ការថើបចែកចេញជាច្រើនប្រភេទ ការថើបដើម្បីស្វាគមន៍ ការថើបដើម្បីបង្កើនមនោសញ្ចេតនាគូស្នេហ៍ ការថើបបង្ហាញក្ដីស្រលាញ់រវាងម្ដាយនិងកូន និងការថើបដើម្បីបង្កើនអារម្មណ៍លើគ្រែជាដើម។ អ្នកដឹងអ្វីខ្លះពីការថើប? អ្នកប្រហែលជាអាចលាន់មាត់ថា “អូ! ចឹងផងអ៎?” ពេលដែលអ្នកបានអានរឿងពិតមួយចំនួនដែលអ្នកមិនបានដឹងពីការថើប ដូចការរៀបរាប់ខាងក្រោម។
- ថើបជួយកាត់បន្ថយការពុកផុយនៃធ្មេញ។ ការថើបជួយបង្កើនការផលិតទឹកមាត់ ហើយទឹកមាត់នេះជួយសំអាតមាត់ឲ្យបានស្អាត ដែលអាចជួយការពារដល់ការពុកផុយនៃធ្មេញ។
- ការថើប នៅតំបន់មួយចំនួនចាត់ទុកជាបទល្មើស។ ក្នុងតំបន់ ហាតហ្វត (Hartford) រដ្ឋខុនីធីខាត់ (Connecticut) សហរដ្ឋអាមេរិក ការថើបជាការខុសច្បាស់ ចំពោះបុរសណាដែលថើបប្រពន្ធនៅថ្ងៃអាទិត្យ និងនៅឯ ស៊ីដា រ៉ាភីតស៍ (Cedar Rapids) រដ្ឋ អ៊ីអូវ៉ា (Iowa) ក៏ជាការខុសច្បាប់ដែរ ពេលថើបមនុស្សចម្លែក។
- នៅពេលដែលអ្នកថើបថ្ពាល់ អ្នកប្រើសាច់ដុំពីរផ្នែកនៃផ្ទៃមុខរបស់អ្នកប៉ុណ្ណោះ ប៉ុន្តែ នៅពេលដែលអ្នកថើបរោលរាលនោះ អ្នកនឹងប្រើសាច់ដុំគ្រប់ផ្នែកលើផ្ទៃមុខរបស់អ្នក។
- ជនជាតិអេស្គីម៉ូស ប៉ូលីណេស៊ី និងម៉ាលេស៊ីត្រ ដុសច្រមុះរបស់គេជំនួសឲ្យការថើប។
- គិតជាមធ្យមមនុស្សម្នាក់ ចំណាយពេល២សប្ដាហ៍ ក្នុងឆាកជីវិតរបស់ខ្លួនទៅលើការថើប។
- ការថើបមួយនាទីអាចជួយដុតកម្លោច ២៦កាឡូរីក្នុងរាងកាយអ្នក។
- ឈ្មោះវិទ្យាសាស្ត្រសម្រាប់ការថើបត្រូវបានគេហៅថា Philematology ។
- ការស្វាគមន៍ជាលក្ខណៈផ្លូវការនៅអឺរ៉ុបគឺការថើបថ្ពាល់គ្នា ទាំងសងខាង។
- ខ្សែភាពយន្តដែលថើបគ្នាលើកដំបូងគឺរឿង “The Kiss” រវាងលោក John C Rice នឹងនាង May Irwin ក្នុងឆ្នាំ ១៨៩៦។
- ខ្សែភាពយន្តថើបគ្នាយូរបំផុតគឺរឿង “You’re in the Army Now” ដែលជាការថើបរវាងលោក Regis Tommey នឹងនាង Jane Wyman ក្នុងឆ្នាំ ១៩៤១ ដែលមានថេរវេលា ៣នាទី និង៥វិនាទី។
- មនុស្ស៥០ភាគរយ មានការរំភើបជាមួយស្នាមថើបដំបូង នៅអាយុ ១៣ ឬ១៤ឆ្នាំ។
- ការសិក្សាវិទ្យាសាស្ត្របានរកឃើញថា ការថើបជួយកាត់បន្ថយការរលាកកន្ទួល និងស្នាមជាំនៅលើស្បែក។
- ខួរក្បាលរបស់មនុស្សមានកោសិកាប្រសាទដ៏អស្ចារ្យដែលអាចឲ្យ យើងអាចថើបចំមាត់គ្នាទោះជាក្នុងទីងងឹតក៏ដោយ។
- បុរសដែលតែងថើបប្រពន្ធនៅពេលព្រឹកមុនចេញទៅធ្វើការអាចរស់ នៅបានប្រាំឆ្នាំយូរជាងបុរសធម្មតា។
No comments:
Post a Comment