*Open tag*
ជាមូលដ្ឋាន
webpage មួយត្រូវមាន
Tag សំខាន់ចំនួន
២គឺ
<html> និង <body> ដោយខានពុំបានឡើយ ។
- Tag <html> ដែលយើងមើលឃើញដាក់នៅខាងដើមគេនេះគឺវាបញ្ជាក់ប្រាប់ទៅ Browser ថានេះគឺជាការចាប់ផ្តើមរបស់ HTML code, ចំណែក
- Tag <body> នេះវិញវាបញ្ជាក់ប្រាប់ទៅ
web browser ថាអ្វីៗដែលនៅក្នុងចន្លោះនេះ ឬបន្ទាប់ពី
<body> tag នេះ អាចឲ្យគេឃើញបានឬអាចនិយាយបានថាតួអង្គមាតិកានៃសេចក្តីរៀបរាប់របស់
webpage យើងចាប់ផ្តើមពីត្រឹមនេះទៅហើយ
។
**Close tag**
យើងបានឃើញពី Tag សំរាប់ចាប់ផ្តើមនៃ webpage របស់យើងរួចហើយគឺ <html> និង <body> ឥឡូវនេះយើងនិងពិនិត្យមើលមក Tag ចំនួន ២ទៀតដែលនៅខាងចុងនោះគឺ
យើងបានឃើញពី Tag សំរាប់ចាប់ផ្តើមនៃ webpage របស់យើងរួចហើយគឺ <html> និង <body> ឥឡូវនេះយើងនិងពិនិត្យមើលមក Tag ចំនួន ២ទៀតដែលនៅខាងចុងនោះគឺ
- Tag </body> និង
- Tag </html> យើងសង្កេតឃើញថា <html> នៅខាងដើមពុំមានសញ្ញា
"/" នៅក្នុងនោះជាមួយឡើយ តែ
<html> ដែលនៅខាងចុងវិញនោះមានសញ្ញា "/" នៅជាមួយ
</html> ក៏ដូចគ្នានិង tag <body> ដែរ
គឺមានបន្ថែមសញ្ញា
"/" នេះនៅខាងក្នុងនោះដូចគ្នា ។
សូមបញ្ជាក់ថា
Tag ដែលមានសញ្ញា
"/" នេះនៅក្នុងនោះជាមួយគឺបញ្ជាក់ថាវាជាកន្លែងដែលត្រូវបញ្ចប់
tag នោះត្រឹមនេះគឺត្រង់កន្លែងដាក់សញ្ញានោះតែម្តង
។
សូមពិនិត្យមើល code ខាងដើមជាថ្មីម្តងទៀត
<html>
: សម្រាប់ផ្តើមតួអង្គ Webpage ទាំងមូល
<body> : សម្រាប់ផ្តើមតួអង្គសេចក្តី (contents) ឲ្យគេឃើញ
យើងសរសេរតួអង្គសេចក្តីនៅទីនេះ : សេចក្តីទាំងឡាយដាក់ទីនេះ
</body> : បញ្ចប់តួអង្គសេចក្តីខាងលើនេះ
</html> : បញ្ចប់តួអង្គ webpage នេះ
<body> : សម្រាប់ផ្តើមតួអង្គសេចក្តី (contents) ឲ្យគេឃើញ
យើងសរសេរតួអង្គសេចក្តីនៅទីនេះ : សេចក្តីទាំងឡាយដាក់ទីនេះ
</body> : បញ្ចប់តួអង្គសេចក្តីខាងលើនេះ
</html> : បញ្ចប់តួអង្គ webpage នេះ
សញ្ញា "/" នេះត្រូវបានគេប្រើវាសំរាប់ដាក់នៅពីមុខពាក្យរបស់
tag ដើម្បីប្រាប់ទៅ
Browser ថា
tag ណាមួយនៅខាងដើមនេះត្រូវបញ្ចប់វាត្រឹមនេះ
។
ខាងក្រោមនេះយើងនិងបន្តចូលទៅមេរៀនថ្មីមួយទៀត
។
ពេលនេះយើងនឹងបង្កើត
webpage ថ្មីទៀតដោយមានបន្ថែម
tag ថ្មីចំនួន
៤បញ្ចូលបន្ថែម
។
<html>
<head>
<title> My own webpage ! </title>
</head>
<body>
<h2> Welcome to my webpage </h2>
<p> Comming soon will be my completed webpage that will impress you </p>
</body>
</html>
<html>
<head>
<title> My own webpage ! </title>
</head>
<body>
<h2> Welcome to my webpage </h2>
<p> Comming soon will be my completed webpage that will impress you </p>
