* ទម្រង់ទូទៅនៃភាសា C
ភាសា C អាចដំណើរការ(Run)ទៅបានលុះត្រាតែមានអនុគមន៍ main ( )
ហើយអនុគមន៍នេះមានពីរប្រភេទ( ដូចរូបខាងលើ )គឺការផ្តើមឡើងសរសេរដោយពាក្យ void នឹង ពាក្យ int។
កាលណាគេប្រើ void នៅពីមុខអនុគមន៍ main ( )ពេលបញ្ចប់គេមិនប្រើពាក្យ return 0 ទេ។
ផ្ទុយមកវិញបើគេប្រើ int នៅពីមុខអនុគមន៍ main ( )ពេលបញ្ចប់គេប្រើពាក្យ return 0។
ឬ
ហើយអនុគមន៍នេះមានពីរប្រភេទ( ដូចរូបខាងលើ )គឺការផ្តើមឡើងសរសេរដោយពាក្យ void នឹង ពាក្យ int។
កាលណាគេប្រើ void នៅពីមុខអនុគមន៍ main ( )ពេលបញ្ចប់គេមិនប្រើពាក្យ return 0 ទេ។
ផ្ទុយមកវិញបើគេប្រើ int នៅពីមុខអនុគមន៍ main ( )ពេលបញ្ចប់គេប្រើពាក្យ return 0។
** លក្ខណះសម្គាល់*
*** លក្ខណះសម្គាល់*
បណ្ដុំឯកសារនៅក្នុងភាសា C អាចបែងចែកជាពីរផ្នែក
គឺផ្នែកនៅក្នុងបណ្ដុំឯកសារ .h និង បណ្ដុំឯកសារ .c។ បណ្ដុំឯកសារ .h
គឺប្រើប្រាស់ដើម្បីសរសេរគ្រោងរបស់កម្មវិធីដែលមានដូចជាការ
ប្រកាសអញ្ញាត(variable) ការបង្កើត សម្ព័ន្ធទិន្នន័យ (struct type)
និងឈ្មោះរបស់ប្រតិបត្តិការ (Function) ។ល។ និង ។ល។ ក្រៅពីនេះ
ការប្រើប្រាស់បណ្ដុំឯកសារ .h នេះ
អាចផ្ដល់លទ្ធភាពក្នុងការបង្កើតជាប្រតិបត្តិការ (Function)
ដែលមានលក្ខណៈជាបណ្ណាល័យមានស្រាប់ ឫ
ការបង្កើតបណ្ណាល័យថ្មីសំរាប់ប្រើប្រាស់ក្នុងការបង្កើតកម្មវិធី
ឯទៀត។ បណ្ដុំឯកសារ .c គឺប្រើប្រាស់សម្រាប់សរសេរបញ្ចូលកូដទាំងអស់។
ផ្នែកខាងលើនៃកូដដែលសរសេរនៅក្នុងឯកសារ .c
គឺប្រើប្រាស់សម្រាប់ភ្ជាប់ទៅបណ្ដុំឯកសារ .h
ដើម្បីប្រើប្រាស់នូវរាល់គម្រោងទាំងអស់ដែលបានធ្វើស្រាប់នៅក្នុង
បណ្ណាល័យនោះ។ ក្នុងភាសា c មានប្រតិបត្តិការចំណាប់ផ្ដើមមួយឈ្មោះ
main
ដែលជាចំណុចចាប់ផ្ដើមនែប្រតិបត្តិការនៅពេលដែលកម្មវិធីត្រូវបាន
ដាក់អោយដំណើរការ។
តោះឧទាហរណ៍ជាមួយគ្នា:
កម្មវិធី Khmer-ICT
#include <stdio.h> int main(void){
printf("Hello, World!\n");/*បង្ហាញ Khmer, ICT!*/
return 0; }
ក្នុងឧទាហរណ៍ខាងលើនេះ
#include <stdio.h>ប្រើប្រាស់ដើម្បីភ្ជាប់ទៅបណ្ណាល័យដែលមានស្រាប់ stdio ដែលបានបង្កើតប្រតិបត្តិការ printf។
អត្ថបទក្នុង: សិក្សាភាសាកំព្យូទ័រ & គេហហទំព័រ >>រៀនភាសា C programming ជាមួយខ្ញុំ
No comments:
Post a Comment