ការងាប់លិង្គ (Erectile Dysfunction,
ED) គឺជាបញ្ហាមួយដែលច្រើនកើតជាញឹកញាប់ ទៅលើបុរសវ័យចំណាស់
ប៉ុន្តែវាមិនមែនជាផ្នែកធម្មតានៃការចាស់ទៅតាមអាយុនោះទេ។
តើអ្នកអាចចៀសវាងនូវការងាប់លិង្គតាមរបៀបណា?
នេះគឺជាអ្វីដែលអ្នកឯកទេសបានរកឃើញ ។
១.
មើលនូវរបស់ដែលអ្នកបរិភោគ
របបអាហារដែលមិនល្អចំពោះបេះដូងបុរស
ក៏ទំនងជាផ្តល់ផលអាក្រក់ទៅលើសមត្ថភាពនៃការឡើងរឹងរបស់លិង្គដែរ
។
ការស្រាវជ្រាវបានបង្ហាញអោយដឹងថា ការបរិភោគអាហារដដែលៗ អាចធ្វើអោយកើតជំងឺគាំងបេះដូង ដោយសារមានការស្ទះសរសៃឈាម Coronary នៅក្នុងបេះដូង ។ ក្នុងនោះមានផ្លែឈើពីរបីមុខ បន្លែ អាហារសំបូរជាតិខ្លាញ់ និងម្ហូបឆារ ដែលសុទ្ធតែអាចធ្វើអោយរាំងស្ទះដល់ចរន្តឈាមទៅចិញ្ចឹមលិង្គ ។ លំហូរឈាមនេះដែរ ជាអ្នកធ្វើអោយលិង្គឡើងរឹងបាន ។
ការស្រាវជ្រាវបានបង្ហាញអោយដឹងថា ការបរិភោគអាហារដដែលៗ អាចធ្វើអោយកើតជំងឺគាំងបេះដូង ដោយសារមានការស្ទះសរសៃឈាម Coronary នៅក្នុងបេះដូង ។ ក្នុងនោះមានផ្លែឈើពីរបីមុខ បន្លែ អាហារសំបូរជាតិខ្លាញ់ និងម្ហូបឆារ ដែលសុទ្ធតែអាចធ្វើអោយរាំងស្ទះដល់ចរន្តឈាមទៅចិញ្ចឹមលិង្គ ។ លំហូរឈាមនេះដែរ ជាអ្នកធ្វើអោយលិង្គឡើងរឹងបាន ។
រាល់អ្វីៗទាំងអស់ដែលមានផលអាក្រក់ទៅ
ដល់បេះដូងរបស់បុរស
ក៏ជាផ្នែកមួយផ្តល់ផលអាក្រក់ដល់លិង្គរបស់គាត់ដែរ
នេះបើតាមប្រសាសន៍របស់ លោក Andrew McCullough, MD,
អនុសាស្ត្រាចារ្យ នៃ ផ្នែករោគសញ្ញាជំងឺតម្រងនោម
និងជានាយកនៃកម្មវិធីសុខភាពផ្លូវភេទបុរស នៅឯសាកលវិទ្យាល័យ New
York របស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Langone ។
តាមកាស្រាវជ្រាវថ្មីៗនេះបានអោយដឹង
ថា
បញ្ហាងាប់លិង្គដែលមិនសូវជួបប្រទះគឺមានការពាក់ព័ន្ធទៅនឹងក្រុម
មនុស្សប្រុសនៅនិយមបរិភោគអាហារជាលក្ខណៈប្រពៃណីនៅជុំវិញសមុទ្រមេ
ឌីទែរ៉ាណេ ដែលក្នុងនោះមានដូចជា ផ្លែឈើ បន្លែ
គ្រប់ធុញ្ញជាតិគ្រប់ប្រភេទ
និងអាហារមានជាតិខ្លាញ់ហើយល្អសំរាប់បេះដូងដូចជា គ្រាប់ផ្លែឈើ
ប្រេងអូលីវ ត្រី និងស្រា ។
យោងតាមប្រសាសន៍របស់លោក Irwin
Goldstein, នាយកនៃផ្នែកថ្នាំជំនួយផ្លូវភេទ នៅមន្ទីរពេទ្យ
Alvarado ដែលស្ថិតនៅរដ្ឋ San Diego បានអោយដឹងថា
ការទាក់ទងគ្នារវាងរបបអាហាររបស់មនុស្សនៅជុំវិញសមុទ្រមេឌីទែរ៉ា
ណេ
និងការជំរុញនូវមុខងារផ្លូវភេទត្រូវបានដាក់ជារបកគំហើញជាលក្ខណៈ
វិទ្យាសាស្ត្រ ។
២.
