
ផ្លែទៀប
ផ្លែ
ឈើដែលដាំដុះនៅក្នុងប្រទេសកម្ពុជាមានច្រើនប្រភេទណាស់
តួយ៉ាងផ្លែទៀបជាដើមដែលវាបានផ្តល់នូវឱសជារសផ្អែមឈ្ងុយឆ្ងាញ់
មិនចាញ់ផ្លែឈើដ៏ទៃទៀត។ ផ្លែទៀបឈ្មោះជាឡាតាំង Annona
Squamosa Linm ក្នុងអំបូរ Annonaceae ឈ្មោះជាភាសាបារាំង Pomme
Canelle ឈ្មោះជាភាសាអង់គ្លេស Custard Apple។
បើតាមឯកសារដែលបានចេញផ្សាយនៅលើ Wikipedia សរសេរថា
ក្រៅពីការផ្តល់ជាសាច់ដែលមានរស់ផ្អែម គេអាចយកផ្លែ
និងស្លឹកធ្វើជាថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺផ្សេងៗបានយ៉ាង
មានប្រសិទ្ធិភាពដូចជាៈ ដំបៅផ្សេងៗ រលាកសន្លាក់ រលាកហើម
ថ្នាំប៉ូវកម្លាំង និងបង្កើនទឹកកាម និងកក់សក់បំបាត់អង្គែរ។
ផ្លែខ្ចីស្ងួតដុសលាយជាមួយទឹកឲ្យទៅជាភក់
យកមកបំពោកលើកន្លែងហើម។ អត្ថប្រយោជន៍ដែលអ្នកមិននឹកស្មានដល់នោះ
គឺផ្លែទៀបទុំ
គឺជាថ្នាំប៉ូវក្នុងការបង្កើនទឹកកាមដ៏ពូកែសក្តិសិទ្ធ៕
comments
No comments:
Post a Comment