Get This

Monday, October 31, 2011

និយាយចែកជាពីរប្រភេទ

និយាយ និយាយ​ និយាយ អ្នកណាក៏ចេះនិយាយដែរ (ជៀសវាងមនុស្សគ)
ប្រហែលជាបងប្អូននឹងយល់ឃើញថា ការនិយាយ គឺជារឿងធម្មតា ឱ្យតែចេះភាសា អ្នកណាក៏និយាយបានដែរ។ រឿងនេះញ៉ុមមិន ហ៊ានជំទាស់ទេ ប៉ុន្តែ ការប្រើពាក្យសម្តីឱ្យបានល្អ វាមិនមែនជារឿងងាយដូចដែលបងប្អូនគិតនោះឡើយ។ ការដែលមនុស្សម្នាក់ៗ សម្តែង ឥរិយាបទរបស់ខ្លួនចំពោះអ្នកដទៃ ឬចំពោះរឿងរ៉ាវផ្សេងៗឱ្យបានត្រឹមត្រូវ ក្នុងសង្គមដែលមានបែបបទស្មុគស្មាញដូចសព្វថ្ងៃនេះ (ព្រោះអ្នកណា?) បងប្អូនចាំបាច់ស្វែងយល់ពី វិធីនិយាយ ដើម្បីឱ្យមនុស្សគ្រប់គ្នាមានការពេញចិត្តនឹងខ្លួនឯង ព្រមទាំងឱ្យគេមើលមក យើង ដោយក្រសែភ្នែកកោតសរសើរ និងស្ញប់ស្ញែង។ ប្រសិនបើគ្មានវិធីល្អៗយកមកនិយាយទេ កិច្ចការដែលយើងធ្វើវានឹងឈានទៅរក ភាពទ័លច្រកបាន។

ការនិយាយត្រូវបានចែកចេញជាពីរប្រភេទ

  1. និយាយច្រើនពាក្យ ច្រើនដង តែខ្លួនឯងមិនធ្វើតាមសេចក្តីរបស់ខ្លួន
    - ឧទាហរណ៏ ឪពុកម្នាក់បានណែនាំប្រៀនប្រដៅកូនរបស់ខ្លួនកុំឱ្យដើរលេង ត្រូវយកចិត្តខិតខំព្យាយាមសិក្សារៀនសូត្រ ប៉ុន្តែខ្លួនគាត់វិញហ្ន! បន្ទាប់ពីមកពីធ្វើការ មិនត្រលប់មកផ្ទះទេ បែរជាទៅផឹកស៊ីសប្យាយស្រីញី អូនបងទៅវិញ ចុះបើខ្លួនឯង ប្រព្រឹត្តមិនទាំងបានផង តើឱ្យអ្នកណាគេមកអនុវត្តន៍តាមសំដី និងណែនាំរបស់ខ្លួន?
  2. និយាយតិច ឬតែម្តង តែមានប្រយោជន៍
    - ចំណុចនេះបើបងប្អូនវិភាគទៅផ្ទុយពីចំណុចខាងលើ មានន័យថា ការនិយាយរបស់គាត់តិចមែន ប៉ុន្តែគេស្តាប់ គេអនុវត្តន៍តាម មកពីហេតុអី? មកពីបុគ្គលនោះគេប្រព្រឹត្តខ្លួនរបស់គេល្អ
    ឧទាហរណ៍ បងប្អូនក្រលេកមើលទៅព្រះសង្ឃលោកទេសនាមើ! ខ្លួនព្រះអង្គតែមួយអង្គមែន ប៉ុន្តែ ការនិយាយរបស់គាត់ទៅកាន់ ឧបាកសក (អ្នករក្សាសីលប្រុស) ឧបាសិកា (អ្នករក្សាសីលស្រី) ប្រៀនប្រដៅ ណែនាំថា ឱ្យលោកយាយលោកតា វៀរចាកនូវ ទឹកស្រវឹង សម្លាប់សត្វ ភូតភរកុហកបោកប្រាស់ លួចឆក់ប្លន់ ជាដើម ហេតុអីគេស្តាប់ គេធ្វើតាម? ក៏ព្រោះថា មកពីខ្លួនព្រះសង្ឃផ្ទាល់គឺគាត់ធ្វើល្អ គាត់ប្រព្រឹត្តបានរួចទៅហើយ … ៕
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website