Get This

Wednesday, January 4, 2012

ចង់ប្រកួតប្រជែងរូបថតអ្នកទេ


ជាការពិតណាស់ ពេលដែលបងប្អូន ចូលមកកាន់គេហ៏ទំព័រ លោកនីកួ​ ថ្ងៃនេះ។​ បងប្អូននឹងមានឱកាស ឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។​ ឱកាសរបស់អស់លោកអ្នកមាន ៣។ មានន័យថាលោកអ្នក​ មានឱកាស ៣​ ដើម្បីឈ្នះរង្វាន់ ៣ ផ្សេងគ្នា។

១.​ ដាក់រូបថត លោកអ្នកដើម្បី​ប្រកួតប្រជែង នៅក្នុង​​ គេហ៏ទំព័រ លោកនីកួ​

រង្វាន់​សរុប ៣០០ ដុល្លា កំពុងរង់ចាំអ្នក។ អ្នកណាក៏អាចចូលរួមបានដែរ!
ដើម្បីឈ្នះរង្វាន់នេះ
លោកអ្នកត្រូវដាក់ រូបថតផ្ទាល់ខ្លួនលោកអ្នក ដើម្បីអោយមិត្តអ្នកអាន បានដាក់ពិន្ទុ. ចំពោះអ្នកចូលរួមប្រកួតមួយណា ដែលមានពិន្ទុខ្ពស់ជាងគេ អ្នកនោះនឹងឈ្នះរង្វាន់ ជាទីគាប់ចិត្ត។
លក្ខខ័ណ្ឌ
១. មនុស្សម្នាក់អាចបង្ហោះ តែរូបថតមួយគត់.
២​. រូបថតរបស់អ្នក ត្រូវរង់ចាំការ approve ពី យើងខ្ញុំសិន មុននឹង online.
៣​. រូបថតរបស់អ្នក ត្រូវមានល័ក្ខណៈ ធម្មជាតិ មិន​ផាត់មុខ.
៤. ​សូមមេត្តា​ ដាក់​ Email របស់អ្នកអោយត្រឹមត្រូវ ព្រោះបើសិនជាអ្នកឈ្នះ យើងនឹងទាក់ទងអ្នកតាម Email​ តែមួយមុខគត់ ដើម្បីបើករង្វាន់!
៥. ការប្រកួតនេះ នឹងបញ្ចប់នៅ ថ្ងៃ​ ០១ ខែ ០៦ ឆ្នាំ 2012។ លោកអ្នក មិនអាចបង្ហោះ រឺក៏ចូលរួមប្រកួតចាប់ពី ថ្ងៃ​ ០១ ខែ ០៤ ឆ្នាំ 2012.
៦. រង្វាន់​សំរាប់ អ្នកលេខ ១​ នឹង​ទទួលបាន ទឹកប្រាក់ ១៥០​ ដុល្លា. លេខ ២​ នឹង​ទទួលបាន ទឹកប្រាក់ ១០០​ ដុល្លា​.លេខ ៣​ នឹង​ទទួលបាន ទឹកប្រាក់ ៥០​ ដុល្លា.
៧. យើងខ្ញុំសួមរក្សាសិទ្ធិ ក្នុងការ​បញ្ចប់ការប្រកួត មុនពេលកំណត់ បើចាំបាច់.
៨. អ្នកឈ្នះរង្វាន់ នឹងមកបើករង្វាន់នៅ ក្រុមហ៊ុន​ SOPHY SANTHANA.
៩. សូមមេត្តា ដាក់រូបពិតប្រាកដរបស់អ្នក មុខអ្នកមកបើករង្វាន់ត្រូវដូចរូបថត ដែលដាក់ប្រកួត​ បើមិនដូច្នោះ យើងមិនបើករង្វាន់អោយឡើយ.​ សូមចុចត្រង់នេះបើបងប្អូនចង់ចូលរួម!

២. ឈ្នះរង្វាន់ Medium Pizza ១ រាល់ថ្ងៃ ពីថ្ងៃ ចន្ទ័ ដល់ សុក្រ

ដើម្បីឈ្នះរង្វាន់នេះ
រង្វាន់នេះមាន​តែ បងប្អូនដែល Call​ ចូលកម្មវិធី វិទ្យុ ៩២.៧​ fm​ នៅម៉ោង ៧-៨​ យប់ តែមួយគត់ដែលអាចចូល​រួមបាន។ ប្រិយមិត្តតំរូវអោយឆ្លើយ អោយត្រូវសំនួរ ចំនួន ៣ ដែលនឹងសួរដោយ DJ នៅវិទ្យុ FM ៩២.៧។ ចំពោះប្រិយមិត្ត ដែលឆ្លើយត្រូវនឹងឈ្នះរង្វាន់ Medium Pizza ១។ ប្រិយមិត្ត ដែលឈ្នះរង្វាន់ តំរូវអោយមកយកប័ណ្ណឈ្នះរង្វាន់នៅ ក្រុមហ៊ុនសូភី សន្ថាណា ដោយភ្ជាប់មកជាមួយ លេខទូរស័ព្ទដែល Call ចូល និងអត្តសញ្ញាណប័ណ្ណ។

៣.​ ឈ្នះរង្វាន់ IPod Touch 32GB ១គ្រឿង រឺ ទឹកប្រាក់សុទ្ធ ៣០០ ដុល្លា ប្រចាំខែ

ដើម្បីឈ្នះរង្វាន់នេះ
រង្វាន់នេះមាន​តែ បងប្អូនដែល Call​ ចូលកម្មវិធី វិទ្យុ ៩២.៧​ fm​ នៅម៉ោង ៧-៨​ យប់​ តែមួយគត់ដែលអាចចូល​រួមបាន។ ប្រិយមិត្តត្រូវតែឆ្លើយ អោយត្រូវសំនួរ សរុបចំនួន ៦។ ត្រូវ ៣ សំនួរ អ្នកឈ្នះរង្វាន់ Medium Pizza និងឆ្លើយត្រូវសំនួរចំនួន ៣ ថែមទៀត នោះលោកអ្នក​ នឹងមានឱកាស បោះឆ្នោតបទចំរៀង ១ ដែលខ្លួនពេញចិត្ត ក្នុងចំនោមបទចំរៀង ទាំង ២០ បទ ដែលមាននៅលើវិបសាយលោក នីកូ ជ្រុងខាងស្តាំដៃ នៃគេហ៏ទំព័រដើម។ នៅថ្ងៃផុតកំណត់ បើបទចំរៀងដែលលោកអ្នកទាយ ស្ថិតក្នុងលំដាប់លេខ ១ នោះ លោកអក្ននឹងឈ្នះ Ipod Touch 32GB រឺទឹកប្រាក់ ៣០០ ដុល្លាភ្លាម។ ក្នុងករណី មានអ្នកឈ្នះរង្វាន់ចាប់ពី ពីរអ្នកឡើងទៅ រង្វាន់មួយនោះនឹងត្រូវបែងចែកស្មើគ្នា។ ប្រិយមិត្តមួយអ្នក មានសិទ្ធិអាចបោះឆ្នោតបានមួយដងគត់ ក្នុងមួយខែ។
***ជំនួយ
សូមកុំភ្លេច ប្រាប់ មិត្តនៅសាលា រឺក៏បងប្អូនលោកអ្នក អោយជួយ វ៉ូត! សំលេង វ៉ូត​ កាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែច្រើន។
comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website