនបំពេញ ខាងចំណេះ ឲ្យចំណាន
ក្រវិជ្ជា ដូចជាក្រ អ្វីគ្រប់ឋាន
ចូរប្រុងប្រាណ ហើយប្រឹងប្រែង
សិក្សាអើយ! ៕
******
ឱ! ម៉ែឪ ខំធ្វើស្រែ ថែចំការ
ហាលសូរយា ញើសតាងទឹក នឿយហត់ណាស់
ហាលភ្លៀងខ្យល់ លុយកប់ភក់
ទាំងវ័យចាស់
ខំរកកាស មាសប្រាក់លុយ សោហ៊ុយកូន។
ឲ្យបានរៀន មានចំណេះ ចេះដូចគេ
គួររិះរេ ខំប្រឹងរៀន ណា៎នាង,អូន!
អាណិតម៉ែ អាសូរឪ ចង់សណ្ដូន
សណ្ដោងកូន ឲ្យខ្ពង់ខ្ពស់
រស់ប្រសើរ។
******
អ្នកបានចេះ ចំណេះអ្វី គំនិតអ្វី
នាំដាលដុះ ផុះរស្មី កើតបញ្ញា
ទោះច្រើនតិច ពីលោកគ្រូ, សៀវភៅណា
ត្រូវដឹងថា គ្រូអាចារ្យ, សៀវភៅនោះ ។
មានគុណគាប់ គួរនឹកគុណ គោរពគុណ
កុំភ្លើតភ្លើន ភ្លេចអ្នកមុន
មានគុណខ្ពស់
កុំធ្វើជា សត្វក្រពើ ខ្លាឲ្យសោះ
ក្រែងមានឈ្មោះ ថា«ក្រពើ
វង្វេងបឹង»៕
និពន្ធដោយលោកឱម ណាគ្រី,
អត្ថាធិប្បាយទសជាតក៍, ភ្នំពេញ ១៩៦៥
No comments:
Post a Comment