បុរសដែលពូកែស្ដាប់ដៃ គូ |
លទ្ធផលនៃការស្រាវជ្រាវរបស់អាមេរិក ដែលត្រូវបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រសុខភាពរបស់អាមេរិក នេះ បានកើតឡើងចេញពីការវិភាគទៅលើទិន្នន័យដែលបានមកពីប្រមូលពី ក្រុមសិស្សនិស្សិតប្រមាណ ៣២០០នាក់ អាយុ១៨ ទៅ២៦ឆ្នាំ ដែលត្រូវបានគេស្ទង់មតិកាលពីឆ្នាំ២០០១ ដល់២០០៣។ អ្នកចូលរួមទាំងអស់ ត្រូវបានស្នើរឲ្យឆ្លើយនូវសំណួរទាក់ទងនឹងបញ្ហាផ្លូវភេទជាច្រើន មុននឹងទទួលបាននូវលទ្ធផលនាពេលនេះ។
ការស្រាវជ្រាវនេះ ក៏បានរកឃើញដែរថា បុរសចំនួន ៨៧ភាគរយ បានឈានដល់ចំណុចកំពូលនៃតម្រេកគ្រប់ពេលនៃការរួមភេទ ឬក៏ស្ទើរតែគ្រប់ពេល ខណៈដែលស្រ្ដីវិញ មានតែ៤៧ភាគរយប៉ុណ្ណោះ។ ទន្ទឹមគ្នានោះដែរ គេក៏បានរកឃើញផងដែរថា បុរសមានការពេញចិត្តនឹងការប្រើមាត់ដើម្បីផ្ដល់សេចក្ដីដល់ដៃគូ ច្រើនជាងស្រ្ដី ដែលមិនសូវពេញចិត្តរឿងនេះប៉ុន្មាននោះទេ។
អ្នកស្រី Adena Galinsky ដែលជាអ្នកដឹកនាំការស្រាវជ្រាវផ្នែកសិចនេះ បាននិយាយថា សុខភាពផ្លូវភេទ គឺរួមមានភាពគ្មានជំងឺ ហើយនឹងសេចក្ដីសុខនៃសិច។ អ្នកស្រីក៏បានបន្ដទៀតថា រាល់ដៃគូដែលមានសមត្ថភាពស្ដាប់ពីគ្នាទៅវិញទៅមក ហើយនិងចេះយកចិត្តទុកដាក់គ្នា នោះជីវិតសិចរបស់ពួកគេនឹងល្អប្រពៃ។
នៅចុងបញ្ចប់អ្នកស្រីជំនាញខាងសិចរូបនេះ ក៏បានបញ្ជាក់ដែរថា ជីវិតសិចដែលល្អ គឺជាសិចដែលមានសុវត្ថិភាព (មិនចម្លងមេរោគ) សិចដែលមិនធ្វើឲ្យមានកូនមិនតាមបំណង (ដោយចៃដន្យ) និងសិចដែលគ្មានអំពើហិង្សា បង្ខិតបង្ខំ ឬក៏បញ្ហាផ្សេងទៀត។ ប្រសិនបើអ្នកអាចធ្វើបែបនេះបាន រួមទាំងការចេះស្ដាប់ពីអារម្មណ៍ចង់បានរបស់គ្នាទៅវិញទៅមក នោះចំណងស្នេហារបស់លោកអ្នកពិតជាស្ថិតស្ថេរចិរកាលជាមិនខានឡើយ។
No comments:
Post a Comment