Get This

Friday, November 11, 2011

ស្ដេច​កណ្ដៀរ​ ជួយ​ឲ្យ​បុរស​មាន​ថាម​ពល​សិច​ខ្លាំង​ក្លា​?


manតើ ​លោក​អ្នក​ធ្លាប់​ស្គាល់​ស្ដេច​កណ្ដៀរ​ ឬ​រាជ​នី​​កណ្ដៀរ​ដែរ​ឬ​ទេ? វា​ជា​សត្វ​កណ្ដៀរ​ដែលធំ​ជាង​គេ​នៅ​ក្នុង​ដំបូក ប៉ុន្ដែ​​មិន​មែន​​មាន​​នៅ​គ្រប់​ដំបូក​​កណ្ដៀរ​​ទាំង​អស់​នោះ​ទេ ពោលគឺ​ជា​សត្វដែលកម្រ​នឹង​រក​បាន​។​
យោង​តាម​ លោក​ Abdul Rahim Abu Bakar ដែល​ជា​អ្នក​ដែល​ជំនាញ​ខាង​សត្វល្អិត​របស់​ក្រុម​ហ៊ុន​ Metro Ahad ប្រទេស​ម៉ាឡេស៊ី បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​ស្ដេ​ចកណ្ដៀរ​ មុន​ពេល​រួម​ភេទ​ អាច​ជួយ​ឲ្យ​បុរស​មាន​ថាម​ពល​សិច​ និង​ចំណង់​សិច​ខ្លាំង​ដូច​ក្របី​ឡើង ​ក ​ដូច្នេះ​ដែរ។  បុរស​ជន​ជាតិ​ម៉ាឡេស៊ីរូប​នេះ បាន​បញ្ជាក់​ថា ស្ដេច​កណ្ដៀរ​ មាន​នូវ​សារធាតុ​ពិសេស​ ស្រដៀង​នឹង​ថ្នាំ​សម្រើប​ដ៏​ល្បី វីយ៉ាក្រា (Viagra) ដែរ​។
លោក Bakar បាន​ប្រាប់​ទៀត​ថា បុរស​ត្រូវ​លេប​ស្ដេច​កណ្ដៀរ​នេះ​ទាំង​រស់​​រយៈ​ពេល​ ១៥នាទី មុន​ពេល​ចាប់​ផ្ដើម​រួម​ភេទ ដែល​វា​នឹង​ធ្វើ​ឲ្យ​យុទ្ធ​នាការ​ប្រយុទ្ធ​លើ​គ្រែ​របស់​អ្នក​ទទួល​បាន​នូវ​ ប្រសិទ្ធ​ភាព​ និង​ភាព​ពេញ​ចិត្ត​​យ៉ាង​ខ្ពស់​។​

បុរស​វ័យ​ ៤៥ឆ្នាំ ដែល​ចាប់​ផ្ដើម​ទទួល​ទាន​ស្ដេច​កណ្ដៀរ​តាំង​ពី​៧ឆ្នាំ​មុន​នេះ បាន​បន្ថែម​ទៀត​ថា ប្រសិទ្ធ​ភាព​របស់​វា គឺ​ប្រៀប​បាន​នឹងការ​រត់​ម៉ារ៉ាតុង​ចម្ងាយ​៤០គីឡូម៉ែត្រ​មិន​ឈប់អញ្ចឹង​។
នៅ​​ស្រុក​ខ្មែរ​យើង​ប្រហែល​ជា​គ្មាន​ការ​ដាក់​លក់ស្ដេច​កណ្ដៀរ​​​នោះទេ ដូច្នេះ​អ្នក​អាច​រក​វា​ដោយ​ខ្លួន​ឯង​​​។ ចំពោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ លោក​ Bakar  បាន​បញ្ជាក់​ថា ស្ដេច​កណ្ដៀរ​មួយ​ អាច​លក់​បាន​ដ​ល់​ទៅ ២៥០០រីង​ហ្គីត (ប្រហែល​៨៤១ដុល្លារ​អាមេរិក) ទៅ​៥០០០រីង​ហ្គីត ទៅ​តាម​ទំហំ និង​ពណ៌​របស់​វា(កាន់​តែ​ធំ​ កាន់​តែ​ថ្លៃ)​។​ គាត់​ក៏​បាន​ប្រាប់​ដែរ​ថា គាត់​អាច​រក​លុយ​ដាក់​ហោប៉ៅ​​បាន​ដល់​ទៅ ៧០០០រីង​ហ្គីត ដោយ​គ្រាន់​តែ​លក់​ស្ដេច​កណ្ដៀរ​បីបណ្ណោះ​។
ទោះ​បី​ជាមាន​ការ ​អះអាង​បែ​បនេះ​ក៏​ដោយ​ ក៏​អ្នក​ជំនាញ​ខាង​សុខ​ភាពផ្លូវ​ភេទ​ម្នាក់​ដ៏​ល្បី​​​នៅម៉ាឡេស៊ី គឺ​លោក Datuk Ismail Thamby បាន​បដិសេធ​ចំពោះ​ការ​អះ​អាង​នេះ ដោយ​គាត់​បាន​ប្រាប់​ថា នេះ​គឺ​គ្រាន់​តែ​ជា​ជំនឿ​តគ្នា​ពី​បុរាណ​ប៉ុណ្ណោះ​។ អ្នក​ជំនាញ​រូប​នេះ​បាន​បន្ថែម​ទៀតថា​ ប្រសិន​បើ​វា​មាន​ប្រសិទ្ធ​ភាព​មែន​នោះ គឺ​វា​គ្រាន់​តែ​ជា​ចិត្ត​សាស្រ្ដ​របស់​ធម្មជាតិ​ប៉ុណ្ណោះ ព្រោះ​អ្នក​ដែល​ទទួល​ទាន​វា បាន​ជឿ​ថា​វា​មាន​ប្រសិទ្ធ​ភាព​រួចបាត់​ទៅ​ហើយ​។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website