Get This

Thursday, November 10, 2011

រឿង​មេ​មាន់​ស៊ុត​មាស

អ្នក​កំណាញ់​ត្រឡប់​ជា​ខាត​ដើម​ មក​ពី​ចង់​ចំណេញ​ច្រើន​​ពេក​។
មេ​មាន់​មួយ​ក្នុង​មួយ​ថ្ងៃ​ពង​ចេញ​មាស​មួយ​ដុំ​ ។ អ្នក​ម្ចាស់​មាន់​ស្មាន​ថា​ក្នុងពោះ​មាន់​មាន​សុទ្ធ​តែ​មាស​ក៏​សម្លាប់​ មាន់​ ពុះ​រក​​មើល​ហើយ​ឃើញ​ដូ​ចជា​មាន់​ធម្មតាៈ នេះ​គឺ​បំផ្លាញ​តែ​ខ្លួន​ ឯង នាំ​ខាត​អស់​របស់​ដ៏ប្រ​សើរ​។
រឿង​នេះ​ជា​ដំបូន្មានដល់​អ្នក​កំណាញ់​ដែល​ត្រឡប់​ទៅ​ជា​អ្នក​កំសត់​វិញ​ ទាល់​ព្រឹក​ទាល់​ល្ងាច​ទោះ​បី​ដល់​ពេល​ខ្លួន​ជិត​ស្លាប់​ក៏​ដោយ​ព្រោះ​តែ​ ចង់​បាន​ជ្រុល​ពេក។

សុភាសិត​ខ្មែរ​”លោភ​ហួស​ខ្នាត​ នាំ​ខាត​ដើម​”។​
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website