Get This

Thursday, December 22, 2011

វិធីសាស្រ្តបង្កើត Passwordយ៉ាងរឹងមាំ និង ងាយស្រួលចងចាំ



Password រឹងមាំមានន័យថាមិនងាយស្រួល រឺ មិនអាចលុកលុយបានពីសំណាក់ពួក Hacker។
Password រឹងមាំគួតែ៖
- យ៉ាងតិចមានសញ្ញាដូចជា ~ ! @ # $ % ^ & * ( ) _ + { } [ ] | \ ; : ’ ” / > , <...
- សំរាប់អក្សរត្រូវតែមានអក្សរធំ និង អក្សរតូច
- យ៉ាងតិចមានលេខពីរខ្ទង់
- យល់ល្អគួតែមាន ៨ ខ្ទង់ បើមានច្រើនជាងនេះកាន់តែល្អ
ដើម្បីឲ្យ Passwrod របស់យើង រឹងមាំនិងមានភាពងាយ ស្រួលចាំ យើងអាចធ្វើតាមវិធីសាស្ត្រ ដូចខាងក្រោម៖
១. វិធីទី១៖
យកតួអក្សរមកតំណាងជាអ្វីមួយផ្សេង
- a = @
- E = 3
- h = 4
- l = !
- L = 7
- M = W
- O = 0
- S = $
- T = +
- U or V = ^
- % = ដកឃ្លា

ឧទាហរណ៏៖ Khmer-ICT ក្លាយជា K4w3r-IC+
២. វិធីទី២៖
ឧទាហរណ៏៖
This imstrong passworddon't try thack it

ក្លាយជា => Timsp,%dtthi

*ចំណាំ

គួចៀសវាងការបង្កើត Password ដូចខាងក្រោម៖
- គណនី Account username
- ឈ្មោះសត្វចិញ្ចឹម
- លេខទូរស័ព្ទ
- នាមត្រកូល និង ឈ្មោះ
- ឈ្មោះក្រុមហ៊ុន
- លេខ E-mail និង Username
- ថៃ្ង ខែ ឆ្នាំកំណើត
- អាស្រ័យដ្ឋាន
- ពាក្យនៅក្នុងវចនានុក្រម
- ឈ្មោះសង្សារ
- ឈ្មោះបងប្អូន
*ចំនុចគួរជៀសវាង







 




Ctrl+C ដែលយើងប្រើជារៀងរាល់ថ្ងៃនេះសម្រាប់ចម្លងអក្សរឫឯកសារនោះតើអ្នកមានដឹងទេថាវា មានភាពប្រថុយឬគ្មានសុវត្តិភាពយ៉ាងណាទេពេលអ្នកប្រើវានៅពេលដែលអ្នកកំពុងប្រើ ប្រាស់អ៊ីនធឺណេត?
ជាការពិតពេលអ្នកកំពុងប្រើប្រាស់អ៊ីនធឺណេតឬកំពុងOnlineអ្នកតែងតែប្រើប្រាស់Ctrl+Cសម្រាប់ការចម្លង(Copying) និងPastingទិន្នន័យនានា។ អ្វីដែលអ្នកបាន Copy នោះវាបាន រក្សាទុកក្នុងClipboard ដូចនេះវាធ្វើឱ្យគេអាចមើលរាល់
អ្វីដែលអ្នកបានចម្លងទុកនោះដោយប្រើ Javascripts និង ASP

ដូចនេះសូមអ្នកកុំចម្លង (Copy) ទិន្នន័យសំខាន់ៗដូចជា Passwords, លេខ Credit Card, PIN Code…រាល់ពេលដែលអ្នកកំពុង ប្រើអ៊ីនធឺណេត ព្រោះវាជាការងាយស្រួលខ្លាំងណាស់ ចំពោះ Hacker ក្នុងការទាញយកទិន្នន័យសំខាន់ៗរបស់អ្នកពី Clipboard

comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website