
ផ្លែម្ទេស
១-
ផ្លែម្ទេសហឹរ
ផ្លែម្ទេសត្រូវបានគេរកឃើញថាមានសារធាតុម្យ៉ាងដែលមានឈ្មោះថា
Capsaicin ដែលជាសារធាតុដែលជួយបង្កើនចលនាឈាមរត់
ដែលធ្វើឲ្យឈាមរត់ទៅដល់សរសៃប្រសាទបានល្អ
ដែលនៅពេលនោះអ្នកនឹងមានអារម្មណ៍ផ្លូវភេទខ្លាំង។

ផ្លែអាវ៉ូកាដូ
២-
ផ្លែអាវ៉ូកាដូ (Avocados)
វីតាមីន E នៅក្នុងផ្លែពណ៌បៃតងនេះ
អាចជួយឲ្យរាងកាយរបស់អ្នកបង្កើនចលនាអ័រម៉ូនសំខាន់ៗដូច
ជា អ័រម៉ូនតេសតូស្ទឺរ៉ុន, អេស្រ្ដូជែន និងប្រូហ្សេស្ទើរ៉ុន
ដែលអ័រម៉ូនទាំងនេះ អាចជួយជម្រុញនូវភាពរំញោចនូវអារម្មណ៍ភេទ។

ផ្លែចេក
៣-ផ្លែចេក
ហេតុផលមួយទៀតដែលអាចជួយឲ្យអ្នកគិតដល់សិច
គឺនៅពេលដែលអ្នកទទួលទានផ្លែចេក។
ផ្លែចេកផ្ទុកទៅដោយជាតិប៉ូតាស្យូម
ដែលជួយពង្រឹងសាច់ដុំឲ្យខ្លាំងក្លា
ហើយអាចជួយឲ្យអ្នកមានដំណើរការល្អក្នុងយុទ្ធនាការលើគ្រែរបស់
លោកអ្នក។

សូកូឡា
៤- សូកូឡា
សារធាតុកាកាវរបស់សូកូឡា
ក៏ជួយឲ្យអ្នកមានអារម្មណ៍ផ្លូវភេទយ៉ាងសម្បើមណាស់ដែរ។
ដូច្នេះបើចង់ឲ្យជីវិតសិចរបស់អ្នកកាន់តែប្រសើរ
សូកូឡាគឺជាជម្រើសដ៏ល្អរបស់លោកអ្នក។

ងាវសមុទ្ទ
៥-
ងាវសមុទ្ទ (Oysters)
សាច់របស់ងាវសមុទ្ទ ឬអូយស្ទឺ
គឺជាប្រភេទសាច់ដែលមានជាតិស័ង្កសី
ដែលជាសារធាតុរ៉ែម្យ៉ាងដែលជួយជម្រុញអ័រម៉ូនភេទខ្ពស់បំផុត។

ផ្លែទទឹម
៦- ផ្លែទទឹម
ផ្លែទទឹមមានផ្ទុកនូវថាមពលសិចយ៉ាងអស្ចារ្យ។
វាអាចសម្រួលនូវសរសៃឈាម
ដែលអាចអនុញ្ញាតឲ្យឈាមរត់ទៅរកចំណុចសម្រើបបានយ៉ាងល្អ។
បើអ្នកមិនធ្លាប់សាកផ្លែទទឹមមុនពេលសិចទេ ចូរចាប់ផ្ដើមទៅ
អ្នកនឹងមានអារម្មណ៍ថាប្លែកមិនខាន។

ស្រាក្រហម
៧-
ស្រាក្រហម
មិនត្រឹមតែជួយឲ្យអ្នកក្រេបនូវរស់ជាតិដ៏ឆ្ងាញ់ពេលជួបជុំ
មិត្តភក្ដិនោះទេ ស្រាក្រហមគឺកាន់តែអស្ចារ្យជាងនេះទៀត
ប្រសិនបើអ្នកទទួលទានពីរនាក់ដៃគូរបស់អ្នកមុនពេលអ្នកចាប់
ផ្ដើមរួមភេទ។ វាមានផ្ទុកនូវសារធាតុម្យ៉ាងមានឈ្មោះថា
រ៉េសវេរ៉ាត្រូលដែលជួយជម្រុញនូវចលនាឈាមឲ្យហូរបានល្អ
នៅមុនពេល និងក្នុងកំឡុងពេលសិច។

សាច់ត្រីសាល់ម៉ុន
៨-
ត្រីសាល់ម៉ុន (Salmon)
ផ្លែឈើទាំងពីរនេះមានផ្ទុកនូវសារធាតុអូម៉េហ្កា៣
ដែលជួយរក្សា និងបង្កើតនូវអ័រម៉ូនសិច
នៅចំណុចកំពូលនៃសិចរបស់អ្នក។

ផ្លែវ៉ានីឡា
៩-
គ្រាប់វ៉ានីឡា (Vanilla)
បើចង់មានប្រសិទ្ធភាពសូមញ៉ាំវាក្រោយពេលអាហារល្ងាច
ហើយលាយជាមួយការ៉េមកី នឹងធ្វើឲ្យគ្រាប់វ៉ានីឡាផ្អែមឆ្ងាញ់។
វាមានប្រយោជន៍ក្នុងការជួយជម្រុញឲ្យសរសៃប្រសាទបង្កើតនូវ
អារម្មណ៍សិចដ៏ប្រសើរ។

ផ្លែឪឡឹក
១០-
ផ្លែឪឡឹក
ផ្លែឪឡឹកមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ
តែវាថែមទាំងជួយបង្កើននូវអារម្មណ៍សិចរបស់អ្នកទៀតផង។
ផ្លែនេះមានផ្ទុកនូវសារធាតុម្យ៉ាងឈ្មោះ ហ្វីតូនូទ្រាន
ស៊ីទ្រូលីន ដែលជួយធ្វើឲ្យឈាមអ្នកបង្កើនចលនា
ដែលធ្វើឲ្យអ្នកមានអារម្មណ៍សិចយ៉ាងឆាប់រហ័ស។
comments
No comments:
Post a Comment