រក្សាទំងន់នៅមានសុខភាព
ការដែលធាត់ពេកអាចធ្វើអោយមានបញ្ហា
សុខភាពជាច្រើនប្រភេទដូចជា ជំងឺទឹកនោមផ្អែមប្រភេទ២
ដែលអាចធ្វើអោយខូចសរសៃប្រសាទនៅក្នុងរាងកាយបាន ។
ប្រសិនបើការខូចខាតនោះប៉ះពាល់ទៅដល់សរសៃប្រសាទសំរាប់បញ្ជាទៅលើ
លិង្គ នោះការងាប់លិង្គអាចនឹងកើតមាន ។
៣.
ចៀសវាងការឡើងសម្ពាធឈាម និងជាតិខ្លាញ់
ការឡើងជាតិខ្លាញ់
ឬសម្ពាធឈាមអាចបណ្តាលអោយខូចសរសៃឈាមជាច្រើន
រួមទាំងសរសៃឈាមដែលទៅចិញ្ចឹមលិង្គទៀតផង
ហើយនឹងអាចធ្វើអោយងាប់លិង្គបាន ។
ចូរប្រាកដថាគ្រូពេទ្យរបស់អ្នកធ្វើការ
ពិនិត្យនូវកំរិតជាតិខ្លាញ់ និងសម្ពាធឈាមរបស់អ្នករួចហើយ ។
អ្នកប្រហែលជាចង់ពិនិត្យមើលសម្ពាធឈាមតទៅទៀតនៅពេលទៅជួបគ្រូពេទ្យ
នៅពេលក្រោយ ។ នៅតាមស្តង់លក់ទំនិញមួយចំនួន
និងស្ថានីយ៍ពន្លត់អគ្គីភ័យ
គឺមានផ្តល់ជូននូវការពិនិត្យដោយឥតគិតថ្លៃ
ហើយឧបករណ៍សំរាប់តាមដានសម្ពាធឈាមក៏ត្រូវបានគេលក់សំរាប់យកទៅ
ប្រើប្រាស់តាមផ្ទះ ផងដែរ ។
ប្រសិនបើជាតិខ្លាញ់
ឬសម្ពាធឈាមឡើងលើសពីកំរិតធម្មតា ចូរធ្វើការព្យាបាលភ្លាមទៅ ។
ថ្នាំសំរាប់បញ្ចុះសម្ពាធឈាមអាចធ្វើអោយមានការពិបាកក្នុងការឡើង
រឹងរបស់លិង្គ ប៉ុន្តែគ្រូពេទ្យនិយាយថា
ករណីជាច្រើននៃការងាប់លិង្គច្រើនតែបណ្តាលមកពីថ្នាំទាំងនេះ
ដោយសារវាធ្វើអោយខូចសរសៃឈាម
ដែលជាលទ្ធផលមកពីសម្ពាធឈាមឡើងខ្ពស់ពេក ។
៤.
ចូរផឹកស្រាក្នុងកំរិតមធ្យម ឬកុំផឹកតែម្តង
វាមិនមានភស្តុតាងអ្វីបញ្ជាក់ថា
ការបរិភោគស្រាក្នុងកំរិតតិចតួច
ឬមធ្យមធ្វើអោយមានផលអាក្រក់ទៅលើការឡើងរឹងនៃលិង្គនោះទេ
នេះបើតាមសំដីរបស់ Sharlip ។
ប៉ុន្តែការផឹកស្រាច្រើនពេកជាលក្ខណៈរ៉ាំរ៉ៃរៃអាចធ្វើអោយខូច
ថ្លើម ខូចសរសៃប្រសាទ
និងបញ្ហាជាច្រើនផ្សេងទៀតរាប់បញ្ចូលទាំងការងាប់លិង្គផងដែរ ។
៥.
