
រូបភាពពីហ្គូហ្គល
អ្នកស្រាវ
ជ្រាវផ្នែកវេជ្ជសាស្ត្របានរកឃើញថា
ការទទួលទានស្រាមុនពេលរួមភេទ
វាមិនបានជួយឲ្យសិចរបស់អ្នកមានភាពប្រសើរបានឡើយ។
វាផ្ទុយពីការនិយាយតៗគ្នាថា
ការទទួលទានស្រាមុនពេលរួមធ្វើឲ្យសកម្មភាពនៃការរួមភេទរបស់
អ្នកមានដំណើរការរលូន និងរហ័សរហួន។ អ្នកស្រាវជ្រាវនិយាយថា
ដោយសារតែស្រាមានជាតិអាល់កុល
នៅពេលអ្នកទទួលទានចូលទៅវាបណ្តាលឲ្យចំណុចកណ្តាលនៃខួរក្បាល
ដែលជាកន្លែងគ្រប់គ្រងរាល់សកម្មភាពរបស់រាងកាយប្រព្រឹត្តិខុសពី
ធម្មតា តួយ៉ាង ការទប់លំនឹងខ្លួន ខ្វះការទទួលខុសត្រូវ
មិនដឹងខុស ត្រូវ...។
កន្លងមកគេសង្កេតឃើញអ្នកទទួលទានស្រាភាគច្រើនមានអារម្មណ៍
ផ្លូវភេទខ្ពស់ ដោយមូលហេតុបាត់បង់ស្មារតី
មិនអាចគ្រប់គ្រងនឹងអវយវៈភេទតាមចិត្តបំណងប្រាថ្នានោះទេ។
ដូច្នេះ មុនពេលរួមភេទអ្នកមិនគួរទទួលទានស្រានោះទេ
ពីព្រោះវាមិនបានផ្តល់នូវសេចក្តីសុខដល់អ្នកឡើយ៕
comments
No comments:
Post a Comment