| | |
សៀវភៅគឺជាប្រភពចំណេះដឹងដ៏សម្បូរបែបសម្រាប់អ្នកសិក្សា ស្រាវជ្រាវ។ ការអានមានប្រយោជន៍ក្រៃលែងដល់ជិវិតមនុស្ស។ ការខិតខំអានសៀវភៅមួយក្បាល ឲ្យយល់សេចក្តីជាក់ច្បាស់ ចាំខសំខាន់ៗ ប្រសើរជាងអានសៀវភៅដប់ក្បាលតែចាប់យកគោលសំខាន់មិនបាន។ ទោះបីអានសៀវភៅក្តី ស្តាប់សន្ទរកថាក្តី ចូរកុំស្តាប់ឬអានត្រឹមតែសេចក្តីដែលបានឮ ឬឃើញ។ ចូរពិចារណាឲ្យចូលដល់ជម្រៅអាថ៌កំបាំងពីខាងក្រោយអត្ថបទរបស់អ្នក និពន្ធ។ ពេលអានសៀវភៅត្រូវខិតខំវិនិច្ឆ័យថាអ្នកនិពន្ធមានវិធីនិពន្ធយ៉ាង ម៉េច? ចូលចិត្តនិពន្ធរឿងអ្វីច្រើនជាងគេ? ហើយគួរប្រៀបធៀបជាមួយស្នាដៃរបស់អ្នកនិពន្ធផ្សេងទៀត តើមួយណាល្អជាង? ប្រការសំខាន់បំផុត គឺរាល់ពេលអានចប់ ត្រូវខិតខំនឹកថាយើងទទួលបានសេចក្តីអ្វីខ្លះ ហើយយើងបានប្រយោជន៍អ្វីខ្លះពីការអានសៀវភៅនេះ។ ខាងក្រោមនេះគឺជាសៀវភៅល្អៗដែលអាចជួយបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពគិតពិចារណា។ ១. សាងខ្លួនឯង និពន្ធ/រៀបរៀងដោយ ស៊ា ប៊ុនភេង បកស្រាយពីគុណសម្បត្តិ៤០ប្រការរបស់មហាបុរស។ មានពន្យល់អំពីវិធីប្រតិបត្តិគុណសម្បត្តិនីមួយៗទៅតាមពេលវេលា ក្នុងមួយថ្ងៃៗ។ លើកយកប្រវត្តិមហាបុរស ១០ រូប មកឆ្លុះបញ្ចាំង រួមមាន ២. មនោមយិទ្ធិ និពន្ធ/រៀបរៀងដោយ ស៊ា ប៊ុនភេង ៣. នយោបាយអប់រំខួក្បាល និពន្ធ/រៀបរៀងដោយ ម៉ៅ សុវណ្ណា ៤. សកលចិន្តា និពន្ធ/រៀបរៀងដោយ ធម្មបាល ខៀវ ជុំ ៥. បញ្ហានរក សួគ៌ និពន្ធ/រៀបរៀងដោយ ធម្មបាល ខៀវ ជុំ ៦. បញ្ហាអនាគត និពន្ធ/រៀបរៀងដោយ ធម្មបាល ខៀវ ជុំ ៧. និពាន្តនៅឯណា? និពន្ធ/រៀបរៀងដោយ ធម្មបាល ខៀវ ជុំ ៨. គឹម វូឈុង សហគ្រិនចំណាន គ្រប់មាគ៌ាសុទ្ធតែក្រាលដោយមាស ៩. ល្បិចទល់មេឃ (៣ភាគ) និពន្ធ/រៀបរៀងដោយ គឹម ឃាង ១០. កំពូលមេដឹកនាំពិភពលោក (៣ភាគ) ១១. ជនមានឥទ្ធិលនៅអាស៊ី (២ភាគ) ១២. ស្រីហិតោបទេស (៤ភាគ) និពន្ធ/រៀបរៀងដោយ ភិក្ខុ ប៉ាង ខាត់ ១៣. គតិលោក (១០ភាគ) និពន្ធ/រៀបរៀងដោយ សុតន្តប្រិយជា ឥន្ទ ១៤. ព្រះបាទធម្មិក និពន្ធ/រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា ១៥. លក្ខខណ្ឌរបស់មេដឹកនាំ និពន្ធ/រៀបរៀងដោយ ម៉ាស៊ឺស៊ីតា