
ខាងក្រោមនេះគឺជាសារប្រយោជន៍នៃការញុំាពោត៖
បើអ្នកហូបពោតច្រើន
នោះអ្នកអាចកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីជំងឺគាំងបេះដូង
បាន។
ពិសារពោតច្រើនអាចការពារអ្នកពីជំងឺរោគស្បែកមួយចំនួនបាន
ព្រោះថានៅក្នុងពោតមានសារធាតុមួយឈ្មោះថា Beta cryptoxanthin
ជាសារធាតុមួយដែលរាងកាយរបស់យើងត្រូវការដើម្បីយកទៅផលិត វីតាមីន
A។ ដោយយោងតាម ការសិក្សារបស់ Jian-Min Yuan
ដែលបានបោះពុម្អផ្សាយនៅក្នុងទស្សនាវដ្តី Cancer Epidemiology
Biomarkers and Prevention
បានឲ្យដឹងថាបើនៅក្នុងខ្លួនយើងមានសារធាតុ Beta cryptoxanthin
ច្រើន ការកើតជំងឺ មហារីកសួតនឹងថយចុះ។ពោតជួយដល់ការចងចាំរបស់អ្នក ព្រោះថានៅក្នុងពោតមានវីតាមីន B1។ វីតាមីននេះជួយចិញ្ចឹមកោសិកាខួរក្បាលរបស់យើង និងជួយយើងឲ្យចងចាំបានល្អផងដែរ។
ជាពិសេសនោះបើយោងតាមវែបសាយ AusFoodNews.com.au ពោតជួយភ្នែកអ្នកកុំឲ្យឆ្លងជំងឺផ្សេងៗទៀតផង ព្រោះថានៅក្នុងពោតមានសារធាតុ zeaxanthin។
អ្នកប្រហែលជាញុំាវារាល់ថ្ងៃ
តែអ្នកប្រហែលជាមិនដឹងថាសារប្រយោជន៍របស់វាធំប៉ុណ្ណានោះទេ។
នៅពេលដែលអ្នកដឹង អ្នកប្រហែលជាញុំាវាច្រើនជាងមុនហើយមើលទៅ។
No comments:
Post a Comment