
បុរសប្រច័ណ្ឌស្រ្ដី
ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ចំនួនបីក្នុងការដោះស្រាយបញ្ហាប្រច័ណ្ឌ៖
១- ស្មោះត្រង់នឹងខ្លួនអ្នក : លោកបណ្ឌិត Ish Major ដែលជាអ្នកជំនាញខាងស្នេហាម្នាក់ដែរនោះ បានឲ្យយោបល់ថា អ្នកគួរតែនិយាយចេញឲ្យគេដឹង ដូចជាប្រាប់ទៅមិត្តភក្ដិដែលអ្នកទុកចិត្តបំផុត ឬក៏សាច់ញាតិក្នុងពេលដែលអ្នកមានអារម្មណ៍ប្រច័ណ្ឌ។ ចូរកុំលាក់ទុកអារម្មណ៍នេះ ឲ្យនៅជាប់នឹងខ្លួនអ្នករាប់ខែរាប់ឆ្នាំឲ្យសោះ។ ពេលខ្លះអ្នកគ្រាន់តែអង្គុយចុះ ហើយសរសេរវាចូលទៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកក៏អាចជួយអ្នក ឲ្យធូរស្បើយបានដែរ។ ការបញ្ចេញនូវអារម្មណ៍នេះមកក្រៅអាចឲ្យអ្នកគិតបានកាន់តែច្បាស់ លាស់ឡើងវិញ។ ឧទាហរណ៍ បុរសម្នាក់បានគិតថា ប្រពន្ធគេគួរតែត្រឡប់មកពីហាងទំនិញវិញកាលពី២០នាទីមុន ប្រហែលជានាងកំពុងតែត្រូវបានញ៉ែដោយអ្នកគ្រប់គ្រងហាងហើយ។ បុរសក្នុងឧទាហរណ៍នេះស្រមើស្រម៉ៃទៅរកផ្លូវអាក្រក់ ដោយមិនបានគិតអ្វីល្អបន្ដិចសោះក្នុងពេលគាត់ខឹងមួយឆាវនេះ តែបើគាត់គិតឲ្យបានយូរឡើងវិញ គាត់នឹងនឹកឃើញនូវអ្វីដែលល្អជាងនេះ។
២- បង្ហាញនូវអារម្មណ៍របស់អ្នកឲ្យបានត្រឹមត្រូវ : លោកបណ្ឌិតដដែលបាននិយាយថា ការប្រច័ណ្ឌគឺជាអាវុធមុខពីរ មុខទីមួយគឺដៃគូអ្នកអាចគិតថាអ្នកយកចិត្តទុកដាក់ពីនាង ទើបប្រច័ណ្ឌ និងមុខទី២គឺដៃគូអ្នកអាចគិតថាអ្នកមិនទុកចិត្តនាង។ អ្នកត្រូវបញ្ចេញអារម្មណ៍របស់អ្នកកុំឲ្យហួសព្រំដែន ដូចជាអ្នកមិនគួរនិយាយទៅកាន់ដៃគូទាំងខឹងថា “បងពិតជាប្រច័ណ្ឌខ្លាំងណាស់ ពេលបងឃើញអូនឯងចំណាយពេលនៅជាមួយអាម្នាក់នោះ” ក្នុងន័យដដែលអ្នកគួរតែជំនួសមកវិញដោយនិយាយថា “បងទទួលស្គាល់ថាបងដូចជាប្រច័ណ្ឌបន្ដិចដែរ នៅពេលបងឃើញអូនទៅមើលកុនជាមួយម្នាក់នោះ”។ អ្នកមិនគួរបញ្ចេញកំហឹងទល់កំហល់នោះទេ។ វាមិនមានប្រយោជន៍នោះទេ ក្នុងការបញ្ចេញនូវភាពខឹងក្រេវក្រោធបែបនេះ ព្រោះវាអាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅ។
៣- ប្រសិនបើអ្នកមិនមានអារម្មណ៍ប្រច័ណ្ឌ ចូរកុំភ័យខ្លាចក្នុងការធ្វើប្រច័ណ្ឌ : មានមនុស្សស្រីខ្លះមានអារម្មណ៍ថាអស្ចារ្យណាស់នូវពេលដែលដៃគូ របស់នាងប្រច័ណ្ឌ។ ដៃគូរបស់អ្នកនឹងគិតថា អ្នកយកចិត្តទុកដាក់នឹងនាង ហើយស្រឡាញ់នាងខ្លាំង។ ប្រសិនបើអ្នកមិនមានអារម្មណ៍ប្រច័ណ្ឌសោះ ក៏គួរបន្លំធ្វើជាប្រច័ណ្ឌខ្លះដែរ ដើម្បីកុំឲ្យដៃគូរបស់អ្នកគិតថាអ្នកមិនខ្វល់ពីនាង។ លោកបណ្ឌិតជំនាញខាងស្នេហាដដែល ក៏បានបញ្ជាក់ទៀតថា ស្រ្ដីខ្លះអាចនឹងគិតថាអ្នកមិនបានយកចិត្តទុកដាក់នឹងនាងទេ បានជាមិនចេះប្រច័ណ្ឌអីសោះអញ្ចឹង។ ហើយមានករណីខ្លះទៀត បុរសដែលធ្លាប់ប្រច័ណ្ឌនឹងដៃគូរបស់ខ្លួនខ្លាំង បែរជាលែងប្រច័ណ្ឌវិញនោះ គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអាចឲ្យនាងគិតថា អ្នកប្ដូរចិត្ត ឬលែងស្រឡាញ់នាងដូចមុនទៀតហើយ។
សរុបមក បើមិនចង់ឲ្យការប្រច័ណ្ឌក្លាយទៅជាមារមកពង្រាត់ស្នេហ៍របស់អ្នក ទេ ចូរកុំប្រច័ណ្ឌខ្លាំងពេកដោយខ្វះការពិចារណា និងមិនត្រូវមិនប្រច័ណ្ឌសោះនោះទេ គួរបន្លំធ្វើជាប្រច័ណ្ឌខ្លះ៕








គ្មានអ្វីដែលឈឺចាប់ជាងការដឹងថាបុរសដែល
អ្នកស្រឡាញ់ស្មើជីវិត ដែលអ្នកធ្លាប់គិតថានឹងផ្ញើវាសនាលើនោះ
ក្បត់ចិត្តអ្នកនោះទេ។ ការរើបម្រាស់ពីសេចក្ដីឈឺចាប់នេះ
គឺពិតជាពិបាកខ្លាំងណាស់
ប្រសិនបើអ្នកមិនបានរកវិធីដោះស្រាយទេនោះ។
អ្នកប្រហែលជាមិនទាន់ដឹងទេថា
អាហារពេលព្រឹក និងសិច ក៏មានភាពទាក់ទងគ្នាដែរ
ដែលប្រហែលជាអ្នកអាចនឹងមានការភ្ញាក់ផ្អើលប្រសិនបើដឹងនោះ។
ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានធ្វើការសិក្សាទៅលើយុវវ័យ
ចំនួន ៣០០០នាក់ ហើយជាលទ្ធផល អ្នកស្រាវជ្រាវទាំងនោះបានរកឃើញថា
យុវវ័យដែលមិនញ៉ាំអាហារពេលព្រឹក
បានបាត់បង់ភាពបរិសុទ្ធនៅក្នុងអាយុក្មេងវ័យ មានន័យថា អ្នក
ដែលមិនញ៉ាំអាហារពេលព្រឹកមានអត្រាឈានទៅរកការរួមភេទខ្ពស់
។