Get This

Friday, September 16, 2011

ល្បិច​ឆ​បោក​ក្នុង​សង្គម​

យើង​គ្រប់​គ្នា​គួរ​ ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ជាមួយ​ល្បិច​បោក​ប្រាស់ ​ក្នុង​សង្គម​មនុស្ស​។ ពួក​ជន​បោក​ប្រាស់​ ចេះ​ល្បិច​ប្លែកៗ​គ្រប់​រូប​ភាព។​ ខាង​ក្រោម​នេះ គឺ​ជា​ល្បិច​ដែល​ពួក​ជន​ល្មើស តែង​ប្រើ​ប្រាស់ៈ

ល្បិចចោរ​បោក​អ្នក​លក់​កុំ​ព្យូទ័រៈ ជនល្មើស​ប្រើ​ល្បិច​ថា​ខ្លួន​ស្នាក់​នៅ​សណ្ឋាគារ​នេះ​ ឬ​សណ្ឋាគា​នោះ​ ចង់​កម្មង់​ទិញ​កុំ​ព្យូ​ទ័រយក​ទៅ​ទំពាក់​ក្នុង​សណ្ឋាគារ។​ លុះ​ដល់​ពេល​ត្រូវ​ផ្ទេរ​លុយ​ឲ​អ្នក​លក់​ ក៏​រត់​គេច​ខ្លួន​បាត់​ ហើយ​ប្រមូល​យក​កុំព្យូទ័រ​ ទៅ​តាម​ខ្លួន​អស់។ (សម្រង់​អត្ថបទ ពី​គេហទំព័រ​ដើម​អំពិល)

ល្បិច​បោក​យក​ គ្រឿង​​អលង្ការក្នុង​សណ្ឋាគារៈ ចោរ​ស្រី ទូរស័ព្ទ​ល្បួង​ហៅ​ស្រ្តី​ពីរ​នាក់​ ភរ​ថា​ទៅ​ដើរ​លេង​ជាមួយ​ភ្ញៀវ​។ ប៉ុន្តែ​មុន​ពេល​ដើរ​លេង​ ចោរ​ស្រី​បបួល​ស្រ្តី​ទាំង​ពីរ​ទៅ​ម៉ាស្សា​ក្នុង​សណ្ឋាគារ​សិន​ ដើម្បី​ឲ​ភ្ញៀវ​មើល​ទៅ​ឃើញ​ស្អាត។ ពេល​ចូល​ក្នុង​បន្ទប់​ប្តូរ​ខោអាវ​ ក៏​ប្រាប់​ឲ​ស្រ្តី​ទាំងពីរ​ដោះ​អលង្ការ​ចេញ អស់​ពីខ្លួន​ទុក​ក្នុង​បន្ទប់។ ពេល​ចូល​ទៅ​បន្ទប់ម៉ាស្សា​ ចោរស្រី​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​ តេ​ទៅ​ភ្ញៀវ​នៅ​ខាង​ក្រៅ​បន្ទប់។ ឆ្លៀតឱកាស​ដែល​ពួក​នាង​ទាំង​២​នាក់​កំពុង​ឱ្យ​គេ ម៉ាស្សា​ខ្លួន​ឱ្យ​នៅ​ឯ​ក្នុង​បន្ទប់​នោះ ខ្លួន​ក៏​ចូល ទៅ​ក្នុង​បន្ទប់​ប្ដូរ​សំលៀក​បំពាក់ រួច​ដោះ គ្រឿងអលង្ការ​កាឡៃ​របស់​ខ្លួន​ដូរ​យក​គ្រឿងអលង្ការ​មាស​បា្ល​ទី​ន​របស់​ពួក​ នាង រួម​ទាំង ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ដែល​ខ្ចី​ទូរស័ព្ទ​ទៅ​ភ្ញៀវ​ផង​ដែរ ហើយ​គេចខ្លួន​ចេញ​មក​ខាងក្រៅ សណ្ឋាគារ។ (សម្រង់​អត្ថបទសារព័ត៌មាន​ កោះ​សន្តិ​ភាព ចុះ​ថ្ងៃ អង្គារ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១០)

