Get This

Monday, November 7, 2011

អាថ៌កំបាំង៥ចំណុចនៅពីក្រោយការចែវចូវស្រី


ការ​និយាយ​មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ​ តែ​បើ​និយាយ​ឲ្យ​គេ​ចាប់​អារម្ភ​ទើប​ជា​រឿង​មិន​ស្រួល។ គួរ​ឲ្យ​តឹង​ទ្រូង​ណាស់​ នៅ​ពេល​ពេញ​ចិត្ត​នឹង​នារី​ម្នាក់​តែ​មិន​ដឹង​ថា​ត្រូវ​ទៅ​ធ្វើ​យ៉ាង​ណា​ទើប ​ធ្វើ​ឲ្យ​នាង​ចាប់​អារម្មណ៍​នោះ។ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​បាន លុះ​ត្រា​តែ​អ្នក​មាន​ការ​រៀបចំ​ឲ្យ​បាន​ល្អ​នូវ​កត្តា​៣គឺ​ កាយ វាចា​ និង​ចិត្ត។ ខាង​ក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​យក​បេះដូង​នារី​ ម្នាក់​បាន៖
១. ប្រើ​ភ្នែក
ភ្នែក​ជា​កញ្ចក់​ដែល​អាច​ឆ្លុះ​បញ្ចាំង​ដល់​ ចិត្ត។ ត្រូវ​សម្លឹង​មើល​មុខ​នាង​ដោយ​កែវ​ភ្នែក​ស្រទន់​តែ​កុំ​យូរ​ពេក​រហូត​ដល់​ នាង​អៀន​ឲ្យ​សោះ។ នៅ​ពេល​ដែល​អ្នក​សម្លឹង​ទៅ​នាង​ដោយ​កែវ​ភ្នែក​ពេញ​ចិត្ត​ ហើយ​នាង​លួច​សម្លឹង​មក​វិញ​ដែរ​នោះ ហាសហ៎ា​ជា​សញ្ញា​វិជ្ជមាន​ហើយ!
២. ស្នាម​ញញឹម
រាល់​ពេល​ជួប​មុខ​និង​សន្ទនា​ ត្រូវ​ព្យាយាម​ឲ្យ​នាង​ឃើញ​​ស្នាម​ញញឹម​អ្នក​ដោយ​ស្មោះ​ត្រង់។ ការ​ញញឹម​អាច​បញ្ជាក់​ពី​ភាព​ពេញ​ចិត្ត​ដែល​អ្នក​មាន​ចំពោះ​នាង។
៣. ណែនាំ​ខ្លួន
បើ​អ្នក​មិន​ធ្លាប់​និយាយ​ជាមួយ​នាង​ទេ ត្រូវ​ចេះ​ចាប់​យក​ឱកាស​ណែនាំ​ខ្លួន​របស់​អ្នក​ឲ្យ​នាង​ស្គាល់​។ តែ​ការ​ណែនាំ​ខ្លួន​គួរ​តែ​និយាយ​ការពិត មិន​គួរ​អួត​ពេក​ទេ។ ម្យ៉ាង​ទៀត​ក្នុង​ដំណាក់​កាល​សន្សំ​ពិន្ទុ​នេះ​ ត្រូវ​ច្បាស់​ថា​មាត់​របស់​អ្នក​គ្មាន​ក្លិន​អាក្រក់​នោះ​ទេ។
៤. ពេល​សន្ទនា
ដំបូង​គួរ​ផ្ដើម​សន្ទនា​ជាមួយ​នាង​ពី​រឿង​ដែល​ នៅ​ជុំវិញ​ខ្លួន​ជាជាង​ចាប់​ ផ្ដើម​ដំបូង​ពី​រឿង​ផ្ទាល់​ខ្លួន​របស់​នាង​តែ​ម្ដង។ នៅ​ពេល​សន្ទនា​ត្រូវ​តែ​ប្រយ័ត្ន​រាល់​ពាក្យ​សម្ដី​ដែល​បាន​និយាយ​ចេញ ធ្វើ​យ៉ាង​ណា​ឲ្យ​នាង​យល់​ថា​អ្នក​ជា​មនុស្ស​មាន​របៀបនិង​គួរ​ជា​ទី​រាប់​ អាន។ ម្យ៉ាង​ទៀត​មិន​ត្រូវ​និយាយ​កាត់​សម្ដី​នាង​នោះ​ទេ ត្រូវ​ទុក​ពេល​ឲ្យ​នាង​និយាយ​តាម​សម្រួល​ ហើយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដោយ​ស្នាម​ញញឹម​និង​ពាក្យ​យល់​ស្រប។
ជា​ពិសេស​មុន​ពេល​ចូល​ទៅ​សន្ទនា​ជាមួយ​នាង​ គួរ​តែ​រក​ចំណុច​វិជ្ជមាន​របស់​នាង​ឲ្យ​ហើយ​ដើម្បី​ផ្ដល់​ឲ្យ​នាង​នូវ​ការ​ សរសើរ​នៅ​ពេល​សន្ទនា។
ហើយ​អ្វី​ដែល​មិន​ត្រូវ​ភ្លេច​នោះ ក្នុង​ពេល​សន្ទនា​ចាំបាច់​ត្រូវ​បញ្ចូល​ភាព​រីករាយ​ដើម្បី​ឲ្យ​នាង​យល់​ថា​ នៅ​ក្បែរ​អ្នក​ហាក់​ដូច​ជា​មាន​អារម្មណ៍​ធូរស្រាល។
៥. កាយវិការ
ត្រូវ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​និង​ជៀសវាង​រាល់ ​កាយវិការ​ដែល​មិន​គួរគប្បី​​ ដែល​ធ្វើ​ឲ្យ​នាង​យល់​ថា​អ្នក​ជា​មនុស្ស​ដែល​មិន​គួរ​ឲ្យ​រាប់​អាន។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website