ធ្វើលំហាត់ប្រាណអោយទៀងទាត់
មានអំនះអំនាងដ៏ខ្លាំងខ្លា
ពាក់ព័ន្ធនឹងរបៀបរស់នៅមួយដែលនៅតែ
មួយកន្លែងដោយមិនចេះធ្វើសកម្មភាពរៀងកាយអីសោះ
អាចធ្វើអោយងាប់លិង្គបាន ផ្ទុយទៅវិញ ការរត់កីឡា ការហែលទឹក
និងការហាត់ប្រាណដទៃៗទៀតត្រូវបានបង្ហាញថាជួយការពារការងាប់លិង្គ
។
ចូរសំលឹងមើលនូវការធ្វើលំហាត់ប្រាណ
ទាំងឡាយដែលធ្វើអោយមានសម្ពាធ ជាខ្លាំងនៅតំបន់ចន្លោះ រន្ធគូថ
និងសាច់ដុំពេរីនេ(Perineum) ។ លោក Goldstein និយាយថា
ការជិះកង់ អាចធ្វើអោយងាប់លិង្គបាន ។
ការជិះកង់ក្នុងរយៈពេលខ្លីម្តងម្កាលក៏មិនគួរធ្វើអោយមានបញ្ហា
អ្វីដែរ
ប៉ុន្តែចំពោះបុរសដែលចំនាយពេលជាច្រើនម៉ោងក្នុងការជិះកង់គួរតែ
ប្រាកដថាកង់របស់គាត់មានបំពាក់ទៅដោយអ្វីដែលសមនឹងគាត់ជិះដែរ
ឬទេ។
៦.
មិនត្រូវពឹងទាំងស្រុងលើ Kegels ទេ
ការហាត់ប្រាណមួយប្រភេទដែលមិន
ហាក់បីដូចជាមានប្រយោជន៍គឺ ការហាត់ប្រាណបែប Kegel ។
លំហាត់ប្រាណប្រភេទនេះគឺជាការធ្វើចុះឡើងនូវការកន្ត្រាក់
ហើយបន្ធូរសាច់ដុំនៅក្នុងតំបន់អាងត្រគៀក ។ Kegels
អាចមានប្រយោជន៍សំរាប់បុរស និងស្ត្រីដែលមានបញ្ហាខាងហូរលាមក
ឬទឹកនោមដោយឯងៗទៅវិញទេ
ប៉ុន្តែគេមិនមានអំនះអំនាងអ្វីមួយដែលថាវាជួយការពារកុំអោយកើត
បញ្ហាងាប់លិង្គនោះទេ ។
៧.
ចូរបន្តប្រើថ្នាំអ័រម៉ូន Testosterone ទៀត
ទោះបីជាបុរសទាំងឡាយដែលមានសុខភាពល្អ
ហើយក៏ដោយ ក៏កំរិតអ័រម៉ូន Testosterone
ចាប់ផ្តើមធ្លាប់ចុះយ៉ាងស្រួចស្រាវក្នុងអំឡុងពេលអាយុជុំវិញ
៥០ឆ្នាំ ។ ជារៀងរាល់ឆ្នាំបន្ទាបពីអាយុបាន ៤០ឆ្នាំហើយ
ជាធម្មតាកំរិតអ័រម៉ូន Testosterone
របស់បុរសមានការធ្លាក់ចុះប្រមាណ ១.៣% ។
ការដែលមានសញ្ញានៃការថយចុះនៃចំនង់
ផ្លូវភេទ ចិត្តមិននឹងនរ ខ្វះថាមពល ឬពិបាកក្នុងការសំរេចចិត្ត
អាចគិតថាជាការខ្វះអ័រម៉ូន Testosterone ហើយ
ហើយនឹងធ្វើអោយលិង្គមិនអាចរឹងបាន ។
៨.
