Get This

Friday, January 20, 2012

Happy Chinese New Year 2012

រីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ
ខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នា
ជួបប្រទះតែសេចក្តីសុខ
គ្រប់ៗគ្នា

 រកស៊ីមានបាន
និងសប្បាយចិត្តរហូត



comments

Thursday, January 12, 2012

ស្តាប់វិទ្យុដើម្បីទទួលបានចំណេះដឹង

សព្វថ្ងៃនេះស្ថានីយវិទ្យុ នៅក្នុងប្រទេសកម្ពុជាយើងមានច្រើនណាស់ហើយ ស្ថានីយវិទ្យុនិមួយៗសុទ្ធតែមានការអប់រំផ្សេងៗគ្នា។
នាំគ្នាចូលរូមស្តាប់វិទ្យុទាំងគ្នាដើម្បីទទួល
បាននូវចំណេះដឹងទូទៅដូចជា
ចម្ងល់ស្តីអំពីច្បាប់
ច្បាប់ចរាចរណ៍
ការអប់រំ
.....


 










ប្រសិនបើលោកអ្នកទំនេរពីការងារ រៀនសូត្រ ឬកំពុងតែលេង Chat នៅលើប្រព័ន្ធ Internet
ឬក៏អ្នកដែលបើក Internet នៅតាមបណ្តាខែត្រ ក៍អាចបើកសម្រាប់ចែករំលែក
ចំណេះដឹងនៃកម្មវិធីណាមួយរបស់ស្ថានីយវិទ្យុដល់ភ្ញៀវ។

លោកអ្នកក៍អាចបើកស្តាប់នូវការផ្សាយផ្ទាល់របស់វិទ្យុបាននៅលើ
ប្រព័ន្ធ Internet ដោយគ្រាន់តែចូលទៅកាន់គេហទំព័ររបស់

ឬក៍ចុចលើ Logo


សូមអរគុណ៕





comments

Wednesday, January 4, 2012

ចង់ប្រកួតប្រជែងរូបថតអ្នកទេ


ជាការពិតណាស់ ពេលដែលបងប្អូន ចូលមកកាន់គេហ៏ទំព័រ លោកនីកួ​ ថ្ងៃនេះ។​ បងប្អូននឹងមានឱកាស ឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។​ ឱកាសរបស់អស់លោកអ្នកមាន ៣។ មានន័យថាលោកអ្នក​ មានឱកាស ៣​ ដើម្បីឈ្នះរង្វាន់ ៣ ផ្សេងគ្នា។

១.​ ដាក់រូបថត លោកអ្នកដើម្បី​ប្រកួតប្រជែង នៅក្នុង​​ គេហ៏ទំព័រ លោកនីកួ​

រង្វាន់​សរុប ៣០០ ដុល្លា កំពុងរង់ចាំអ្នក។ អ្នកណាក៏អាចចូលរួមបានដែរ!
ដើម្បីឈ្នះរង្វាន់នេះ
លោកអ្នកត្រូវដាក់ រូបថតផ្ទាល់ខ្លួនលោកអ្នក ដើម្បីអោយមិត្តអ្នកអាន បានដាក់ពិន្ទុ. ចំពោះអ្នកចូលរួមប្រកួតមួយណា ដែលមានពិន្ទុខ្ពស់ជាងគេ អ្នកនោះនឹងឈ្នះរង្វាន់ ជាទីគាប់ចិត្ត។
លក្ខខ័ណ្ឌ
១. មនុស្សម្នាក់អាចបង្ហោះ តែរូបថតមួយគត់.
២​. រូបថតរបស់អ្នក ត្រូវរង់ចាំការ approve ពី យើងខ្ញុំសិន មុននឹង online.
៣​. រូបថតរបស់អ្នក ត្រូវមានល័ក្ខណៈ ធម្មជាតិ មិន​ផាត់មុខ.
៤. ​សូមមេត្តា​ ដាក់​ Email របស់អ្នកអោយត្រឹមត្រូវ ព្រោះបើសិនជាអ្នកឈ្នះ យើងនឹងទាក់ទងអ្នកតាម Email​ តែមួយមុខគត់ ដើម្បីបើករង្វាន់!
៥. ការប្រកួតនេះ នឹងបញ្ចប់នៅ ថ្ងៃ​ ០១ ខែ ០៦ ឆ្នាំ 2012។ លោកអ្នក មិនអាចបង្ហោះ រឺក៏ចូលរួមប្រកួតចាប់ពី ថ្ងៃ​ ០១ ខែ ០៤ ឆ្នាំ 2012.
៦. រង្វាន់​សំរាប់ អ្នកលេខ ១​ នឹង​ទទួលបាន ទឹកប្រាក់ ១៥០​ ដុល្លា. លេខ ២​ នឹង​ទទួលបាន ទឹកប្រាក់ ១០០​ ដុល្លា​.លេខ ៣​ នឹង​ទទួលបាន ទឹកប្រាក់ ៥០​ ដុល្លា.
៧. យើងខ្ញុំសួមរក្សាសិទ្ធិ ក្នុងការ​បញ្ចប់ការប្រកួត មុនពេលកំណត់ បើចាំបាច់.
៨. អ្នកឈ្នះរង្វាន់ នឹងមកបើករង្វាន់នៅ ក្រុមហ៊ុន​ SOPHY SANTHANA.
៩. សូមមេត្តា ដាក់រូបពិតប្រាកដរបស់អ្នក មុខអ្នកមកបើករង្វាន់ត្រូវដូចរូបថត ដែលដាក់ប្រកួត​ បើមិនដូច្នោះ យើងមិនបើករង្វាន់អោយឡើយ.​ សូមចុចត្រង់នេះបើបងប្អូនចង់ចូលរួម!