</body>
</html>
ដើម្បី test មើល webpage ថ្មីរបស់យើងសូមចូលទៅកាន់
folder ដែលយើងបាន
save វាទុកនោះរួច
double click (open) លើវាដើម្បីបើកមើល ។
អ្វីដែលយើងនឹងបានឃើញនោះគឺ
webpage ថ្មីមួយ
តែមានភាពប្រសើរជាង
webpage មុននេះ
។
ជាមួយគ្នានេះបើយើងក្រឡេកមើលទៅ
code ដែលយើងបានបង្កើតមុននេះ
យើងសង្កេតឃើញថា
tag ថ្មីចំនួន
៤
ត្រូវបានដាក់បញ្ចូលជាបន្ថែមគឺ
- <html>
- <title>
- <h2>
- <p>
- <title>
- <h2>
- <p>
*
<head> tag នេះត្រូវបានដាក់នៅបន្ទាប់ <html> នឹងត្រូវបានប្រើសម្រាប់បញ្ជាក់ប្រាប់ទៅ
Browser ពីសេចក្តីមួយចំនួនដូចជាចំណងជើងរបស់ឈ្មោះ
page របស់យើង
ឬក៏ជាឈ្មោះមាតិការរបស់
webpage ។
*
<title> tag នេះត្រូវដាក់នៅចន្លោះរបស់ <head> </head> ។ <title> ត្រូវបានប្រើសំរាប់ដាក់ឈ្មោះឲ្យ
webpage ។
នៅក្នុងមេរៀនមុននេះយើងបានដាក់ឈ្មោះ
website យើងថា
"My own webpage" នឹងត្រូវលេចចេញបង្ហាញឲ្យឃើញនៅក្នុង
webpage title bar
*
<h2> tag នេះគឺជា Header tag ពីព្រោះវានឹងបង្កើត Header ដែលមានទំហំធំជាង
<h3> តែតូចជាង <h1> ក្នុងនេះគឺ <h1> គឺជា
Header ដែលមានទំហំធំជាងគេបំផុត
ឯ
Header <h6> គឺជា header ដែលាមានទំហំតូចជាងគេ ។
Header
ត្រូវបានប្រើសម្រាប់ដាក់ចំណងជើងឲ្យអត្ថបទត្រង់ណាមួយឲ្យមានទំហំ
ធំតូចទៅតាមសេចក្តីត្រូវការ
ដោយយកតាមលេខកំណត់ពី
<h1> ដល់ <h6> ជាចំណងជើងនៃផ្នែកណាមួយនៃអត្ថបទ
។
*
<p> វាគឺជា
Paragraph tag, ហេតុនេះនៅពេលយើងសរសេរ Paragraph សូមដាក់
tag <p> នេះទាំងការផ្តើមនិងបញ្ចប់ (សូមត្រឡប់មើលទៅ code ជាថ្មី)
។
នៅមេរៀនខាងដើមយើងបានសាកល្បងបង្កើត
file ចំនួនពីរដែលបង្ហាញពី
tag ខាងក្រោម
<html> បើក
</html> បិទ
<head> បើក
</head> បិទ
<body> បើក
</body> បិទ
<title> បើក
</title> បិទ
<h2> បើក
</h2> បិទ
<p> បើក
</p> បិទ
សំគាល់:
- <p> . . . </p> :គឺជា tag សម្រាប់កំណត់អត្ថបទរបស់យើងជាកថាខណ្ខ។
- <br/> :គឺជា Tag ប្រើសម្រាប់ចុះបន្ទាត់។
- <hr/> :គឺជា Tag ប្រើសម្រាប់ទាញយកនូវបន្ទាត់មកបង្ហាញនៅលើ Page របស់យើង។
</html> បិទ
<head> បើក
</head> បិទ
<body> បើក
</body> បិទ
<title> បើក
</title> បិទ
<h2> បើក
</h2> បិទ
<p> បើក
</p> បិទ
សំគាល់:
- <p> . . . </p> :គឺជា tag សម្រាប់កំណត់អត្ថបទរបស់យើងជាកថាខណ្ខ។
- <br/> :គឺជា Tag ប្រើសម្រាប់ចុះបន្ទាត់។
- <hr/> :គឺជា Tag ប្រើសម្រាប់ទាញយកនូវបន្ទាត់មកបង្ហាញនៅលើ Page របស់យើង។
អត្ថបទបន្ទាប់
អត្ថបទក្នុង សិក្សាភាសាកម្មវិធី&គេហទំព័រ >> រៀនរចនាជាមួយភាសា HTML
No comments:
Post a Comment