Saturday, November 5, 2011
បុរសចង់បានអ្វីពីនារី?
អ្វីដែលបុរសត្រូវការពីនារីក្នុងខ្សែរជីវិតស្នេហារួមគ្នា មានច្រើនយ៉ាង។ មានអ្នកខ្លះគិតថា បុរសស្រឡាញ់ស្ត្រី គឺគិតតែទៅលើ រូបសម្ផស្សខាងក្រៅ និងគិតតែពីរឿងលើគ្រា។ តើពិតជាអីចឹងមានទេ?ស្ត្រីមួយចំនួនគិតថា បុរសស្រឡាញ់ខ្លួនគឺគិតតែទៅលើ រាងកាយនិងសម្ផស្ស។ រាងកាយសមសួននេះ គឺនារីតែងយល់ថា បុរសជាទូទៅ ចង់បាននារីដែលមានរូបរាងស្អាត ឆ្វែល មានដៃជើងស្រលូន និងចេះស្លៀកពាក់ទាន់សម័យនឹងគេ។ ទីពីរ ស្កប់ស្កល់ផ្នែកផ្លូវភេទ ស្ត្រីមួយចំនួនគិតថា បុរសគិតតែពីផ្លូវភេទ។ បើតាមការស្រាវជ្រាវ បានឲ្យដឹងថា បុរសគិតអំពីសិចរៀងរាល់១៤វិនាទីម្ដង។ តើនេះមានន័យថា បុរសត្រូវការយ៉ាងនោះពីដៃគូរបស់ខ្លួនឬ? និងចុងក្រោយ ចង់បានការគ្រប់គ្រង៖ ស្ត្រីភាគច្រើនយល់ថា បុរសចង់គ្រប់គ្រងទៅលើស្ត្រី ព្រោះទំនៀមទំលាប់និងប្រពៃណីមួយចំនួនបានណែនាំថា ពិភពលោកនៅតែជារបស់បុរស ហើយបុរសគួរតែគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងលោកនេះទោះបីដឹងថា វាជារឿងមិនត្រឹមត្រូវក៏ដោយ។
comments
Subscribe to:
Post Comments (Atom)
ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz
Note: If you cannot hear, please install Adobe Flash Player.
Visit Our Website
No comments:
Post a Comment