២. ការធ្វេសស្មារតី ជាឧបាយស្លាប់។
៣. អ្នកដែលមិនធ្វេសស្មារតី មិនស្លាប់គំនិត ទោះបីស្លាប់បាត់ទៅហើយ ក៏ទុកដូចជានៅរស់។
៤. អ្នកដែលធ្វេសស្មារតី ស្លាប់គំនិត ទោះបីមានជីវិតរស់នៅឡើយ ក៏ទុកដូចជាស្លាប់ស្រេចទៅហើយ។
៥. រូបកាយតែងតែចាស់ជរា ឯកេរ្តិ៍ឈ្មោះល្អមិនចេះចាស់ជរាឡើយ, ទាំងធម៌របស់សប្បុរស ក៏មិនចេះជរាដែរ។
៦. ជីវិតរាល់រូបតិចតួចណាស់ ប៉ុន្តែយើងត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត ប្រឹងប្រព្រឹត្តល្អ ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំ។
៧. ការសិក្សាជាអង្គការរបស់ជាតិ។
៨. កិច្ចការដំបូង តែងតែមានទាស់ខុសខ្លះ លុះត្រាតែស៊ុបស៊ាំ ទើបមិនភ្លាត់ភ្លាំងខុសទៀត។
៩. បានត្រូវមកពីស្គាល់ខុស បើមិនដូច្នោះទេ រកត្រូវពុំឃើញឡើយ។
១០. ឃើញគេថ្កំថ្កើង កុំចចើងតាមគេហួសមាឌខ្លួន ប៉ុន្តែមិនត្រូវបន្ធូរបន្ថយព្យាយាមឡើយ។
១១. កើតមកជាកូនប្រុស ត្រូវតែខំប្រឹងបំពេញករណីកិច្ចលុះត្រាតែបានសម្រេច។
១២. ការអ្វីមិនទាន់សម្រេច កុំអាលប្រញាប់ពោលអួត។
១៣. ត្រូវប្រដៅខ្លួនឲ្យហ្មត់ចត់សិន សឹមប្រដៅអ្នកដទៃ។
១៤. ប្រទូស្តទៅរកអ្នកឥតទោស រមែងធ្លាក់ទោសមកលើខ្លួនវិញ។
១៥. ប្រាំបួនទ័ល ដប់ទ័ល កុំឲ្យតែទ័លគំនិត។
១៦. ការបំពានលើច្បាប់ តែងសម្លាប់ប្រយោជន៍ខ្លួន។
១៧. បំណាច់កើតមកជាមនុស្ស កុំធ្វើខ្លួនឲ្យជាអ្នកបំព្រៃលោក។
សម្ដេចព្រះមហាសុមេធាធិបតី ជួន-ណាត សង្ឃនាយក
ថ្លែងក្នុងឱកាសពិធីបុណ្យស្រង់ទឹកទទួលសមណសក្ដិ៍ ជាសម្ដេច
ពីថ្ងៃទី១០ ឧសភា ១៩៥០
(ដកស្រង់ចេញ ទស្សនាវដ្ដីមិត្តសាលាបាលី ឆ្នាំទី៣ លេខ១,២,៣ ។ បានបោះពុម្ពផ្សាយនៅឆ្នាំ ១៩៥២)
No comments:
Post a Comment