ល្បិច​ទម្លាក់​ មាស​ក្លែង​ក្លាយៈ ល្បិច​នេះ​ ជន​ល្មើស​ធ្វើ​ជា​ហៅ​ជន​រង​គ្រោះ ថា​ជន​រង​គ្រោះ​ជ្រុះ​របស់​។​ លុះ​ជន​រង​គ្រោះឈប់​ មើល​ទៅ​ឃើញថង់​មាស​ក៏​មាន​ចិត្ត​លោភ​លន់​ចង់​បាន។ ជន​ល្មើស​ ក៏​ប្រើ​ល្បិច​ធ្វើ​ជា​សុំ​ចែក​គ្នា ព្រោះ​ខ្លួន​ជា​អ្នក​ហៅ​ជន​រង​គ្រោះឲ​រើស។ រូប​ភាព​នៃ​ការបោក​ប្រាស់​មានផ្សេងៗ​គ្នា។​ ជួន​កាល​​ ជន​ល្មើស​បបួល​ ជន​រង​គ្រោះ​ប្តូរ​មាស​ក្លែង​ក្លាយ​ដែល​ជន​រង​គ្រោះ​គិត​ថា​ជាមាស​ពិត​ជាមួយ អលង្ការ​របស់​ជន​រង​គ្រោះ​ ឬជួនកាល​ជាមួយ​ម៉ូតូ​ ឬ​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត។ ល្បិច​នេះ​​ មាន​វត្តមាន​ក្នុង​សង្គម​យូរ​ណាស់​មក​ហើយ​ តែ​ជន​ល្មើស​នៅ​តែ​ធ្វើ​សកម្ម​បាន​សម្រេច ជួនកាល។

ល្បិច​រើស​បាន​ លុយ ៦០០០​ ដុល្លារ បបួល​ចែក​គ្នា​ ដោះ​យក​អស់​គ្រឿង​អលង្ការៈ ស្ដ្រី​ដែល​ចាញ់បោកគេ​នោះ​ឈ្មោះ​សន ចាន់​ធី អាយុ​៣៨​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុកក្រគរ ។ ស្ដ្រី​រូប​នេះ​បាន​រាយការណ៍​ប្រាប់ ប៉ូលិស​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា នោះ​គាត់បាន​មក​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ពោធិ៍សាត់ ។ ខណៈ​ពេល​កំពុង​ដើរ​ក្នុង​ផ្សារ​ស្រាប់តែ​ឃើញស្ដ្រី​៣​នាក់​មិន​ដែល​ស្គាល់ ហើយ​ម្នាក់​ក្នុងចំណោម​នោះ​បាន​មក​ខ្សឹប​ប្រាប់​ថា ពួក​គេរើស​បាន​លុយ​ចំនួន​៦.០០០​ដុល្លារ ជួយ​លាក់ការណ៍​ផង​ចាំ​យើង​ចែក​គ្នា​៤​នាក់​ស្មើ ថា​រួចហើយ​ស្ដ្រី​ម្នាក់​នោះ​បាន​ដឹក​ដៃ​គាត់​សំដៅ​ទៅ​កន្លែង​ផ្ញើ​ម៉ូតូ ឯ​ពីរ​នាក់​ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​ផ្សេង​តាម​ពីក្រោយ ។ ពួក​គេ​បាន​ជិះម៉ូតូ​ឆ្លង​ស្ពានថ្ម​ថ្មី​ទៅ​ខាងកើត​ស្ទឹង​ចូល​ក្នុង វត្ដ​បន្ទាយ​ដី ។ នៅ​ពេល​នោះ​ស្ដ្រី​ទាំង​៣​នាក់ បាន​លួងលោម​គាត់​ឱ្យ​ដោះ​ខ្សែដៃ​ប្លា​ទី​ន ទំងន់​២​តម្លឹង​កន្លះ លុយ​២​លាន​រៀល និងទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​គាត់​ទៅ​ឱ្យ​ពួកគេ ។

ប្រភព​ដដែល​បាន​រៀបរាប់ ​ទៀត​ថា ពេលគាត់​ប្រមូល​ឱ្យ​រួច​ពួក​គេ​និយាយ​ថា យើង​ទៅចែក​គ្នា​នៅ​សារមន្ទីរ​ខេត្ដ​វិញ ព្រោះ​នៅ​ទី​នេះមាន​គេ​មើល​មក​ឃើញ​។ ភ្លាម​នោះស្ដ្រី ដែល​កាន់​របស់របរ​បាន​ជិះ​ម៉ូតូ​២​នាក់​ទៅមុន​បាត់ ទុក​ឱ្យ​គាត់​ជិះ​ម៉ូតូ​ជាមួយ​ស្ដ្រី​ម្នាក់ទៀត ។ លុះ​ទៅ​ដល់​ខាង​មុខ​ផ្សារ​ពោធិ៍សាត់ ស្ដ្រី​អ្នក​បើក​ម៉ូតូ​ធ្វើ​ជា​ខូច​ម៉ូតូ​ហើយ​ឱ្យ​គាត់​ជិះ​ម៉ូតូឌុប​ទៅ​ សារមន្ទីរ​ដើម្បី​ចែក​លុយ​គ្នា ។ ពេល​ទៅ​ដល់​អត់​ឃើញ​ស្ដ្រី​២​នាក់​ដែល​ជិះម៉ូតូ​ទៅ​មុន​នោះ​ទេ ហើយ​ពេល​ត្រឡប់​មករក​ស្ដ្រី​ដែល​ខូច​ម៉ូតូ​នៅ​ខាង​មុខ​ផ្សារ​វិញ​ក៏​អត់ឃើញ​ ដែរ ពេល​នោះ​ទើប​ដឹង​ថា​គាត់​ចាញ់ បោក​គេ​ក៏​មក​ប្ដឹង​ប៉ូលិស​តែ​ម្ដង ។

