ភាពរីកចំរើនឥតឈប់ឈររបស់បច្ចេកវិទ្យា បង្កលក្ខណៈងាយស្រួល និងតំរូវឲ្យយើងទាំងអស់គ្នា ព្យាយាមស្រាវជ្រាវតាមរយៈអ៊ីនធើណេត ឬតាមបណ្តាញសារព័ត៌មាននានាជាដើម។ តើលោកអ្នកធ្លាប់ឆ្ងល់ទេ អ្វីជា 4G? សំបុកអាយធី សូមទាញចំណាប់អារម្មណ៍លោកអ្នកមកស្វែងយល់ ពីគុណសម្បត្តិ និងភាពខុសគ្នាខ្លះរវាង 3G និង 4G។
ជាទូទៅ 4G (4th Generation) គឺសំដៅទៅលើជំនាន់ទី ៤ នៃ Cellular Wireless Standard គឺមិនមែនសំដៅការបញ្ជូនទិន្នន័យបាន 4GB/s (ជីកាប៊ីត ក្នុង១វិនាទី) នោះទេ។ មុននឹងចេញនូវបច្ចេកវិទ្យាថ្មី (4G) នេះក៏មាន 3G និង 2Gផងដែរ។ ប៉ុន្តែបន្ទាប់ពី 3G អាចដំណើរការបានជោគជ័យនៅលើទីផ្សារមកតម្រូវការរបស់អ្នកប្រើប្រាស់ គឺចង់បានល្បឿនកាន់តែលឿនទៅៗ រហូតដល់ 100Mbit/s សម្រាប់អ្នកដែលប្រើប្រាស់នៅលើរថយន្ត និងរថភ្លើង ហើយនិង 1Gbit/s សម្រាប់អ្នកថ្មើរជើង ឬអ្នកនៅនឹងមួយកន្លែង។
ដូចនេះហើយទើបមាននូវពាក្យថា 4G នេះ។ ប្រព័ន្ធរបស់ជំនាន់ទី៤ (4G) ត្រូវបានគេរំពឹងថានឹងអាចផ្តល់ភាពទូលំទូលាយ និងមានសុវត្ថិភាពទៅគ្រប់ Mobile Broadband ដែលប្រើ IP ដូចជា smartphone, Laptop, Wireless modem ជាដើម។
4G នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលបំផុតនូវក្នុងការដំណើរការ ដូចជា៖
- Ultra-Broadband Internet
- IP Telephony
- Gaming Services
- Broadcast TV Signal មានចម្ងាយឆ្ងាយ
- ការមើលវីដេអូអនឡាញ
- Video Conference
គុណសម្បត្តិរបស់ 4G
- អ្វីដែលអ្នកប្រើប្រាស់ទន្ទឹងរង់ចាំនោះគឺ 4G ដែលអាចប្រើប្រាស់អ៊ីនធើណេតបាន ទោះបីជាអ្នកកំពុងធ្វើដំណើរក៏ដោយ។ លោកអ្នកអាចប្រើប្រាស់អ៊ីនធើណេត បានដូចជាលោកអ្នកប្រើប្រាស់ទូរស័ព្ទដៃអញ្ចឹងដែរ។
- ប្រព័ន្ធ Wireless 4G គឺមានល្បឿនលឿនបំផុត។ លោកអ្នកមិនចាំបាច់រង់ចាំការឡូតរបស់ទំព័រវ៉ិបសាយ (Page loading) នោះទេ ឯការទាញយក និងការមើលវីដេអូអនឡាញវិញ គឺនឹងដំណើរការយ៉ាងរហ័សនៅពេលដែលលោកអ្នកកំពុងធ្វើដំណើរ។
ភាពខុសគ្នារវាង 3G និង 4G
- បច្ចេកវិទ្យា 3G គឺតម្រូវការទាបបំផុតសម្រាប់បញ្ជូនទិន្នន័យ 2×5 MHz។ ចំណែកឯ 4G វិញគឺជាបច្ចេកវិទ្យាដែលអាចដំណើរការបានទាបបំផុតត្រឹមតែ 2×1.25 MHz ប៉ុណ្ណោះក្នុងការបញ្ជូនទិន្នន័យ។
- 3G សម្រាប់បច្ចេកវិទ្យាឧបករណ៍ចល័ត (Mobile Technology) ស្ថិតក្រោមបច្ចេកវិទ្យារបស់ Wimax ល្បឿនដែលត្រូវបានរំពឹងទុកនោះគឺ 30Mbps ប៉ុន្តែសម្រាប់ 4G វិញគឹបានរហូតដល់ទៅ ៣ដងលឿនជាង (x3) ហើយអាចដំណើរការបានជាមួយ ទូរស័ព្ទ និងបណ្តាញ (Network) ចាស់ៗដដែល។
No comments:
Post a Comment