Get This

Friday, November 4, 2011

សារភាព​ថា​ស្រលាញ់​គេ​ដូច​ម្ដេច​ទៅ?

ដោយ​សារ​ពេល​វេលា​មាន​រយៈ​ពេល​យូរ​ ពាក្យ​ថា “Love“ បាន ​ក្លាយ​ជា​ប្រធានបទ​ដែល​គេ​យក​មក​គិត​និង​និយាយ​​លាយឡំ​ជាមួយ​មនោសញ្ចេតនា។​ ហេតុផល​គឺ​ធម្មតា​ទេ​​ពោល​គឺ​យើង​និយាយ​ច្រើន​ពី​រឿង​ដែល​យើង​មិន​អាច​យល់​ ដោយ​ងាយ ហើយ​វា​ពិបាក​ណាស់​ក្នុង​ការ​និយាយ​ឃ្លា​ថា “I Love You“ ទៅ​កាន់​នរណា​ម្នាក់។​ តែ​គួរ​កុំ​ទាន់​អស់​សង្ឃឹម​អី​​សូម​ផ្ដល់​ឱកាស​ឱ្យ​អ្នក​​តាំង​ចិត្ត​និយាយ ​​ឃ្លា​នេះ​ដោយ​ក្លាហាន​ហើយ។

ពេល​គួរ​ធ្វើ

ដំបូង​អ្នក​ត្រូវ​ច្បាស់​ខ្លួន​ឯង​ថា​តើ​អ្នក​ពិត​ជា​ស្រលាញ់​មនុស្ស​ដែល ​អ្នក​ចង់​និយាយ​ពាក្យ​៣​ម៉ាត់​ថា I Love You ទេ? នេះ​មិនមែន​ជា​ឃ្លា​ងាយស្រួល​សម្រាប់​និយាយ​ទេ​ ដូច្នេះ​និយាយ​វា​ពេល​អ្នក​ដឹង​ថា​អ្នក​ចង់​និយាយ​​ចេញ​ពី​បេះដូង​ពិត។

ពេល​វេលា​និង​ទី​កន្លែង​ស័ក្តិសម

ពេល​អ្នក​ដឹង​ថា​ក្តី​ស្រលាញ់​របស់​អ្នក​ចំពោះ​គេ​គឺ​ពិត ប្រាកដ ជំហាន​បន្ទាប់​គឺ​ត្រូវ​សម្រេច​ចិត្ត​ជ្រើស​ពេលវេលា​និង​កន្លែង​ស័ក្តិសម។ Valentine’s Day គួរ ​តែ​ជា​ថ្ងៃ​ពិសេស​សម្រាប់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​ហើយ។​ បើ​គេ​ម្នាក់​នោះ​ចង់​ឱ្យ​អ្នក​ស្រលាញ់​និង​ថ្នាក់ថ្នម​ ឬ​ខ្លួន​អ្នក​ផ្ទាល់​ចង់​និយាយ​ពាក្យ I Love You មិន ​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​ អ្នក​គួរ​ជ្រើស​ពេលវេលា​និង​ទី​កន្លែង​ស័ក្តិសម​បំផុត​ព្រោះ​នេះ​នឹង​ជួយ​ បង្កើន​អារម្មណ៍​សម្រាប់​ឱកាស​ដ៏​ពិសេស​នោះ​។

របៀប​និយាយ

ពេល​ត្រៀម​ជំហាន​ទាំង​ពីរ​ខាង​លើ​រួច​ហើយ​ ជំហាន​បន្ទាប់គឺ​​ត្រូវ​គិត​ពី​របៀប​និយាយ​ពាក្យ​ថា I Love You នោះ។​ វិធី​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​គឺ​​ប្រាប់​ដោយ​ត្រង់​បើ​សិន​ជា​អាច​ទៅ​រួច។ ​ និយាយ​ឃ្លា​នោះ​ដោយ​មាន​កាន់​នូវ​បាច់​ផ្កា កាដូ​​ សូកូឡា ​​ឬ​សរសេរពាក្យ I Love You លើ​អ្វី​មួយ​រួច​លើក​បង្ហាញ​គេ​ក៏​បាន។​ បើ​បាន​រៀប​កាដូ​ផ្សេង​ឱ្យ​បាន​ល្អ​ម៉ត់ចត់​សម្រាប់​ជូន​គេ​ទៀត​គឺ​កាន់​តែ​ ប្រសើរ។

ត្រៀម​ខ្លួន​ជាមុន

វា ​ជា​រឿង​ធម្មតា​ទេ​ពេល​អ្នក​​មាន​អារម្មណ៍​ភ័យ​អរ​បើ​អ្នក​មិន​ដឹង​ថា​គេ​ នឹង​មាន​ប្រតិកម្ម​យ៉ាង​ដូច​ម្ដេច​នោះ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​គួរ​រឹង​មាំ​ជានិច្ច​ក្នុង​ការ​ទទួល​នូវ​ចម្លើយ​ដែល​អ្នក​មិន​បាន​ដឹង​ នោះ​។​ វា​ជា​ការ​ប្រសើរ​បើ​អ្នក​ធ្វើ​ឱ្យ​ខ្លួន​ឯង​​និង​អ្នក​នៅ​ជុំវិញ​ចាំ​ ទស្សទាយ​ពី​លទ្ធផល។​ ទោះ​ជា​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ​ ក៏​អ្នក​នឹង​មិន​មាន​ការ​ស្ដាយ​ក្រោយ​ក្នុង​ជីវិត​ដែរ។

មាន​ឃ្លា​មួយ​ថា “ស៊ូ​យឺត​ប្រសើរ​ជាង​អត់” ដូច្នេះ​ក្លាហាន​ឡើង​ ប្រាប់​មនុស្ស​ដែល​អ្នក​ស្រលាញ់​ថា I Love You មុន​វា​ហួស​ពេល​និង​មុន​អ្វីៗ​ត្រូវ​បាត់បង់​នៅ​ពេល​ណាមួយ។

comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website