ភាសាCជាភាសាកម្មវិធីមានរចនាសម្ពន័្ធមួយដែលត្រូវបានគេប្រើប្រាស់សរសេរកម្មវិធីសម្រាប់ ដោះស្រាយបញ្ហាផ្ទាល់ដែបានដោយមិនចាំបាច់ព្រួយបារម្ភពីម៉ាស៊ីនដែលកំពុងតែប្រើប្រាស់ឡើយ ហើយជាHighlevel language ។
ភាសា C ត្រូវបានបង្កើតដោយមានលក្ខណៈជិតស្និតនឹងការបង្កើតប្រព័ន្ធ ប្រតិបត្តិការយូនិក (Unix) ដែលតំបូងឡើយប្រព័ន្ធប្រតិបត្តិការយូនិក (Unix)នេះបានបង្កើតដោយកូដ បណ្ដុំ(assembly) ប៉ុណ្ណោះ សម្រាប់ដាក់ប្រតិបត្តិការម៉ាស៊ីន PDP-7 ហើយដែលក្រោយមកក៏ត្រូវបានប្រើប្រាស់ដើម្បីដាក់ប្រតិបត្តិការ ម៉ាស៊ីន PDP-11។ នៅឆ្នាំ ១៩៧៣ ភាសា C បានបន្ថែមនូវរចនាសម្ព័ន្ធ(struct type)និងត្រូវ បានយកទៅប្រើប្រាស់សម្រាប់សរសេរស្នូលរបស់ប្រព័ន្ធប្រតិបត្តិការ យូនិក (Unix Kenal) ហើយដែលបានក្លាយជាភាសាសរសេរកម្មវិធីព័ត៌មានវិទ្យាទីមួយដែល ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់បង្កើតប្រព័ន្ធប្រតិបត្តិការ ជំនួសការសរសេរបែបកូដបណ្ដុំ (assembly)។
នៅឆ្នាំ ១៩៧៨ លោក ប្រ៊ីយ៉ាន ឃ័រនីញ៉ាន (Brian Kernighan) និង ដេនីស រីឆាត (Dennis Ritchie) បានបោះពុម្ពសៀវភៅ The C Programming Language លើកទីមួយ ដែលក្រោយមកបានគេហៅថា "K&R"។
នៅឆ្នាំ ១៩៨៣ វិទ្យាស្ថាន បទដ្ឋានជាតិនៃសហរដ្ឋអាមេរិច American National Standards Institute (ANSI) បានបង្កើតបទដ្ឋានថ្មីសម្រាប់ភាសា C ហើយនៅឆ្នាំ ១៩៨៩ ក៏ត្រូវបានទទួលស្គាល់ជាបទដ្ឋាន ANSI X3.159-1989 "Programming Language C" ដែលត្រូវបានហៅជាទូទៅថា ANSI C ឫបទដ្ឋាន C, ឫ C89។
នៅឆ្នាំ១៩៩០ បទដ្ឋាន ANSI C ត្រូវបានទទួលស្គាល់ដោយសហព័ន្ធបទដ្ឋានអន្តរជាតិ ISO ហើយដែលត្រូវបានគេហៅថា "C89" ឫ "C90"។
ក្រោយមកបទដ្ឋាន"C89" ក៏ត្រូវបានកែប្រែនិងបញ្ចូលបន្ថែមលក្ខណៈថ្មី និងត្រូវបានទទួលស្គាល់ដោយប្រព័ន្ធបទដ្ឋានអន្តរជាតិ ISO (ISO/IEC 9899:1999)នៅឆ្នាំ ១៩៩៩ដែលត្រូវបានស្គាល់ថា C99 ។