ស្ដ្រី​រង​គ្រោះ​បន្ដ​ ទៀត​ថា ចាប់តាំងពី​ពួកគេ​មក​ខ្សឹប​ដាក់​ត្រចៀក​រហូត​ដល់​ដើរ​តាម ឡើង​ជិះ​ម៉ូតូ​និង​ដោះ​គ្រឿងអលង្ការ​ឱ្យ​គេ នោះ​គាត់​ហាក់បីដូចជា​មិនដឹង​អ្វី​ទាំងអស់ គឺ​គេ​ឱ្យធ្វើ​អ្វី​ក៏​ធ្វើ​តាម​គេ លុះ​ពេល​គេ​ចេញផុត​ទើប​ដឹងខ្លួន​។ (សម្រង់​អត្ថបទ​សារព័ត៌មាន​ កោះ​សន្តិភាព ថ្ងៃ​ទី១៥ មិថុនា ២០១១)

ល្បិច​យក​ដុំ​ ឥដ្ឋ​ខ្មៅ​ដាក់​ក្នុង​កំប៉ុង​រុំ​បង់​ស្អិត​ជិត​ថា​ជា​មាសតម្លៃ​​៣០​ម៉ឺន​ ដុល្លារ​ ផ្ញើ​ទុកនឹង​ចៅ​អធិការ រួច​ចេញ​ទៅ​បាត់​ ក្រោយ​មក​ត្រឡប់​មក​វិញ​ថា​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ត្រូវ​ការ​លុយ​ព្យាបាល​ជំងឺ។ លុយ​សរុប​៣​ពាន់​ដុល្លារ​ តែ​ខ្លួន​មាន​លុយ​តែ​៣​ពាន់​ដុល្លារ​ សុំ​ខ្លី​១​ពាន់​ដុល្លារ​សិន​ ព្រោះ​មាន​មាស​តម្លៃ​៣០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ស្រេច។ លុះគណៈកម្មការ​វត្ត​សង្ស័យ ណាត់​ជួប​ឲ​មកយក​លុយ​ មិន​ព្រម​មក​ជួប​ ថា​ឲ​វេរ​តាម​ធនាគារ។ (សម្រង់​អត្ថបទ​សារព័ត៌​មាន​ កោះ​សន្តិភាព​)