២. ឈ្នះរង្វាន់ Medium Pizza ១ រាល់ថ្ងៃ ពីថ្ងៃ ចន្ទ័ ដល់ សុក្រ

ដើម្បីឈ្នះរង្វាន់នេះ
រង្វាន់នេះមាន​តែ បងប្អូនដែល Call​ ចូលកម្មវិធី វិទ្យុ ៩២.៧​ fm​ នៅម៉ោង ៧-៨​ យប់ តែមួយគត់ដែលអាចចូល​រួមបាន។ ប្រិយមិត្តតំរូវអោយឆ្លើយ អោយត្រូវសំនួរ ចំនួន ៣ ដែលនឹងសួរដោយ DJ នៅវិទ្យុ FM ៩២.៧។ ចំពោះប្រិយមិត្ត ដែលឆ្លើយត្រូវនឹងឈ្នះរង្វាន់ Medium Pizza ១។ ប្រិយមិត្ត ដែលឈ្នះរង្វាន់ តំរូវអោយមកយកប័ណ្ណឈ្នះរង្វាន់នៅ ក្រុមហ៊ុនសូភី សន្ថាណា ដោយភ្ជាប់មកជាមួយ លេខទូរស័ព្ទដែល Call ចូល និងអត្តសញ្ញាណប័ណ្ណ។

៣.​ ឈ្នះរង្វាន់ IPod Touch 32GB ១គ្រឿង រឺ ទឹកប្រាក់សុទ្ធ ៣០០ ដុល្លា ប្រចាំខែ

ដើម្បីឈ្នះរង្វាន់នេះ
រង្វាន់នេះមាន​តែ បងប្អូនដែល Call​ ចូលកម្មវិធី វិទ្យុ ៩២.៧​ fm​ នៅម៉ោង ៧-៨​ យប់​ តែមួយគត់ដែលអាចចូល​រួមបាន។ ប្រិយមិត្តត្រូវតែឆ្លើយ អោយត្រូវសំនួរ សរុបចំនួន ៦។ ត្រូវ ៣ សំនួរ អ្នកឈ្នះរង្វាន់ Medium Pizza និងឆ្លើយត្រូវសំនួរចំនួន ៣ ថែមទៀត នោះលោកអ្នក​ នឹងមានឱកាស បោះឆ្នោតបទចំរៀង ១ ដែលខ្លួនពេញចិត្ត ក្នុងចំនោមបទចំរៀង ទាំង ២០ បទ ដែលមាននៅលើវិបសាយលោក នីកូ ជ្រុងខាងស្តាំដៃ នៃគេហ៏ទំព័រដើម។ នៅថ្ងៃផុតកំណត់ បើបទចំរៀងដែលលោកអ្នកទាយ ស្ថិតក្នុងលំដាប់លេខ ១ នោះ លោកអក្ននឹងឈ្នះ Ipod Touch 32GB រឺទឹកប្រាក់ ៣០០ ដុល្លាភ្លាម។ ក្នុងករណី មានអ្នកឈ្នះរង្វាន់ចាប់ពី ពីរអ្នកឡើងទៅ រង្វាន់មួយនោះនឹងត្រូវបែងចែកស្មើគ្នា។ ប្រិយមិត្តមួយអ្នក មានសិទ្ធិអាចបោះឆ្នោតបានមួយដងគត់ ក្នុងមួយខែ។
***ជំនួយ
សូមកុំភ្លេច ប្រាប់ មិត្តនៅសាលា រឺក៏បងប្អូនលោកអ្នក អោយជួយ វ៉ូត! សំលេង វ៉ូត​ កាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែច្រើន។
comments

Tuesday, January 3, 2012

ដាក់នាឡិកាចលនាមនុស្សក្នង blogs


តើលោកអ្នកមាននាទ្បិកាលើប្លក់លោកអ្នករួចហើយនៅ? 

វាគួរអោយចាប់អារម្មណ៍ទេ? លោកអ្នកបានកូដទេ? ខាងក្រោមនេះជាកូដរបស់វា។
  • ទី1Code អត់មានផ្ទៃ   
 <Script charset = "Shift_JIS" src = "http://chabudai.sakura.ne.jp/blogparts/honehonecloc/honehone_clock_tr.js" > </ script>
  • ទី2Code មានផ្ទៃពណ៌ស
<Script charset = "Shift_JIS" src = "http://chabudai.sakura.ne.jp/blogparts/honehonecloc/honehone_clock_wh.js" > </ script>

*** បៀបចម្លងកូដ*** 


សូម Select លើកូដណាមួយដែលលោកអ្នកចូលចិត្ត

  • 1 ចូលទៅកាន់ប្លក់លោកអ្នក Your blogs
  • 2 ចុច Layout > Add a Gadget > HTML > pasteកូដក្នុងប្រអប់ចុចOk
ចាប់ផ្តើមភ្លាមទៅ
comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website