
បងស្រឡាញ់អូន
ដើម្បីរកឃើញនូវចំណុចនេះ ក្រុមអ្នកស្រាវជ្រាវទាំងនោះបាន
ធ្វើការសាកសួរសំណួរទៅកាន់បុរស នារីចំនួន ៤៥នាក់នៅសហរដ្ឋអាមេរិក។ ជាលទ្ធផលនៃការស្រាវជ្រាវនេះ បានរកឃើញថា បុរសចំនួន ៦១,៥% ជាអ្នកសារភាពស្នេហ៍មុនភាគីនារី។ ចំណែកឯបុរសដែលសារភាពទាំងនោះ គឺប្រើរយៈពេលជាមធ្យម ៩៧,៣ថ្ងៃនៃទំនាក់ទំនង មុនពេលសារភាពបញ្ជាក់ពីអាថ៌កំបាំងក្នុងជម្រៅបេះដូង។ រយៈពេល ៩៧,៣ថ្ងៃនេះ គឺលឿនជាងភាគីនារីចំនួន ៦សប្ដាហ៍ នេះបើយោងតាមព្រឹត្តបត្រចិត្តវិទ្យាសង្គម និងបុគ្គលិកលក្ខណៈ។
ផ្ទុយពីភាគីនារីដែលមិនចង់លឺពាក្យសារភាពពីបុរសលឿនពេក ភាគីបុរសនឹងសប្បាយពន់ពេក ប្រសិនបើនារីប្រើពាក្យបីម៉ាត់នេះកាន់តែលឿន។
អ្វីដែលសំខាន់ ដែលខ្មែរសារិកាចង់លើកឡើង គឺបុរស ទាំងឡាយត្រូវធ្វើការសង្កេតនារីដែលខ្លួនលួចស្រឡាញ់ឲ្យបាន ច្បាស់លាស់ មុននឹងហាថ្លែងវាចារសាសព្ទសារភាពស្នេហាទៅកាន់នារីម្នាក់នោះ ព្រោះពេលដែលនិយាយរួចហើយ អ្វីដែលយើងចង់លឺតបមកវិញគឺពាក្យថា "អូនក៏ស្រឡាញ់បងដែរ" ។ ដូចដែលធ្លាប់ដឹងរួចមកហើយថា ពាក្យមួយឃ្លានេះ គឺពិបាកនឹងនិយាយណាស់ សម្រាប់បុរសដែលមិនធ្លាប់មានបទពិសោធ ដូចដែលបទចម្រៀងមួយបទបានច្រៀងថា ហ៊ានស្រឡាញ់ តែមិនហ៊ានសារភាពដូច្នេះដែរ។
No comments:
Post a Comment