ស្រស់ស្អាតណាស់.......ចុះអ្នកវិញចង់ធ្វើដូចនេះទេ?
ជាដំបូងខ្ញុំសូមណែនាំនូវនិយមន័យរបស់Regeditព្រោះវាទាក់ទងនឹងRegedit
Regedit គឺជា File ឬ Command មួយសម្រាប់ឱ្យយើងចូលទៅកែប្រែ Registry នៅលើកុំព្យូទ័រ ដែលវាដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Microsoft Windows។ ហើយ Registry Editor ត្រូវបានរក្សាទុក តម្លៃសម្រាប់កុំព្យូទ័រដូចជាៈ ប្រព័ន្ធដំណើរការ (OS), ឧបករណ៍កុំព្យូទ័រ (Hardware), កម្មវិធីវិធីកុំព្យូទ័រ (Software) និង អ្នកប្រើប្រាស់ (User) … ។
វីធីអនុវត្ត
1.
សូមចុច Start => Run (Ctrl+R) => រួចវាយពាក្យ Regedit
=> OK
2.
សូមចូលទៅកាន់ទីតាំង
HKEY_CURRENT_USER\Software\Classes\Applications\Explorer.exe\Drives\C\Defaulticon
បន្ទាប់មកសូមចុចពីរដង Defualt នៅផ្នែកខាងស្តាំ => បន្ទាប់មកសរសេរទីតាំង Icon របស់លោកអ្នក (លោកអ្នកអាចចូលទៅកាន់ទីតាំងដែលផ្ទុក Icon ហើយចុចម៉ៅស្តាំលើ Address Bar ដើម្បី Copy ហើយ Pass នៅត្រង់នេះបាន)HKEY_CURRENT_USER\Software\Classes\Applications\Explorer.exe\Drives\C\Defaulticon
ចំណាំ
- ប្រសិនបើលោកអ្នកចូលដល់ទីតាំង
HKEY_CURRENT_USER\Software\Classes\Applications ប៉ុន្តែមិនឃើញ Explorer.exe លោកអ្នកត្រូវបង្កើតវាដោយចុចម៉ៅស្តាំលើ Application យកពាក្យ New => Key រួចសរសេរថា Explorer.exe …
សូមមើលផងដែរនូវ ចុចមួយដង Format Hard Disk