ល្បិច​បោក​ ទាំង​ម្ចាស់​ផ្ទះ​ជួល​ ទាំង​ក្រុមហ៊ុន​យក​វត្ថុ​មាន​តម្លៃ​អស់​ ៥០០០​ដុល្លារៈ មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​មាន​កំ​ពស់​ទាប​ ​ពាក់​វ៉ែន​ខ្មៅ​ ​បាន​កុហក​ថា​រក​ផ្ទះ​ជួល​ដើម្បី​បើក​ក្រុម​ហ៊ុន​ ​ចំ​ការ​កៅស៊ូ​ ​។ ក្រោយ​ពី​ឯក​ភាព​គ្នា​រួច​ថា​នឹង​ ​ចុះ​កុង​ត្រា​ក្នុង​តំ​លៃ​ ​៥០០០ដុល្លារ​ ​ក្នុង​១ខែ​ហើយ​ ​នោះ​ ​បុរស​រូប​នោះ​បាន​ណាត់​ម្ចាស់​ផ្ទះ​ថា​នឹង​ជួប​គ្នា​ធ្វើ​កិច្ច​សន្យា​នៅ​ ម៉ោង​ ​៣រសៀល​ ​ថ្ងៃ​ដដែល​នោះ​។​ ​ដល់​ម៉ោង​ណាត់​ក៍​ស្រាប់តែ​ឃើញ​បុរស​នោះ​ ​មក​ដល់​តាម​កាល​កំណត់​មែន​ដោយ​មាន​ ​ទាំង​នាំ​បុរស​ម្នាក់​និង​ស្រី​ម្នាក់​មក​ ​ជាមួយ​ផង​ ​។ ខ​ណៈ​ដែល​ម្ចាស់​ផ្ទះ​កំពុង​ជាប់​រវល់​ ​ក្នុង​ការ​សំអាត​ផ្ទះ​នោះ​ ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ក៍​នាំ​អ្នក​ដែល​មក​ជាមួយ​គាត់​ទាំង​ពីរ​នាក់ ​ ​នោះ​ឡើង​ទៅ​លើ​ផ្ទះ​ដែល​ប្រុង​នឹង​ជួល​នោះ​ ​។ មួយ​សន្ទុះ​ក្រោយ​មក​ក៏​ចុះ​មក​វិញ​តែ​ម្នាក់​ឯង​ដោយ​មាន​យក​ស្បោង​ ​និង​កាបូប​ ​ដែល​គេ​ដឹង​ថា​មាន​ស​ម្ភា​រៈ​ជា​ទូរស័ព្ទ​ដៃ​ម៉ាក ​Iphone​ ជា​ច្រើន​គ្រឿង​មាន​ ​តម្លៃ​ជាង​៥០០០ដុល្លារ​ចុះ​មក​ក្រោម​តែ​ម្នាក់​ឯង​ ​។ សូម​ជម្រាប​ថាស​ម្ភា​រៈ​ទាំង​ ​នោះ​គឺ​ជា​របស់​តំណាង​ក្រុម​ហ៊ុន​មួយ​ផ្សេង​ទៀត​ដែល​បុរស​នោះ​នាំ​មក​មាន​ គ្នា​ ​ពីរ​នាក់​ស្រី​ប្រុ​ស​។​ ​ក្រោយ​ពី​ចុះ​ពី​លើ​ផ្ទះ​តែ​ម្នាក់​ឯង​ហើយ​យក​ស​ម្ភា​រៈ​ទាំង​នោះ​ ​ចុះ​ទៅ​បាត់​ដោយ​គ្មាន​អ្នក​ណា​ដឹង​នោះ​ ​ម្ចាស់​ផ្ទះ​ឆ្ងល់​ក៍​ស្រាប់តែ​ឡើង​ទៅ​ខាង​ ​លើ​ទើប​ដឹង​ថា​មនុស្ស​ទាំង​ពីរ​នាក់​ស្រី​ប្រុស​នោះ​ត្រូវ​បាន​បុរស​មិន​ ស្គាល់​អត្ត​ ​សញ្ញាណ​នោះ​ចាក់​សោ​រ​ចោល​ហើយ​លួច​យក​ស​ម្ភា​រៈ​ទាំង​នោះ​រត់​បាត់​តែ​ ​ម្ត​ង​។​ ក្រោយ​មក​ម្ចាស់​ផ្ទះ​បាន​ធ្វើ​ការ​សាកសួរ​បុរស​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ នោះ​ទើប​បាន​ ​ដឹង​ថា​ពួក​គេ​រង​ការ​ចាញ់​បោក​ហើ​យ​។​ ​បុរស​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ដែល​ជា​ ​តំណាង​ក្រុម​ហ៊ុន​ ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ ​បាន​ទៅ​បញ្ជា​ទិញ​រថ​យន្ត​ពី​ក្រុម​ហ៊ុន​របស់​គាត់​ចំនួន​៤ គ្រឿង​ ​ដែល​មាន​ ​ការ​បញ្ចុះ​តម្លៃ​ពិសេស​ ​ទិញ​ឡាន​មួយ​ថែម​ទូរស័ព្ទ​ ​I​ ​Phone​ ​ចំនួន​១គ្រឿង​ ​ផង​ដែរ​ ​។ បុរស​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ដែល​ជា​ ​តំណាង​ក្រុម​ហ៊ុន​ ​បាន​ប្រាប់​ទៀត​ថា​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ​បាន​ប្រាប់​ពួក​គាត់​ ទាំង​ពីរ​ថា​អោ​យមក​យក​លុយ​នៅ​ ​ក្រុម​ហ៊ុន​របស់​គេ​ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​ ​គ្រោង​នឹង​ជួល​ថ្មី​នោះ​។​ ​តែ​ពិត​ប្រាកដ​ ​នោះ​ជា​ការ​ចាញ់​បោក​ទៅ​វិ​ញ​។ (អត្ថបទ​ដោយ ម៉ៅ​ នរិទ្ធីយ៉ា​ វិទ្យុ​នគរ​វត្ត​)

ប្រភពដើម សាលារៀន

comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website