Get This

Thursday, December 1, 2011

គំឃើញថ្មីៈ ដំណើរឈានដល់ “កំពូល” របស់នារី


ដំណើរ​ឈានដល់កំពូល​របស់នារីៗ ត្រូវបាន​ទម្លាយ​​ចេញ​​ដោយ​​បច្ចេក​ទេស Scan ដែល​​អនុវត្ត​​ដោយ​​ក្រុម​អ្នក​​វិទ្យា​សាស្រ្ត​​អា​មេ​រិក។
ពួក​អ្នក​ស្រាវ​ជ្រាវ​នៃមហាវិទ្យាល័យ​ Rutgers បានពិនិត្យ​ឃើញថាៈ ការ​ស្រួល​ដល់​កំពូល​ជះឥទ្ធិពល​ទៅ​លើ​បណ្តា​ផ្នែក​ផ្សេងៗ​ពីគ្នា​ចំនួន​ ៣០​ នៅ​ខួរក្បាល​ រួម​ទាំង​បណ្តា​ផ្នែក​ ទទួល​បន្ទុក​អំពី​ អារម្មណ៍​នៃការ​​ប៉ះ​ទង្គិច​ ទំនាក់​ទំនង​ ការពេញចិត្ត ក្តីរីករាយ​ និង អនុស្សាវរីយ៍​ទាំងឡាយ...។
ពួកអ្នកស្រាវជ្រាវ​បាន​សំណូម​ពរ​ស្រ្តី​ ៨នាក់ សម្រេច​តណ្ហផ្លូវភេទ​ដោយ​...ខ្លួនឯង ប៉ុន្តែ​នៅ​ក្រោម​កម្រាល​ដែល​ពួក​គេ​ដេក “ស្វ័យ​ប្រតិបត្តិការ” មានដាក់​ម៉ាស៊ីន​ស្កេន (MRI)។ ផ្តើម​ពីនោះ គេ​រកឃើញ​ថា ស្រ្តី​ត្រូវ​ការ​រយៈពេល​ប្រមាណ​ ៥នាទី ដើម្បី​ឈានដល់កំពូល។ ក្នុងរយៈពេល​ស្រ្តីឈាន​ដល់...កំពូល ម៉ាស៊ីនស្កេន MRI បាន​ផ្តិត​យក​រូបភាព​ខួរក្បាល​ពួកគេ​ ២វិនាទីម្តង ដើម្បី​ពិនិត្យ​សកម្មភាព​របស់​បណ្តា​ផ្នែកនានា។
លោក Barry Komisaruk ឲ្យដឹងថាៈ “ចំពោះស្រ្តី ភាពស្រណុក​ស្រួលដល់​កំពូល បានបង្ក​នូវ​ប្រតិកម្ម​យ៉ាង​ទូលំទូលាយនៅខួរក្បាល និង សរីរាង្គ។ ស្រ្តីមួយចំនួន​ បានលើកដៃ​ឡើង​នូវរាល់​វិនាទី។ នេះជាភ័ស្តុតាង​បញ្ជាក់​ឲ្យឃើញថា ស្រី្ត​មានទិន្នាការ​ទទួលបាន​ភាពស្រណុក​ដល់​កំពូល​យូរ និង ច្រើន​ដង​ក្នុង​រយៈពេល​ខ្លីមួយ”។
ភាព​ស្រណុកដល់កំពូល​១លើក របស់ស្រ្តី​ មានរយៈពេល​ប្រមាណ​ពី ១០-១៥នាទី រីឯបុរស​វិញ គឺបានត្រឹមតែ ៦នាទីប៉ុណ្ណោះ៕

comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website