ចៀសវាងការប្រើថ្នាំដែលមានជាតិ Steroids
ថ្នាំទាំងនេះ
គឹច្រើនតែត្រូវបានប្រើខុសច្បាប់ពីសំនាក់កីឡាករអត្តពលកម្ម
និងអ្នកហាត់បង្កើនកាយសម្បទា ដែលអាចធ្វើអោយពងស្វាសទ្រោមស្វឹត
និងថយចុះសមត្ថភាពនៃការផលិតអ័រម៉ូន Testosterone ។
៩.
ប្រសិនបើអ្នកជក់បារី ចូរបញ្ឈប់វាទៅ
ការជក់បារីអាចធ្វើអោយគ្រោះថ្នាក់ដល់
សរសៃឈាម និងធ្វើអោយរាំងស្ទះដល់លំហូរឈាមទៅក្នុងលិង្គ ។
ចំនែកជាតិ នីកូទីនធ្វើអោយសរសៃឈាមកន្ទ្រាក់
ដែលវាជាហេតុធ្វើអោយឈាមមិនអាចហូរ ស្រួលទៅក្នុងលិង្គ ។
១០.
សំរួលអោយបានស្រួលបួលនូវការរួមភេទដែលបណ្តាលអោយគ្រោះថ្នាក់បាន
ករណីមួយចំនួននៃការងាប់លិង្គ
ច្រើនបណ្តាលមកពីការមានរបួសទៅលើលិង្គក្នុងពេលរួមភេទ ។
ដើម្បីការពារលិង្គរបស់អ្នកពីការឈឺចាប់ខ្លាំង
ចូរចាប់ផ្តើមបញ្ចូលលិង្គរបស់អ្នកក្រោយពេលដែល
ទ្វារមាសខាងស្រីមានរំអិលគ្រប់គ្រាន់
ហើយត្រូវប្រាកដថាលិង្គរបស់អ្នកមិនបានរអិលចេញពីទ្វាមាស
ក្នុងអំឡុងពេលដែលកំពុងបញ្ចូលនោះទេ
(ដូច្នេះអ្នកមិនត្រូវយកលិង្គរបស់អ្នកទៅជំនះនឹងកន្លែងដែលរឹង
នៃរាងកាយរបស់ខាងស្រីដោយចែដន្យនោះទេ) ។
លើសពីនេះទៅទៀតប្រសិនបើខាងស្រីរើដែលជាហេតុធ្វើអោយឈឺលិង្គ
របស់អ្នកដូចជាធ្វើអោយលិង្គបត់ខុសទំនង ចូរអោយនាងឈប់សិនទៅ ។
“ ប្រសិនបើការរួមភេទ
មនុស្សស្រីនៅពី ហើយមានការពិបាកនៅពេលអុកចុះក្រោម
រួមទាំងលិង្គមិនចូលក្នុងទ្វាមាសទៀតនោះ
គឺវាប្រៀបបានទៅនឹងរបស់ដែលធ្ងន់មួយសង្គត់ពីលើលិង្គអញ្ចឹង
ហើយ
គ្មានលិង្គរបស់នរណាមួយលើលោកនេះអាចទ្រាំបាននឹងព្រឹត្តិការណ៍
ដូច្នេះដែរ” នេះបើតាមសំដីរបស់ Goldstein ។
១១.
គ្រប់គ្រង់ភាពតានតឹងអារម្មណ៍ឬStress
បញ្ហាចិត្តសាស្ត្រនៃការ Stress
ធ្វើអោយដាស់តឿនទៅដល់អ័រម៉ូន Adrenaline
ដែលជាអ្នកធ្វើអោយសរសៃឈាមកន្ត្រាក់
ហើយវាក៏ជាដំនឹងអាក្រក់មួយដែលធ្វើអោយមានផលអាក្រក់ទៅលើការឡើង
រឹងរបស់លិង្គ ។ អ្វីៗដែលបុរសត្រូវធ្វើ
គឺលុបបំបាត់ចោលនូវសម្ពាធ និងធ្វើអោយអារម្មណ៍ល្អឡើងវិញ
ដើម្បីធ្វើអោយជីវិតផ្លូវភេទរបស់អ្នកវិលមករកភាពល្អប្រសើវិញ ។
អត្ថបទផ្សាយក្នុង: សុខភាពស្នេហា / ទាក់ទងនឹងសុខភាពផ្លូវភេទ
No comments:
Post a Comment