Get This

Thursday, December 1, 2011

ចង់បាន​កូនប្រុស​ ឬ​ស្រី​​តាម​​ចំណង់​:​ បង្កើន​​ឪ​​កាស​​តាម​​ការ​​រួម​​ភេទ



ភេទ​របស់​កូន​នឹង​អាស្រ័យ​ទៅ​លើ​ការ​ដែល​ ថា​តើ​មេជី​វិត​ឈ្មោល​ ឬ​ស្ពែម៉ាតូសូអ៊ីត​ដែល​បង្ករ​កំណើត​នោះ​មាន​ក្រូម៉ូសូម ​X ​ឬ​ Y​។​ ចំណែក​ក្រូម៉ូសូម​នៃ​មេជី​វិត​ញី ​ឬ​អូវុល​របស់​ស្ត្រី​វិញ​មាន​តែ​ក្រូម៉ូសូម​X​ ប៉ុណ្ណោះ​។​ ដូច្នេះ​នៅ​ពេល​បង្ក​កំណើត​បើសិនជា​មានការ​ជួប​គ្នា​រវាង​ក្រូម៉ូសូម​Y ​និង​ក្រូម៉ូសូម​X​ ពេល​នោះ​វា​នឹង​អាច​នាំ​អោយ​មានកូន​ប្រុស​ហើយ​។
ក្រូម៉ូសូម​X ​និង​Y​ មាន​លក្ខណ​:​សម្បត្តិ​មិន​ដូច​គ្នា​ទេ​។​ មេជី​វិត​ឈ្មោល ​ឬ​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​X​ ធំ​ជាង​ ធ្វើ​ដំណើរ​យឺត​ជាង​ និង​មាន​អាយុ​វែង​ជាង​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​Y​។
មនុស្ស​ខ្លះ​គិត​ថា​គេ​អាច​បង្កើន​ឪ​កាស​ មានកូន​ប្រុស​ ឬ​ស្រី​ តាម​ចំណង់​តាម​រយ​:​ពេលវេលា​ និង​ភាព​ញឹកញាប់​នៃ​ការ​រួម​ភេទ​។​មាន​ភស្តុ​តាង​វិទ្យាសាស្ត្រ​តិចតួច​ ប៉ុណ្ណោះ ​ដែល​គាំទ្រ​ដល់​គំនិត​បែប​នេះ​។​ ប៉ុន្តែ​អ្នក​អាច​នឹង​សាកល្បង​ បើសិនជា​អ្នកមាន​បំណង​បានកូន​ប្រុស​ ឬ​ស្រី​ តាម​ចំណង់​នោះ​។​
ដូច្នេះ ​តើ​អ្នក​គួរ​រួម​ភេទ​របៀប​ណា​?
បើសិនជា​អ្នក​ចង់បាន​កូនស្រី​នោះ​ ចូរ​អ្នក​រួម​ភេទ​ពីរ​ឬ​បី​ថ្ងៃមុន​ពេល​ការ​បញ្ចេញ​មេជី​វិត​ញី​ដែល​ភាសា​ អង់គ្លេស​ហៅ​ថា​ ovulation​ (​ប្រ​ព​ន្ឋ​របស់​អ្នក​អាច​ដឹង​អំពី​ពេលវេលា​នេះ ​បើសិនជា​គាត់​មាន​រដូវ​ទៀងទាត់​)​។ ​ប៉ុន្តែ​បើ​អ្នក​ចង់បាន​កូនប្រុស​អ្នក​គួរ​រួម​ភេទ​មួយ​ថ្ងៃ​បន្ទាប់​ឬ​ ភ្លាមៗ​បន្ទាប់​ពី​ការ​បញ្ចេញ​មេជី​វិត​ញី​ពីព្រោះ​មេជី​វិត​ឈ្មោល​ដែល​មាន​ ក្រូ​ម៉​សូម​Y​ ដែល​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​មេជី​វិត​ឈ្មោល​ដែល​មាន​ក្រូម៉ូសូម​Yh ​នឹង​ទៅ​ជួប​មេជី​វិត​ញី​មុន​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​X​ ។
តើ ​គួរ​រួម​ភេទ​ញឹកញាប់​ប៉ុណ្ណា​?
សម្រាប់​កូនស្រី​ ចូរ​ធ្វើការ​រួម​ភេទ​ចូរ​អ្នក​រួម​ភេទ​ញឹកញាប់​បន្តិច​ពីព្រោះ​ ការ​ធ្វើ​ដូច្នេះ​អាច​ កាត់​បន្ថយ​បរិមាណ​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​Y​នៅ​ក្នុង​ ទឹកកាម​។​សម្រាប់​កូនប្រុស​វិញ​ អ្នក​គួរតែ​រួម​ភេទ​អោយ​រង្វើល​បន្តិច​ ពីព្រោះ​វា​អាច​បង្កើន​បរិមាណ​មេជី​វិត​ឈ្មោល​ដែល​ មាន​ក្រូម៉ូសូម​Y​នៅ​ក្នុង​ទឹកកាម​។
ប្រភព ​: សៀវភៅ​ស្តី​ពី​ការ​បង្ក​កំណើត​ ការ​មាន​ផ្ទៃពោះ​ និង​ការ​ចាប់កំណើត​ ដែល​​សរសេរ​ដោយ៖ Dr.Miriam​ Stoppard (health.com.kh)
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website