ខូណូស៊ឺកិ ១៦. លះកង្វល់ផ្តល់សុខ និពន្ធ/រៀបរៀងដោយ អ៊ុន ទឹម ១៧. ចិត្តសាស្ត្រអនុវត្តន៍ និពន្ធ/រៀបរៀងដោយ អ៊ុន ទឹម ១៩. ពុកអ្នកមានបង្រៀនកូនអ្នកក្រ និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី ២០. ធ្វើម៉េចអោយមានលុយ និពន្ធ/រៀបរៀងដោយ សាឡូម៉ូន្ស ម៉ាយណ៍ ២១. ឯកសារមហាបុរសខ្មែរ ២២. មូលដ្ឋានគ្រឹះនៃទំនាក់ទំនង និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី ២៣. មូលដ្ឋានគ្រឹះនៃការនិយាយ និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី ២៤. ភាសាកាយវិការ និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី ២៥. ញញឹមអាយុវេទ (២ភាគ) និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី ២៦. សិល្បៈលួងលោម និពន្ធ/រៀបរៀងដោយ ហ៊ុន គឹមស៊ា ២៧. សុជីវធម៌ប្រចាំគ្រួសារ និពន្ធ/រៀបរៀងដោយ សុង ស៊ីវ ២៨. សុជីវធម៌សម្រាប់បុរសនិងស្រ្តី និពន្ធ/រៀបរៀងដោយ ក. សាន់ នាង ២៩. ទំនាមទំលាប់និងប្រពៃណីខ្មែរ និពន្ធ/រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញឹក នូវ ៣០. ប្រវត្តិសាស្ត្រខ្មែរ និពន្ធ/រៀបរៀងដោយ ត្រឹង ងារ ៣១. សង្គមវិជ្ជាខ្មែរ និពន្ធ/រៀបរៀងដោយ សរ សារុន ៣២. អរិយធម៌ខ្មែរ-មន និពន្ធ/រៀបរៀងដោយ កែប វ៉ាន់ឌី ៣៣. អរិយធម៌ខ្មែរ និពន្ធ/រៀបរៀងដោយ លោកស្រី ត្រឹង ងា ៣៤. បាត់ដំបងសម័យលោកម្ចាស់ (ខ្មែរ+អង់គ្លេស) និពន្ធ/រៀបរៀងដោយ តូច ឈាង ៣៥. ក្រមុំចូលម្លប់និងពិធីរើសគូស្រករ និពន្ធ/រៀបរៀងដោយ គិន ណន ៣៦. កំណត់ហេតុជីវតាក្វាន់ ៣៧. វប្បធម៌និងអរិយធម៌ខ្មែរ និពន្ធ/រៀបរៀងដោយ សរ សារុន ៣៨. វប្បធម៌ឥណ្ឌា-ខ្មែរ និពន្ធ/រៀបរៀងដោយ គង់ នឿន ៣៩. ចលនាអារ្យធម៌ និពន្ធ/រៀបរៀងដោយ សុង ស៊ីវ ៤០. បញ្ហាវប្បធម៌ និងអរិយធម៌ និពន្ធ/រៀបរៀងដោយ វ៉ាន់ ឌីកាអុន ៤១. អត្ថាធិប្បាយ វប្បធម៌-អរិយធម៌ខ្មែរទូទៅ និពន្ធ/រៀបរៀងដោយ ហួត រេចសួ ៤២. អាទិទេពក្រុងអង្គរ និពន្ធ/រៀបរៀងដោយ ថាច់ វ៉ាន់ផាត និងកែវ សុភុន ៤៣. មគ្គុទ្ទេសក៍នគរ និពន្ធ/រៀបរៀងដោយ អាចារ្យ ប៉ាង ខាត់ ៤៤. ពិធីប្រចាំដប់ពីរខែ និពន្ធ/រៀបរៀងដោយ ពេជ្រ សល់ ៤៥. តន្ត្រី និង ជីវិត និពន្ធ/រៀបរៀងដោយ អ្នកស្រី កែវ ណារុំ ៤៦. ប្រជុំវប្បធម៌ (ខេមរយានកម្ម) និពន្ធ/រៀបរៀងដោយ ឡុង ផ្លែង ៤៧. ពូជអ្នកចំបាំង និពន្ធ/រៀបរៀងដោយ បណ្ឌិត ប៊ិត ស៊ាងលឹម ៤៨. ឧបករណ៍តន្ត្រីបុរាណកម្ពុជា ៤៩. អត្ថាធិប្បាយទស្សនវិជ្ជា និពន្ធ/រៀបរៀងដោយ សរ សារុន ៥០. មហាទស្សនវិទូនិងទស្សនវិជ្ជាក្នុងលោក (២ភាគ) និពន្ធ/រៀបរៀងដោយ សុខ សុត្ថាល ៥១. ទស្សនវិជ្ជាឥណ្ឌានិងពហុទេពនិយម (២ភាគ) និពន្ធ/រៀបរៀងដោយ សុខ សុត្ថាល ៥២. ចរិតខ្មែរ និពន្ធ/រៀបរៀងដោយ ប៊ុណ្ណចន្ទ ម៉ុល ៥៣. គុកនយោបាយ និពន្ធ/រៀបរៀងដោយ ប៊ុណ្ណចន្ទ ម៉ុល ៥៤. កំណាព្យមើលផែនដីខ្មែរសម័យប៉ុលពត និពន្ធ/រៀបរៀងដោយ ជួន ម៉េន ៥៥. ច្បាប់ក្រមង៉ុយ ៥៦. ច្បាប់ផ្សេងៗ ៥៧. កំណាព្យគុកកាមកិលេស និពន្ធ កេង វ៉ាន់សាក់ ៥៨. កំណាព្យចិត្តក្រមុំ និពន្ធ កេង វ៉ាន់សាក់ ៥៩. កំណាព្យបុប្ផាខ្មៅ និពន្ធ គយ សារុន ៦០. សង្ខេបទសជាតក និពន្ធ/រៀបរៀងដោយ បណ្ឌិតមហា ឈឹម សុមេន៍ ៦១. ទានទស្សនៈ និពន្ធ/រៀបរៀងដោយ ធម្មបាល ខៀវ ជុំ ៦២. សូក្រាត និពន្ធ/រៀបរៀងដោយ រស់ ចន្ត្រាបុត្រ ៦៣. សូក្រាតបិតាទស្សនវិជ្ជា និពន្ធ/រៀបរៀងដោយ ស មេត្តា ៦៤. មហាត្មៈគន្ធីដោះស្រាយវិបត្តិដោយទស្សនវិជ្ជាអហិង្សា និពន្ធ/រៀបរៀងដោយ សុខ សុត្ថាល ៦៥. វេយ្យាករណ៍ខ្មែរពិស្តារ និពន្ធ/រៀបរៀងដោយ ពូវ អ៊ុម ៦៦. វិភាគអក្សរសិល្ប៍ខ្មែរ និពន្ធ/រៀបរៀងដោយ វ៉ាន់ឌី កាអុន ៦៧. ដើមកំណើតអង្គរ និពន្ធ/រៀបរៀងដោយ ម៉ារ បូរ ៦៨. កំរងគុណធម៌ និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី ៦៩. កំណាព្យស្នេហ៍មាស និពន្ធ គង្គ ប៊ុនឈឿន ៧០. បណ្តាំកវី និពន្ធ គង្គ ប៊ុនឈឿន ៧១. ២៤ ម៉ោងដើម្បីសុខភាព និពន្ធ/រៀបរៀងដោយ វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៧២. សំដីមាសនៃប្រធានាធិបតេយ្យអាមរិក៤២រូប និពន្ធ/រៀបរៀងដោយ អ៊ុយ សុភ័ក្រ្ត ៧៣. ប្រពៃណីថ្វាយបង្គុំនិងសំពះខ្មែរ និពន្ធ/រៀបរៀងដោយ អ៊ុន ទឹម ៧៤. ភាសិតសំរាយ និពន្ធ/រៀបរៀងដោយ តៅ ហ៊ីង ដកស្រង់ចេញពី http://salarean.com |
No comments:
Post a Comment