បើសិនកុំព្យូទ័រលោកអ្នកចាប់ផ្ដើមមានបញ្ហា ឬ Hardware Device ឈប់ដំណើរការ នោះលោកអ្នកនឹងអាចមានគន្លឺះដោះ ស្រាយបញ្ហាជាមួយនឹង Device Manager បាន។ Device Manager និងបង្ហាញលោកអ្នកនូវរបៀបតម្លើង Hardware នៅលើកម្មវិធីកុំព្យូទ័រឱ្យស្គាល់គ្នាបាន ហើយលោកអ្នកគួតែប្រើ Device Manager ដើម្បីត្រួតពិនិត្យមើល Hardware និងការ Update Device Driver លើម៉ាស៊ីនកុំព្យូទ័រ។សំរាប់អ្នកប្រើប្រាស់មានភាពវៃឆ្លាត និងជាអ្នកយល់ដឹងពី Hardware កុំព្យូទ័រ អាចនឹងប្រើ Device Manager ដើម្បីធ្វើការវិនិច្ឆ័យរកដំណោះស្រាយទៅលើ Device មានការភាន់ច្រលំ និងកំណត់ការ ផ្លាស់ប្ដូរ Device Setting។
ការ Update device driversគឺជាវិធីដ៏ប្រសើរ។
ខាងក្រោមនេះជាជំហាននៃការ Update Device Driver
- ចុចលើ Windows logo ដែលនៅលើ task bar ហើយវាយពាក្យ device manager. បន្ទាប់មកចុចលើវា
2.Right click លើ device ណាដែលចង់ធ្វើ ហើយចុច Update Driver Software… .
3. ចុចលើពាក្យ Search automatically for updated driver software.
4. នៅពេលដែលឃើញហើយ driver គឺdownloaded ហើយ installed ដោយខ្លួនឯង។ អ្នកអាច Restart កុំព្យូរទ័ររបស់អ្នកនៅពេលដែល installed បានបញ្ចប់។
No comments:
Post a Comment