
អាហារដែលជួយការពារ
មហារីក
សូមមើលលម្អិតដូចខាងក្រោមនេះ៖
១- សណ្ដែក

សណ្ដែក គឺជាប្រភេទអាហារដែលមិនបាច់ចំណាយច្រើនក្នុងការរកទិញ ប៉ុន្ដែអត្ថប្រយោជន៍របស់វាពិតជាច្រើន។ សណ្ដែកមានផ្សំទៅដោយ ប្រូតេអ៊ីន វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
សណ្ដែកមានច្រើនប្រភេទ ប៉ុន្ដែវាសុទ្ធសឹងតែមានប្រយោជន៍ទាំងអស់ ដែលពួកវាអាចជួយគ្រប់គ្រងទម្ងន់របស់អ្នក និងអាចជួយកាត់បន្ថយហានីភ័យនៃជំងឺបេះដូង និងជំងឺមហារីកច្រើនប្រភេទផងដែរ។
២- ផ្លែប៊ើរី

ផ្លែប៊ើរី មិនមែនជាប្រភេទផ្លែឈើដែលដុះនៅស្រុកខ្មែរនោះទេ ប៉ុន្ដែយើងអាចរកទិញវាបាននៅតាមផ្សារនានា។ វាមានច្រើនប្រភេទណាស់ ដូចជា ស្រ្ដរប៊ើរី, ប៊្លូប៊ើរី, រ៉ាសប៊ើរី, គ្រែនប៊ើរី, ឬក៏ប៊្លែកប៊ើរីជាដើម។ ប៊ើរី មានសារធាតុហ្វៃប៊ើ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយពន្យាភាពចាស់ជាវ័យផងដែរ។
ប៊ើរី គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការពារការបាត់បង់ការចងចាំ និងជាពិសេសគឺកាត់បន្ថយហានីភ័យនៃជំងឺមហារីក។
៣- បន្លែប្រភេទស្ពៃ

ការជ្រើសរើសនូវបន្លែប្រភេទស្ពៃ ដែលមានដូចជា ប្រូកូលី ស្ពៃក្ដោប ខាត់ណា និងស្ពៃជាច្រើនប្រភេទទៀត គឺពិតជាល្អ ដោយសារតែវាមានផ្ទុកទៅដោយសារធាតុ ហ្វៃប៊ើ ដែលជាភ្នាក់ងារកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកបានមួយចំនួន ក៏ដូចជាជួយថែរក្សាទម្ងន់មិនឲ្យឡើងជ្រុល។ អ្វីដែលគួរបញ្ជាក់ផងដែរនោះ គឺប្រូកូលី (ក្នុងរូប) គឺត្រូវបានគេចាត់ទុកថាជាស្ដេចនៃបន្លែ ដោយសារតែវាមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើន ជាពិសេសគឺមានជាតិកាល់ស្យូមច្រើន ពោលគឺស្មើនឹងទឹកដោះគោមួយកែវ មានវីតាមីន C ច្រើនជាងផ្លែក្រូច និងការពារខួរក្បាល។
៤- ខ្ទឹមស

ខ្ទឹមស មានអត្ថប្រយោជន៍សុខភាពជាច្រើន ដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ និងអ្វីដែលចង់បញ្ជាក់នៅទីនេះ គឺវាអាចជួយកាត់បន្ថយហានីភ័យនៃជំងឺមហារីកបានជាច្រើនប្រភេទផង ដែរ។
៥- ខ្ញី

ខ្ញី គឺជាមើមរុក្ខជាតិដែលគេប្រើសម្រាប់ជាឱសថរាប់សតវត្សមកហើយ។ វាអាចជួយការពារប្រឆាំងនឹងមហារីក និងជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺ ។
No comments:
Post a Comment