ក្នុងនេះខ្ញុំចង់និយាយពីហ្គេមមួយចំនួនដែលជះឥទ្ធិពល អាក្រក់នៃអ្នកលេង ដូចជាហ្គេមខ្នាតធំៗ(Game Online) ដែលនៅស្រុកខ្មែរមាន(ប្រហែលជាអ្នកដឹងហើយ)។
អ្នកដែលបានលេងហ្គេមទាំងនោះហើយ គឺភ្លេចអស់ហើយរៀនសូត្រ ប្រហែលជាបាយ និងទឹកក៏ភ្លេចដែរហើយមើលទៅ។
ខ្ញុំសូមលើកយកមិត្តខ្ញុំប៉ុន្មាននាក់ដែលលេង៖ រាល់ថ្ងៃលេងនោះលេង មិនរៀនសូត្រគិតតែពីលេង។ មកដល់សាលាក៏និយាយពីរឿងហ្គេម ទៅញ៉ាំអីក៏និយាយពីហ្គេម។ ប៉ូលិសខំបិទហ្គេមប៉ិននឹងដែរ តែនៅតែពួកវា(មិត្តខ្ញុំ) មានកន្លែងលេងទៀត។ ឯម្ដាយរកលុយឲ្យរៀនតែយកទៅលេងទាល់តែអស់ ជួនកាលបោកម្ដាយថាយកលុយមកបង់គ្រូ តែយកទៅលេងអស់។ ជួនកាលលេងរហូតទាល់តែមិនទៅផ្ទះសំបែងដល់ថ្នាក់ឪពុកម្ដាយបារម្ភ ភ័យពីរឿងបាត់កូន។ នេះជារឿងមិត្តខ្ញុំ(នៅមានទៀតតែសូមលើកយកមកតែប៉ុណ្ណឹងទេ…)
ហ្គេមទាំងនោះមិនត្រឹមតែជះឥទ្ធិពលលើខ្លួនឯងទេ សូម្បីតែគ្រូក៏ដល់ដែរ ដូចលោកគ្រូខ្ញុំ មិនមានសិស្សទៅរៀនទេ (ម៉ោងគួរ) ពីព្រោះរវល់ទៅលេងហ្គេម ដល់ថ្នាក់កាលពីដើមឆ្នាំមានសិស្សចូលរៀន ១០-២០នាក់ ឥឡូវសល់តែ ៧នាក់?:( ឥឡូវគាត់ឈប់បង្រៀនទៀត ខ្ញុំមិនដឹងជាទៅរៀននៅឯណាទៀតទេ។ សែនខ្វល់។
សូមសិស្សានុសិស្សទាំងអស់ នៅឆ្ងាយពីហ្គេមដែលមិនបានការ ដូចជាការនៅឲ្យឆ្ងាយ ពីគ្រឿងញៀនដែរ។
ខ្ញុំសង្ឃឹមថាអ្នកទាំងអស់នឹងយល់ពីរឿងនេះ…
No comments:
Post a Comment