ភាសា C បានបង្កើតឡើងដោយលោកដេនីស រីឈី (Dennis Ritchie) នៅចន្លោះឆ្នាំ ១៩៦៩ និង ១៩៧៣ នៅបន្ទប់ពិសោធរបស់Bell Telephone នឹងមានសន្ទុះខ្លាំងនៅឆ្នាំ ១៩៧២ នេះបើតាមសំដីរបស់លោកដេនីស រីឈី។ គេបានដាក់ឈ្មោះភាសានេះថាជា "ភាសា C" ព្រោះវាត្រូវបានបង្កើតឡើងដោយប្រើប្រាស់លក្ខណៈរបស់ភាសា B បង្កើតឡើងដោយលោក Ken Thompson។ ភាសា B គឺត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើលក្ខណៈរបស់ភាសា BCPL ដែលបានបង្កើតឡើងដោយលោក ម៉ាធីន រីឆាត (Martin Richards)។ ដូច្នេះ ភាសា C ទទួលលក្ខណៈដោយប្រយោលអំពីភាសា BCPL តាមរយៈភាសា B។
ភាសា C ត្រូវបានបង្កើតដោយមានលក្ខណៈជិតស្និតនឹងការបង្កើតប្រព័ន្ធ ប្រតិបត្តិការយូនិក (Unix) ដែលតំបូងឡើយប្រព័ន្ធប្រតិបត្តិការយូនិក (Unix)នេះបានបង្កើតដោយកូដ បណ្ដុំ(assembly) ប៉ុណ្ណោះ សម្រាប់ដាក់ប្រតិបត្តិការម៉ាស៊ីន PDP-7 ហើយដែលក្រោយមកក៏ត្រូវបានប្រើប្រាស់ដើម្បីដាក់ប្រតិបត្តិការ ម៉ាស៊ីន PDP-11។ នៅឆ្នាំ ១៩៧៣ ភាសា C បានបន្ថែមនូវរចនាសម្ព័ន្ធ(struct type)និងត្រូវ បានយកទៅប្រើប្រាស់សម្រាប់សរសេរស្នូលរបស់ប្រព័ន្ធប្រតិបត្តិការ យូនិក (Unix Kenal) ហើយដែលបានក្លាយជាភាសាសរសេរកម្មវិធីព័ត៌មានវិទ្យាទីមួយដែល ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់បង្កើតប្រព័ន្ធប្រតិបត្តិការ ជំនួសការសរសេរបែបកូដបណ្ដុំ (assembly)។
នៅឆ្នាំ ១៩៧៨ លោក ប្រ៊ីយ៉ាន ឃ័រនីញ៉ាន (Brian Kernighan) និង ដេនីស រីឆាត (Dennis Ritchie) បានបោះពុម្ពសៀវភៅ The C Programming Language លើកទីមួយ ដែលក្រោយមកបានគេហៅថា "K&R"។
នៅឆ្នាំ ១៩៨៣ វិទ្យាស្ថាន បទដ្ឋានជាតិនៃសហរដ្ឋអាមេរិច American National Standards Institute (ANSI) បានបង្កើតបទដ្ឋានថ្មីសម្រាប់ភាសា C ហើយនៅឆ្នាំ ១៩៨៩ ក៏ត្រូវបានទទួលស្គាល់ជាបទដ្ឋាន ANSI X3.159-1989 "Programming Language C" ដែលត្រូវបានហៅជាទូទៅថា ANSI C ឫបទដ្ឋាន C, ឫ C89។
នៅឆ្នាំ១៩៩០ បទដ្ឋាន ANSI C ត្រូវបានទទួលស្គាល់ដោយសហព័ន្ធបទដ្ឋានអន្តរជាតិ ISO ហើយដែលត្រូវបានគេហៅថា "C89" ឫ "C90"។
ក្រោយមកបទដ្ឋាន"C89" ក៏ត្រូវបានកែប្រែនិងបញ្ចូលបន្ថែមលក្ខណៈថ្មី និងត្រូវបានទទួលស្គាល់ដោយប្រព័ន្ធបទដ្ឋានអន្តរជាតិ ISO (ISO/IEC 9899:1999)នៅឆ្នាំ ១៩៩៩ដែលត្រូវបានស្គាល់ថា C99 ។
No comments:
Post a Comment